តំណាងអយ្យការសម្រេចចោទប្រកាន់ជនសង្ស័យ៥នាក់ ជាប់ពាក់ពន្ធ័នឹងការ បង្កៃគ្រាប់បែក នៅ នៅក្បែរសណ្ឋាគារ ណាហ្កាវើល២ នៅភ្នំពេញ
ភ្នំពេញ ៖ អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃ ទី ថ្ងៃទី២២ ខែមិនា ឆ្នាំ២០២២នេះថា បានសម្រេចធ្វើការចោទប្រកាន់ ជាផ្លូវការ ទៅលើ ជនសង្ស័យចំនួន ៥ នាក់ ជាប់ពាក់ព័ន្ធនឹងការបង្កៃគ្រាប់បែក នៅ ជិតកន្លែងលេងល្បែង កាស៊ីណូ -សណ្ឋាគារ ណាហ្គាវើល២ ស្ថិតនៅក្នុង សង្កាត់ទន្លេបាសាក់ ដែលបង្កឱ្យមានការ ភ័យខ្លាច អំពីសំណាក់ ភ្ញៀវទេសចរ ជាតិ និង អន្តរជាតិ ដែលបាន ទៅកម្សាន្តនៅទីនោះ កាលពីថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២២។
យោងតាមដីការបស់តុលាការ បានឱ្យដឹងថា: ជនត្រូវចោទទាំង៥នាក់ មានឈ្មោះ ទី ១៖ ឈ្មោះ YANG JIAKANG ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន (អ្នកបើករថយន្ត) ។ ទី ២៖ ឈ្មោះ TU LINAN ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិចិន។ ទី ៣៖ ឈ្មោះ YANG YUDONG ភេទប្រុស អាយុ២៥ឆ្នាំ៊ជនជាតិចិន។ ទី ៤៖ ឈ្មោះ CHEN DI ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន ។ និង ៥៖ ឈ្មោះ សួង ស្រីអូន ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ។
ពួកគេត្រូវបាន តំណាងអយ្យការសម្រេចចោទប្រកាន់...








