ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋប្រជាមានិតចិន ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលប្រទេសចិន។ ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិននាពេលនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន និងលោក លី ជាន ស៊ូ ប្រធាន សភាតំណាងប្រជាជនចិន។ សម្តេចតេជោ ក៏នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ដើម្បីផ្លាស់ប្តូរទស្សនៈ និងពិភាក្សាអំពីចំណង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាដែលជាប្រយោ ជន៍ និងកង្វល់រួមក្នុងតំបន់ និងអន្តរជាតិផងដែរ។ ក្រោយជំនួបសម្តេចតេជោ និងលោក លី ខឺឈាង នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត...
មេឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ឈានមួយជំហ៊ានទៅមុខ ក្នុងការបញ្ចប់វិវាទដីធ្លី

មេឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ឈានមួយជំហ៊ានទៅមុខ ក្នុងការបញ្ចប់វិវាទដីធ្លី

នយោបាយ, ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
បាត់ដំបង៖ លោកមេឃុំដូន ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នៅដើមឆ្នាំ២០២៣នេះ បានបោះជំហ៊ានទៅមុខមួយកម្រិតទៀត ក្នុងការដឹកនាំសម្រុះសម្រួល និងធ្វើកិច្ចសន្យាព្រមព្រៀងសះជា ដើម្បីបញ្ចប់វិវាទដីធ្លីដ៏រ៉ាំរ៉ៃ នៅក្នុងមូលដ្ឋានរបស់លោកគ្រប់គ្រង។ លោក ចិន សំអន មេឃុំដូន កាលពីល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានមានស្រាសន៍ថា លោកពេញចិត្តនឹងការសម្រេចរបស់លោកក្នុងការចុះកិច្ចព្រមពៀងសះជា និងបញ្ចប់វិវាទ នៅលើដីរបស់លោក ដែលត្រួតលើកុំ្មសិទ្ធិស្របច្បាប់របស់អ្នកដទៃ។ លោកមេឃុំ បានមានប្រសាស៍ថា ក្នុងរយៈពេលប៉ុន្មានខែកន្លងមកថ្មីៗនេះ ថ្នាក់ដឹកនាំនឋៅក្នុងខេត្តបាត់ដំបង បានយកចិត្តទុកដាក់ និងខ្នះខ្នែងស្វែងរកដំណោះស្រាយបញ្ចប់បញ្ហា។ នាពេលថ្មីៗកន្លងមកនេះ រដ្ធបាលស្រុកគាស់ក្រឡ បានបង្កើតគណៈកម្មការថ្នាក់ស្រុកមួយ ដើម្បីសម្របសម្រួលការងារនេះ។ សូមបញ្ជាក់ថា ស្របតាមយុទ្ធសាស្ត្រឈ្នះ-ឈ្នះរបស់ប្រមុខដឹកនាំកម្ពុជា ប្រជាពលរដ្ឋរស់នៅក្នុងស្រុកគាស់ក្រឡ ...
លោក ហ៊ុន ម៉ានី “ពេលគ្រួសារគេមានទុក្ខ ខ្ញុំ តំណាងអោយក្រុមគ្រួសារខ្ញុំ ចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខ តែពេលក្រុមគ្រួសារខ្ញុំមានទុក្ខ គេប្រមាថ និងយកចំណេញនយោបាយ”

លោក ហ៊ុន ម៉ានី “ពេលគ្រួសារគេមានទុក្ខ ខ្ញុំ តំណាងអោយក្រុមគ្រួសារខ្ញុំ ចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខ តែពេលក្រុមគ្រួសារខ្ញុំមានទុក្ខ គេប្រមាថ និងយកចំណេញនយោបាយ”

