ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ៦២៣នាក់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ៦២៣នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅ​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នេះបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុប ៦២៣នាក់។ និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ រួមមាន៖ ថ្នាក់បរិញ្ញាបត្ររងចំនួន ១១១នាក់ នារី ៧៩នាក់, ថ្នាក់បរិញ្ញាបត្រចំនួន ៤៤២នាក់ នារី ៣៤០នាក់ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៧០នាក់ នារី ១៧នាក់។ និស្សិតដែលទទួលសញ្ញាបត្រនេះ មាននិស្សិតផ្នែកវិទ្យាសាស្ត្រសុខាភិបាលចំនួន ៥៦៥នាក់ នារី ៤១៤នាក់ និងនិស្សិតផ្នែកទូទៅក្រៅពីវិទ្យាសាស្ត្រសុខាភិបាលចំនួន ៥៨នាក់ នារី ២២នាក់។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ កោតសរសើរដល់ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំគ្រប់រូប សាស្ត្រាចារ្យ និងបុគ្គលិកទាំងអស់ នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ដែលបានប្រឹងប្រែងបណ្តុះបណ្តាលសិស្សនិស្សិតប្រកបដោយភាពជោគជ័យ និងជម្នះបាននូវវិបត្តិនៃជំ...
ការចាក់វ៉ាក់សាំងនៅកម្ពុជា គិតត្រឹមថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ 

ការចាក់វ៉ាក់សាំងនៅកម្ពុជា គិតត្រឹមថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ 

ជំងឺកូវីដ១៩
ការចាក់វ៉ាក់សាំងនៅកម្ពុជា គិតត្រឹមថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ - អាយុ ១៨ឆ្នាំ ឡើងទៅ = 103.51% - អាយុ ១២-១៧ឆ្នាំ = 100.92% - អាយុ ០៦-១១ឆ្នាំ = 109.83% - អាយុ ០៥ឆ្នាំ = 137.68% - អាយុ ០៣-០៥ឆ្នាំ = 74.23%
អគ្គនាយកដ្ឋាន ក.ប.ប. និងក្រុមហ៊ុនមេធាវី DFDL បានរៀបចំសិក្ខាសាលាស្តីពី “កិច្ចការពារអ្នកប្រើប្រាស់ពាក់ព័ន្ធនឹងខសន្យាមិនសុច្ចរិត”

អគ្គនាយកដ្ឋាន ក.ប.ប. និងក្រុមហ៊ុនមេធាវី DFDL បានរៀបចំសិក្ខាសាលាស្តីពី “កិច្ចការពារអ្នកប្រើប្រាស់ពាក់ព័ន្ធនឹងខសន្យាមិនសុច្ចរិត”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» សហ ការជាមួយក្រុមហ៊ុនមេធាវី DFDL នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានរៀបចំសិក្ខាសាលាស្តីពី “កិច្ចការពារអ្នកប្រើប្រាស់ពាក់ព័ន្ធនឹងខសន្យាមិនសុច្ចរិត” ជូនដល់ភាគីពាក់ព័ន្ធដែលអញ្ជើញមកពីវិស័យធនាគារ ធានារ៉ាប់រង ក្រុមហ៊ុនមេធាវី ទូរគមនាគមន៍ អចលនទ្រព្យ អប់រំ វិស័យផ្សេងទៀត និងមន្ត្រី នៃអគ្គនាយកដ្ឋាន ក.ប.ប. ប្រមាណ៩០រូប។ សូមបញ្ជាក់ផងដែរថា ប្រកាសស្តីពីខសន្យាមិនសុចរិត កំណត់អំពីលក្ខខណ្ឌនិងនីតិវិធី សម្រាប់អនុវត្តចំពោះទម្រង់ស្តង់ដារនៃកិច្ចសន្យា និងប្រភេទខសន្យាមិនសុចរិត ដើម្បីការពារសិទ្ធិអ្នកប្រើប្រាស់ ពាក់ព័ន្ធអំពីការ កេងចំណេញហួសហេតុនិងការរំលោភបំពានលើស្ថាន ភាពដែលកើតមានឡើងតាមរយៈទំនាក់ទំនងនៃកិច្ចសន្យា ដែលធ្វើឡើងរវាងអ្នកប្រើប្រាស់និងបុគ្គលធ្វើធុរកិច្ច ដើម្បីផ្គត់ផ្គង់ទំនិញ និង/ឬសេវា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ប...
អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និង សម្តេច ឈឹង ប៊ុនឈា ព្រះអគ្ការធិការរង រួមនិងថ្នាក់ដឹកនាំខេត្តជាច្រើនទៀត នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២២នេះ បាននិមន្ត និង អញ្ជើញបញ្ចុះបឋមសិលា សាងសង់ពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថិតនៅក្នុងបរិវេណវត្តជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ។

