ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តកិច្ចសហការជាមួយគ្រឹះស្ថានអប់រំជាតិដើម្បីលើកកម្ពស់ការយល់ដឹងអំពីបទបញ្ញត្តិច្បាប់ពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ
(ភ្នំពេញ)៖ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ វិទ្យាស្ថានជាតិការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងកម្មវិធីថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្ត្រសិក្សាជាភាសាអង់គ្លេស (ELBBL & ELBML) នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើការអប់រំបណ្តុះបណ្តាល និងការអនុវត្តកម្មសិក្សាការងារសម្រាប់និស្សិត ក្រោមអធិបតីភាពលោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
អនុស្សរណៈនេះនឹងបង្កើតកិច្ចសហប្រតិបត្តិការដែលមានអត្ថប្រយោជន៍រួមរវាងភាគីទាំងពីរ តាមរយៈការផ្លាស់ប្តូរកម្មវិធីសិក្សា និងការរៀបចំវគ្គបណ្តុះបណ្តាលនានាស្តីពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ...








