អគ្គនាយកដ្ឋាននៃអគ្គនាយកដ្ឋាន«ក.ប.ប.» រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីការអនុវត្តន៍អនុក្រឹត្យស្ដីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារកនិងកុមារ
(ខេត្តកំពង់ចាម)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» សហការជាមួយអង្គការហេឡែនខេលល័រអន្តរជាតិ(HELEL KELLER INTL) និងអង្គការALIVE & THRIVE/FHI360 នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការអនុវត្តន៍អនុក្រឹត្យស្ដីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារកនិងកុមារ ក្រោមអធិបតីភាព លោក ឌឹម ថេង អគ្គនាយករង តំណាង លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.។
វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេលចំនួនពីរថ្ងៃ គឺថ្ងៃទី២០-២១ ខែមករា ឆ្នាំ២០២២ ដោយមានការចូលរួមពីលោកស្រី ជិន សេដ្ឋា តំណាងអង្គការ ALIVE & THRIVE/FHI360 និងលោក ជុំ វាសនា តំណាងអង្គការហេឡែនខេលល័រអន្តរជាតិ(HELEL KELLER INTL) លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម រួមជាមួយលោកប្រធាន អនុប្រធានសាខា ប្រធានការិយាល័យ អនុប្រធានការិយាល័យ ដែលមកពីខ...








