ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ប្រធានក្រុមការងារអន្តរក្រសួង សិក្សារៀបចំបង្កើតនិងដំឡើងកម្រិតច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម

ប្រធានក្រុមការងារអន្តរក្រសួង សិក្សារៀបចំបង្កើតនិងដំឡើងកម្រិតច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សន្តិបណ្តិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងារអន្តរក្រសួងដើម្បីសិក្សារៀបចំបង្កើតនិងដំឡើងកម្រិតច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាមនៅព្រឹកថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២២នេះបានដឹកនាំកិច្ចប្រជុំអន្តរក្រសួងនៅទីស្តីការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំគឺក្នុងគោលដៅ ការរៀបចំបង្កើតនិងដំឡើងម្រិតច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាមដែលមានសមាសភាពមកពីក្រសួងមហាផ្ទៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម។ លើសពីនេះ ការសិក្សាបង្កើតនិងដំឡើងកម្រិតច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ហើយរាជរដ្ឋាភិបាលមានទិសដៅសម្រួលដល់ ផលប្រ យោជន៍នៃប្រទេសទាំងពីរលើវិស័យទេសចរណ៍លំហូរសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ សមាជិកក្រុមការងារដែលជាអភិបាលនៃគណៈអភិបាលខេត្តជាប់ព្រំដែនប្រទេសវៀតណាមបានលើកឡើងពីចំណុចវិជ្ជមាន និងផលលំបាកក្នុងការដោះដូរលក់ផលិតផលកសិកម្ម ព្រមទាំងការស្នើសុំដំឡើងក...
លិខិតមិត្តអ្នកអាន: មេឈ្មួញ​ឈើ​ធំៗឈ្មោះ ជិន គឹមអូន ឈ្មោះ សាក់ សិច និងឈ្មោះ គឹម ឡាយ នៅខេត្តព្រះវិហារមាន​ឥទ្ធិពល​ខ្លាំង​ជាង​បទបញ្ជា​របស់​យក​រដ្ឋ​មន្ត្រី​?

លិខិតមិត្តអ្នកអាន: មេឈ្មួញ​ឈើ​ធំៗឈ្មោះ ជិន គឹមអូន ឈ្មោះ សាក់ សិច និងឈ្មោះ គឹម ឡាយ នៅខេត្តព្រះវិហារមាន​ឥទ្ធិពល​ខ្លាំង​ជាង​បទបញ្ជា​របស់​យក​រដ្ឋ​មន្ត្រី​?

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តព្រះវិហារ:ក្រុមប្រជាពលរដ្ឋនៅខេត្តព្រះវិហារបានរាយការណ៍កាលថ្ងៃទី 4មិថុនាឆ្នាំ2022នេះថាសព្វថ្ងៃនេះមានឡានយីឌុប5ផ្លូវពាក់ស្លាកលេខ:ក្រចេះ 3A.0340 បានដឹកឈើពេញចេញពីខេត្តព្រះវិហារចូលដេប៉ូនៅភូមិតាឡែកជិតស្នាក់ការបរិស្ថានខេត្តកំពង់ធំ។ ពលរដ្ឋនិងមន្ត្រីរាជការនិយាយថា មេឈ្មួញ​ឈើ​ធំៗឈ្មោះ ជិន គឹមអូន ឈ្មោះ សាក់ សិច និងឈ្មោះ គឹម ឡាយ នៅខេត្តព្រះវិហារមាន​ឥទ្ធិពល​ខ្លាំង​ជាង​បទបញ្ជា​របស់​យក​រដ្ឋ​មន្ត្រី​ទៅទៀត។ ក្រៅ​ពី​សេចក្តី​រាយការណ៍ និង​ការ​ស៊ើបអង្កេត​នានា​របស់​សង្គម​ស៊ីវិលក៏​ដូចជា​សក្ខីកម្ម​របស់​ប្រជា​សហគមន៍​ដែរដែល​បង្ហាញ​ថា​ព្រៃឈើក្នុងតំបន់ព្រៃឡង់ និងព្រៃព្រះរការក្នុងខេត្តព្រះវិហារនៅ​តែ​រង​ការ​បំផ្លិចបំផ្លាញ​ជា​រៀងរាល់​ថ្ងៃ ។ មានសំណួរថា តើ​ហេតុអ្វី​បានជា​ឈ្មួញ​ឈើ​ឈ្មោះ សាក់ សិច និងឈ្មោះ គឹម ឡាយ នៅក្នុងទឹកដីខេត្តព្រះវិហារមាន​ឥទ្ធិពល​ខ្លាំង​ជាង​បទបញ្ជា​របស់​សម្ដេចតេជោ ហ៊ុន សែននាយក​រដ្ឋ​មន្ត្រី​យ៉ាង​...
សន្តិបណ្ឌិត សុខ ផល បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួង ដើម្បីសិក្សា​រៀបចំ បង្កើត និងដំឡើងកម្រិតច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម

សន្តិបណ្ឌិត សុខ ផល បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួង ដើម្បីសិក្សា​រៀបចំ បង្កើត និងដំឡើងកម្រិតច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួងនៅថ្ងៃទីខែមិថុនានេះ បានអញ្ជើញចូលរួម ដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួង ដើម្បីសិក្សា​រៀបចំបង្កើតនិងដំឡើងកម្រិតច្រកទ្វារព្រំដែនគោកកម្ពុជា-វៀត ណាម។ នៅក្នុងកិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមពីតំណាង ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអភិបាល អភិបាលរងខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ដែលជាសមាជិកក្រុមការងារអន្តរក្រសួងផងដែរ។ height="720" class="alignnone size-full wp-image-60160" />...
ចោទប្រកាន់លើដំណើរការបោះឆ្នោតដោយបក្សប្រឆាំង គឺធ្វើឡើងដើម្បីផ្គាប់ចិត្តចាហ្វាយនាយបរទេស

ចោទប្រកាន់លើដំណើរការបោះឆ្នោតដោយបក្សប្រឆាំង គឺធ្វើឡើងដើម្បីផ្គាប់ចិត្តចាហ្វាយនាយបរទេស

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី០៥ ដែលប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ បានបញ្ចប់ហើយ ក្រោមការវាយតម្លៃថា សន្ដិសុខ សណ្ដាប់ធ្នាប់ មានភាពល្អប្រសើរ ដែលអ្នកចេញទៅបោះឆ្នោតមានរហូតដល់ជាង ៧លាននាក់ ឬស្មើប្រមាណ ៧៧,៩១ភាគរយ។ ជាងនេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសលទ្ធផលបឋម នៅយប់ទី០៥ មិថុនា ថា ក្នុងចំណោម ឃុំសង្កាត់ ១៦៥២ គណបក្សប្រជាជនឈ្នះរហូតដល់ ១៦៤៨ឃុំ សង្កាត់ ខណៈបក្សប្រឆាំងទទួលបាន ៤ឃុំ។ គណបក្សប្រឆាំងមិនសាទរ និងលទ្ធផលនេះទេ និងបានចោទថា នេះជាលទ្ធផលដែលលួចបន្លំ។ ចំណែកអ្នកតាម​ដាកនយោបាយកម្ពុជា លោក ជា ច័ន្ទបរិបូរណ៍ បាន​បញ្ជាក់ថា លោកមិនប្លែកចិត្តអ្វីទេ ចំពោះការចោទប្រកាន់នេះ ដោយសារតែពួកគេចាញ់ឆ្នោត។ ប៉ុន្ដែបើពួកគេឈ្នះឆ្នោតវិញ ពួកគេនឹងស្រែកសរសើរពីដំណើរការបោះឆ្នោតនេះជាក់ជាពុំខាន។ លោក​បាន​​បន្ថែម​​ថា «អ្វីដែលពួកគេកំពុងធ្វើនេះគឺក្នុងបំណងបំពេញចិត្តចាហ្វាយនា...
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញបោះឆ្នោតនៅសាលាគរុកោសល្យ និងវិក្រឹត្យការក្រុងតាខ្មៅ

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញបោះឆ្នោតនៅសាលាគរុកោសល្យ និងវិក្រឹត្យការក្រុងតាខ្មៅ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នេះបានអញ្ជើញទៅចូលរួមបោះឆ្នោតនៅសាលាគរុកោសល្យ និងវិក្រឹត្យការក្រុងតាខ្មៅ ខេត្តកណ្តាល។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ត្រូវចាប់ផ្តើមនៅព្រឹកនេះ ចាប់ផ្តើមពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ៣រសៀល។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ មានគណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែង ដោយបានដាក់បេក្ខជនក្រុមប្រឹក្សាឃុំ/សង្កាត់សរុប ៨៦,០៩២នាក់ ស្ត្រី ២៧,៨១៣នាក់។ ដោយឡែកឃុំ/សង្កាត់ ក្នុងអាណត្តិទី៥នេះ មានចំនួន១,៦៥២ ហើយចំនួនក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលនឹងត្រូវជ្រើសរើសមកបម្រើការងារក្នុងឃុំ/សង្កាត់ទាំងអស់នេះ មានចំនួន ១១,៦២២រូប។ យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ/...
ប្រជាពលរដ្ឋខ្មែរជិត១០លាននាក់ដែលមានឈ្មោះក្នុងបញ្ជឺបោះឆ្នោតបានសម្រុកទៅបោះឆ្នោតនៅព្រឹកព្រលឹមថ្ងៃអាទិត្យនេះ

