ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានិងសម្តេចធម្មវិសុទ្ធវង្សា អញ្ជើញចាក់វ៉ាក់សំាងដូសទី៥

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានិងសម្តេចធម្មវិសុទ្ធវង្សា អញ្ជើញចាក់វ៉ាក់សំាងដូសទី៥

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានិងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានអញ្ជើញចាក់វ៉ាក់សាំងដូសជំរុញ ដូសទី៥ បង្ការជំងឺកូវីដ-១៩ នៅវិមានរដ្ឋសភាដែលរៀបចំដោយក្រសួងសុខាភិបាល និងអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅព្រឹកថ្ងៃទី១៤ មិថុនា ឆ្នាំ២០២២នេះ។ ឆ្លៀតឱកាសនោះ សម្តេចប្រធានរដ្ឋសភាបានអំពាវនាវដល់ជនរួមជាតិទាំងអស់ទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់គ្នាៗ ដើម្បីការពារជំងឺកូវីដ-១៩ ដោយសារជំងឺដ៍សាហាវនេះនៅតែជាក្តីកង្វល់របស់មនុស្សជាតិនៅឡើយ មានតែវ៉ាក់សំាងដែលអាចទប់ស្កាត់មិនឱ្យជំងឺនេះធ្លាក់ក្នុងសភាពក្នុងសភាពធ្ងន់ធ្ងរបាន។ សម្តេចប្រធានរដ្ឋសភា បានអំពាវនាវដល់ជនរួមជាតិបន្តអនុវត្តវិធានការសុខាភិបាល បីកុំ បីការពារ ឱ្យបានខ្ជាប់ខ្ជួនជាប្រចាំ ទោះបីគ្រប់ៗគ្នាបាន ទទួលវ៉ាក់សំាងទំាងដូសមូលដ្ឋាននិងជំរុញហើយក្តី។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងការកោតសរសើរចំពោះរាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែងការពា...
ចាប់រថយន្តដឹកជ្រូកអត់ច្បាប់នាំចូលពីប្រទេសវៀតណាមមួយគ្រឿងផ្ទុកជ្រូកចំនួន​ ៨០ ក្បាល

ចាប់រថយន្តដឹកជ្រូកអត់ច្បាប់នាំចូលពីប្រទេសវៀតណាមមួយគ្រឿងផ្ទុកជ្រូកចំនួន​ ៨០ ក្បាល

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ខេត្តព្រៃវែង)៖រថយន្តមួយគ្រឿងមា៉ក(RHINO)ពាក់ស្លាកលេខភ្នំពេញ3F9874 ដឹក​​​សត្វជ្រូករស់ឆ្លងដែនខុសច្បាប់ចូលពីប្រទេសវៀតណាមចំនួន៨០ គ្មានច្បាប់ទម្លាប់ត្រូវមន្ត្រីជំនាញពេទ្យសត្វសហការជាមួយសមាគមន៍អ្នកចិញ្ចឹមសត្វនៅកម្ពុជាដឹកនាំដោយ លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកទុកអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ស្ទាក់ចាប់បាន កាលពីវេលា២រសៀលថ្ងៃទី១២ខែមិថុនា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុងឃុំកំពង់ត្របែកស្រុកកំពង់ត្របែកខេត្តព្រៃវែង។ បើតាមមន្ត្រីពេទ្យសត្វបញ្ជាក់ថា ដោយអនុវត្តតាមគោល​ការណ៍របស់ប្រមុខរាជរដ្ឋាភិបាល នឹងមានការចង្អុលបង្ហាញពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទក្នុងការទប់ស្កាត់មិនឲ្យមានការនាំចូលសត្វជ្រូកពីប្រទេសជិតខាង ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋអ្នកចិញ្ចឹមសត្វក្នុងស្រុក ទើបអគ្...
សម្តេចតេជោ ហ៊ុន សែន រំលឹកដល់មន្ត្រីទាំងអស់ត្រូវចៀសឱ្យបាននូវប្បធម៌ «ប្តីស័ក្តិ៣ ប្រពន្ធស័ក្តិ៥»

