ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ក្រសួងសុខាភិបាលរក​ឃើញអ្នកឆ្លងថ្មី40នាក់ទៀត(អូមីក្រុងទាំងអស់)ជាសះស្បើយ19នាក់និងស្លាប់ «គ្មាន»

ក្រសួងសុខាភិបាលរក​ឃើញអ្នកឆ្លងថ្មី40នាក់ទៀត(អូមីក្រុងទាំងអស់)ជាសះស្បើយ19នាក់និងស្លាប់ «គ្មាន»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងសុខាភិបាលរក​ឃើញអ្នកឆ្លងថ្មី40នាក់ទៀត(អូមីក្រុងទាំងអស់)ជាសះស្បើយ19នាក់និងស្លាប់ «គ្មាន» ករណីឆ្លងសហគមន៍ 25 នាក់ (អូមីក្រុង) និង​អ្នកដំណើរពីបរទេស 15 នាក់ (អូមីក្រុង)។ គិតត្រឹមព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ អ្នកឆ្លងសរុប= 121,066 នាក់ អ្នកជាសះស្បើយ= 117,232 នាក់ និង​អ្នកស្លាប់= 3,015 នាក់។
មន្ត្រី ក.ប.ប. បន្តធ្វើការត្រួតពិនិត្យយ៉ាងហ្មត់ចត់លើទំនិញជាប្រភេទគ្រឿងសមុទ្រដែលនាំចូលតាមទិសដៅខេត្តកំពត

មន្ត្រី ក.ប.ប. បន្តធ្វើការត្រួតពិនិត្យយ៉ាងហ្មត់ចត់លើទំនិញជាប្រភេទគ្រឿងសមុទ្រដែលនាំចូលតាមទិសដៅខេត្តកំពត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពត៖ ក្រោយពីបានរកឃើញរថយន្តដឹកគ្រឿងសមុទ្រដែលមានចាក់បញ្ចូលសារធាតុចាហួយ ( CMC) កាលពីសប្តាហ៍កន្លងទៅកាលពី​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ នេះ មន្ត្រីសាខា ក.ប.ប. ខេត្តកំពត ក្រោមការសម្របសម្រួលដោយលោក ឈារី ម៉ារ៉ូ ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តកំពត សហការជាមួយគណៈកម្មការបង្ក្រាបបទល្មើសនាំចូលខេត្តកំពត បានបន្តប្រតិបត្តិការចុះត្រួតពិនិត្យគុណភាពទំនិញ លើរថយន្តដឹកគ្រឿងសមុទ្រចំនួន ០២ឡានតូរីស ដែលសមត្ថកិច្ចបានឃាត់ក្នុងថ្ងៃខែឆ្នាំខាងលើ និងបញ្ជូនមកទីតាំងតំបន់សឹករងស្រុកកំពង់ត្រាច ខេត្តកំពត ដើម្បីឱ្យសមត្ថកិច្ចជំនាញធ្វើការត្រួតពិនិត្យ។ រថយន្តទាំង២គ្រឿងនោះមានផ្ទុក បង្គាក្លាសេ អយស្ទ័រ គ្រែងឈាម មឹកស្រស់/ក្រៀម ត្រីឆ្ពង់ និងក្តាមប្រៃ សរុបទម្ងន់ ២ ២៦៥គីឡូក្រាម ដែលជាលទ្ធផលមន្ត្រីជំនាញពុំបានរកឃើញវត្តមានសារធាតុចាហួយ (CMC) ឬសារធាតុគីមីហាមឃាត់ចាក់បញ្ចូល ឬលាយបន្ថែមលើទំនិញទាំងនោះឡើយ។...
សាកលវិទ្យាល័យសម្តេចមហាសង្ឃរាជ បួរ គ្រី ពង្រីកសាខាថ្មី ក្នុងទឹកដីខេត្តកណ្តាល

