សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក
ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកមីកាមិ ម៉ាសាហ៉ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជានៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក លើផ្ទៃដីទំហំ ៣ហិកតា ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ គ្រោងបញ្ចប់ការសាងសង់នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានតម្លៃប្រមាណ ២,៣៤០លានយេន ស្មើនឹងជាង ២០លានដុល្លារអាមេរិក។ គម្រោងនេះ សាងសង់ដោយក្រុមហ៊ុនចម្រុះ គូបូតា-មេតាវ៉ត់ធឺ ជ័ន វែនឈួរ (Kubota-Metawater Joint Venture)។
ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯកមានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់បានចំនួន ៥,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ គម្រោងនេះ នឹងត្រូវសាងសង់ជាសំណង់បូមបញ្ជូនទឹកកខ្វក់ ទៅស្ថានីយ៍ប្រព្រឹត្តក...
ភាពតានតឹងនៅតំបន់ព្រំដែនរុស្ស៊ី-អ៊ុយក្រែនហាក់ឡើងកម្តៅខ្លាំងក្រោយការផ្លោងគ្រាប់កាំភ្លើងធំដាក់គ្នា
អន្តរជាតិ៖ ប្រជាពលរដ្ឋរស់នៅតំបន់ភាគខាងកើតអ៊ុយក្រែនបានចំណាយពេលពេញមួយថ្ងៃកាលពីថ្ងៃអាទិត្យ ដើម្បីវាយតម្លៃការខូចខាតដោយាសារការផ្លោងគ្រាប់កាំភ្លើងរបស់ក្រុមឧទ្ទាម ។
ប្រជាពលរដ្ឋក្នុងស្រុកបាននិយាយថាផ្ទះ១៦ខ្នងនៅក្នុងភូមិណូវ៉ូកណាទីវកាបានរងការខូចខាតគ្មានសល់ដោយសារការផ្លោងគ្រាប់កាំភ្លើងធំ ។
ដោយឡែក មន្ត្រីនៅក្នុងតំបន់ក្រុមបំបែកខ្លួនបានអះអាងថា កងកម្លាំងអ៊ុយក្រែន បានវាយប្រហារដោយកាំភ្លើងធំជាច្រើនថ្ងៃកន្លងមកហើយហើយជនស៊ីវិល២នាក់បានស្លាប់ នៅក្នុងការវាយប្រហារដែលមិនបានជោគជ័យលើភូមិមួយនៅជិតព្រំដែនប្រទេសរុស្ស៊ី។
មេដឹកនាំក្រុមផ្តាច់ខ្លួននៅភាគខាងកើតប្រទេសអ៊ុយក្រែនបានបញ្ជាឱ្យមានការចល័ត យោធាពេញលេញ និងបានជម្លៀសជនស៊ីវិលបន្ថែមទៀតទៅកាន់ប្រទេសរុស្ស៊ី ប៉ុន្តែការអះអាងថាពលរដ្ឋរុស្ស៊ីកំពុងរងគ្រោះថ្នាក់អាចត្រូវបានប្រើជាហេតុផលសម្រាប់សកម្មភាពយោធា ។
រុស្ស៊ីបានធ្វើសមយុទ្ធនុយក្លេអ៊ែរកាលពីថ្ងៃសៅរ៍ រួមជាមួយនឹងសមយុទ្ធធម្មតានៅក្...
បទវិភាគ៖ តើការញុះញង់របស់អាមេរិក អាចជំរុញឲ្យរុស្ស៊ីឈ្លានពានអ៊ុយក្រែនពិតប្រាកដឬ?
បរទេស៖ការលើកឡើងរបស់លោកប្រធានាធិបតីអាមេរិកJoe Bidenថាមានគ្រប់សុចនាករទាំងអស់ដែលថា រុស្ស៊ីកំពុងរៀបផែនការចូលឈ្លានពានអ៊ុយក្រែនរួមទាំងសញ្ញានានា ដែលបញ្ជាក់ថា ទីក្រុង Moscowកំពុងអនុវត្តន៍ប្រតិបត្តិការព្យាយាមទម្លាក់កំហុសឲ្យគេបន្ទាប់ពីកងកម្លាំងអ៊ុយក្រែននិងក្រុមឧទ្ទាមគាំទ្រដោយទីក្រុងMoscow បានផ្ទុះអាវុធដាក់គ្នានោះអាចបញ្ជាក់យ៉ាងច្បាស់ថាអាមេរិកពិតជាចង់ឲ្យរុស្ស៊ីចិត្តស្រាល រួចឈ្លានពានអ៊ុយក្រែនជាហេតុធ្វើឲ្យមានការចោទសួរថាតើតើការញុះញង់របស់អាមេរិក អាចជំរុញឲ្យរុស្ស៊ីឈ្លានពានអ៊ុយក្រែនពិតប្រាកដឬ?។
លោក Bidenបានព្រមានថា ការឈ្លានពានណាមួយនឹងអាចកើតមាននៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ។បច្ចុប្បន្នកុំថាឡើយលោក Bidenសូម្បីតែលោកខាងលិច អង្គការអូតង់សុទ្ធតែគិតក្នុងចិត្តថារុស្ស៊ីនឹងឈ្លានពានអ៊ុយក្រែនយ៉ាងពិតប្រាកដ ដោយសារតែការទាមទាររបស់រុស្ស៊ីទាំង៣ចំណុចធំៗគឺលោកខាងលិចនិងអូតង់មិនព្រមនោះទេដែលការទាមទារទាំងអស់នោះ រួមមានការរក្...