សម្តេចតេជោ ហ៊ុន សែន រំលឹកដល់មន្ត្រីទាំងអស់ត្រូវចៀសឱ្យបាននូវប្បធម៌ «ប្តីស័ក្តិ៣ ប្រពន្ធស័ក្តិ៥»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានរំលឹកដល់មន្ត្រីទាំងអស់ត្រូវចៀសឱ្យបាននូវប្បធម៌ «ប្តីស័ក្តិ៣ ប្រពន្ធស័ក្តិ៥» ហើយការថ្លែងដូច្នោះគឺ ក្នុងឱកាសសម្តេចអញ្ជើញប្រគល់សញ្ញាបត្រ និងបើកវគ្គសិក្សាថ្មីជូនដល់សិស្សសាលាភូមិន្ទរដ្ឋបាល ដែលជាសាលាបណ្តុះបណ្តាលមន្ត្រីរាជការនៅព្រឹកថ្ងៃទី១៣ខែមិថុនា ឆ្នាំ២០២២នេះ។ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់មន្ត្រីទៀតថា ធ្វើជាមន្ត្រីត្រូវក្រើនរំលឹកខ្លួនឯងឲ្យជាប់ជាប្រចាំថា ខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយពលរដ្ឋនោះទេ ហើយគោលដៅរបស់ខ្លួន គឺការបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់។ សម្តេចតេជោនៅតែបន្តក្រើនរំលឹកដល់មន្ត្រីទាំងអស់ត្រូវចៀសឱ្យបាននូវប្បធម៌ «ប្តីស័ក្តិ៣ ប្រពន្ធស័ក្តិ៥»។ សម្តេចបញ្ជាក់ថា ដើម្បីសម្រេចការងារមួយបានត្រូវឈរលើដំណាក់កាលចំនួន៣ រួមមាន ការរៀបចំផែនការ ការចាត់តាំងអនុវត្តន៍ និងការដោះស្រាយលើកត្តាចៃដន្យលេចឡើងពេលអនុវត្តន៍។ សម្ដេចតេជោបានមានប្រសា...
ជាប់គុកមិន​បាន​១ថ្ងៃ! ឥឡូវ​​ត្រូវ​​ដោះលែងអតីតស្នងការរងនគរបាលខេត្តកណ្តាល ឈ្មោះ លោក ស្រេង សុខា ហៅទ្រី

ជាប់គុកមិន​បាន​១ថ្ងៃ! ឥឡូវ​​ត្រូវ​​ដោះលែងអតីតស្នងការរងនគរបាលខេត្តកណ្តាល ឈ្មោះ លោក ស្រេង សុខា ហៅទ្រី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ចៅក្រមស៊ើបសួរ នៃ សាលាដំបូងខេត្តកណ្តាលកាលពីព្រលប់ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២២នេះបានសម្រេចដោះលែង អតីតស្នងការរងនគរបាលខេត្តកណ្តាល ឈ្មោះ លោក ស្រេង សុខា ហៅទ្រី ភេទ ប្រុស អាយុ៤០ឆ្នាំពីពន្ធនាគារ។ ការដោះលែងនេះ​ បន្ទាប់ពីបានបញ្ជូនខ្លួនគាត់ ទៅឃុំ នៅក្នុងពន្ធនាគារជាបណ្តោះអាសន្ន បានប្រហែលកន្លះថ្ងៃនោះមកជាប់ពាក់ព័ន្ធនឹងបទល្មើស ការប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត ប្រព្រឹត្ត នៅក្នុងខេត្តកណ្តាល កាលពីឆ្នាំ ២០២១។ មន្ត្រីសាលាដំបូងខេត្តកណ្តាលបានឲ្យដឹងថា ការសម្រេចដោះលែង ជនត្រូវចោទ ឈ្មោះ ស្រេង សុខា ហៅ ទ្រី ខាងលើនេះ ត្រូវបានធ្វើឡើង ដោយយោងទៅតាម ដីកាបង្គាប់បញ្ឈប់អោយតាមចាប់ខ្លួន របស់លោកចៅក្រម គី ឬទ្ធី នៃ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ ។...
អត្ថបទស្រាវជ្រាវ៖ ចិនជាកត្តាឧបសគ្គចម្បងក្នុងនយោបាយវាតទីអនុត្តរភាពមកលើឡាវនិងកម្ពុជា ក្នុងបរិបទភូមិសាស្រ្តយុទ្ធសាស្រ្តរបស់ វៀតណាម!