សាកលវិទ្យាល័យសម្តេចមហាសង្ឃរាជ បួរ គ្រី ពង្រីកសាខាថ្មី ក្នុងទឹកដីខេត្តកណ្តាល

នយោបាយ, ព័ត៌មានជាតិ
កណ្ដាល៖ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញជាព្រះរាជធិបតី និងគណៈអធិបតី ក្នុងពិធីពិធីបញ្ចុះបឋមសិលាកសាង អគារសាកលវិទ្យាល័យ សាខាថ្មី ក្នុងទឹកដីខេត្តកណ្តាល។ ក្នុងពិធីបញ្ចុះបឋមសីលាសាងសង់អគារសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី លើផ្ទះដីជាងមួយហិកតានេះ គឺស្ថិតនៅភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល  ហើយក៏ជាពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដើម្បីប្រមូលបច្ច័យពីពុទ្ធសាសនិកនានា ដោយមានការអញ្ជើញចូលរួមពីលោក វៃ សំណាង អភិបាលខេត្តកំពង់ស្ពឺផងដែរ។ សម្ដេចមង្គលទេពាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណគណធម្មយុត្តិកនិកាយ ខេត្តកណ្តាល បានមានសង្ឃដីការាយការណ៍អំ...
អតីតអភិបាលខេត្តព្រះសីហនុ យន្ត មីន” ទោះបីឃ្លាតឆ្ងាយនៅតែទទទួលស្គាល់ជាថ្នាក់ដឹកនាំល្អ គោរពកោតសរសើរពីមន្ត្រីរាជការ និងប្រជាពលរដ្ឋភាគច្រើន

អតីតអភិបាលខេត្តព្រះសីហនុ យន្ត មីន” ទោះបីឃ្លាតឆ្ងាយនៅតែទទទួលស្គាល់ជាថ្នាក់ដឹកនាំល្អ គោរពកោតសរសើរពីមន្ត្រីរាជការ និងប្រជាពលរដ្ឋភាគច្រើន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:អតីតអភិបាលខេត្តព្រះសីហនុ នាយឧត្តមសេនីយ៍ យន្ត មីន" ទោះបីលោកឃ្លាតឆ្ងាយពីតួនាទីជាចៅហ្វាយខេត្តក៏ពិតមែន ប៉ុន្តែកេរ្តិ៍ឈ្មោះលោកនៅតែទទទួលស្គាល់ជាថ្នាក់ដឹកនាំល្អពីមន្ត្រីរាជការ និងប្រជាពលរដ្ឋភាគច្រើននៅតែផ្តល់ស្នាមញញឹមជានិច្ច ហើយលើសកាពីនេះ ជាថ្នាក់ដឹកនាំគួរឲ្យគោរពស្រឡាញ់ និងទទួលបានការកោតសរសើរមិនដាច់ពីមាត់ថែមទៀត"។ នៅក្នុងទ្រឹស្តីភាពជាអ្នកដឹកនាំបានពន្យល់យ៉ាងច្បាស់ថា ថ្នាក់ដឹកនាំល្អគួរឲ្យគោរពនិងកោតសរសើរពីមន្ត្រីថ្នាក់ក្រោមឱវាទ គឺបង្ហាញពីភាពជាអ្នកដឹកនាំដ៏ឆ្នើមគឺមានអត្តន័យតាំពីងអតីតកាលមកម្លេះ នឹងមានឥទ្ធិពលទៅដល់អ្នកក្រោមឱវាទជាពិសេសដល់ប្រជាពលរដ្ឋ ដែលគួរឪ្យគោរពស្រឡាញ់។ នាយឧត្តមសេនីយ៍ យន្ត មីន ដែលសព្វថ្ងៃនេះ ជារដ្ឋលេខាធិការក្រសួងការ ពារជាតិត្រូវបានមន្ត្រីក្រោមឱវាទភាគច្រើនចាំមិនទាន់ភ្លេចលោកនៅឡើយទេ។ជាក់ស្តែង អតីតអភិបាលខេត្តព្រះសីហនុ ឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន ទទួលបាននូវការគាំទ្ រនិងគោរពសរស...
បុរេ អាពាហ៍ពិពាហ៍ Pre-Wedding ជាទីពេញនិយមនៃប្រពៃណីអាពាហ៍ពិពាហ៍របស់បណ្តាជាតិសាសន៍នានាលើពិភពលោក