សង្គម និងកម្សាន្ត
អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និង សម្តេច ឈឹង ប៊ុនឈា ព្រះអគ្ការធិការរង រួមនិងថ្នាក់ដឹកនាំខេត្តជាច្រើនទៀត នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២២នេះ បាននិមន្ត និង អញ្ជើញបញ្ចុះបឋមសិលា សាងសង់ពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថិតនៅក្នុងបរិវេណវត្តជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ។ ក្នុងឱកាសនោះ ព្រះសោមវេទី អ៊ឹម សុភក្តិ ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានសង្ឃដិកាថា ពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានរៀបចំពិធីបញ្ជុះបឋមសិលាសាងសង់អគារសិក្សា១ខ្នង ៤ជាន់ ៩បន្ទប់ និងសាលប្រជុំចំនួន១។ ពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្កើតឡើងដោយអនុក្រឹត្យលេខ ១៩២ អនក្រ.បក ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១១ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា មានទីតាំងស្ថិតនៅវត្ត សុទស្សានារាម ជ្រោយថ្ម ផ្លូវព្រះបាទសីហនុ (ជា...
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យប្រធានប្រតិបត្តិក្រុមហ៊ុន ស៊ីភី អល (CP All) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យប្រធានប្រតិបត្តិក្រុមហ៊ុន ស៊ីភី អល (CP All) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

នយោបាយ
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យប្រធានប្រតិបត្តិក្រុមហ៊ុន ស៊ីភី អល (CP All) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក កស័ក្ដិ ឆ័យរ៉ាក់ស្ម៊ីស័ក្ដិ (Korsak Chairasmisak) ប្រធានប្រតិបត្តិក្រុមហ៊ុន ស៊ីភី អល (CP All) ចូលជួបសម្ដែងការគួរសម និងពិភាក្សា។ លោក កស័ក្ដិ បានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលបានដឹកនាំកម្ពុជា ទទួលបានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស រាជធានីភ្នំពេញ មានការរីកចម្រើនជាលំដាប់ និងឆាប់រហ័សជាទីបំផុត។ លើសពីនោះទៀត លោកការក៏បានជម្រាបជូនសម្ដេចតេជោថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជានៅពេលនេះ គឺដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស តាមរយៈការផ្ដល់ជូនសម្ដេចតេជោន...
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញពិនិត្យវឌ្ឍនភាព នៃដំណើរការសាងសង់អគារថ្មី នៃទីស្ដីការក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញពិនិត្យវឌ្ឍនភាព នៃដំណើរការសាងសង់អគារថ្មី នៃទីស្ដីការក្រសួងមហាផ្ទៃ។

សង្គម និងកម្សាន្ត
នៅរសៀលថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញពិនិត្យវឌ្ឍនភាព នៃដំណើរការសាងសង់អគារថ្មី នៃទីស្ដីការក្រសួងមហាផ្ទៃ។ អញ្ជើញចូលរួមជាមួយសម្ដេចក្រឡាហោម នាឱកាសនោះរួមមាន ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមអគ្គនាយក អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ឯកឧត្តម អស់លោក លោកស្រី ជាមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងតំណាងក្រុមហ៊ុនសាងសង់ជាច្រើនរូបទៀត។ អគារថ្មី នៃទីស្ដីការក្រសួងមហាផ្ទៃ បានប្រារព្ធពិធីបញ្ចុះបឋមសិលា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២១ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ។ អគារនេះមានទំហំ ១៥៣ ម៉ែត្រ គុណ ៨៣ម៉ែត្រ មានកម្ពស់ ៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្ត ចំនួន ៣៣០ គ្រឿង ។ អគារនេះមានមុខងារប្រើប្រាស់ជារ...
រដ្ឋមន្ដ្រីកសិកម្ម ណែនាំម្ចាស់កសិដ្ឋានចញ្ចឹមជ្រូក គួរទាញថាមពល ពន្លឺព្រះអាទិត្យ និងលាមកជ្រូក មកប្រើជាថាមពលអគ្គិសនី

រដ្ឋមន្ដ្រីកសិកម្ម ណែនាំម្ចាស់កសិដ្ឋានចញ្ចឹមជ្រូក គួរទាញថាមពល ពន្លឺព្រះអាទិត្យ និងលាមកជ្រូក មកប្រើជាថាមពលអគ្គិសនី

