ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារចូលរួមរំលែកមរណ ទុក្ខយ៉ាងក្រៀមក្រំ ជូនលោកជំទាវ សុខ លាង និងក្រុមគ្រូសារចំពោះមរណភាពនាយឧត្តមសេនីយ៍ សុខ សារឿន រដ្ឋ លេខាធិការក្រសួងការពាជាតិ

សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារចូលរួមរំលែកមរណ ទុក្ខយ៉ាងក្រៀមក្រំ ជូនលោកជំទាវ សុខ លាង និងក្រុមគ្រូសារចំពោះមរណភាពនាយឧត្តមសេនីយ៍ សុខ សារឿន រដ្ឋ លេខាធិការក្រសួងការពាជាតិ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជូនលោកជំទាវ សុខ លាង និងក្រុមគ្រូសារចំពោះមរណភាពនាយឧត្តមសេនីយ៍ សុខ សារឿន រដ្ឋ លេខាធិការក្រសួងការពាជាតិ ដែលបានទទួលអនិច្ចកម្ម នាវេលាម៉ោង ១០:៤៥នាទីព្រឹកថ្ងៃទី២៣ខែកុម្ភៈនេះក្នុងជន្មា យុ៧៩ឆ្នាំដោយរោគាពាធ។
អ្នកជំនាញ៖ក្រោយត្រូវព្រនុងទណ្ឌកម្មលោកខាងលិចលំហូរពាណិជ្ជកម្មរុស្ស៊ី ងាកទៅរកចិនវិញ

អ្នកជំនាញ៖ក្រោយត្រូវព្រនុងទណ្ឌកម្មលោកខាងលិចលំហូរពាណិជ្ជកម្មរុស្ស៊ី ងាកទៅរកចិនវិញ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់ទណ្ឌកម្មសេដ្ឋ កិច្ចទ្រង់ទ្រាយធំមកលើរុស្ស៊ី បើសិនជាទីក្រុងម៉ូស្គូបង្កើនជម្លោះរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែនពោលគឺពួកគេនឹងមិនបណ្តោយឲ្យស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុនរុស្ស៊ី ចូលដល់ប្រតិបត្តិការប្រាក់ដុល្លារនោះទេ និងទីផ្សារសកលសម្រាប់ពាណិជ្ជកម្ម ការនាំចេញថាមពល ហើយនិងការផ្តល់ហិរញ្ញបទាន ។ ប៉ុន្តែសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនកាលពីមុនមិនដែលចង់កាត់សេដ្ឋកិ ច្ចទំហំទឹកប្រាក់១.៥សែនកោដិដុល្លារចេញពីពាណិជ្ជកម្មសកលនោះទេ ហើយគេក៏នៅមិនទាន់ច្បាស់នោះដែរថាតើសំពាធច្រើនបែបណាដែលលោកខាងលិចរួមគ្នាដាក់មកលើទីក្រុងម៉ូស្គូ ។ ការពិនិត្យឡើងវិញរបស់ធនាគារពិភពលោក និងទិន្នន័យពាណិជ្ជកម្មរបស់អង្គការសហប្រជាជាតិ បង្ហាញថា ចាប់តាំងពីមានទណ្ឌកម្មតិចតួចបានដាក់មកលើទីក្រុងម៉ូស្គូ កាលពីឆ្នាំ ២០១៤ ក្រោយរុស្ស៊ីបញ្ចូលតំបន់ឧបទ្វីបគ្រីមេប្រទេសអ៊ុយក្រែន ជាឧបសម្ព័ន្ធរបស់ខ្លួននោះ ប្...
អង់គ្លេសនិងសហភាពអឺរ៉ុបប្តេជ្ញាដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុតមកលើរុស្ស៊ីក្រោយប្រកាសឯករាជ្យនៅតំបន់ភាគខាងកើតអ៊ុយក្រែន

