ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ទិវាគោរពវិញ្ញាណក្ខន្ធគម្រប់ខួប១០ឆ្នាំ របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមរតនៈកោដ្ឋ

ទិវាគោរពវិញ្ញាណក្ខន្ធគម្រប់ខួប១០ឆ្នាំ របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមរតនៈកោដ្ឋ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ គឺជាខួប១០ឆ្នាំគត់ នៃការយាងសោយទិវង្គតរបស់សម្តេចព្រះបិតាឯករាជ្យជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ»។ នៅថ្ងៃនេះ ប្រជារាស្រ្ត មន្រ្តីរាជកា និងថ្នាក់ដឹកនាំរាជធានី-ខេត្តទាំងអស់ បានអញ្ជើញទៅដាក់កម្រងផ្កាចូលរួមគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គនៅមណ្ឌលព្រះបរមរូបព្រះបរមរតនកោដ្ឋ ស្ថិតនៅសួនច្បារខាងកើតវិមានឯករាជ្យរាជធានីភ្នំពេញ។ ការដាក់កម្រងផ្កា និងការគោរព្រះវិញ្ញាណក្ខន្ធពីសំណាក់ប្រជារាស្រ្ត ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មន្រ្តីរាជកា កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនេះ គឺសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា៕...
ព្រះរាជពិធីរំលឹកខួប១០ឆ្នាំ នៃការយាងសោយទិវង្គតរបស់សម្តេចព្រះបិតាឯករាជ្យជាតិ “ព្រះបរមរតនកោដ្ឋ”

ព្រះរាជពិធីរំលឹកខួប១០ឆ្នាំ នៃការយាងសោយទិវង្គតរបស់សម្តេចព្រះបិតាឯករាជ្យជាតិ “ព្រះបរមរតនកោដ្ឋ”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: ព្រះរាជពិធីរំលឹកខួប១០ឆ្នាំ នៃការយាងសោយទិវង្គតរបស់សម្តេចព្រះបិតាឯករាជ្យជាតិ “ព្រះបរមរតនកោដ្ឋ” ។ នៅថ្ងៃនេះ ប្រជារាស្រ្តទូទាំងប្រទេស ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ សូមសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា។ កូនចៅប្រជារាស្រ្តទូទាំងប្រទេស និងមន្រ្តីរាជការ សូមថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ឋព្រះបរមសព ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ សូមស្តេចយាងបដិសន្ឋិក្នុងព្រះបរមសុគតិភពកុំបីឃ្លាងឃ្លាតឡើយ៕...
សម្តេ​ចតេជោ ហ៊ុន សែន អញ្ជើញចូលរួមប្រជុំសភា បោះឆ្នោតជ្រើសតាំង លោក  ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម

សម្តេ​ចតេជោ ហ៊ុន សែន អញ្ជើញចូលរួមប្រជុំសភា បោះឆ្នោតជ្រើសតាំង លោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានថ្ៅងៃទី១៤ខែតុលា ឆ្នាំ២០ ២២នេះអញ្ជើញចូលរួមប្រជុំសភា ក្នុងការបោះឆ្នោតជ្រើសតាំង លោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នៅក្នុងកិច្ចប្រជុំរដ្ឋសភាកម្ពុជានាព្រឹកមិញនេះ បានបោះឆ្នោតគាំទ្រជាឯកច្ឆ័នលើបេក្ខភាព លោក ឌិត ទីណា ឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដោយសំឡេង១១១ លើ១១១។ ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា ដែលធ្វើឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសមាជិករដ្ឋសភាសរុប១១១រូប។ លោម ឌិត ទីណា ត្រូវបានសម្តេចតេជោហ៊ុន សែនស្នើបោះឆ្នោតទុកចិត្តជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយការស្នើនេះ ធ្វើឡើងបន្ទាប់ពីលោក វេង សាខុន ត្រ...
សម្តេចតេជោ ហ៊ុន សែន សូមចូលរួមរំលែកទុក្ខយ៉ាងក្រំបំផុតជាមួយបងប្អូនក្រុមគ្រួសារដែលបានបាត់បង់កូនៗនិងចៅៗជាទីស្រឡាញ់នៅក្នុងឧប្បទ្ទវហេតុលិចទូក