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់តាមបណ្តាញសង្គមនាព្រឹកថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ២០២ ៣នេះថា ពេលគ្រួសារគេមានទុក្ខ ខ្ញុំ តំណាងអោយក្រុមគ្រួសារខ្ញុំ ចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខ។ តែពេលក្រុមគ្រួសារខ្ញុំមានទុក្ខ គេប្រមាថ និងយកចំណេញនយោបាយ។ លោកបានបន្ថែមថា វប្បធម៌ សីលធម៌ សាសនា និងទំនៀមទម្លាប់ប្រពៃណី ជាអ្វីដែលក្រុមគ្រួសារខ្ញុំប្រកាន់ខ្ជាប់ មិនមែនអ្វីៗសុទ្ធតែនយោបាយនោះទេ។...
រដ្ឋសភាបើកសម័យប្រជុំវិសាមញ្ញដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈនិងការគ្រប់គ្រងទឹកស្អាត

រដ្ឋសភាបើកសម័យប្រជុំវិសាមញ្ញដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈនិងការគ្រប់គ្រងទឹកស្អាត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ នៅព្រឹកថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។ របៀបវារៈសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនេះមានចំនួនពីរ គឺពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងទឹកស្អាត។ សេចក្តីព្រាងច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីកសាងក្របខ័ណ្ឌគតិយុត្តគោល និងចាំបាច់សម្រាប់ការអនុវត្តប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម ឬហៅថា “ថវិកាសមិទ្ធកម្ម” សមស្របសម្រាប់កម្ពុជា ស្របតាមយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨- ២០២៥ ដែលជាស្នូលនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ សេចក្តីព្រាងច្បាប់នេះ នឹងក្លាយជាក្របខ័ណ្ឌគ តិយុត្តមួយ កំណត់ពីគោលការណ៍ជាមូលដ្ឋានសម្រាប់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការរៀបចំ...
លោក ឌិត ទីណា អញ្ជើញជាវាគ្មិនកិត្តិយសផ្តល់អនុសាសន៍គន្លឹះលើចក្ខុវិស័យអភិវឌ្ឍន៍ធុរកិច្ចកសិកម្មនៅវិទ្យាស្ថានខេមអេដ

លោក ឌិត ទីណា អញ្ជើញជាវាគ្មិនកិត្តិយសផ្តល់អនុសាសន៍គន្លឹះលើចក្ខុវិស័យអភិវឌ្ឍន៍ធុរកិច្ចកសិកម្មនៅវិទ្យាស្ថានខេមអេដ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
  ភ្នំពេញ: លោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំនៅរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣អញ្ជើញជាវាគ្មិនកិត្តិ យសផ្តល់អនុសាសន៍គន្លឹះក្នុងសិក្ខាសាលាស្ដីពី «ចក្ខុវិស័យអភិវឌ្ឍន៍ធុរកិច្ចកសិកម្ម» នៅវិទ្យាស្ថានខេមអេដ។ ក្នុងសិក្ខាសាលានេះលោករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍គន្លឹះអំពីទំនាក់ទំនងគ្នារវាងវិស័យជំនួញ និងកសិកម្ម ឬកសិពាណិជ្ជកម្ម។ បើតាមលោករដ្ឋមន្ត្រី ជំនួញនិងការវិនិយោគ គឺសំខាន់ណាស់សម្រាប់វិស័យកសិកម្ម ហើយនាពេលបច្ចុប្បន្ននេះ ខណៈវិស័យកសិកម្មនៅកម្ពុជាសព្វថ្ងៃ បានដើរផុតពីការធ្វើកសិកម្មសម្រាប់បរិ ភោគ មកជាការធ្វើកសិកម្មដើម្បីផលចំណេញ។ លើសពីនេះទៀត លោករដ្ដមន្ត្រី បានលើកឡើងពីសន្តិសុខស្បៀង សុវត្ថិភាពស្បៀង ក្នុងសេដ្ឋកិច្ចទីផ្សារសេរី ហើយបានលើកទឹកចិត្ត និងជំរុញបង្កើនការដាំបន្លែសុវត្ថិភាព និងសរីរាង្គ ដោយចៀសវាងការប្រើប្រាស់សារធាតុគីមីខ្ពស់នាំឱ្យប៉ះពាល់សុខភាព។ ...
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលប៉ាន់តែបុរាណពីលោកតាទ្រី នៅវិមានសន្តិភាព