អង់គ្លេសនិងសហភាពអឺរ៉ុបប្តេជ្ញាដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុតមកលើរុស្ស៊ីក្រោយប្រកាសឯករាជ្យនៅតំបន់ភាគខាងកើតអ៊ុយក្រែន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖ នៅថ្ងៃអង្គារនេះនាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន បាននិយាយថា ចក្រភពអង់គ្លេសនឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ទាន់លើរុស្ស៊ីនិងបានព្រមានប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីនពីការធ្វើរឿងខុសច្បាប់ ពាក់ព័ន្ធនឹងការឈ្លានពានពេញលេញលើអ៊ុយក្រែន ខណៈដែលក្រុមរដ្ឋមន្រ្តីការបរទេសសហភាពអឺរ៉ុបនឹងមានជំនួបបន្ទាន់មួយនៅថ្ងៃអង្គារនេះដើម្បីសម្រេចចិត្តថាតើទណ្ឌកម្មអ្វីគួរដាក់មកលើរុស្ស៊ីក្រោយការសម្រេចចិត្តរបស់ទីក្រុងម៉ូស្គូ ទទួលស្គាល់ឯករាជ្យនៅតំបន់ផ្តាច់ខ្លួន ២កន្លែងនៅភាគខាងកើតអ៊ុយក្រែន។ លោក ចនសុន និយាយថាលោក ពូទីនពិតជាបានហែកចោលច្បាប់អន្តរជាតិ ហើយទណ្ឌកម្មអង់គ្លេសនឹងមានគោលដៅមិនត្រឹមតែតំបន់ដូណេតនិងតំបន់លូ ហាននៅអ៊ុយក្រែន ប៉ុណ្ណោះទេតែផលប្រយោជន៍សេដ្ឋកិច្ចរុស្ស៊ីផងដែរហើយពួកយើងនឹងដាក់ទណ្ឌកម្មធ្ងន់តាមដែលពួកយើងអាចធ្វើទៅបាន ។ ដោយឡែកលោកចូសេប បូរ៉ែលប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប បាននិយាយថា ជំនួបនៅក្នុងទីក្រុងប៉ារីសប...
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មីចំនួន558នាក់ទៀត(អូមីក្រុងទាំងអស់)ជាសះស្បើយ428 នាក់និងស្លាប់ 01នាក់

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មីចំនួន558នាក់ទៀត(អូមីក្រុងទាំងអស់)ជាសះស្បើយ428 នាក់និងស្លាប់ 01នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មីចំនួន558នាក់ទៀត(អូមីក្រុងទាំងអស់)ជាសះស្បើយ428 នាក់និងស្លាប់ 01នាក់ ករណីឆ្លងសហគមន៍ 554 នាក់ (អូមីក្រុង)អ្នកដំណើរពីបរទេស 04 នាក់ (អូមីក្រុង)។ គិតត្រឹមព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ អ្នកឆ្លងសរុប = 128,133 នាក់ អ្នកជាសះស្បើយ = 121,553 នាក់ អ្នកស្លាប់ 3,023 នាក់។
លោកជំទាវទន្តបណ្ឌិត អេង លីគង់ ប្រធានបណ្ដាញសហគ្រិនស្ត្រីកម្ពុជា បានជួយថវិកា ចំនួន២ពាន់ដុល្លារ($)ដល់កុមារកំព្រាដែលស្ថិតនៅភូមិអញ្ចាញសង្កាត់នគរធំខេត្តសៀមរាប

លោកជំទាវទន្តបណ្ឌិត អេង លីគង់ ប្រធានបណ្ដាញសហគ្រិនស្ត្រីកម្ពុជា បានជួយថវិកា ចំនួន២ពាន់ដុល្លារ($)ដល់កុមារកំព្រាដែលស្ថិតនៅភូមិអញ្ចាញសង្កាត់នគរធំខេត្តសៀមរាប