អត្ថបទស្រាវជ្រាវ៖ ចិនជាកត្តាឧបសគ្គចម្បងក្នុងនយោបាយវាតទីអនុត្តរភាពមកលើឡាវនិងកម្ពុជា ក្នុងបរិបទភូមិសាស្រ្តយុទ្ធសាស្រ្តរបស់ វៀតណាម!

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
អត្ថបទស្រាវជ្រាវ៖ ក្នុងប្រវត្តិនៃទំនាក់ទំនងអន្តរជាតិ នាសហសម័យសម្រាប់កម្ពុជា មានព្រឹត្តិការណ៍នយោបាយពីរ ដ៏សំខាន់ និងចម្លែកបំផុត គឺក្នុងរយៈពេលមួយ មិនដល់៥០​ឆ្នាំផង មានសន្និសីទអន្តរជាតិពីរ នាំទៅដល់ការចុះហត្ថលេខាលើសន្ធិសញ្ញាពីរ ស្ដីពីការដកកងទ័ពបរទេស ចេញពីកម្ពុជា ដោយលើកទី១ នៅឆ្នាំ១៩៥៤ ស្ដីពីសន្និសីទ ហ្សឺណែវ និងលើកទី២ គឺនៅឆ្នាំ១៩៩១ ស្ដីពីសន្និសីទ ទីក្រុងប៉ារីស ដែលទាំងអស់នេះ គឺជាសក្ខីកម្មមួយ បញ្ជាក់ឱ្យឃើញថា បណ្ដាសារភូមិសាស្រ្តនយោបាយ ដែលប្រជាជាតិខ្មែរ បានដឹងជាយូរមកហើយ នូវមហិច្ឆតាដែលគ្មានព្រំដែនរបស់ពួកអ្នកភូមិផង មានចិត្តជាទេវទត្ត មានមាត់ជាទេវតានោះ!។ ក្នុងស្ថានភាពថ្មីរបស់បរិបទតំបន់ ដោយមិនពេញចិត្ត ទៅនឹងការរីកចម្រើន និងនយោបាយរបស់កម្ពុជាក្នុងការទទួលស្គាល់ចិនតែមួយ និងការចូលរួមក្នុងផែនការ BRI ធ្វើជាបន្ទាត់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច នោះ ស្រាប់តែកូនអុករបស់ ឥណ្ឌូប៉ាស៊ីហ្វិក មួយបានបង្កើតឱ្យមានបញ្ហាថ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅ​​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ស្អែកនេះ បាន​អញ្ជើញប្រគល់សញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង២ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។ សិស្សសាលាភូមិន្ទរដ្ឋបាល ដែលបញ្ចប់ការសិក្សាវិជ្ជាជីវៈជាមន្ត្រី និងទទួលសញ្ញាបត្រក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី នាថ្ងៃស្អែកនេះ រួមមាន៖ សិស្ស កម្មសិក្សាការី និងសិក្ខាកាមសរុប ២,៣៨៨នាក់។ សិស្ស កម្មសិក្សាការី និងសិក្ខាកាម ដែលបញ្ចប់ការសិក្សារួមមាន៖ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២០ ចំនួន១០៦នាក់។ កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាលឆ្នាំ២០២០ ចំនួន ១៦៤នាក់, កម្មសិក្សាការីមន្ត្រីមធ្យមឆ្នាំ២០២០ ចំនួន ៣៩នាក់, កម្មសិក្សាការីមន្ត្រីក្រមការឆ្នាំ២០២០ ចំនួន ៤៣នាក់, សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ ចំនួន ៩១នាក់។ សិស្សមន្ត្រីក្រមការជំនាន់ទី៩ ចំនួន ១២១នាក់, កម្មសិ...
មន្ត្រីកងរាជអាវុធហត្ថចាប់ខ្លួនលោក គឹង វណ្ណ: អភិបាលរងខេត្តបន្ទាយមានជ័យ ករណីចេញសែកស្អុយ

មន្ត្រីកងរាជអាវុធហត្ថចាប់ខ្លួនលោក គឹង វណ្ណ: អភិបាលរងខេត្តបន្ទាយមានជ័យ ករណីចេញសែកស្អុយ

