បញ្ជូនខ្លួនស្រ្តីពាណិជ្ជករម្នាក់ទៅតុលាការចាត់ការតាមច្បាប់ជាប់ពាក់ព័ន្ធនឹងការចេញសែកស្អុយជិត ១លានដុល្លារអាមេរិក
ភ្នំពេញ ៖សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃ ស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញកាលពីថ្ងៃទី១២ខែធ្នូ ឆ្នាំ២០២២ នេះបានបញ្ជូនខ្លួនស្រ្តីពាណិជ្ជករសង្ស័យ ម្នាក់ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីធ្វើការសាកសួរ និង សម្រេចតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការចេញសែកស្អុយចំនួនជិត១លានដុល្លារអាមេរិកប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពី អំឡុងឆ្នាំ ២០២១។
យោងតាមរបាយការណ៍របស់នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញបានឲ្យដឹងថា ជនសង្ស័យរូបនេះមានឈ្មោះ លី ឈីវ ហ៊ុយ ភេទ ស្រីអាយុ ២៥ ឆ្នាំមុខរបរពាណិជ្ជករ មានទីលំនៅ ផ្ទះ លេខ ១៧ ផ្លូវលេខ ៤៨៤សង្កាត់ ផ្សារដើម ថ្កូវ ខណ្ឌ ចំការមនរាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ លី ឈីវ ហ៊ុយ ត្រូវបានចាប់ឃាត់ខ្លួន កាលពី ថ្ងៃ ទី ១០ ខែ ធ្នូឆ្នាំ ២០២២ តាមដីការរបស់តុលាការ និង ដោយយោងតាមបណ្តឹងរបស់ភាគីដើមបណ្តឹង ឈ្មោះ គឺម រ៉ុ ង ភេទ ស្រី (ម្ចាស់បំណុល) នៅ តាមផ្លូវ ព្រះមុនី វង្ស ស្ថិត ក្នុងស...








