ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
លោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម ចូលរួមពិធីបើកកិច្ចប្រជុំបូកសរុបការងារវិស័យជលផលឆ្នាំ២០២២ និងលើកទិសដៅ២០២៣

លោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម ចូលរួមពិធីបើកកិច្ចប្រជុំបូកសរុបការងារវិស័យជលផលឆ្នាំ២០២២ និងលើកទិសដៅ២០២៣

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:លោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះបានចូលរួមពិធីបើកកិច្ចប្រជុំបូកសរុបការងារវិស័យជលផលឆ្នាំ២០២២ និងលើកទិសដៅ២០២៣ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងពិធីបើកកិច្ចប្រជុំបូកសរុបការងារជលផលឆ្នាំ២០២២នេះ លោករដ្ឋមន្ត្រី បានសម្តែងនូវការកើតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ល្អប្រសើរដែលថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលជលផ លគ្រប់លំដាប់ថ្នាក់ បានខិតខំប្រឹងប្រែងរួមគ្នាសម្រេ ចបានក្នុងឆ្នាំ២០២២កន្លងទៅ តាមតួនាទីភារកិច្ច ទិសដៅការងារ និងផែនការសកម្មភាពដែលបានកំណត់។ កិច្ចប្រជុំ ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាល រាជធានី ខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងដៃគូអភិវឌ្ឍទាំងអស់ ដែលបានផ្តល់ការសហការ និងគាំទ្រចាំបាច់ដល់ការអនុវត្តការងាររបស់រដ្ឋបាលជលផលក្នុងបុព្វហេតុអភិរក្ស និងអភិវឌ្ឍធនធានជលផលប...
មន្ត្រីក្រសួងអភិវឌ្ឍន៍ដាក់ពាក្យ​បណ្តឹង​​ ប្តឹងលោក ភួង សោភា និងលោក អ៊ុក ពញ្ញា ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ

មន្ត្រីក្រសួងអភិវឌ្ឍន៍ដាក់ពាក្យ​បណ្តឹង​​ ប្តឹងលោក ភួង សោភា និងលោក អ៊ុក ពញ្ញា ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: យោងតាម​ពាក្យ​បណ្តឹង​​​ ដែល​​​សារព័ត៌មាន ដេលីខ្មែរ ទទួលបានកាលពីរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣​នេះ​បានឲ្យដឹងថា ​​មន្ត្រីរាជការបម្រើការងារនៅក្នុង ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ពាក្យបណ្តឹងទៅ អង្គភាពប្រឆាំងអំពើពុករលួយ ដែលគេហៅថាអេស៊ីយូ (ACU) សុំឲ្យមានការស៊ើបអង្កេតស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមានទៅលើលោក ភួង សោភា រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និងលោក អ៊ុក ពញ្ញា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទព្រមទាំងបក្ខពួក។ បើយោងតាមពាក្យបណ្តឹងរបស់ មន្ត្រីរាជការបម្រើការងារនៅក្នុង ក្រសួងអភិវឌ្ឍន៍ជនបទ ដាក់ជូន ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងទេសរដ្ឋមន្ត្រី ទទួលបន្ទុក ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី​២៧ ខែមករា ឆ្នាំ២០២៣ បានប្ដឹងសុំឲ្យមានការស៊ើបអង្កេតស្រាវជ្រាវ និងចាត់វិធានការ តាមផ្លូវច្បាប់ជាធរមានទៅលើការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធរបស់លោក ភួង សោភា រដ្ឋលេខាធិការ ក្រសួ...
សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអនុញ្ញាតអោយគណប្រតិភូក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអនុញ្ញាតអោយគណប្រតិភូក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅ​​ថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអនុញ្ញាតអោយគណប្រតិភូក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំដោយលោក saysaming sivilay ប្រធាននាយកដ្ឋានអន្តោប្រវេសន៍ឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅការិយាល័យធ្វើការ នាទីស្តីការក្រសួងមហាផ្ទៃ។​​ សន្តិបណ្ឌិត សុខ ផល បានគូរបញ្ជាក់ថា «ជំនួបនេះ​ ភាគីទាំងពីរបានពិភាក្សាការងារលើចំណុចសំខាន់ៗមួយចំនួនស្តីពីការងារអន្តោប្រទេសនៃប្រទេសទាំងពីរប្រកបដោយភាពស្និតស្នាលរីករាយ និងបានប្រគល់វត្ថុអនុស្សាវរីយ៍អោយគ្នាទៅវិញទៅមកផងដែរ»។...
ឃាត់ខ្លួនប្តីប្រពន្ធ២នាក់ ពាក់ព័ន្ធនឹងអំពើឃាតកម្មដោយរៀបគម្រាងកាប់សម្លាប់ជនរងម្នាក់នៅខណ្ឌដង្កោ