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ភ្នំពេញ៖ កាលពីថ្ងៃទី១០​ ខែមិថុនា​ ឆ្នាំ២០២២​ មន្ត្រីកងរាជអាវុធ បានចាប់ខ្លួនលោក គឹង វណ្ណ: អភិបាលរងនៃគណ:អភិបាលខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីចេញសែកស្អុយមិនមានសាច់ប្រាក់។ មន្ត្រីអាវុធហត្ថខេ្តបន្ទាយមានជ័យបានប្រាប់សារព័ត៌មាន​ រសៀលថ្ងៃដដែលនេះថា​ ការចាប់ខ្លួនលោក គឹង​ វណ្ណ:​ ធ្វើឡើងដោយមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ តាមដីការបស់តុលាការ​ ពាក់ព័ន្ធការចេញសែកស្អុយ។​  ករណីចាប់ខ្លួនលោកអភិបាលរងខេត្តនេះ កើតឡើងនៅក្នុងរង្វង់វេលាម៉ោង៧ ឬម៉ោង៨ព្រឹក នៅលើដងផ្លូវធ្វើដំណើរទៅសាលាខេត្តបន្ទាយមានជ័យ ដែលជាកន្លែងលោកធ្វើការ។ ប្រភពច្បាស់ការណ៍បានបង្ហើបទៀតថា​ លោក គឹង​ វណ្ណ:​ អភិបាលរងខេត្តបន្ទាយមានជ័យ​ ត្រូវជាប្អូនថ្លៃរបស់មន្ត្រីជាន់ខ្ពស់មន្ត្រីម្នាក់​។  ប្រភពដដែលបានបញ្ជាក់ថា ក្រោយពីចាប់ខ្លួនភ្លាមៗ មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំខ្លួនលោកមកកាន់រាជធានីភ្នំពេញ ហើយកំពុងតែម...
ក្រុមឈ្មួញ១ក្រុមកំពុងតែបំផ្លាញព្រៃឡង់ជិតសាបសូន្យអស់ ដោយដឹកជញ្ជូនឈើពីខេត្តព្រះវិហារឆ្លងខេត្តកំពង់ធំយ៉ាងរលូន

ក្រុមឈ្មួញ១ក្រុមកំពុងតែបំផ្លាញព្រៃឡង់ជិតសាបសូន្យអស់ ដោយដឹកជញ្ជូនឈើពីខេត្តព្រះវិហារឆ្លងខេត្តកំពង់ធំយ៉ាងរលូន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះវិហារ៖ យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនិងក្រុមមន្រ្តីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តព្រះវិហារ បាងអះអាងថា បច្ចុប្បន្ននេះក្រុមឈ្មួញ​១ក្រុម ដែលល្បីខាងបំផ្លាញព្រៃឈើ ទី១មេខ្លោងឈ្មោះ ជិន គឹមអូន ទី២ ឈ្មោះ សាក់ សិច ហៅលោក សិច និងទី៣ ឈ្មួញ ឈ្មោះ គឹម ឡាយ នៅតែបន្តធ្វើសកម្មភាពដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំយ៉ាងរលូន។ ក្រុមពលរដ្ឋនៅជាប់ខេត្តព្រះវិហារនិងកំពង់ធំបាននិយាយថា មេខ្លោងធំដែលកំពុងតែដឹកជញ្ជូនឈើ ឈ្មោះ ជិន គឹមអូន ឈ្មួញឈ្មោះ សិច និងឈ្មោះ គឹម ឡាយ ដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ទៅទម្លាក់នៅដេប៉ូរបស់ឈ្មួញឈ្មោះ ជិន អូន ហៅជិន គឹមអូន ក្នុងភូមិ​តា​ឡែក ជិតស្នាក់ការបរិស្ថានក្នុងខេត្តកំពង់ធំ យ៉ាងរលូន ហើយចំណែកអាជ្ញាធរខេត្ត មន្រ្តីរដ្ឋបាលព្រៃឈើមិនមានចំណាត់ការអ្វីនោះទេ គឺបណ្តែតបណ្តោយឲ្យសកម្មភាពដឹកជញ្ជូនឈើនេះដោយរលូនទៀតផង ។ មន្រ្តីសង្គមស៊ីវិល និងអ្នកស្រុកនៅទីនោះបានលើកឡើងថា លោក ...
អតីតអភិបាលក្រុងច្បាមន លោក ហុក ម៉ារ៉ាឌី បាន​​ចេញលិខិតបំភ្លឺ ជុំវិញ ការដឹកនាំរបស់លោករយៈពេល៤ ឆ្នាំ

