ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 493 នាក់ទៀត ជាសះស្បើយ 655 នាក់ និងស្លាប់ 16 នាក់ ករណីឆ្លងសហគមន៍ 304 នាក់ អ្នកដំណើរពីបរទេស 189 នាក់

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 493 នាក់ទៀត ជាសះស្បើយ 655 នាក់ និងស្លាប់ 16 នាក់ ករណីឆ្លងសហគមន៍ 304 នាក់ អ្នកដំណើរពីបរទេស 189 នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 493 នាក់ទៀត ជាសះស្បើយ 655 នាក់ និងស្លាប់ 16 នាក់ ករណីឆ្លងសហគមន៍ 304 នាក់ អ្នកដំណើរពីបរទេស 189 នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ អ្នកឆ្លងសរុប= 88,735 នាក់ អ្នកជាសះស្បើយ= 84,506 នាក់ អ្នកស្លាប់= 1,778 នាក់។
សម្ដេចក្រឡាហោម ស ខេង បណ្ដេញលោក អ៊ុន សំអាត នាយរងផ្នែកនគរបាលយុត្តិធម៌ក្រុងតាខ្មៅ ចេញពីក្របខ័ណ្ឌ ក្រោយល្មើសវិន័យ

សម្ដេចក្រឡាហោម ស ខេង បណ្ដេញលោក អ៊ុន សំអាត នាយរងផ្នែកនគរបាលយុត្តិធម៌ក្រុងតាខ្មៅ ចេញពីក្របខ័ណ្ឌ ក្រោយល្មើសវិន័យ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដកហូតមុខតំណែង ឋានន្ដរស័ក្តិ និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ ចំពោះលោកអនុសេនីយ៍ឯក អ៊ុន សំអាត នាយរងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចំណុះស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ក្រោមមូលហេតុ ល្មើសវិន័យរបស់កម្លាំងនគរបាលជាតិ។ នេះបើយោងតាមសេចក្ដីសម្រេចរបស់ ក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ។ នាពេលកន្លងទៅ លោក អ៊ុន សំអាត បាននិយាយថា អ្នកខ្លះយាមទាំងយប់ ទាំងថ្ងៃ មិនមែនដូចខ្លួន ១អាទិត្យធ្វើការតែ១ថ្ងៃ រកស៊ី៦ថ្ងៃ ៕...
អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប ដឹកនាំកិច្ចប្រជុំលើកទី១ របស់អនុគណៈកម្មាធិការជាតិស្តីពីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអាហារ រយៈប្រព័ន្ធអនឡាញ

អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប ដឹកនាំកិច្ចប្រជុំលើកទី១ របស់អនុគណៈកម្មាធិការជាតិស្តីពីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអាហារ រយៈប្រព័ន្ធអនឡាញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងជាប្រធានអនុគណៈកម្មាធិការជាតិស្តីពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអាហារ (Sub-Committee of Food Science and Technology) នៃគណៈកម្មាធិការជាតិសម្រាប់កិច្ចសហប្រតិ បត្តិការអាស៊ាន ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (Cambodia-ASEAN-COSTI) បានដឹកនាំកិច្ចប្រជុំលើកទី១ របស់អនុគណៈកម្មាធិការ ដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ។ តាមរយៈប្រព័ន្ធអនឡាញ (Zoom Conference) ក្នុងគោលបំ ណងពិភាក្សាលើតួនាទី និងភារកិច្ចរបស់អនុគណៈកម្មាធិការជាតិស្តីពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអាហារ ក៏ដូចជាចែករំលែកនូវបទពិសោធន៍រវាងសមាជិក ពាក់ព័ន្ធនឹងបច្ចេកវិទ្យាអាហារ។...
សម្តេចក្រឡាហោម  ស  ខេង អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងខ្លឹមសារ សេចក្តីព្រាងសារាចរណែនាំរបស់រាជរដ្ឋាភិបាលស្តីពីការបង្កើត និងការគ្រប់គ្រង ក្រុមបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ច និងក្រុមបង្ការនិងពន្លត់អគ្គិភ័យ ស្ម័គ្រចិត្ត

សម្តេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងខ្លឹមសារ សេចក្តីព្រាងសារាចរណែនាំរបស់រាជរដ្ឋាភិបាលស្តីពីការបង្កើត និងការគ្រប់គ្រង ក្រុមបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ច និងក្រុមបង្ការនិងពន្លត់អគ្គិភ័យ ស្ម័គ្រចិត្ត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះបន្តអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងខ្លឹមសារ សេចក្តីព្រាងសារាចរណែនាំរបស់រាជរដ្ឋាភិបាល និងប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្តីពីការបង្កើត និងការគ្រប់គ្រង ក្រុមបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ច និងក្រុមបង្ការនិងពន្លត់អគ្គិភ័យ ស្ម័គ្រចិត្ត តាមរយៈប្រព័ន្ធវីដេអូអនឡាញ។ កិច្ចប្រជុំឆ្លងនៅថ្ងៃនេះបានបន្តដល់ការពិនិត្យ និងពិភាក្សា ដើម្បីឆ្លងសេចក្ដីព្រាងប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្តីពីការបង្កើត និងការគ្រប់គ្រង ក្រុមបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ច និងក្រុមបង្ការ និងពន្លត់អគ្គិភ័យ ស្ម័គ្រចិត្ត ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ  អគ្គស្នងការនគរបា លជាតិ អគ្គស្នងការរង អគ្គនាយក អគ្គនាយករង និងមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃមួយចំនួនទៀត។ យោងតាមសេចក្ដីព្រាងប្រកាសរដ្ឋមន្ត្រីក្រសួងមហាផ...
កម្ពុជាបានប្រគល់ជំនួយជាគ្រឿង បរិក្ខារពេទ្យជូនប្រទេសមីយ៉ាន់ម៉ារួចហើយ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