សង្គម និងកម្សាន្ត
ព័ត៌មានជាតិ រដ្ឋមន្ដ្រីកសិកម្ម ណែនាំម្ចាស់កសិដ្ឋានចញ្ចឹមជ្រូក គួរទាញថាមពល ពន្លឺព្រះអាទិត្យ និងលាមកជ្រូក មកប្រើជាថាមពលអគ្គិសនី លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំម្ចាស់កសិដ្ឋានចញ្ចឹមជ្រូក គួរទាញយកថាមពលពីពន្លឺព្រះអាទិត្យ និងថាមពល បានមកពីលាមកជ្រូក យកមកប្រើប្រាស់ ដើម្បីកាត់បន្ថយប្រើ ថាមពលអគ្គិសនី។ នាឱកាសចុះពិនិត្យលើវឌ្ឍនភាព នៃផលិតកម្មចិញ្ចឹមជ្រូកសាច់ក្នុងកសិដ្ឋាន លោកស្រី ងិន គន្ធា មានទីតាំងស្ថិតក្នុងភូមិឬស្សីមួយគុម្ភ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ លោក វេង សាខុន បានថ្លែងថា ទីផ្សារជ្រូកសាច់ បានល្អប្រសើរ ក្រុមហ៊ុន និងម្ចាស់កសិដ្ឋាន គួរខិតខំពង្រីកផលិតកម្មបន្ថែម ដើម្បីធានានិរន្តរភាព នៃការផ្គត់ផ្គង់ និងប្រើប្រាស់វត្ថុធាតុដើម ក្នុងស្រុកឲ្យអស់លទ្ធភាព។ ផ្ទាំងពាណិជ្ជកម្ម លោករដ្ឋមន្ដ្រីបញ្ជាក់ថា «គួរទាញយក ថាមពល ពីពន្លឺព្រះអាទិត...
ក្រសួងព្រមានចាត់វិធានការតឹងរ៉ឹងបំផុត ចំពោះគ្លីនិកឯកជន ដែលយករថយន្តដឹកអ្នករបួសតាមដងផ្លូវទៅព្យាបាលក្នុងគ្លីនិករបស់ខ្លួន ដោយខុសច្បាប់ 🇰🇭

កម្ពុជា និងវៀតណាម ពិភាក្សាគ្នាបន្ថែមលើ MOU ក្នុងការជួយលើកីឡាអេឡិចត្រូនិក សម្រាប់ស៊ីហ្គេម២០២៣ នៅកម្ពុជា

កម្ពុជា និងវៀតណាម ពិភាក្សាគ្នាបន្ថែមលើ MOU ក្នុងការជួយលើកីឡាអេឡិចត្រូនិក សម្រាប់ស៊ីហ្គេម២០២៣ នៅកម្ពុជា

សង្គម និងកម្សាន្ត
ភ្នំពេញ ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានជួបជាមួយ សហព័ន្ធកីឡាអេឡិចត្រូនិកវៀតណាម ដើម្បីពិភាក្សាលម្អិតលើអនុស្សរណៈយោគយល់ ដែលក្នុងនោះ វៀតណាម ជួយផ្នែកបច្ចេកទេសដល់កម្ពុជា លើការរៀបចំការប្រកួតកីឡាអាឡិចត្រូនិក នៅព្រឹត្តិការណ៍ អាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នាទីស្នាក់ការកណ្ដាលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានមានប្រសាសន៍ថា ការមកដល់ របស់វៀតណាម គឺដើម្បីពិភាក្សាលម្អិតលើអនុស្សរណៈយោគយល់ ដែលមាន២ចំណុចសំខាន់ និងឈាន ទៅអនុវត្តលើការងារ បន្ទាប់ពីបានព្រមព្រៀងគ្នាកាលពីខែឧសភា នៅប្រទេសវៀតណាម។ឯកឧត្តម បន្តថា ២ចំណុចសំខាន់នោះគឺទី១វៀតណាមនឹងជួយកម្ពុជាលើការរៀបចំលក្ខណៈបច្ចេកទេសក្នុងការរៀបចំការប្រកួតកីឡា E-Sports ព្រោះ E-Sports គឺជារូបមន្តនៃការប្រើប្រាស់បច្ចេកវិទ្យាមួយខ្ពស់ ដែលយើងគិតថា យើងនៅមានកម្រិតនៅក្នុងការរៀបចំនេះ។ កាលស៊ីហ្គេម...
រកឃើញអ្នកឆ្លងថ្មី 28 នាក់ (ក្នុងសហគមន៍ 28 នាក់) ជាសះស្បើយ 37 នាក់ និងស្លាប់ គ្មាន

រកឃើញអ្នកឆ្លងថ្មី 28 នាក់ (ក្នុងសហគមន៍ 28 នាក់) ជាសះស្បើយ 37 នាក់ និងស្លាប់ គ្មាន

សង្គម និងកម្សាន្ត
រកឃើញអ្នកឆ្លងថ្មី 28 នាក់ (ក្នុងសហគមន៍ 28 នាក់) ជាសះស្បើយ 37 នាក់ និងស្លាប់ គ្មាន គិតត្រឹមព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ 🇰🇭 - អ្នកឆ្លងសរុប= 137,264 នាក់ - អ្នកជាសះស្បើយ= 133,958 នាក់ - អ្នកស្លាប់= 3,056 នាក់