អតីតអភិបាលក្រុងច្បាមន លោក ហុក ម៉ារ៉ាឌី បាន​​ចេញលិខិតបំភ្លឺ ជុំវិញ ការដឹកនាំរបស់លោករយៈពេល៤ ឆ្នាំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ស្ពឺ៖ លោក ហុក ម៉ារ៉ា អតីតអភិបាល​​ក្រុងច្បាមនខេត្តកំពង់ស្ពឺកាលថ្ងៃទី៩ ខែមិ​ថុ​នា​នេះ​ បានធ្វើលិខិតបំភ្លឺមកកាន់អង្គភាពសារព័ត៍មាន ដេលីខ្មែរ​​ ​​ដែល​​មានចំណងជើងថា «សម្ដេចតេជោ ហ៊ុន សែន សម្រេចដកចេញពីដំណែង អភិបាលក្រុងច្បាមន លោក ហុក ម៉ារ៉ាឌី ចេញដាក់មន្ត្រីវ័យក្មេងជំនួសវិញ» ចុះផ្សាយកាលពីល្ងាច ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង៦ល្ងាច។ លោក ហុក ម៉ារ៉ាឌី បាន​បញ្ជាក់ជូនសាធារណជន ឲ្យបានជ្រាបថា យោងតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី-ខេត្តក្រុង មាត្រាទី១៤៧ បានចែងថា មុខដំណែង អភិបាល អភិ​បាលរង មានអណត្តិការងារមិនលើស ៤ឆ្នាំ អភិបាល អភិបាលរងអាចត្រូវបានតែង​តាំងបាន៤ឆ្នាំទៀតសម្រាប់អាណត្តិទី២របស់ខ្លួននៅក្នុងដែនសមត្ថកិច្ចដដែល។ ខាងក្រោមនេះជា លិខិតបំភ្លឺ ទាំងស្រុងសូមមិនធ្វើការអត្ថធិប្បាយបន្ថែមទេ ៕...
សម្តេច​ ទៀ បាញ់​ បញ្ជាក់ថា ការ​ធ្វើ​ទំនើបកម្មការចាត់ចែង​មូលដ្ឋានទ័ព​រាមជា​សមត្ថកិច្ច​របស់​ក​ម្ពុ​ជា

សម្តេច​ ទៀ បាញ់​ បញ្ជាក់ថា ការ​ធ្វើ​ទំនើបកម្មការចាត់ចែង​មូលដ្ឋានទ័ព​រាមជា​សមត្ថកិច្ច​របស់​ក​ម្ពុ​ជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេច​ពិជ័យ​សេនា ទៀ បាញ់​៖ ការ​ធ្វើ​ទំនើបកម្មការចាត់ចែង​មូលដ្ឋានទ័ព​រាមជា​សមត្ថកិច្ច​របស់​ក​ម្ពុ​ជាហើយនេះបើតាមប្រសាស ន៍ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ នៅក្នុង​ពិធី​បញ្ចុះបឋមសិលា និង​បើក​ការ​ដា្ឋ​ន​សាង​សង់រោង​ជាង​ជួសជុល​នាវាផែ​សំចតនិង​ស្ដារ​ឃ្លងនៅ​មូលដ្ឋាន​សមុទ្រ​រាមខេត្ត​ព្រះសីហនុនៅ​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០២២​នេះ​។ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ មានប្រសាសន៍ថា ការចោទប្រកាន់​រឿង​ដែនសមុទ្រ​រាម​នេះ​គឺជា​រឿង​ដ៏​ដែលៗ​គ្មាន​អ្វី​ចម្លែក​នោះទេ ហើយ​ការផ្សាយ​របស់​បណ្ដាញ​ព័ត៌មាន​បរទេស​ទាំងនោះវា​ហាក់ដូច​ជាការ​ជប់​រឿង​ឡើង​តែម្ដង ពីព្រោះ​វា​អត់​មានរឿង​អ្វី​ទាល់តែសោះ​។​ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ការចាត់ចែងការរៀបចំការប្រើប្រាស់ការអភិវឌ្ឍ​នានា គឺជា​សមត្ថកិច្ចជា​ដែន​អធិបតេយ្យភាព​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។ សម្តេចបន្តទៀត​ថា ការធ្វើ​ទំនើប​កម្មនេះ គឺជា​ជំនួយ​អភិវឌ្ឍ​របស់​ចិន ក្នុង​ការ​អភិវឌ្ឍ​ដែនសមុទ្រ​រាម​នេះដ...