សម្តេចតេជោ ហ៊ុន សែន សូមចូលរួមរំលែកទុក្ខយ៉ាងក្រំបំផុតជាមួយបងប្អូនក្រុមគ្រួសារដែលបានបាត់បង់កូនៗនិងចៅៗជាទីស្រឡាញ់នៅក្នុងឧប្បទ្ទវហេតុលិចទូក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន បានប្រកាស សូមចូលរួមរំលែកទុក្ខយ៉ាងក្រំបំផុតជាមួយបងប្អូនក្រុមគ្រួសារដែលបានបាត់បង់កូនៗនិងចៅៗជាទីស្រឡាញ់នៅក្នុងឧប្បទ្ទវហេតុលិចទូកចម្លងដឹ កសិស្សានុសិស្សចេញពីសាលាទៅផ្ទះស្ថិតនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាលកាលពីយប់ថ្ងៃទី១៣ខែតុលា ឆ្នាំ២០២២ ដែលបានបណ្តាលអោយស្លាប់ជាច្រើននាក់ និងមួយចំនួនត្រូវបានជួយសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ និងមួយចំនួនទៀតនៅកំពុងបាត់ខ្លួននៅឡើយ។ សូមសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់ចូលរួមបន្តស្វែងរកអ្នករងគ្រោះ និងចូលរួមដោះស្រាយជួយដល់បងប្អូនក្រុមគ្រួសារនៃសពនិងជនរងគ្រោះអោយបានទាន់ពេលវេលដ៏លំបាកបំផុតនេះ។ សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសដែលរស់នៅតាមមាត់ទន្លេមានការប្រុងប្រយ័ត្នខ្ពស់ក្នុងពេលដែលស្ថានភាពទឹកជំនន់កំពុងកើនឡើង។...
សាលាឧទ្ឋរណ៍ភ្នំពេញនឹងបើកសវនាការជំនុំជម្រះឡើងវិញលើសំណុំរឿងលួច និងរំលោភលើទំនុកចិត្តពិសេសដោយអភិបាលនៅក្នុងទំនាស់ដ៏រ៉ាំរ៉ៃមានអាយុកាលជិត១០ឆ្នាំ

សាលាឧទ្ឋរណ៍ភ្នំពេញនឹងបើកសវនាការជំនុំជម្រះឡើងវិញលើសំណុំរឿងលួច និងរំលោភលើទំនុកចិត្តពិសេសដោយអភិបាលនៅក្នុងទំនាស់ដ៏រ៉ាំរ៉ៃមានអាយុកាលជិត១០ឆ្នាំ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖សាលាឧទ្ឋរណ៍ភ្នំពេញនៅព្រឹកថ្ងៃទី១៤ខែតុលា ឆ្នាំ២០២២នឹងបើកសវនាការជំនុំជម្រះឡើងវិញលើសំណុំរឿងលួច និងរំលោភលើទំនុកចិត្តពិសេសដោយអភិបាលនៅក្នុងទំនាស់ដ៏រ៉ាំរ៉ៃមានអាយុកាលជិត១០ឆ្នាំ រវាងប្តីប្រពន្ធមួយគូ រស់នៅក្នុងរាជធានីភ្នំពេញ។ យោងតាមដីកាកោះឲ្យចូលរួមសវនាបានឲ្យដឹងថាចៅក្រមសាលាឧទ្ ឋរណ៍ភ្នំពេញ មានលោកចៅក្រម គី ឫទ្ធី នឹងដឹកនាំសវនាការ ដោយមានលោក ភូ ពៅស៊ុន និងលោកសួស សំអាត ជាចៅក្រមប្រឹក្សា រីឯលោកស្រី សា កញ្ញារិទ្ធ ជាព្រះរាជអាជ្ញា ក្នុងសំណុំរឿងបង្វិលឲ្យជំនុំជម្រះឡើងវិញរបស់តុលាការកំពូល លើសាលដីកាផ្តន្ទាទោសស្ត្រីជាប្រពន្ធឲ្យមានទោសពីបទលួច (ប្រាក់របស់ខ្លួនឯង) ដែលបានមកពីអាជីវកម្មបើកផ្សាររួមគ្នាជាមួយប្តី នៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ សំណុំរឿងក្តី រវាងប្តីប្រពន្ធរៀបការក្នុងឆ្នាំ២០០១នេះ បានកើតឡើងដោយសារភាពរកាំរកួសនៅក្នុងគ្រួសារ បន្ទាប់ពីប្រពន្ធប្តឹងលែងលះប្តី ហើយប្តីប្តឹងឲ្យចាប់ប្រពន្ធដាក់គុក ពីបទលួចប្រាក់...
ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២២នេះគយប្រមូលចំណូលបានចំនួន ៨ ២៥៨,៧ ប៊ីលានរៀល ស្មើនឹង ២ ០២៦,៨ លានដុល្លារអាមេរិក ដែលត្រូវជា៧៨,៨%

ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២២នេះគយប្រមូលចំណូលបានចំនួន ៨ ២៥៨,៧ ប៊ីលានរៀល ស្មើនឹង ២ ០២៦,៨ លានដុល្លារអាមេរិក ដែលត្រូវជា៧៨,៨%