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:លោកជំទាវ ទន្តបណ្ឌិត អេង លីគង់ ប្រធានបណ្ដាញសហគ្រិនស្ត្រីកម្ពុជា បានជួយថវិកា ចំនួន2000ដុល្លារ($)ដល់កុមារកំព្រាដែលស្ថិតនៅភូមិអញ្ចាញសង្កាត់នគរធំក្រុងសៀមរាបខេត្តសៀមរាបកាលពីថ្ងៃទី២ខែកុម្ភៈនេះ។ លោកជំទាវ ហ៊ុន ស៊ីណាត បានថ្លែងអំអរគុណថា" តាងនាមកូនស្រី នឹម វណ្ណៈ ប្រធានអង្គការសប្បុរសធម៌កម្ពុជកុលបុត្រ សូមថ្លែងអំណរគុណដល់លោកជំទាវ ទន្តបណ្ឌិត អេង លីគង់ ប្រធានបណ្ដាញសហគ្រិនស្ត្រីកម្ពុជា បានជួយថវិកា ចំនួន2000ដុល្លារ($)ដល់កុមារកំព្រាកំពុងជួបការលំបាក"។ លោកជំទាវគូរបញ្ជាក់ថា សូមជូនពរដល់លោកជំទាវទន្តបណ្ឌិតព្រមទាំងក្រុមគ្រួសារសូមឲ្យមានសុខភាពល្អ និងសូមឱ្យបានជួបតែពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណ: សុខ: និងពល:កុំបីឃ្លៀងឃ្លាតឡើយ ៕...
បទអត្ថាធិប្បាយ៖ រុស្ស៊ីប្រកាសរដ្ឋឯករាជ្យនៅតំបន់ភាគខាងកើតអ៊ុយក្រែនជាលេសបញ្ជួនទាហានរបស់ខ្លួនចូលប្រទេសជិតខាងមួយនេះ

បទអត្ថាធិប្បាយ៖ រុស្ស៊ីប្រកាសរដ្ឋឯករាជ្យនៅតំបន់ភាគខាងកើតអ៊ុយក្រែនជាលេសបញ្ជួនទាហានរបស់ខ្លួនចូលប្រទេសជិតខាងមួយនេះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖ប្រធានាធិបតីរុស្ស៊ីលោកVladimir Putin បានបញ្ជាឲ្យទាហានរុស្ស៊ីរក្សាសន្តិភាពនៅក្នុងតំបន់ផ្ដាច់ខ្លួនចំនួន២នៅភាគខាងកើតប្រទេសអ៊ុយក្រែនរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកទទួលស្គាល់តំបន់ Donetskនិងតំបន់ Luhanskជាតំបន់ឯករាជ្យ ។ នៅក្នុងក្រឹត្យផ្លូវការចំនួន២កាលពីថ្ងៃចន្ទម្សិលមិញ លោក Putin បានណែនាំដល់ក្រសួងការពារជាតិរបស់លោក ឲ្យចាប់ផ្ដើមការងាររក្សាសន្តិភាពនៅក្នុងតំបន់ភាគខាងកើតអ៊ុយក្រែន ។ លោកបាននិយាយថា លោកចាត់ទុកថាវាចាំបាច់ក្នុងការសម្រេចចិត្តដែលថាគួរតែធ្វើតាំងពីយូរមកហើយ ដើម្បីទទួលស្គាល់ភ្លាមៗនូវឯករាជ្យភាពនិងអធិបតេយ្យភាពរបស់សាធារណរដ្ឋប្រជាមានិត Donetsk និង សាធារណរដ្ឋប្រជាមានិតLuhansk។ ទោះបីជាយ៉ាងណាក៏ដោយ លោកខាងលិចបានព្រមានជាថ្មីម្តងទៀតថា រុស្ស៊ី ត្រូវទទួលស្គាល់តំបន់ផ្ដាច់ខ្លួនក្នុងតំបន់Donetsk និងLuhanskនោះទេជាសកម្មភាពមួយដែលជាន់ពន្លិចយ៉ាងខ្លាំង ដល់ដំណើរការសន្តិសុខដ៏ផុយស្រួយនៅក្នុងតំបន់ទាំង...
លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និងសហការី បានចូលរួមកិច្ចប្រជុំនេះគឺ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ

លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និងសហការី បានចូលរួមកិច្ចប្រជុំនេះគឺ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)៖ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និងសហការីនៅព្រឹកថ្ងៃទី២១ខែកុម្ភៈ ឆ្នាំ២០២២បានអញ្ជើញ​​ចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួង ដែលមានលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការ និងលោក​​ ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការជាប្រតិភូតំណាងក្រសួងពាណិជ្ជកម្ម ។ កិច្ចប្រជុំនេះគឺ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ក្រោម​​អធិបតីភាពលោក តឹករ៉េត សំរេច រដ្ឋមន្រ្តីប្រតិភូអមសម្ដេចនាយករដ្ឋមន្រ្តីនិងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី ប្រព័ន្ធអនឡាញ(Zoom)។ កិច្ចប្រជុំនេះមានការចូលរួមពីលោក លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងក្រុមប្រឹក្សាអ្នកច្បាប់ និងតំណាងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ផងដែរ។...
ការហក់ឡើងខ្ពស់តម្លៃប្រេងធ្វើឲ្យមានក្តីកង្វល់ដល់ការផ្គត់ផ្គង់សកល ស្របពេលភាពតានតឹងឡើងកម្តៅរវាងរុស្ស៊ី និងអ៊ុយក្រែន

ការហក់ឡើងខ្ពស់តម្លៃប្រេងធ្វើឲ្យមានក្តីកង្វល់ដល់ការផ្គត់ផ្គង់សកល ស្របពេលភាពតានតឹងឡើងកម្តៅរវាងរុស្ស៊ី និងអ៊ុយក្រែន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អន្តរជាតិ៖នៅថ្ងៃអង្គារនេះតម្លៃប្រេងឆៅបានហក់ឡើងខ្ពស់ក្នុងរយៈពេល៧ឆ្នាំកន្លងមកនេះ ឡើងដល់ជិត៩៨ដុល្លារក្នុង១បារ៉ែលក្រោយរុស្ស៊ីទទួលស្គាល់តំបន់ផ្តាច់ខ្លួនរបស់ក្រុមឧទ្ទាមនៅតំបន់ភាគខាងកើតអ៊ុយក្រែនថាជារដ្ឋឯករាជ្យ ។ ចក្រភពអង់គ្លេសនិងសម្ព័ន្ធមិត្តលោកខាងលិចបានគំរាមដាក់ទណ្ឌកម្មមកលើប្រទេសមួយនេះ ។ រុស្ស៊ីគឺជាប្រទេសនាំចេញប្រេងឆៅធំបំផុតលំដាប់លេខ២បន្ទាប់ពីអារ៉ាប៊ីសាអូឌីត។ពួកគេក៏ជាប្រទេសផលិតឧស្ម័នធម្មជាតិធំបំផុតរបស់ពិភពលោកផងដែរ ។ អ្នកស្រី Sue Trinhមកពីក្រុមហ៊ុនធានារ៉ាប់រងនិងសេវាកម្មហិរញ្ញវត្ថុកាណាដា Manulife Investment Managementបាននិយាយថា ភាពតានតឹងតាមតំបន់ព្រំដែន អាចជាការជំពាក់ជំពិនដុំកុំភួន ។ អ្នកស្រីបន្តថាទណ្ឌកម្មបង្ខំឲ្យរុស្ស៊ីផ្គត់ផ្គង់ប្រេងឆៅឬឧស្ម័នធម្មជាតិតិចជាងមុននឹងធ្វើឲ្យមាន​ផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសកល ។ ប្រទេសមហាអំណាចលោកខាងលិចមានការព្រួយបារម្ភថាការទទួលស្គាល់តំបន់គ្រប់គ្រងដោយក្រុមឧទ្ទា...
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការ​ងារឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការ​ងារឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅ​​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ បាន​​អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការ​ងារឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ប្រារព្ធនៅសណ្ឋាគារ​រ៉េសុី​ដង់ សុខាភ្នំពេញ។ សន្និបាតនេះមានការអញ្ជើញចូលរួមជាគណៈអធិបតីពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងក្រសួងស្ថាប័នពាក់ព័ន្ធនាយឧត្តមសេនីយ៍សន្តិបណ្ឌិត ព្រមទាំងមានការអញ្ជើញចូលរួមពីអគ្គលេខាធិការ អគ្គលេខាធិការរង អគ្គនាយក អគ្គនាយករង អគ្គាធិការ អគារធិការរង អគ្គស្នងការរងនគរបាលជាតិ ប្រធានក្រុមប្រឹក្សានីតិកម្ម ប្រធានក្រុមប្រឹក្សារាជធានីខេត្ត អភិបាលនៃគណៈអភិបាលរាជធានីខេត្ត ប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋាននានា ស្នងការនិងស្នងការរងរាជធានីខេត្ត ភ្ញៀវកិត្តិយសនិងសមាជិកសមាជិការមួយចំនួនទៀត។ សម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្រ្តី បានសម្ដែងការកោតសរសើរនិងវាយតម...
ភាពតានតឹងនៅតំបន់ព្រំដែនរុស្ស៊ី-អ៊ុយក្រែនហាក់ឡើងកម្តៅខ្លាំងក្រោយការផ្លោងគ្រាប់កាំភ្លើងធំដាក់គ្នា