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលប៉ាន់តែបុរាណពីលោកតាទ្រី នៅវិមានសន្តិភាព

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ​រាជាណាចក្រកម្ពុជានៅ​​ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បាន​​អញ្ជើញទទួលស្វាគមន៍លោកតា ទ្រី អាយុជាង ៨០ឆ្នាំ និងក្រុមគ្រួសារ ដែលបានសម្រេចបំណងប្រាថ្នារបស់ខ្លួនក្នុងការនាំយកវត្ថុបុរាណជាប៉ាន់តែ ដែលមានអាយុកាលប្រមាណ ៣០០ឆ្នាំ ជូនសម្តេចតេជោ ហ៊ុន សែន ទុកជាវត្ថុអនុ​ស្សាវរីយ៍ នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ រូបថត៖ កុក គី...
លោក ផាន អូន ​បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី៣ របស់គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា

លោក ផាន អូន ​បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី៣ របស់គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)៖ លោក​​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ជាសមាជិក និងជាប្រធានលេខាធិការដ្ឋាននៃ គ.ប.ក. នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ​​បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី៣ របស់គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា ក្រោមអធិបតីភាព លោក​​ ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។ ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក​ អនុប្រធានអចិន្ត្រៃយ៍ ឯកឧត្ដម លោកជំទាវ អនុប្រធាន និងសមាជិក គ.ប.ក. ព្រមទាំងសហការី នៃអគ្គនាយកដ្ឋាន ក.ប.ប. ផងដែរ។ ក្នុងអង្គប្រជុំនេះបានពិនិត្យ ពិភាក្សា ផ្ដល់ធាតុចូល និអនុម័តលើបទប្បញ្ញត្តិក្រោមច្បាប់ស្តីពីការប្រកួតប្រជែង ចំនួន៣ ដើម្បីធានាឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយនិងសមស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន ដែលរួមមាន៖ (១) សេចក្តីព្រាងប្រកាសស្តីពីបែ...
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតជប៉ុន តែងតាំងថ្មីប្រចាំកម្ពុជាចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតជប៉ុន តែងតាំងថ្មីប្រចាំកម្ពុជាចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅ​​ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ​បានអនុញ្​ញាតឱ្យ លោក​​ UENO Atsushi ឯកអគ្គរាជទូតជប៉ុន តែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តម Atsushi បានគោរពចូលរួមសម្ដែងមរណៈទុក្ខដល់ក្រៀមក្រំជាទីបំផុត ចំពោះការបាត់បង់ប្អូនស្រីថ្លៃរបស់សម្ដេចតេជោ និងសូមវិញ្ញាណក្ខន្ធរបស់គាត់ បានទៅកាន់សុគតិភព។ លោក​​ Atsushi បានគោរពជម្រាបជូនសម្ដេចតេជោថា លោក​​ បានមកកាន់កម្ពុជាកាលពីឆ្នាំ១៩៩២ ហើយនៅពេលនេះ កម្ពុជា មានការអភិវឌ្ឍយ៉ាងខ្លាំង មានស្ថិរភាព និងមានសន្តិភាព ។ ក្នុងន័យនេះ ឯកឧត្តម សូមសម្ដែងនូវការគោរពជូនចំពោះសម្ដេចតេជោ ក្នុងភាពជាអ្នកដឹកនាំជាទីគោរព។ លោក​​ Atsushi ក៏បានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្នុងភាពជាប្រធានអាស៊ាន ទ...
សមត្ថកិច្ចចាប់ខ្លួនបុរសសង្ស័យចំនួន២នាក់បញ្ជូនទៅតុលាការ ចាត់ការ ពាក់ព័ន្ធនឹងការបន្លំខ្លួនធ្វើជាសមត្ថកិច្ច និង ដើរជំរិតទារប្រាក់