បុរេ អាពាហ៍ពិពាហ៍ Pre-Wedding ជាទីពេញនិយមនៃប្រពៃណីអាពាហ៍ពិពាហ៍របស់បណ្តាជាតិសាសន៍នានាលើពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: អ្នកស្រាវជ្រាវផ្នែកអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានរំលឹកថា សព្វថ្ងៃក្នុងពេលដែលពិភពលោកស្ថិតនៅលើម្រាមដៃផ្ទាល់របស់យើងម្នាក់ៗនេះ បើពោលអំពីលំហូរវប្បធម៌ ប្រពៃណី ភាសារបស់ពួកអ៉ឺរ៉ុប ឬពួកស្បែកស មិនថាព្រះនគរខ្មែរ ឬបណ្ដាព្រះនគរនៃជាតិសាសន៍ណាៗនោះទេ គឺពួកគេបានទទួលឥទ្ធិ ពលពីពួកអ៉ឺរ៉ុប ឬពួកស្បែកសទាំងនេះទៅតាមស្ថានភាពនៃជាតិសាសន៍នីមួយៗ ក្នុងនោះបុរេអាពាហ៍ពិពាហ៍ Pre-Wedding ក៏កំពុងក្លាយជាទំនោរដ៏ពេញនិយមនៃប្រពៃណីអាពាហ៍ពិពាហ៍ខ្មែរ ក៏ដូចជាប្រពៃណីអាពាហ៍ពិពាហ៍នៃបណ្ដាជាតិសាសន៍នានាលើពិភពលោកសំរាប់គូស្នេហ៌មួយគូៗយ៉ាងស្រស់បំព្រងនិងរស់រវើក។ ពាក្យថា វប្បធម៌ គឺជាការសាបព្រោះ ហើយឆ្លងទៅឆ្លងមក មិនខុសពីសម័យបុរាណ ដែលខ្មែរយើងបានទទួលឥទ្ធិពលពីពពួកឥណ្ឌានោះទេ តែអ្វីដែលគេចាប់អារម្មណ៌នោះ ត្រង់ថា តើខ្មែរយើងសម័យទំនើបនេះចេះសំយោគដូចបុព្វបុរសខ្លួនឬយ៉ាងណាតែប៉ុណ្ណោះ។ លោក រត្ន័ សណ្ដាប់ បានរៀបរាប់ថា បើពោលអំពីអត្ថន័យបុរេអាពាហ៍ពិពា...
មហាជនរិះគន់ រដ្ឋបាលខេត្តព្រះសីហនុ «បានតែថា ធ្វើមិនបាន» សង្ស័យត្រូវថ្នាំសណ្ដំ !?

មហាជនរិះគន់ រដ្ឋបាលខេត្តព្រះសីហនុ «បានតែថា ធ្វើមិនបាន» សង្ស័យត្រូវថ្នាំសណ្ដំ !?

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ព្រះសីហនុ៖ អស់រយៈពេលជិត ២ឆ្នាំ ហើយ តាំងពីខែកុម្ភៈ ឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ដែលរដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីសម្រេចឲ្យការផ្អាកការសាងសង់ និងរុះរើសំណង់ ដីមួយកន្លែងមានទំហំជាងពីរហិកតា នៅចំណុចអូរអារ៉េវ ស្ថិតក្នុងភូមិ២ សង្កាត់លេខ១ ក្រុង-ខេត្ដព្រះសីហនុ ប៉ុន្ដែត្រូវបានអ្នកមានទ្រព្យមិនខ្វល់អើពើចំពោះសេចក្ដីជូនដំណឹងនោះទេ ទុកហាលងៀត ដោយពួកគេមិនព្រមផ្អាក និងរុះរើ ថែមទាំងធ្វើសកម្មភាពសាងសង់ឃ្លាំងថែម ផ្គើនថែមទៀត។ ប្ដីប្រពន្ធ ជាអ្នកមានទ្រព្យ ឈ្មោះ គិត ប៊ុន និង ឡឹក លក្ខិណា បានចូលទៅកាន់កាប់ទាំងបំពានច្បាប់ និងសេចក្តីសម្រេចផ្សេងៗរបស់រដ្ឋ ដោយគេសំអាងលើបណ័្ណស្លាបមាន់មួយ លេខ A១-៩១១ ឆ្នាំ១៩៩៣ ដែលទីស្តីការគណៈរដ្ឋមន្ត្រី បាននិរាករណ៍លុបចោលអស់តាមលិខិត លេខ ១០៣៩ សជណ.កស ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ១៩៩៩។ ក្រោយពីចូលទៅកាន់កាប់សាងសង់ឃ្លាំង ទាំងបំពានច្បាប់យ៉ាងគឃ្លើនរួចមក នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ រ...
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 44 នាក់ទៀត(អូមីក្រុងទាំងអស់) ជាសះស្បើយ15នាក់និងស្លាប់«គ្មាន»

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 44 នាក់ទៀត(អូមីក្រុងទាំងអស់) ជាសះស្បើយ15នាក់និងស្លាប់«គ្មាន»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 44 នាក់ទៀត(អូមីក្រុងទាំងអស់) ជាសះស្បើយ15នាក់និងស្លាប់«គ្មាន» ករណីឆ្លងសហគមន៍ 16 នាក់ (អូមីក្រុង)អ្នកដំណើរពីបរទេស 28 នាក់ (អូមីក្រុង)។ គិតត្រឹមព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ អ្នកឆ្លងសរុប= 121,000 នាក់ អ្នកជាសះស្បើយ= 117,195 នាក់និង អ្នកស្លាប់= 3,015 នាក់។
Breaking ៖ កម្ពុជាសម្តែងការ​​បារម្ភចំពោះការប៉ះទង្គិច ប្រដាប់អាវុធយ៉ាងធ្ងន់ធ្ងរ នៅរដ្ឋធានី នៃរដ្ឋកាយ៉ាហ៍ នៃប្រទេសមីយ៉ាន់ម៉ា