ភាពតានតឹងនៅតំបន់ព្រំដែនរុស្ស៊ី-អ៊ុយក្រែនហាក់ឡើងកម្តៅខ្លាំងក្រោយការផ្លោងគ្រាប់កាំភ្លើងធំដាក់គ្នា

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អន្តរជាតិ៖ ប្រជាពលរដ្ឋរស់នៅតំបន់ភាគខាងកើតអ៊ុយក្រែន បានចំណាយពេលពេញមួយថ្ងៃកាលពីថ្ងៃអាទិត្យ ដើម្បីវាយតម្លៃការខូចខាតដោយាសារការផ្លោងគ្រាប់កាំភ្លើងរបស់ក្រុមឧទ្ទាម ។ ប្រជាពលរដ្ឋក្នុងស្រុកបាននិយាយថាផ្ទះ១៦ខ្នងនៅក្នុងភូមិណូវ៉ូកណាទីវកាបានរងការខូខាតគ្មានសល់ដោយសារការផ្លោងគ្រាប់កាំភ្លើងធំ ។ ដោយឡែក មន្ត្រីនៅក្នុងតំបន់ក្រុមបំបែកខ្លួនបានអះអាងថាកងកម្លាំងអ៊ុយក្រែនបានវាយប្រហារដោយកាំភ្លើងធំជាច្រើនថ្ងៃកន្លងមកហើយហើយជនស៊ីវិល២នាក់បានស្លាប់ នៅក្នុងការវាយប្រហារដែលមិនបានជោគជ័យលើភូមិមួយនៅជិតព្រំដែនប្រទេសរុស្ស៊ី ។ មេដឹកនាំក្រុមផ្តាច់ខ្លួននៅភាគខាងកើតប្រទេសអ៊ុយក្រែនបានបញ្ជាឱ្យមានការចល័ត យោធាពេញលេញ និងបានជម្លៀសជនស៊ីវិលបន្ថែមទៀតទៅកាន់ប្រទេសរុស្ស៊ីប៉ុន្តែការអះអាងថាពលរដ្ឋរុស្ស៊ីកំពុងរងគ្រោះថ្នាក់អាចត្រូវបានប្រើជាហេតុផលសម្រាប់សកម្មភាពយោធា ។ រុស្ស៊ីបានធ្វើសមយុទ្ធនុយក្លេអ៊ែរកាលពីថ្ងៃសៅរ៍ រួមជាមួយនឹងសមយុទ្ធធម្មតា នៅក្នុងប្រទ...