របួសធ្ងន់-ស្រាល ៣នាក់ ឡានម៉ាក Prius ប្រលះ Fordលាន់ដូចរន្ទះ ចំណែកម៉ូតូបើកមិនប្រុងប្រយ័ត្ន មកបុកអាPruisបន្ថែមទៀត
ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្ដ ០២ គ្រឿងនិងម៉ូតូ លើផ្លូវបំបែកលេខ ២០៨ ស្ថិតក្នុងភូមិ ស្រះវង់ សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ខេត្តស្វាយរៀងកាលពីថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវេលាម៉ោង ២០និង៥៥នាទី។
រថយន្ដម៉ាក្ស Ford ពណ៏ ស ពាក់ផ្លាកលេខ ភ្នំពេញ ២BH ៩១៩២ បើកបរដោយឈ្មោះ សុខ ខារ៉ាម ភេទ ប្រុស អាយុ ៤៧ ឆ្នាំ មុខរបរ មន្រ្តីរាជការ រស់នៅភូមិ តាជោ សង្កាត់ ស្វាយតឿ ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង បើកបរពីលិចទៅកើត អ្នកបើកបរគ្មានរបួសរថយន្ដខូចខាតធ្ងន់។
រថយន្ដម៉ាក្ស ព្រួស ពណ៏ ទឹកប្រាក់ ពាក់ផ្លាកលេខ ស្វាយរៀង ២A ៥៥៥៩ បើកបរដោយឈ្មោះ មាស ខេមរ៉ា ស្រវឹងស្រាដែលមានកំរិតជាតិអាកុល( ១,១១ mg/L ) ភេទ ប្រុស អាយុ ៣២ មុខរបរ កសិករ រស់នៅភូមិ រាមសេនា ឃុំ អណ្ដូងពោធិ៍ ស្រុក រមា សហែក ខេត្ត ស្វាយរៀង បើកបរពីជើងទៅត្បូង អ្នកបើកបររងរបួសស្រាល រថយន្ដខូចខាតធ្ងន់ ។
ម៉ូតូម៉ាក្ស សុីរួស ពណ៏ ខ្មៅ គ្មានផ្លាកល...