ឃាត់ខ្លួនប្តីប្រពន្ធ២នាក់ ពាក់ព័ន្ធនឹងអំពើឃាតកម្មដោយរៀបគម្រាងកាប់សម្លាប់ជនរងម្នាក់នៅខណ្ឌដង្កោ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ ២០២៣ បានធ្វើការស្រាវជ្រាវ នឹងឃាត់ខ្លួនបានប្តីប្រពន្ធ២នាក់ ជាប់ពាក់ព័ន្ធនឹងអំពើ ឃាតកម្ម ដោយរៀបចំផែនការ កាប់សម្លាប់ជនរងគ្រោះម្នាក់ ប្រព្រឹត្ត កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ នៅកន្លែងលាងរថយន្តមួយកន្លែង ស្ថិតនៅជិតច្រកចូលផ្សារទំនើបជីបម៉ុង ៥០ម៉ែត្រ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យ២នាក់ ប្តីប្រពន្ធខាងលើមាន ឈ្មោះ ៖ ១- ឈ្មោះ ពេជ្យ ជីវ័ន្ត ភេទប្រុស អាយុ៣៨ឆ្នាំ ជាងសំណង់(ត្រូវជាប្ដី) ។ ២- ឈ្មោះ ដា យ៉ា អាយុ ៣០ឆ្នាំ (ត្រូវជាប្រពន្ធ)។ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចផ្លូវ១៣០ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ក្រោយឃាត់ខ្លួន, ជនសង្ស័យឈ្មោះ ពេជ្យ ជីវ័ន្ត បានសារភាពថា ខ្លួនពិតជាបានកាប់ជនរងគ្រោះដាច់ក្បាល...
អតីតមេឃុំជាប់ឆ្នោត CNRPសុំឱ្យតុលាការទម្លាក់បទប្រកាន់ និង ដោះលែងពីពន្ធនាគារ ពាកព័ន្ធនឹងបទល្មើស«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»

អតីតមេឃុំជាប់ឆ្នោត CNRPសុំឱ្យតុលាការទម្លាក់បទប្រកាន់ និង ដោះលែងពីពន្ធនាគារ ពាកព័ន្ធនឹងបទល្មើស«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ២០២៣ បានធ្វើការជំនុំជម្រះឡើងវិញ លើសំណុំរឿងក្តីព្រហ្មទណ្ឌ របស់ស្ត្រីជាប់ចោទម្នាក់ ឈ្មោះ កឹម តុលា ជាអតីតមេឃុំជាប់ឆ្នោត និង ជាអតីតសកម្មជន នៃ គណបក្សសង្គ្រោះជាតិ ដែលត្រូវបាន តុលាការរាជធានីភ្នំពេញ កាលពីអំឡុងខែ សីហា ឆ្នាំ ២០២២ កាត់ទោស កំបាំងមុខ ដាក់ពន្ធនាគារ កំណត់ ១៨ ខែ ជាប់ពាក់ព័ន្ធនឹងការគៀងគរមហាជន ឱ្យប្រឆាំងនឹងអាជ្ញាធរ និង រាជរដ្ឋាភិបាលកម្ពុជា ប្រព្រឹត្ត ចន្លោះឆ្នាំ ២០១៨ និង ២០២១។ សវនាការនេះ ត្រូវបានកាត់សេចក្តី ដោយលោកស្រី ជុំ សង្វា ជាចៅក្រមជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ និងមាន លោកព្រះរាជអាជ្ញារង សេង គឹមស្រ៊ុន គឺជាតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ និង ត្រូវបានធ្វើដោយចំពោះមុខ ជនជាប់ចោទ និង មេធាវីការពារក្តី ព្រមានការចូលរួមតាមដានសង្គេតការណ៍ អំពីតំណាងអង្គការសង្គមស៊ីវិល និង ក្រុម អ្នកកាសែតផងដែរ។ លោកស្រីចៅក្រម ជុំ...
សមាជិកគណបក្សផ្សេងៗនៅស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមចំនួន៥៣៨នាក់បានស្ម័គ្រចិត្តមកចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា

