ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពតបានចូលរួមសហការជាមួយស្ថាប័នជំនាញធ្វេីការស្ទាក់ចាប់បានរថយន្តដឹកគ្រឿងសមុទ្រមានសារធាតុគីមីចំនួន ៥គ្រឿងក្នុងថ្ងៃផ្សេងគ្នា

មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពតបានចូលរួមសហការជាមួយស្ថាប័នជំនាញធ្វេីការស្ទាក់ចាប់បានរថយន្តដឹកគ្រឿងសមុទ្រមានសារធាតុគីមីចំនួន ៥គ្រឿងក្នុងថ្ងៃផ្សេងគ្នា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ខេត្តកំពត)៖ មន្រ្តីជំនាញ ក.ប.ប. ប្រចាំខេត្តកំពតបានចូលរួមសហការជាមួយស្ថាប័ន​នៅថ្ងៃទី ១៧ និង១៩ ខែមករា ឆ្នាំ២០២២ នេះ​ មានសមត្ថកិច្ចធ្វេីការស្រាវជ្រាវរហូតរកឃើញ និងស្ទាក់ចាប់បានរថយន្តដឹកគ្រឿងសមុទ្រចំនួន ៥គ្រឿងស្ថិតនៅមាត់ច្រកព្រែកចាកនៃខេត្តកំពត ក្នុងនោះផងដែររថយន្ត​ ២គ្រឿងចាប់បានក្នុងថ្ងៃទី១៧ និង៣គ្រឿងទៀតបន្តរកឃើញ និងចាប់បានក្នុងថ្ងៃទី១៩។ យោងតាមលទ្ធផលជាក់ស្ដែងរថយន្តទាំង៥គ្រឿងខាងលើត្រូវបានមន្រ្តីជំនាញរកឃើញថាបង្គាចំនួន៦,២៦៨គីឡូក្រាមមានសារធាតុគីមីដោយ​ចាក់បញ្ចូលគីមីទៅក្នុងក្បាលបង្គាដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគក៏ដូចជាអ្នកប្រើប្រាស់យ៉ាងខ្លាំងផងដែរ។ បង្គាទាំងអស់ត្រូវបានមន្រ្តីជំនាញដកហូត និងកម្ទេចចោលភ្លាមៗមិនចាំយូរឡើយ ចំពោះម្ចាស់ទំនិញត្រូវបានរងការពិន័យតាមច្បាប់ជាធរ​មាន​ ពីមន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពត។...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយបណ្ដារដ្ឋមន្ត្រីទេសចរណ៍អាស៊ាន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយបណ្ដារដ្ឋមន្ត្រីទេសចរណ៍អាស៊ាន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយបណ្ដារដ្ឋមន្ត្រីទេស​ចរណ៍អាស៊ាននៅព្រឹកថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយបណ្ដារដ្ឋមន្ត្រីទេសចរណ៍អាស៊ានដឹកនាំដោយលោក​​ លឹម ចុកហ៊ុយ អគ្គលេខាធិការអាស៊ាន។ នៅក្នុងជំនួបដែលធ្វើឡើងនៅឯសណ្ឋាគារសុខាខេត្តព្រះសីហនុ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់អំពីស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ជាពិសេសយុទ្ធនាការនៃការចាក់វ៉ាក់សាំង។ អ្វីដែលកម្ពុជាក៏ដូចជាសមាជិកអាស៊ានដទៃទៀតបាន និងកំពុងធ្វើកន្លងទៅនេះបានឆ្លុះបញ្ចាំងអំពីការខិតខំប្រឹងប្រែង ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដើម្បីធ្វើយ៉ាងណាស្ដារវិស័យទេសចរណ៍នៅក្នុងតំបន់អាស៊ាន។ សម្ដេចតេជោបានមានប្រសាសន៍ទៀតថារហូតមកដល់ពេលនេះ ការប្រើប្រាស់វ៉ាក់សាំងពិតជាមានឥទ្ធិ​ពល និងមានប្រសិទ្ធភាព ដែលកន្លងមកនេះ...
លោក​ ប៉ាន សូរស័ក្ដិ ប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាននិង កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ បានទទួលជួបពិភាក្សាការងារជាមួយ លោក​​ Lim Jock Hoi អគ្គលេខាធិការអាស៊ាន

