ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមចែករំលែក ដោយផ្តល់ទស្សនទានគន្លឹះសំខាន់ៗចំនួន៥ដល់ម្ចាស់អាជីវកម្មជាយុវជនផ្នែកផែនសហគ្រិនវ័យក្មេងនៅខេត្តព្រះសីហនុ
ក្រុងព្រះសីហនុ ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មជាសមាជិកគណៈកម្មាធិការកណ្តាល និងជាសមាជិកយុវជនគណ បក្សថ្នាក់កណ្តាលនៅព្រឹកថ្ងៃទី១២ខែវិច្ឆកា ឆ្នាំ២០២៥នេះបានអញ្ជើញចូលរួមចែករំលែក ដោយផ្តល់ទស្សនទានគន្លឹះសំខាន់ៗចំនួន៥ដល់ម្ចាស់អាជីវកម្មជាយុវជនផ្នែកផែនសហគ្រិនវ័យក្មេងនៅខេត្តព្រះសីហនុ តាមរយៈ សិក្ខាសាលាស្តីអំពីកាលានុវត្តភាពនិងទិសដៅវិនិយោគសម្រាប់អនាគត។
សម្រាប់សិក្ខាសាលានេះ គឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ម៉ោង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុនិង ឯកឧត្តម យុន ហេង អគ្គលេខាធិការរងគណៈកម្មា ធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ,ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា លោក ឯម ភាព អភិបាលរងនៃគណៈអភិបាលខេត្ត និងលោក ហុង ប៊ុនទី ប្រធានសមាគមសហគ្រិនវ័យក្មេងសាខាខេត្តព្រះសីហនុ ដែលមានអ្នកចូលរួម សរុបចំនួន ១៦៧នាក់។
ចំពោះអត្...








