រដ្ឋមន្ត្រីក្រសួងធនធានទឹក បានចាត់ឲ្យក្រុមការងារចុះពិនិត្យការដ្ឋានជួសជុលឡើងវិញច្រាំងស្ទឹងមង្គលបុរី
បាត់ដំបង៖ លោក ចាន់ យុត្ថា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងក្រុមការងារគម្រោង WAT4CAM នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ បានចុះពិនិត្យការដ្ឋានជួសជុលច្រាំងស្ទឹងមង្គលបុរី ត្រង់ចំណុចផ្នែកខាងក្រោមសំណង់កាត់ស្ទឹង តាហែន ស្ថិតនៅក្នុងឃុំតាហែន ស្រុកបរវេល ខេត្តបាត់ដំបង។
សូមបញ្ជាក់ថា ច្រាំងស្ទឹងមង្គលបុរី បានទទួលរងនូវការខូចខាតដោយសារទឹកជំនន់កាលពីឆ្នាំ២០២០ កន្លងទៅ ។ ដើម្បីជៀសវាងការប៉ះពាល់ដល់តួសំណង់មេ ។
លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាឲ្យក្រុមការងារសហការជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ ដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើការជួសជុលឡើងវិញជាបន្ទាន់។
នៅក្នុងកំឡុងពេលចាប់ផ្ដើមសាងសង់បាតគ្រឹះសំណង់ លំហូរទឹកស្ទឹងមង្គលបុរីត្រូវបានកាត់ផ្ដាច់ ប៉ុន្តែដើម្បីជៀសវាងនូវការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅផ្នែកខា...