Breaking ៖ កម្ពុជាសម្តែងការ​​បារម្ភចំពោះការប៉ះទង្គិច ប្រដាប់អាវុធយ៉ាងធ្ងន់ធ្ងរ នៅរដ្ឋធានី នៃរដ្ឋកាយ៉ាហ៍ នៃប្រទេសមីយ៉ាន់ម៉ា

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
Breaking ៖ កម្ពុជា បារម្ភចំពោះការប៉ះទង្គិច ប្រដាប់អាវុធយ៉ាងធ្ងន់ធ្ងរ នៅរដ្ឋធានី នៃរដ្ឋកាយ៉ាហ៍ នៃប្រទេសមីយ៉ាន់ម៉ា
សម្តេចតេជោ ហ៊ុន សែន ជួបសន្ទនាការងារតាមប្រព័ន្ធទូរស័ព្ឌ ជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី

សម្តេចតេជោ ហ៊ុន សែន ជួបសន្ទនាការងារតាមប្រព័ន្ធទូរស័ព្ឌ ជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២១ មករា ឆ្នាំ២០២២នេះ បានចំណាយពេលប្រមាណ៣៥នាទី ក្នុងការធ្វើកិច្ចសន្ទនាតាមប្រព័ន្ធទូរស័ព្ទ ជាមួយ ប្រធានាធិបតីឥណ្ឌូនេស៊ី ចូកូ វីដូដូ (Joko Widodo)ទាក់ទិនទៅនឹងដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្រ្តីទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី៧-៨ មករាកន្លងទៅថ្មីៗនេះ។ ក្នុងជំនួបគ្នានោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថ្លែងអំណរគុណ ជូនចំពោះ លោក​​ប្រធានាធិបតី ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត ជួបសន្ទនាការងារជាលើកទី២ បន្ទាប់ពីការសន្ទនាលើកទី១ កាលពីថ្ងៃទី៤មករាឆ្នាំ២០២២។ ទាក់ទិនទៅនឹងដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ទៅកាន់មីយ៉ាន់ម៉ា សម្តេចតេជោបានមានប្រសាសន៍ថា មានមនុស្សមួយចំនួនអបអរសាទរ និងគាំទ្រដំណើរទស្សនកិច្ចរបស់សម្តេច ប៉ុន្តែមានអ្នកខ្លះមិនបាន គាំទ្រដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់មី​យ៉ាន់ម៉ា។...
អំណោយរបស់​​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បាន​ប្រគល់​​ជូនក្រុមប្រឹក្សា​​ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ដើម្បី​​ចែកជូនប្រជាពលរដ្ឋខ្វះខាតប្រមាណ១០០នាក់​ និង​ក្មេងកំព្រា ចាស់ជរា

អំណោយរបស់​​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បាន​ប្រគល់​​ជូនក្រុមប្រឹក្សា​​ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ដើម្បី​​ចែកជូនប្រជាពលរដ្ឋខ្វះខាតប្រមាណ១០០នាក់​ និង​ក្មេងកំព្រា ចាស់ជរា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ចាម៖ អំណោយរបស់​​ឧត្តមសេននីយ៍ ហ៊ុន ម៉ាណែត ត្រូវបាន​ផ្តល់ជូនដល់ក្រុមប្រឹក្សាឃុំ លោកតា គណកម្មការអាចារ្យ វត្តក្មេងកំព្រា ចាស់ជរា និងប្រជាពលរដ្ឋ ដែលកំពុងតែ​​ខ្វះខាតប្រមាណ១០០នាក់ ស្ថិត​​នៅក្នុងឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមនៅខេត្តកំពង់ចាមកាលពី​​ថ្ងៃទី២០ ខែមករានេះ។ ឧកញ៉ា ឡូង ហ៊ឺង បានប្រសាសន៍លើកឡើងផ្តាំផ្ញើ​និងការ​​សាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលជានិច្ចជាកាល សម្តេចទាំងពីរ តែងតែគិត​គូរនិងយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់រស់នៅតាមមូលដ្ឋានជាពិសេសចំពោះក្មួយៗសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បងប្អូនក្រីក្រជួបការលំបាក ជនពិការ អ្នកផ្ទុកមេរោគអេដស៍ ជាដើម។ ឧកញ៉ា ឡូង ហ៊ឺង បានបញ្ជាក់ថា «ក្រោមការយកចិត្តទុកដាក់ខ្ពស់អំពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែ...