លោកឧកញ៉ា ហេង ឡុង ប្រធានក្រុមហ៊ុនចំការកៅស៊ូបឹងកេត និងលោកជំទាវបានផ្ញើសារលិខិតគោរពជូនពរ ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសថ្ងៃខួបកំណើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតនៅថ្ងៃទី ១៥ខែធ្នូឆ្នាំ២០ ២២នេះ
ភ្នំពេញ:លោកឧកញ៉ា ហេង ឡុងប្រធានក្រុមហ៊ុនចំការកៅស៊ូ បឹងកេតនិងលោកជំទាវបានផ្ញើសារលិខិតគោរពជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសថ្ងៃខួបកំណើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី ១៥ខែធ្នូឆ្នាំ២០ ២២នេះ។
ក្នុងសារលិខិតនោះមានខ្លឹមសារថា៖ «ក្នុងឱកាសដ៏នក្ខត្តឫក្ស នៃខួបចម្រើនជន្មាយុដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២២នេះ ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករ និងកងកម្លាំងនគរបាលការពារព្រះបរមរាជវាំងទាំងអស់ ខ្ញុំបាទសូមចូលរួមអបអរសាទរ និងសូមគោរពជូនសព្ទសាធុការពរ ប្រកបដោយមនោសញ្ចេតនា គោរពស្រឡាញ់ និងកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅជាទីបំផុត។
លោកខ្ឧកញ៉ាបន្ថែមថា"ខ្ញុំបាទសូមគោរពសម្តែងនូវការកោតសរសើរដ៏ខ្ពង់ខ្ពស់ជាទីបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាស្ត្រីខ្មែរដ៏ឆ្នើមមួយរូប បានបំពេញតួនាទីដ៏ឧត្តុង្គឧត្តម ជាប្រធានកាកបាទក្រ...