លោក​ ប៉ាន សូរស័ក្ដិ ប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាននិង កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ បានទទួលជួបពិភាក្សាការងារជាមួយ លោក​​ Lim Jock Hoi អគ្គលេខាធិការអាស៊ាន

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ខេត្តព្រះសីហនុ)៖ លោក​​ ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាននិងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ នៅរ​សៀលថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្មទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Lim Jock Hoi អគ្គលេខាធិការអាស៊ាន និងសហការី។ លោក​​រដ្ឋមន្រ្តីបានសម្តែងគាវរកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ អគ្គលេខាធិការអាស៊ាន និងសហ​ការី ព្រមទាំងថ្លែងអំណរគុណ និងកោតសរសើរ ចំពោះការគាំទ្រ និងសម្របសម្រួលយ៉ាងសកម្ម ពីក្រុមការងារលេខាធិការដ្ឋានដល់កិច្ចប្រជុំចង្អៀត ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន កាលពីថ្ងៃទី១១ ខែមករា កន្លងទៅ ដែលបានបញ្ចប់ទៅយ៉ាងរលូន ប្រកបដោយភាពជោគជ័យនិងផ្លែផ្កា។ ជាមួយគ្នានេះ រដ្ឋមន្រ្តីបានគូសបញ្ជាក់អំពីការបន្តកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្...
ទំនិញមិនមានអនុលោមភាពប្រមាណ ៣០គីឡូក្រាមត្រូវបានមន្រ្តីជំនាញ ក.ប.ប. សាខារាជធានីរកឃើញ និងដកហូតបាន

ទំនិញមិនមានអនុលោមភាពប្រមាណ ៣០គីឡូក្រាមត្រូវបានមន្រ្តីជំនាញ ក.ប.ប. សាខារាជធានីរកឃើញ និងដកហូតបាន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖ មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ កាលពី​​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០​២២​បានបន្តចុះត្រួតពិនិត្យនៅតាមបណ្ដាទីផ្សារក្នុងគោលបំណងស្វែងរកនូវទំនិញមិនមានអនុលោមភាពដែលប៉ះពាល់សុខភាពប្រជាពលរដ្ឋ ក៏ដូចជាទប់ស្កាត់នូវអំពើមិនសុចរិតណាមួយនៅក្នុងទីផ្សារ។ យោងទៅតាមលទ្ធនៃការត្រួតពិនិត្យ មន្រ្តីជំនាញ ក.ប.ប. បានរកឃើញ និងដកហូតបានទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៣០.២គីឡូក្រាម និងបានអញ្ជើញម្ចាស់ទំនិញទាំងនោះមកបំភ្លឺនៅអគ្គនាយកដ្ឋានផងដែរ។...
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 30នាក់ទៀត(អូមីក្រុងទាំងអស់)ជាសះស្បើយ 17 នាក់ និងស្លាប់ «គ្មាន»

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 30នាក់ទៀត(អូមីក្រុងទាំងអស់)ជាសះស្បើយ 17 នាក់ និងស្លាប់ «គ្មាន»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 30នាក់ទៀត(អូមីក្រុងទាំងអស់)ជាសះស្បើយ 17 នាក់ និងស្លាប់ «គ្មាន» ករណីឆ្លងសហគមន៍ 23 នាក់ (អូមីក្រុង) អ្នកដំណើរពីបរទេស 07 នាក់ (អូមីក្រុង)។ គិតត្រឹមព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ អ្នកឆ្លងសរុប= 120,877 នាក់ អ្នកជាសះស្បើយ= 117,146 នាក់ និង​អ្នកស្លាប់= 3,015 នាក់។
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការពិព័រណ៍អន្តរជាតិនៃវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការពិព័រណ៍អន្តរជាតិនៃវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២

ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកពិព័រណ៍អន្តរជាតិ នៃវេទិកាទេសចរណ៍អាស៊ានលើក​ទី៤០ឆ្នាំ២០២២ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាខេត្តព្រះសីហនុដែលធ្វើ​ឡើង​នៅ​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ ។ វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ក៏មានការដាក់លក់ទំនិញផ្សេងៗរហូតដល់ទៅ ១៨៧ស្តង់ ក្នុងនោះស្តង់អន្តរជាតិមានចំនួន ៦១ស្តង់ មកពីឥណ្ឌូនេស៊ី ម៉ាឡេស៊ី ភូមា ហ្វីលីពីន និងថៃ និងស្តង់ក្នុងស្រុកចំនួន ១២៦ស្តង់ផងដែរ។ វេទិកាទេសចរណ៍អាស៊ានលើកទី៤០ គឺមានភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនមានដូចជា៖ កិច្ចប្រជុំថ្នាក់ស្ថាប័នជាតិទេសចរណ៍អាស៊ាន (ASEAN NTO), កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ, ព្រឹត្តិការណ៍អម និងការតាំងពិព័រណ៍ទេសចរណ៍ (Travel Exchange/ Travex) ខ្នាតតូច ល្មមផងដែរ៕...
វង់ល្បែងខុសច្បាប់ ក្នុងស្រុកបន្ទាយមាស ខេត្តកំពត ដូចជាបញ្ជល់មាន់ និងអាប៉ោង ពុំមានសមត្ថកិច្ចណាហ៊ានបង្ក្រាបនោះទេ​​

វង់ល្បែងខុសច្បាប់ ក្នុងស្រុកបន្ទាយមាស ខេត្តកំពត ដូចជាបញ្ជល់មាន់ និងអាប៉ោង ពុំមានសមត្ថកិច្ចណាហ៊ានបង្ក្រាបនោះទេ​​

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
កំពត៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ បញ្ជល់មាន់ យូគី អាប៉ោង កំពុងតែបើកលេងយ៉ាងអនាធិបតេយ្យ នៅក្បែរប៉ុស្តឹ៍រដ្ឋបាលនគរបាល ស្ថិតនៅក្នុងភូមិចុងស្រង់ ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត ដោយគ្មានការរំខានដល់មន្ត្រីអនុវត្តច្បាប់ឡើយ។ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានរិះគន់ថា អាជ្ញាធរហាក់ដូចជារក្សាទុកវង់ល្បែងខាងលើនេះជាឆ្នាំងបាយ ដោយមិនខ្វល់ប្រជាពលរដ្ខដេកព្រួយបារម្ភចំពោះអំពើចោរកម្ម និងអំពើហឹង្សា ដែលជាផលរបស់អំពើខុសច្បាប់នេះ។ ប្រជាពលរដ្ឋបាននិយាយថា ការប្រមូលផ្តុំគ្នាលេងល្បែងខុសច្បាប់ ក៏បង្កើតជាប្រភពឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ដោយសារពួកអ្នកមកលេងល្បែងនៅទីកន្លែងនេះ នឹងចែកចាយបន្ត។ ប្រជាពលរដ្ឋ ដែលដេករងារព្រោះអំពើពាលាអាវ៉ាសែស្ថិតនៅក្បែរផ្ទះ សំណូមពរដល់ឯលោក ម៉ៅ ធនិន អភិបាលខេត្តកំពត សូមមានវិធានការបង្ក្រាបទីតាំងល្បែងស៊ីសង បញ្ជល់មាន់ និងអាប៉ោង ខុសច្បាប់នៅទីតាំងខាងលើនេះផង ដើម្បីចូលរួមអនុវត្តគោលនយោបាយ...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការពិព័រណ៍អន្តរជាតិ នៃវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការពិព័រណ៍អន្តរជាតិ នៃវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំបេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកពិព័រណ៍អន្តរជាតិ នៃវេទិកាទេសចរណ៍អាស៊ានលើក​ទី៤០ ឆ្នាំ២០២២ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ។ វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ក៏មានការដាក់លក់ទំនិញផ្សេងៗរហូតដល់ទៅ ១៨៧ស្តង់ ក្នុងនោះស្តង់អន្តរជាតិមានចំនួន ៦១ស្តង់ មកពីឥណ្ឌូនេស៊ី ម៉ាឡេស៊ី ភូមា ហ្វីលីពីន និងថៃ និងស្តង់ក្នុងស្រុកចំនួន ១២៦ស្តង់ផងដែរ។ វេទិកាទេសចរណ៍អាស៊ានលើកទី៤០ គឺមានភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនមានដូចជា៖ កិច្ចប្រជុំថ្នាក់ស្ថាប័នជាតិទេសចរណ៍អាស៊ាន (ASEAN NTO), កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ, ព្រឹត្តិការណ៍អម និងការតាំងពិព័រណ៍ទេសចរណ៍ (Travel Exchange/ Travex) ខ្នាតតូច ល្មម។...
ការចាក់វ៉ាក់សាំងនៅកម្ពុជាគិតត្រឹមថ្ងៃទី១៨ ខែមករាឆ្នាំ២០២២អាយុ ១៨ឆ្នាំ ឡើងទៅស្មើ​និង​.82% អាយុ១២-១៧ឆ្នាំស្មើ 99.33% និង​អាយុ ០៦-១១ឆ្នាំ ស្មើ​​ 105.67% ហើយ​​អាយុ ០៥ឆ្នាំស្មើ​​និង 103.96%

