អាល្លឺម៉ង់ចាប់ឃុំខ្លួនសកម្មជនបរិស្ថាន ប្រឆាំងការពង្រីកអណ្តូងរ៉ែធ្យូងថ្ម បន្ទាប់ខ្វះឧស្ម័នពីរុស្ស៊ី
ប៊ែរឡាំង៖ សកម្មជនបរិស្ថានជនជាតិស៊ុយអែតម្នាក់ ត្រូវនគរបាលអាល្លឺម៉ង់ចាប់ឃុំខ្លួនក្នុងអំឡុងពេលការតវ៉ា នៅជិតភូមិមួយក្នុងប្រទេសអាល្លឺម៉ង់ ដែលត្រូវបានវាយបំផ្លាញដើម្បីពង្រីកអណ្តូងរ៉ែធ្យូងថ្ម។
លោកស្រី ហ្គ្រេតា ថុនប៊ើក (Greta Thunberg) បានស្នាក់នៅក្នុងប្រទេសអាឡឺម៉ង់អស់រយៈពេលជាច្រើនថ្ងៃ ដើម្បីគាំទ្របាតុកម្មប្រឆាំងនឹងការរុះរើភូមិ ដែលបានក្លាយជានិមិត្តរូបនៃការតស៊ូប្រឆាំងនឹងប្រើប្រាស់ឥន្ធនៈហ្វូស៊ីល នៅក្នុងប្រទេសអាល្លឺម៉ង់។
សកម្មជនស្លៀកពាក់ខ្មៅរូបនេះ ត្រូវបានមន្ត្រីប៉ូលិសពាក់មួកសុវត្ថិភាព ចាប់រុញចូលឡានយកទៅឃុំខ្លួន។
អ្នកនាំពាក្យប៉ូលិសបាននិយាយថា សកម្មជនមួយក្រុមកំពុងជាប់ឃុំ បន្ទាប់ពីបានបំបែកចេញពីក្រុមបាតុករ។ ក្រុមមន្ត្រីកំពុងកំណត់អត្តសញ្ញាណក្រុមបាតុករ ដែលកំពុងជាប់ឃុំ និសម្រេចនៅពេលក្រោយថា ត្រូវចាត់វិធានការបន្ថែមទៀតបែបណា។
អ្នកនាំពាក្យរូបនេះបានបដិសេធថា សកម្មជនទាំងនោះមិនត្រូវបាន...