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោក​​បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានអញ្ជើញចូលរួម​ធកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយនិងរដ្ឋាកររយៈ-ពេល ៩ខែ ឆ្នាំ២០២២១២នេះហើយ​កិច្ចប្រជុំធ្វើ​ឡើង​នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ កិច្ចប្រជុំនេះមានការចូលរួមរបស់លោក-លោកស្រីអគ្គនាយករង លោកនាយកសាលាជាតិគយ ប្រធាននាយកដ្ឋាន លោក លោកស្រីប្រធាន អនុប្រធានអង្គភាពគយនិងរដ្ឋាករក្រោមឱវាទ និងមន្ត្រីជំនាញមួយចំនួន។ ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២២ នេះ អគរ ប្រមូលចំណូលបានចំនួន ៨ ២៥៨,៧ ប៊ីលានរៀល ស្មើនឹង ២ ០២៦,៨ លានដុល្លារអាមេរិក ដែលតួលេខនេះត្រូវជាប្រមាណ ៧៨,៨% នៃផែនការកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ លទ្ធផលចំំណូលនេះកើនឡើង ១ ៣៧៧,៣ ប៊ីលានរៀលដែលត្រូវជាប្រមាណ ២០%។ ចំណូលតាមប្រភេទពន្ធនិងអាករ រួមមាន អាករពិសេស...
អគ្គនាយកដ្ឋាន ក.ប.ប. សហការជាមួយសភាពាណិជ្ជកម្មកម្ពុជា រៀបចំសិក្ខាសាលា ផ្សព្វផ្សាយ ច្បាប់ចំនួន៤ ដល់សមាជិកសភាពាណិជ្ជកម្ម-រាជធានីភ្នំពេញ

អគ្គនាយកដ្ឋាន ក.ប.ប. សហការជាមួយសភាពាណិជ្ជកម្មកម្ពុជា រៀបចំសិក្ខាសាលា ផ្សព្វផ្សាយ ច្បាប់ចំនួន៤ ដល់សមាជិកសភាពាណិជ្ជកម្ម-រាជធានីភ្នំពេញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយសភាពាណិជ្ជកម្មកម្ពុជា នៅព្រឹកថ្ងៃទី១២ និងទី១៣ ខែតុលា ឆ្នាំ២០២២នេះ​បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងច្បាប់ស្តីពីការគ្រប់គ្រងគុណភាពសុវត្ថិភាព លើផលិតផលទំនិញនិងសេវា ជូនដល់សមាជិក-សមាជិកា សភាពាណិជ្ជកម្មរាជធានីភ្នំពេញ ដែលជាធុរជន និងប្រតិបត្តិករអាជីវកម្មម្ហូបអាហារ។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងនៅសាលប្រជុំសភាពាណិជ្ជកម្មកម្ពុជា ក្រោមអធិបតីភាព លោក​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងលោក​​ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងមានការចូលរួមពី ធុរជន និងប្រតិបត្តិករអា...
លោកឧកញ៉ា ហេង បូរិន អគ្គនាយកក្រុមហ៊ុន បុរី ហេង បូរិន គ្រុប បានបញ្ជាក់ថា« កុំ​ហ៊ាន​ខុស​រឿង​ កុំ​ចិត្ត​ល្អ​ខុស​មនុស្ស»

លោកឧកញ៉ា ហេង បូរិន អគ្គនាយកក្រុមហ៊ុន បុរី ហេង បូរិន គ្រុប បានបញ្ជាក់ថា« កុំ​ហ៊ាន​ខុស​រឿង​ កុំ​ចិត្ត​ល្អ​ខុស​មនុស្ស»

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោកឧកញ៉ា ហេង បូរិន អគ្គនាយកក្រុមហ៊ុន បុរី ហេង បូរិន គ្រុប និងជាអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធិភាព ភីអិលស៊ី បានមានប្រសាសន៍បញ្ជាក់ថា កុំ​ហ៊ាន​ខុស​រឿង​ កុំ​ចិត្ត​ល្អ​ខុស​មនុស្ស ។ កេីត​ជា​មនុស្ស​ធ្វើ​អ្វី​មួយ​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ កុំ​ធ្វើ​អ្វី​ដោយ​ប្រថុយប្រថាន​ខ្លាំង​ពេក​ដោយ​គ្រាន់តែ​ឮគេ​ថា​ ដោយ​មិន​បាន​ពិចារណា​ឱ្យ​ល្អិតល្អន់​ ពីព្រោះ​ថា​អ្វីៗ​អាច​កេីត​ឡើង​គ្រប់​ពេលវេលា មាន​ទាំង​រឿង​ល្អ​និង​អាក្រក់​ ។ លោកឧកញ៉ាបន្ថែមថា «ការ​ជឿ​អ្នក​ដទៃ​ខ្លាំង​ពេក​ដោយ​ខ្វះ​ការ​ពិចារណា​គឺ​ជា​រឿង​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់ ។ ចិត្ត​ល្អ​ត្រូវ​ចេះ​គិតគួរឱ្យបាន​វែង​ឆ្ងាយ​ នៅ​ចិត្ត​គំនិត​មនុស្ស​ដែល​យើង​នឹង​ត្រូវ​ជួយ ថា​តើ​គេ​ជា​មនុស្ស​ប្រភេទ​ណា​ ឬជាមនុស្ស​ធ្វើ​គុណ​បាន​ទោស​ ? ដូច្នេះ ហ៊ានគឺល្អ ចិត្តល្អមិនខុសទេ អ្វីដែលសំខាន់គឺ ហ៊ានត្រូវរឿង ចិត្តល្អត្រូវមនុស្ស ទើបធ្វើឱ្យយើងមិនខកបំណង» ។...
សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រតិភូរដ្ឋមន្ត្រីសហគមន៍ សង្គម វប្បធម៌អាស៊ាន