សមត្ថកិច្ចចាប់ខ្លួនបុរសសង្ស័យចំនួន២នាក់បញ្ជូនទៅតុលាការ ចាត់ការ ពាក់ព័ន្ធនឹងការបន្លំខ្លួនធ្វើជាសមត្ថកិច្ច និង ដើរជំរិតទារប្រាក់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តបាត់ដំបង៖ មន្ត្រីនគរបាលខេត្តបាត់ដំបង កាលពីថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ ២០២៣ បានចាប់ខ្លួនជនសង្ស័យចំនួន២នាក់ និង បានបញ្ជូនពួកគេ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីសាកសួរ និង សម្រេចតាម ផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណី បន្លំខ្លួនធ្វើជាសមត្ថកិច្ចដើម្បីគំរាមទារប្រាក់ពីប្រជាពលរដ្ឋ ប្រព្រឹត្តនៅចំណុចផ្សារភូពុយ ស្ថិតនៅក្នុងភូមិអញ្ចាញ សង្កាត់អូរចារ និងចំណុចភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង។ មន្ត្រីនគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ជនសង្ស័យ២នាក់ ខាងលើមាន ឈ្មោះ ឯម សុវិសាល ភេទប្រុស ៣៦ ឆ្នាំ និង ម្នាក់ទៀត មាន ឈ្មោះ ឯម សុវិសេដ្ឋ ភេទប្រុស អាយុ ៣៤ឆ្នាំ អ្នកទាំងពីរនាក់ មានទីលំនៅក្នុងភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ពួកគេ ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួន កាលពីថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០២៣ នៅចំណុចផ្សារភូពុយ ស្ថិតនៅក្នុងភូមិអញ្ចាញ សង្កាត់អូរចារ និងចំណុចភូមិរតនៈ សង្កាត់រតនៈ...
ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដី នៅទួរគី និងស៊ីរី បន្តកើនឡើងដល់ជិត៨ ០០០នាក់

ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដី នៅទួរគី និងស៊ីរី បន្តកើនឡើងដល់ជិត៨ ០០០នាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អ៊ីស្តាន់ប៊ុល៖ ក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នកនៅរស់រានមានជីវិតនៅភាគខាងត្បូងប្រទេសទួរគី និងភាគខាងជើងប្រទេសស៊ីរី បន្ទាប់ពីមានការរញ្ជួយដីដ៏ធំចំនួនពីរលើក កាលពីថ្ងៃចន្ទ។ មនុស្សស្លាប់ បានកើនឡើងដល់ជិត ៨ ០០០នាក់ ខណៈមន្ត្រីរដ្ឋាភិបាលព្រមានថា ចំនួនអ្នកស្លាប់អាចបន្តកើនឡើងជាបន្តបន្ទាប់ទៀត ព្រោះមនុស្សបាត់ខ្លួនច្រើនណាស់ ដោយកប់នៅក្រោមគំនរបាក់បែក។ នៅពេលដែលកិច្ចខិតខំប្រឹងប្រែងស្វែងរកបន្តដល់យប់ត្រជាក់ទីពីរ ពេលវេលាកំពុងអស់សម្រាប់អ្នកជួយសង្គ្រោះ ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិតនៅក្រោមគំនរបាក់បែក។ សាច់ញាតិរបស់ជនរងគ្រោះដែលរស់នៅក្នុងអគារបាក់រលំបានចូលរួមកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះដ៏គួរឱ្យភ័យខ្លាចនៅក្នុងទីក្រុងមួយក្នុងចំណោមទីក្រុងដែលរងគ្រោះខ្លាំងបំផុតរបស់ប្រទេសទួរគី ដោយប្រើចង្កឹះ និងកន្ត្រៃ។ គ្រួសារ​ដែល​មាន​ទុក្ខ​ព្រួយ​មួយ​ចំនួន​បាន​និយាយ​ថា សេវា​សង្គ្រោះ​ត្រូវ​ចំណាយ​ពេល​យូរ​ពេក​ក្នុង​ការ​ឆ្ល...