សម្ដេចតេជោ ហ៊ុន សែន និង មេដឹកនាំអាស៊ាន អញ្ជើញបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និង ទស្សនាពិព័ណ៌ផលិតផលស្នាដៃអាស៊ាន
ភ្នំពេញ៖ បន្ទាប់ពី ពិធីទទួលស្វាគមន៍ចំពោះវត្តមាននៃការអញ្ជើញដល់ របស់ប្រមុខដឹកនាំអាស៊ានទាំងអស់ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន រួចមក សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ាន រួមនឹងមេដឹកនាំអាស៊ាន នៅព្រឹកថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញ ចូលរួមបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅសណ្ឋាគារសុខាភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងពិធីបើកជាផ្លូវការ នៃការបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ ក្រៅពីបណ្ដាមេដឹកនាំអាស៊ានទាំងអស់ គឺមានការអញ្ជើញចូលរួម ពីអគ្គលេខាធិការអាស៊ាន មន្ត្រីប្រតិភូបណ្ដារប្រទេសនានា រួមនឹងអ្នកកាសែតជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ ។
បន្ទាប់ពី ពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១រួចមក មេដឹកនាំអាស៊ាន និងប្រតិភូពីបណ្ដារប្រទេសនានា ក៏បាន អញ្ជើញទស្សនាការតាំងពិព័ណ៌ផលិតផលស្នាដៃ...