បទអត្ថាធិប្បាយ៖ រុស្ស៊ីចង់ដោះស្រាយវិបត្តិអ៊ុយក្រែនតាមរយៈតុចរចា ខណៈអាមេរិកបន្តញុះញង់ឲ្យផ្ទុះសង្រ្គាម
បរទេស៖ប្រធានាធិបតីរុស្ស៊ីលោកVladimir Putinបាននិយាយថា កិច្ចខិតខំខាងការទូតចាំបាច់ត្រូវពង្រីកបន្ថែមដើម្បីស្វែងរកដំណោះស្រាយចំពោះវិបត្តិអ៊ុយក្រែនជាសញ្ញាមួយដែលទីក្រុងMoscowអាចត្រៀមខ្លួនក្នុងមធ្យោបាយចរចា ដើម្បីលុបបំបាត់ការគំរាមនៃផ្ទុះសង្រ្គាមនៅក្នុងតំបន់អឺរ៉ុប ខណៈដែលប្រមុខការទូតអាមេរិកបាននិយាយថាការបង្កើនសកម្មភាពសមយុទ្ធរបស់រុស្ស៊ី នៅក្នុងប្រទេសបេឡារុស្សបានធ្វើឲ្យលោកបារម្ភកាន់តែខ្លាំងពីការឈ្លានពានដែលអាចកើតឡើងគ្រប់ពេលវេលាចូលទៅក្នុងប្រទេសអ៊ុយក្រែន។
ក្រោយពីមានការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីបារាំងលោកEmmanuel Macronកាលពីថ្ងៃអាទិត្យលោក Putinបានស្ដីបន្ទោសអង្គការអូតង់ ចំពោះការបង្កើនអាវុធ និងគ្រាប់រំសេវទំនើបៗចូលទៅក្នុងប្រទេសអ៊ុយក្រែន។
ការសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំទាំង២កើតឡើង២សប្ដាហ៍ បន្ទាប់ពីលោកMacron បានធ្វើដំណើរទៅកាន់ទីក្រុង Moscow ដើម្បីបញ្ចុះបញ្ចូលលោក Putin ឲ្យបញ្ឈប់ការបញ្ជូនកងទ័ពទៅកាន់ព្រំ...
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 488 នាក់ទៀត (អូមីក្រុងទាំងអស់)ជាសះស្បើយ 305 នាក់ និងស្លាប់ 03 នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី488 នាក់ទៀត(អូមីក្រុងទាំងអស់) ជាសះស្បើយ 305 នាក់ និងស្លាប់ 03នាក់ ករណីឆ្លងសហគមន៍ 473 នាក់ (អូមីក្រុង) អ្នកដំណើរពីបរទេស 15 នាក់ (អូមីក្រុង)។
គិតត្រឹមព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ អ្នកឆ្លងសរុប= 126,977 នាក់ អ្នកជាសះស្បើយ= 120,767 នាក់ អ្នកស្លាប់= 3,020 នាក់។
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជ៉ំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី
ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជ៉ំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែង នូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍសង្គមជាតិ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា បច្ចុប្បន្ន ស្ត្រីបានចូលរួមចំណែកក្នុងកិច្ចការងារជាច្រើនវិស័យ»។ក្នុងកិច្ចប្រជ៉ំ លោកស្រី ជូ ប៊ុនអេង តំណាង ស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារីនិងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី បានថ្លែងថា «ការអភិវឌ្ឍសមត្ថភាពស្តីជាថ្នាក់ដឹកនាំនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ...
សម្តេច ស ខេង បានអញ្ជើញជាអធិបតីក្នុងសន្និបាតបូកសរុបសកម្មភាពការងារប្រចាំឆ្នាំ២០២១និងលទ្ធផលអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២
បាត់ដំបង៖សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង និងខេត្តព្រៃវែងកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងសន្និបាតបូកសរុបសកម្មភាពការងារប្រចាំឆ្នាំ២០២១និងលទ្ធផលអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តឆ្នាំ២០២២ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង។
សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការកោតសរសើរ និងថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំនិងសមាជិក សមាជិការគណបក្សគ្រប់ជាន់ថ្នាក់និងគ្រប់ផ្នែកដែលបានខិតខំជំរុញការបំពេញភារកិច្ចបំរើជាតិ និងប្រជាជននៅតាមមូលដ្ឋាន ព្រមទាំងការបំពេញភារកិច្ចសំខាន់ៗជាច្រើនទៀតជូនគណបក្ស ក្នុងដំណើរឈានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ។
សម្ដេចក...
