លោក ប៉ាន សូរស័ក្តិ ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមទស្សនាពន្លាជាតិសហភាពអារ៉ាប់រួម ជប៉ុន រុស្ស៊ី ចិន និងពន្លាជាតិ DP WORLD ក្នុងព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក២០២០ នៅទីក្រុងឌុយបៃ
(ឌុយបៃ សហភាពអារ៉ាប់រួម)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ-ចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនានា ក្នុងឋានៈជាអគ្គស្នងការរបស់កម្ពុជា សម្រាប់ពិព័រណ៍ពិភពលោក ២០២០ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នៅទីក្រុង ឌុយបៃ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមទស្សនាពន្លាជាតិមួយចំនួន តាមការអញ្ជើញ និងការសម្ដែងការគួរសម ក្នុងឱកាសដែលកម្ពុជាចូលរួមអបអរសាទរពិធីប្រារព្ធ «ទិវាជាតិកម្ពុជា» នៅក្នុងពិព័រណ៍ពិភពលោក ២០២០ ឌុយបៃ។
ពន្លាជាតិទាំងនោះរួមមាន៖ ពន្លាជាតិសហភាពអារ៉ាប់រួម ពន្លាជាតិជប៉ុន ពន្លាជាតិរុស្ស៊ី ពន្លាជាតិចិន និងពន្លាជាតិ DP WORLD។
លោករដ្ឋមន្រ្តី និងគណៈប្រតិភូកម្ពុជា ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតពី លោកបណ្ឌិត ថានីប៊ីន អាម៉េដ អាល់ហ៊្...








