អគ្គនាយកកំពង់ផែស្វ័តខេត្តព្រះសីហនុ បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមវិនិយោគិនជប៉ុន
ព្រះសីហនុ:ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ(កសស) លូ គឹមឈន់ រួមទាំងថ្នាក់ដឹកនាំ កសស នៅថ្ងៃទី២៩ខែមេសានេះ បា្ងនទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមវិនិយោគិនជប៉ុន-កម្ពុជា(JCA) ។
ជំនួបនោះ ក្នុងគោលបំណងស្វែងយល់ពីដំណើរកាអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ។
សូមជម្រាបថា ការអភិវឌ្ឍ (កសស)ដើម្បីធ្វើសមាហរណកម្មនៃវិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់ប្រទេសកម្ពុជានៅក្នុងតំបន់និងទូទាំងសកលលោកតាមរយៈ គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីដែលមាន៣ជំហាន ដូចខាងក្រោម៖
១.ជំហានទី១:ប្រវែង៣៥០ ម៉ែត្រនិង ជម្រៅទឹក -១៤.៥០ ម៉ែត្រ។ សមត្ថភាពចំណតផែក្នុងជំហានទី១នេះគឺអាចអនុញ្ញាតឱ្យនាវាចូលចតបាន ដែលផ្ទុក ៤,០០០TEU ឬចំណុះផ្ទុក៦០,០០០ DWT។ ការសាងសង់ក្នុងគម្រោងនេះនឹងត្រូវបានបញ្ជប់ និង ដាក់ឱ្យដំណើរការក្នុងឆ្នាំ ២០២៥។
២.ជំហានទី២:ប្រវែង៤០០ម៉ែត្រ និងជម្រៅទឹក-១៦.៥០ ម៉ែត្រ។ សមត្ថភាពចំណត...