លោកឧកញ៉ា ឡូវ ហ៊ឺង បានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការផ្លូវលំ០១ខ្សែប្រវែង១២៦២ម៉ែត្រ ដែលនឹងចំណាយថវិកាប្រមាណ៥៥០០ ដុល្លារអាមេរិក
កំពង់ចាម៖លោកឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេតេជោ ហ៊ុន សែន បានផ្តល់ជាអំណោយដល់ប្រជាពលរដ្ឋនៅភូមិខ្ទឹង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ហើយបានប្រកាស បើកការដ្ឋានសាងសង់ជាផ្លូវការជាផ្លូវលំ០១ខ្សែប្រវែង ១២៦២ម៉ែត្រ ដែលនឹងចំណាយថវិកាប្រមាណ៥៥០០ដុល្លារអាមេរិក កាលពីទី២០ ខែកុម្ភះ ឆ្នាំ២០២២នេះ។
តំណាងលោកឧកញ៉ា ឡូវ ហ៊ឹង ក៏បានអញ្ជើញចូលរួមនៃពិធីនោះ ក្រៅពីនោះរួមមាន លោក ស៊ីម គង់ អភិបាលនៃគណះអភិបាលស្រុកស្រីសន្ធរនិងលោក ចាស់ ជឿន មេឃុំទងត្រឡាចប្រជាពលរដ្ឋប្រមាណ២០០គ្រួសារបានចូលរួមពិធីប្រកាសបើកការដ្ឋានសាងសង់ផ្លូវលំក្រាលដី០១ខ្សែប្រវែង១២៦២ម៉ែត្រផងដែរ។
តំណាងលោកឧកញ៉ា ឡូវ ហ៊ឺង លោកមេឃុំ ចាស់ ជឿន មានប្រសាសន៍ថា សាលាបឋមសិក្សាខ្ទឹង០១ខ្នង៥បន្ទប់ ជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ទើបបានកសាងរួចរាល់ហើយជាស្ថាពរនិងបានផ្តល់អោយឧកាសអោយ ក្មួយៗសិស្សានុសិស្សបានចូលរៀនជា...
លោកឧកញ៉ា តែ តាំងប៉ បញ្ជាក់ថា”លោកស្រី ដាញ់ ផល្លី និងប្តីឈ្មោះអ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹកបានរំលោភយកដីរបស់លោក ដោយមិនគោរពតាមការសម្រេចរបស់តុលាការកំពូលថែមទៀត”
ភ្នំពេញ:លោកឧកញ៉ា តែ តាំងប៉ បានចេញលិខិតឆ្លើយតបទៅគណៈកម្មការគ្រប់គ្រងអចលនទ្រព្យកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ រឿងវិវាទដីធ្លីនៅឃុំរាម ស្រុកព្រៃនប់ខេត្តព្រះសីហនុជាមួយ លោកស្រី ដាញ់ ផល្លី និងប្តីឈ្មោះលោកអ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹកនិងជាមេបញ្ជាការមូលដ្ឋានសមុទ្រ។
លោកឧកញ៉ា ឧកញ៉ា តែ តាំងប៉ បានបញ្ជាក់ថា"លោកស្រី ដាញ់ ផល្លី និងប្តីឈ្មោះលោកអ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹកនិងជាមេបញ្ជាការមូលដ្ឋានសមុទ្របានរំលោភយកដីរបស់លោក ដោយមិនគោរពតាមការសម្រេចរបស់តុលារទៀតផង។
លោកឧកញ៉ាបន្តទៀតថា" រឿងនេះលោកមានវិវាទដីធ្លីជាមួយនឹងលោក អ៊ុក សីហា មេបញ្ជាអង្គភាពកងទ័ពជើងទឹករាម និងប្រពន្ធឈ្មោះ ដាញ់ ផល្លីហើយរឿងនេះបានឡើងដល់សាលាដំបូងខេត្តព្រះសីហនុ, សាលាឧទ្ធរណ៍ និងឡើងដល់តុលាការកំពូលក៏តុលាការកាត់ឲ្យឧកញ៉ា តែ តាំងប៉ ឈ្នះក្តីដដែល"។
បើតាមលិខិតបំភ្លឺរបស់ឧកញ៉ា តែ តាំងប៉ បានសរសេរថា ថ្មីៗនេះឈ្មោះ ដាញ់ ផល្លី ដែលជាប្រពន្ធលោក អ៊ុក សីហា មិនព្រមអនុ...
