ឯកឧត្តម នង វាសនា អ្នកតំណាងរាស្រ្តមណ្ឌលខេត្កកំ ពង់ធំ និងជាសមាជិកគណៈកម្មការទី៣នៃរដ្ឋសភា ប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះទង្វើវាយប្រហារនិងគ្មានការគោរពរបស់ក្រុមជ្រុលនិយមថៃដែលប្រព្រឹត្តមកលើ សម្ដេចតេជោ ហ៊ុន សែននិងឥស្សរជនកម្ពុជាផ្សេងទៀតនាពេលថ្មីៗនេះ
(ភ្នំពេញ) ៖ ឯកឧត្តម នង វាសនា អ្នកតំណាងរាស្រ្តមណ្ឌលខេត្កកំ
ពង់ធំ និងជាសមាជិកគណៈកម្មការទី៣នៃរដ្ឋសភា និងលោកជំទាវ សូម ប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះទង្វើវាយប្រហារនិងគ្មានការគោរពរបស់ក្រុមជ្រុលនិយមថៃដែលប្រព្រឹត្តមកលើ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងឥស្សរជនកម្ពុជាផ្សេងទៀតនាពេលថ្មីៗនេះ។
អាកប្បកិរិយាបែបនេះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ តម្លៃ សីលធម៌ និងការគោរពគ្នាទៅវិញទៅមករវាងប្រជាជាតិ និងប្រជាជាតិ។ ទង្វើបែបនេះក៏បានធ្វើឱ្យប៉ះពាល់ ទៅដល់ស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាព និងសន្តិសហវិជ្ជមាន ដែលជាគោលការណ៍គ្រឹះ ក្នុងការដឹកនាំទំនាក់ទំនងរវាងកម្ពុជា និងថៃ ក្នុងនាមជាសមាជិកក្នុងអាស៊ាន និងសហគមន៍អន្តរជាតិ។
យើងខ្ញុំ សូមវាយតម្លៃខ្ពស់ចំពោះការបញ្ចេញមតិកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ របស់ សម្តេចតេជោ ហ៊ុន សែន ប្រកបដោយភាពឈ្លាសវៃ អត់ធ្មត់ និងក្នុងស្មារតីជ...