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រតិភូរដ្ឋមន្ត្រីសហគមន៍ សង្គម វប្បធម៌អាស៊ាន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២២ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូរដ្ឋមន្ត្រីសហគមន៍ សង្គម និងវប្បធម៌អាស៊ាន ដឹកនាំដោយ រដ្ឋមន្ត្រីក្រសួងវប្បធម៌ យុវជន និងកីឡាប្រទេសព្រុយណេ មុនពេលអញ្ជើញបើកកិច្ចប្រជុំ ក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី២៨ ។ ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ជំរុញលើកទឹកចិត្តឱ្យរដ្ឋមន្រ្តីសហគមន៍សង្គម វប្បធម៌អាស៊ាន ពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យទទួលបានលទ្ធផលល្អ។ សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងដូច្នេះថា សសរស្ដម្ភសហគមន៍ ៣ គឺ សសរស្ដម្ភសហគមន៍នយោបាយ-សន្តិសុខ សសរស្ដម្ភសហគមន៍សេដ្ឋកិច្ច និង សសរស្ដម្ភ សហគមន៍ សង្គម-វប្បធម៌។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា យើងទាំងអស់គ្នា ចូលរួមប្រជុំនៅថ្ងៃនេះ ពិតជាមានសារៈសំខាន់ណាស់។ ក្នុងន័យនេះ សម្ដេច ក៏បានលើកទឹកចិត្តឲ្យប្រតិភូទាំងមូលប្...
មន្រ្តីជាន់ខ្ពស់​ក្រសួងការងារបញ្ជាក់ថា«ការដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន២០០ដុល្លារក្នុង១ខែដល់កម្មករនិយោជិតនឹងសម្រួលជីវភាពពួកគាត់កាន់តែល្អប្រសើរមួយកម្រិតទៀត»

មន្រ្តីជាន់ខ្ពស់​ក្រសួងការងារបញ្ជាក់ថា«ការដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន២០០ដុល្លារក្នុង១ខែដល់កម្មករនិយោជិតនឹងសម្រួលជីវភាពពួកគាត់កាន់តែល្អប្រសើរមួយកម្រិតទៀត»

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋលេខាធិការក្រសួង ការងារបានថ្លែងក្នុងន្និសីទសារព័ត៌មាន ស្ដីពីសមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមករបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះថា​​ ដោយសារកំណើនសេដ្ឋកិច្ចជាតិកម្ពុជាមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ រាជរដ្ឋាភិបាលកម្ពុជារួមនឹងក្រសួងពាក់ព័ន្ធបានរៀបចំនូវគោលនយោបាយសម្រាប់ដំឡើងអត្រាប្រាក់បៀវត្សជូនដល់និយោជិតនៅពេលដែលរាជរដ្ឋាភិបាលកំណត់គោលនយោបាយថ្មីឬទៅតាមកំណើនសេដ្ឋកិច្ចកម្ពុជាប្រចាំឆ្នាំ។ លោក​បាន​លើកឡើង​ថា នៅឆ្នាំ២០២៣ ខាងមុខនេះ ប្រាក់ឈ្នួលកម្មករ និយោជិត នឹងត្រូវបានដំឡើងពី ១៩៤ ដុល្លារ ទៅ ២០០ ដុល្លារ ពោលគឺ ត្រូវបានដំឡើងចំនួន ៦ ដុល្លារ ដែលត្រូវបានគេរំពឹងថា នឹងជួយសម្រាល ការលំបាកមួយកម្រិតទៀត ដល់កម្មករ និយោជិត របស់កម្ពុជា។ "កំណត់នូវប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ ២០២៣ ចំនួន ២០០ ដុល្លារអាមេរិកដែលកើនពី១៩៤ ដុល្លារនៅឆ្នាំ ២០២២ នេះទ...