ការចាក់វ៉ាក់សាំងនៅកម្ពុជាគិតត្រឹមថ្ងៃទី១៨ ខែមករាឆ្នាំ២០២២អាយុ ១៨ឆ្នាំ ឡើងទៅស្មើ​និង​.82% អាយុ១២-១៧ឆ្នាំស្មើ 99.33% និង​អាយុ ០៦-១១ឆ្នាំ ស្មើ​​ 105.67% ហើយ​​អាយុ ០៥ឆ្នាំស្មើ​​និង 103.96%

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ការចាក់វ៉ាក់សាំងនៅកម្ពុជាគិតត្រឹមថ្ងៃទី១៨ ខែមករាឆ្នាំ២០២២អាយុ ១៨ឆ្នាំ ឡើងទៅស្មើ​និង​.82% អាយុ១២-១៧ឆ្នាំស្មើ 99.33% និង​អាយុ ០៦-១១ឆ្នាំ ស្មើ​​ 105.67% ហើយ​​អាយុ ០៥ឆ្នាំ ស្មើ​​និង 103.96%។
មន្ត្រីឃ្លាំមើលទំនិញខូចគុណភាព នៅច្រកទ្វារព្រំដែនព្រែក​ចាក រឹបអូសបង្គារចាក់ចាហួយ១២តោន ដើម្បីកម្ទេចចោល

មន្ត្រីឃ្លាំមើលទំនិញខូចគុណភាព នៅច្រកទ្វារព្រំដែនព្រែក​ចាក រឹបអូសបង្គារចាក់ចាហួយ១២តោន ដើម្បីកម្ទេចចោល

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
កំពត៖ មន្ត្រីឃ្លាំមើលទំនិញខូចគុណភាពនៃក្រសួងពាណិជ្ជកម្មប្រចាំ ខេត្តកំពត កាលពី​រសៀល ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២២ បាន​ចាប់​រថយន្តពីរ​គ្រឿង ដឹក​គ្រឿង​សមុទ្រ នាំចូល​ពី​​វៀតណាម ក្រោម​បទ សង្ស័យ ទំនិញ​ទាំងនោះ មាន​សារ​ធាតុគីមី ដែល​បង្ក​ផលប៉ះពាល់​ដល់​សុខភាពអ្នក​បរិភោគ​។​ មន្ត្រី​នៃនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ថាប្រចាំ​ស្នាក់ការខាងលើ បាន​ប្រាប់​ឱ្យដឹងថា រថយន្ត​ធុន​ធំពីរ​គ្រឿង នៅក្នុង​ទឹកដីស្រុក​កំពង់ត្រាច ខេត្តកំពត កំពុងដឹក​បង្គា​ចាក់បញ្ចូល​សារធាតុ​គីមី​ ត្រូវបាន​រកឃើញ​បង្គានៅក្នុងតេស​នីមួយៗ សុទ្ធតែ​ត្រូវបាន​ចាក់​ចាហួយចូលក្នុង​ក្បាល​។​ ​មមន្ត្រី ក.ប.ប. ដដែល បានបញ្ជាក់​ថា ចាហួយក្នុង​ខួរក្បាល​បង្គា បើមានសារធាតុគីមីបែបនេះ នឹង​បង្ក​ផលប៉ះពាល់ដល់​សុខភាព​មនុស្ស​ទូទៅ ក្រោយពេល​ទទួលទាន​​។​ ​សូមបញ្ជាក់ថា រថយន្ត​ទាំងពីរ​គ្រឿង​ខាងលើ បាន​ដឹក​បង្គា ក្ដ...