ប្រជាពលរដ្ឋខ្មែរជិត១០លាននាក់ដែលមានឈ្មោះក្នុងបញ្ជឺបោះឆ្នោតបានសម្រុកទៅបោះឆ្នោតនៅព្រឹកព្រលឹមថ្ងៃអាទិត្យនេះ

នយោបាយ, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
  ភ្នំពេញ៖ ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី ដែលឈ្មោះមានបញ្ជឺបោះឆ្នោត បាននាំគ្នាទៅមណ្ឌលបោះឆ្នោតរៀងៗខ្លួន ដើម្បីប្រើប្រាស់សិទ្ធិក្នុងការសម្រេចចិត្តជ្រើសរើសមេដឹកនាំនៅក្នុងមូលដ្ឋានរបស់ពួកគេ តាមរយៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ ដែលចាប់ផ្ដើមពីថ្ងៃទី៥ខែមិថុនា ចាប់ពីវេលាម៉ោង៧ព្រឹករហូតដល់ម៉ោង៣រសៀល។ អ្វីដែលគួរអោយកត់សំគាល់ នៅលើបណ្ដាញសង្គម ឯណោះវិញ អ្នកដែលបានទៅបោះឆ្នោតថា បានថតបង្ហោះសារដោយបង្ហាញម្រាមដៃដែលមានជ្រលក់ទឹកថ្នាំបោះឆ្នោតដែលបញ្ជាក់ថាខ្លួន បានបំពេញតួនាទីក្នុងនាមជាពលរដ្ឋរួចរាល់ហើយ យ៉ាងណាម៉ិញសម្រាប់ទិដ្ឋភាពនៅមណ្ឌលបោះឆ្នោតនីមួយៗ មានប្រជាពលរដ្ឋឈរតម្រង់ជួរដើម្បីត្រៀមចូលទៅបោះឆ្នោត ដោយក្នុងដៃមានអាល់កុល និងពាក្យម៉ាស់គ្រប់គ្នា តាមការណែនាំរបស់ក្រសួងសុខាភិបាល ខណៈពេលដែលកម្ពុជាបានរៀបចំការបោះឆ្នោតនៅក្នុងបរិបទកូវីដ១៩។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណ...
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភថវិកា ៥.០០០ដុល្លារ ដល់បេក្ខជន ទុំ រដ្ឋា ហៅ ទុំ សុវត្ថិ ដែលប្រឡងធ្លាក់នៅក្នុងកម្មវិធី Cambodian Idol

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភថវិកា ៥.០០០ដុល្លារ ដល់បេក្ខជន ទុំ រដ្ឋា ហៅ ទុំ សុវត្ថិ ដែលប្រឡងធ្លាក់នៅក្នុងកម្មវិធី Cambodian Idol

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភថវិកា ៥.០០០ដុល្លារ ដល់បេក្ខជន ទុំ រដ្ឋា ហៅ ទុំ សុវត្ថិ ដែលប្រឡងធ្លាក់នៅក្នុងកម្មវិធី Cambodian Idol ព្រមទាំងស្នើឲ្យបញ្ចប់ការឆ្លងឆ្លើយគ្នាពាក់ព័ន្ធការប្រឡងច្រៀងនៅលើបណ្តាញសង្គមផ្សេងៗ។ ក្រៅពីការឧបត្ថម្ភថវិកា ៥០០០ដុល្លារ, សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានឧបត្ថម្ភថវិកា២លានរៀល ជូនជីដូនរបស់យុវជន ទុំ រដ្ឋា ដែលបានចិញ្ចឹមបីបាច់យុវជនកំព្រាឪពុកម្តាយរូបនេះផងដែរ។ ចំពោះថវិកាឧបត្ថម្ភបានប្រគល់ជូនលោក ទុំ រដ្ឋា និងជីដូន រួចហើយ កាលពីថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញ តាមរយៈ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ និងជានាយិកាខុទ្ទកាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ យុវជន ទុំ រដ្ឋា មានក្តីរំភើបដល់ស្រក់ទឹកភ្នែកក្រោយពេលទទួលបានការយកចិត្ត...
​លោកឧកញ៉ា អ៊ឹង ឃាង បានដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ប្តឹង​លោក​ ឡាយ​ លន់​ និង​សូម​អំពាវនាវ​ឲ្យចូល​ខ្លួន​មក​ដោះស្រាយ​​ជាមួយលោក​និង​ប្រជាពលរដ្ឋ​ជា​បន្ទាន់

