បទអត្ថាធិប្បាយ៖ រុស្ស៊ីប្រកាសរដ្ឋឯករាជ្យនៅតំបន់ភាគខាងកើតអ៊ុយក្រែនជាលេសបញ្ជួនទាហានរបស់ខ្លួនចូលប្រទេសជិតខាងមួយនេះ
បរទេស៖ប្រធានាធិបតីរុស្ស៊ីលោកVladimir Putin បានបញ្ជាឲ្យទាហានរុស្ស៊ីរក្សាសន្តិភាពនៅក្នុងតំបន់ផ្ដាច់ខ្លួនចំនួន២នៅភាគខាងកើតប្រទេសអ៊ុយក្រែនរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកទទួលស្គាល់តំបន់ Donetskនិងតំបន់ Luhanskជាតំបន់ឯករាជ្យ ។
នៅក្នុងក្រឹត្យផ្លូវការចំនួន២កាលពីថ្ងៃចន្ទម្សិលមិញ លោក Putin បានណែនាំដល់ក្រសួងការពារជាតិរបស់លោក ឲ្យចាប់ផ្ដើមការងាររក្សាសន្តិភាពនៅក្នុងតំបន់ភាគខាងកើតអ៊ុយក្រែន ។
លោកបាននិយាយថា លោកចាត់ទុកថាវាចាំបាច់ក្នុងការសម្រេចចិត្តដែលថាគួរតែធ្វើតាំងពីយូរមកហើយ ដើម្បីទទួលស្គាល់ភ្លាមៗនូវឯករាជ្យភាពនិងអធិបតេយ្យភាពរបស់សាធារណរដ្ឋប្រជាមានិត Donetsk និង សាធារណរដ្ឋប្រជាមានិតLuhansk។
ទោះបីជាយ៉ាងណាក៏ដោយ លោកខាងលិចបានព្រមានជាថ្មីម្តងទៀតថា រុស្ស៊ី ត្រូវទទួលស្គាល់តំបន់ផ្ដាច់ខ្លួនក្នុងតំបន់Donetsk និងLuhanskនោះទេជាសកម្មភាពមួយដែលជាន់ពន្លិចយ៉ាងខ្លាំង ដល់ដំណើរការសន្តិសុខដ៏ផុយស្រួយនៅក្នុងតំបន់ទាំង...