សមាជិកគណបក្សផ្សេងៗនៅស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមចំនួន៥៣៨នាក់បានស្ម័គ្រចិត្តមកចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តកំពង់ចាម: សមាជិកគណបក្សនយោបាយផ្សេងៗនៅស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមចំនួន៥ ៣៨នាក់បានស្ម័គ្រចិត្តមកចូលរួមរស់ជាមួយ គណ បក្សប្រជាជនកម្ពុជា នៅព្រឹក ថ្ងៃ ០៥ ខែ កុម្ភៈ ឆ្នាំ ២០២៣។ ពិធីទទួលសមាជិកថ្មីនេះ ធ្វើឡើងក្រោមអធិបតីភាព  ឯកឧត្តមបណ្ឌិត លី សាម៉េត(លោកគ្រូមា) ទីប្រឹក្សាផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត ប្រធានក្រុមការងារពិសេស សម្តេចតេជោ ហ៊ុន សែន  និងឯកឧត្តម ដួង តារា ជំនួយការសម្តេច តេជោ ហ៊ុនសែន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាល ខេត្តកំពង់ចាម និងសមា ជិក សមាជិការគណបក្សប្រជាជនផងដែរ។ លោកគ្រូមា) បានថ្លែងថា ការរៀបចំពិធីជួបសំណេះ សំ ណាលជាមួយ បងប្អូនកូនក្មួយ ដែលមកពី គណ បក្សភ្លើងទៀន និង គណបក្សនយោបាយនានា ដែលបានស្ម័គ្រចិត្តមកចូលរួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជាគឺដោយសារពួកគាត់អស់ជំនឿលើ ការដឹកនាំរបស់មេបក្សរបស់ខ្លួន ដែលមិនគិតពី ផល ប្រ យោជន៍ជាតិនិងប្រជាជននោះទេ។...
លោកឧកញ៉ា ហេង ឡុង ប្រធាក្រុមហ៊ុនចំការកៅស៊ូបឹងកេត  និងលោកជំទាវ ព្រមទាំង ក្រុមគ្រួសារ សូមគោរពចូលរួមមរណភាព លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ប្អូនស្រីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានទួលមរណភាព ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ

លោកឧកញ៉ា ហេង ឡុង ប្រធាក្រុមហ៊ុនចំការកៅស៊ូបឹងកេត  និងលោកជំទាវ ព្រមទាំង ក្រុមគ្រួសារ សូមគោរពចូលរួមមរណភាព លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ប្អូនស្រីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានទួលមរណភាព ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)​៖ លោកឧកញ៉ា ហេង ឡុង ប្រធាក្រុមហ៊ុនចំការកៅស៊ូបឹងកេត  និងលោកជំទាវ ព្រមទាំង ក្រុមគ្រួសារ សូមគោរពចូលរួមមរណភាព លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ប្អូនស្រីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានទួលម រណភាព ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគា ពាធ នៅវេលាម៉ោង ៦៖១៣នា ទីល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ លោកឧកញ៉ា និងក្រុមគ្រួសារសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះការបាត់បង់លោកជំទាវ និងសូមបួងសួងសូមអោយវិញ្ញាណក្ខន្ធលោកជំទាវ បានទៅកាន់សុគតិ ភព និងឆាប់យោនយកកំណើតជាថ្មីកុំបីខាន សពលោកជំទាវ ត្រូវតម្កល់ទុកធ្វើបុណ្យតាមប្រពៃ ណី នៅផ្ទះលេខ៦៦ ផ្លូវលេខ៥២៨ កែងនឹងផ្លូវ លេខ២៨៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សពនឹងដង្ហែ ទៅបញ្ចុះនៅវត្តបទុមវតី នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣៕        ...
នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវ សូមគោរពចូលរួមមរណភាព លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ប្អូនស្រីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានទួលម រណភាព ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ

នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវ សូមគោរពចូលរួមមរណភាព លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ប្អូនស្រីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានទួលម រណភាព ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)​៖ នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវ ព្រមទាំង ក្រុមគ្រួសារ សូមគោរពចូលរួមមរណភាព លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ប្អូនស្រីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានទួលម រណភាព ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគា ពាធ នៅវេលាម៉ោង ៦៖១៣នា ទីល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ ឯកឧត្តម  និងក្រុមគ្រួសារសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះការបាត់បង់លោកជំទាវ និងសូមបួងសួងសូមអោយវិញ្ញាណក្ខន្ធលោកជំទាវ បានទៅកាន់សុគតិ ភព និងឆាប់យោនយកកំណើតជាថ្មីកុំបីខាន សពលោកជំទាវ ត្រូវតម្កល់ទុកធ្វើបុណ្យតាមប្រពៃ ណី នៅផ្ទះលេខ៦៦ ផ្លូវលេខ៥២៨ កែងនឹងផ្លូវ លេខ២៨៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សពនឹងដង្ហែ ទៅបញ្ចុះនៅវត្តបទុមវតី នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣៕      ...
លោក តាំង សុខឃី  អនុប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាខេត្តកណ្តាល  និងភរិយា សូមគោរពចូលរួមមរណភាព លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ប្អូនស្រីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានទួលមរណភាព ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ

លោក តាំង សុខឃី  អនុប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាខេត្តកណ្តាល  និងភរិយា សូមគោរពចូលរួមមរណភាព លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ប្អូនស្រីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានទួលមរណភាព ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)​៖លោក តាំង សុខឃី  អនុប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល និងភរិយាព្រមទាំង ក្រុមគ្រួសារ សូមគោរពចូលរួមមរណភាព លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ប្អូនស្រីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានទួលម រណភាព ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគា ពាធ នៅវេលាម៉ោង ៦៖១៣នា ទីល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ លោក តាំង សុខឃី  និងក្រុមគ្រួសារសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះការបាត់បង់លោកជំទាវ និងសូមបួងសួងសូមអោយវិញ្ញាណក្ខន្ធលោកជំទាវ បានទៅកាន់សុគតិ ភព និងឆាប់យោនយកកំណើតជាថ្មីកុំបីខាន សពលោកជំទាវ ត្រូវតម្កល់ទុកធ្វើបុណ្យតាមប្រពៃ ណី នៅផ្ទះលេខ៦៦ ផ្លូវលេខ៥២៨ កែងនឹងផ្លូវ លេខ២៨៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សពនឹងដង្ហែ ទៅបញ្ចុះនៅវត្តបទុមវតី នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣៕      ...
រដ្ឋមន្ត្រី ក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំស្តីពីដំណើរការអភិវឌ្ឍសម្បទានដីសេដ្ឋកិច្ច

រដ្ឋមន្ត្រី ក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំស្តីពីដំណើរការអភិវឌ្ឍសម្បទានដីសេដ្ឋកិច្ច

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: លោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះបានដឹកនាំកិច្ចប្រជុំស្តីពី ដំណើរការអភិវឌ្ឍសម្បទានដីសេដ្ឋកិច្ច នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ យោងតាមបទបង្ហាញរបស់លេខាធិការដ្ឋានបច្ចេកទេ ស ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់លេខាធិការដ្ឋានត្រូវពង្រឹងការប្រតិបត្តិ ដោយក្តាប់ ឱ្យបាននូវផែនការមេរបស់ក្រុមហ៊ុន (Master Plan) និងធ្វើការរៀបចំរបបប្រជុំឱ្យបានទៀងទាត់ជាមួយអន្តរក្រសួងនិងពិភាក្សាជាមួយអង្គភាពជំនាញ ដើម្បីតាមដានវឌ្ឍនភាពនៃការអភិវឌ្ឍរបស់ក្រុមហ៊ុន ហើយត្រូវធ្វើរបាយការណ៍លម្អិតអំពីបញ្ហាទំនាស់ទាំងអស់ដែលកំពុងកើតមាន និងយន្តការនៃការដោះស្រាយបញ្ហា។ ជាមួយគ្នានេះដែរ លេខាធិការដ្ឋានត្រូវធ្វើសូចនាករសមិទ្ធផលគន្លឹះ (KPI) ដោយត្រូវពិនិត្យមើលទាំងទិដ្ឋភាពផ្លូវច្បាប់ និងការអនុវត្តជាក់ស្តែងលើដី ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្ត ហើយត្រូវបញ...