​លោកឧកញ៉ា អ៊ឹង ឃាង បានដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ប្តឹង​លោក​ ឡាយ​ លន់​ និង​សូម​អំពាវនាវ​ឲ្យចូល​ខ្លួន​មក​ដោះស្រាយ​​ជាមួយលោក​និង​ប្រជាពលរដ្ឋ​ជា​បន្ទាន់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: ​លោកឧកញ៉ា អ៊ឹង ឃាង អគ្គនាយកក្រុមហ៊ុន​ អុឹង​ ឃាង​គ្រុប បានដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ប្តឹង​លោក​ ឡាយ​ លន់​ និង​សូម​អំពាវនាវ​ឲ្យចូល​ខ្លួន​មក​ដោះស្រាយ​​ជាមួយលោក​និង​ប្រជាពលរដ្ឋ​ជា​បន្ទាន់ ហើយនេះបើតាមគណនេយ្យហ្វេសប៊ុកដែលបានបង្ហោះនៅរសៀលថ្ងៃទី៤ ខែមិថុនានេះ។ លោកឧកញ៉ាបញ្ជាក់ថា ខ្ញុំ​បាទ​អុឹង​ ឃាង​ ក៏​​ជា​ជន​រង​គ្រោះ​មួយ​ក្នុង​រឿង​ លក់​ដី​មិន​បាន​លុយ​ តែ​បែរ​ជា​បាន​រឿង​រ៉ាវ​ត្រឡប់​មក​វិញ​។ ខ្ញុំ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ប្តឹង​លោក​ ឡាយ​ លន់​ និង​សូម​អំពាវនាវ​ដល់​លោក​ ឡាយ​ លន់​ ចូល​ខ្លួន​មក​ដោះស្រាយ​ជាមួយ​ខ្ញុំ​និង​ប្រជាពលរដ្ឋ​ជា​បន្ទាន់"។ នៅថ្ងៃទី ៤ ខែមិថុនានេះសារព័ត៌មាន ដេលីខ្មែរ នៅពុំទាន់សុំការបំភ្លឺពីលោក​ ឡាយ​ លន់ បានទេ ជុំវិញពាក្យបណ្តឹង របស់លោកឧកញ៉ា អ៊ឹង ឃាងនេះ។...
សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI)

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយប្រតិភូអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (Centrist Democrat International) ដឹកនាំដោយឯកឧត្តម Andres Pastrana ។ ក្នុងជំនួបនេះ លោកAndres Pastrana និងក្រុមប្រតិភូសូមគោរពសំដែងនូវការរំលែកទុក្ខដ៏ក្រៀមក្រំចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានបាត់បង់បងប្រុសជាទីស្រលាញ់ គឺសម្ដេចទេពញ្ញាណ ហ៊ុន ណេង ដែលបានទទួលមរណភាពកាលពីពេលថ្មីៗកន្លងទៅនេះ។ លោកក៏បានគោរពជម្រាបជូនសម្ដេចតេជោថា លោលពិតជាមានកិត្តិយសណាស់ដែលបានអញ្ជើញមកធ្វើជាអ្នកសង្កេតការណ៍ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ នៅកម្ពុជានាពេលនេះ។ លោកបានបន្ថែមថា នេះជាលើកទី៣ ហើយ ដែលលោកបានមកសង្កេតការណ៍បោះឆ្នោតនៅប្រទេសកម្ពុជា ដែលលើកទី១ គឺនៅក្នុងឆ្នាំ២០១៧លើកទី២ឆ្នាំ២០១៨និងលើកទី៣គឺនៅឆ្នាំ២០២២ នេះ។ លោកបានជូនពរអោយដំណើរការបោះឆ្នោត ឃុំសង្កាត់នៅថ្...