កម្ពុជាបានប្រគល់ជំនួយជាគ្រឿង បរិក្ខារពេទ្យជូនប្រទេសមីយ៉ាន់ម៉ារួចហើយ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ជំងឺកូវីដ១៩, ព័ត៌មានជាតិ
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល តំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រគល់គ្រឿងបរិក្ខារពេទ្យដែលជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា ជូនដល់ប្រទេសមីយ៉ាន់ម៉ារួចហើយ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩។ គ្រឿងបរិក្ខារដែលរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា ឧបត្ថម្ភទៅមីយ៉ាន់ម៉ានេះ រួមមាន៖ ម៉ាស់ចំនួន ៣លាន, ឧបករណ៍តេស្ដរហ័ស ចំនួន ៥០០,០០០, សំលៀកបំពាក់សុវត្ថិភាព PPE ចំនួន ២,០០០, ឈុតម៉ាស៊ីនផលិតអុកស៊ីហ្សែនស្វ័យប្រវត្តិចំនួន១០០គ្រឿង, ម៉ាស៊ីនជំនួយដកដង្ហើមចំនួន ២០គ្រឿង និងម៉ាស៊ីនតាមដានសញ្ញា ជីវិតចំនួន ២០គ្រឿង។ ក្រៅតែពីការផ្តល់ជាជំនួយបរិក្ខារពេទ្យនេះទៅ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានឧបត្ថម្ភថវិកាប្រមាណ ២០ម៉ឺនដុល្លារ ជូនប្រទេសមីយ៉ាន់ម៉ាផងដ...
ក្រសួងសុខាភិបាលកម្ពុជាកូវីដ-១៩ឆ្លងថ្មី៥៣៣នាក់ ជា៦៣២នាក់ និងស្លាប់១៧នាក់

ក្រសួងសុខាភិបាលកម្ពុជាកូវីដ-១៩ឆ្លងថ្មី៥៣៣នាក់ ជា៦៣២នាក់ និងស្លាប់១៧នាក់

ជំងឺកូវីដ១៩
ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាលកម្ពុជាបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី​  ៥៣៣នាក់ទៀត ជាសះស្បើយ៦៣២នាក់ និងស្លាប់១៧នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៣៨៨នាក់ និងអ្នកដំណើរពីបរទេសចំនួន១៤៥នាក់។ គួបញ្ជាក់ថា កម្ពុជាមានអ្នកឆ្លងសរុបចំនួន៨៧ ៧២៣នាក់ អ្នកជាសះស្បើយចំនួន៨៣ ២៩៨នាក់ និងអ្នកស្លាប់ចំនួន១ ៧៤៧នាក់គិតត្រឹមព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ៕ សូមអនុវត្ត ៣កុំ ៣ការពារ និងចូលរួម ដើម្បីកម្ចាត់ជំងឺកូវីដ-១៩ ចេញពីព្រះរាជាណាចក្រកម្ពុជា៕    ...
ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩៖ ឆ្លងថ្មី៥៩៣នាក់ ជា៧៤៨នាក់ និងស្លាប់១២នាក់

ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩៖ ឆ្លងថ្មី៥៩៣នាក់ ជា៧៤៨នាក់ និងស្លាប់១២នាក់

ជំងឺកូវីដ១៩
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដថ្មី នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ មាន៥៩៣នាក់ ទៀត ជាសះស្បើយចំនួន៧៤៨នាក់ និងស្លាប់ចំនួន១២ នាក់។ ក្នុងនោះករណីឆ្លងសហគមន៍ចំនួន៤០៤ នាក់និងអ្នកដំណើរពីបរទេសចំនួន១៨៩ នាក់។ គិតត្រឹមព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៨៧១៩០នាក់ អ្នកជាសះស្បើយចំនួន៨២៦៦៦នាក់ និងអ្នកស្លាប់ចំនួន១៧៣០នាក់៕ សូមអនុវត្ត ៣កុំ ៣ការពារ និងចូលរួម ដើម្បីកម្ចាត់ជំងឺកូវីដ-១៩ ចេញពីព្រះរាជាណាចក្រកម្ពុជា៕...
ចាប់ពីថ្ងៃ១៨-២៤ សីហា ២០២១ ក្រសួងធនធានទឹក ឲ្យពលរដ្ឋប្រុងប្រយ័ត្ន ចំពោះឥទ្ធិពល កាំរស្មីព្រះអាទិត្យ UV

ចាប់ពីថ្ងៃ១៨-២៤ សីហា ២០២១ ក្រសួងធនធានទឹក ឲ្យពលរដ្ឋប្រុងប្រយ័ត្ន ចំពោះឥទ្ធិពល កាំរស្មីព្រះអាទិត្យ UV

ព័ត៌មានជាតិ
ភ្នំពេញ៖ យោងតាមការស្រាវជ្រាវរបស់អង្គការឧតុនិយមពិភពលោក WMO បានបង្ហាញឲ្យឃើញថា « ទទួលរងនូវឥទ្ធិពលកាំរស្មីព្រះអាទិត្យ UV ដែលមានសន្ទស្សន៍កើនឡើងដល់កម្រិត ១០ ដែលជាកម្រិតឲ្យមានការប្រុងប្រយ័ត្ន (នៅចន្លោះពីម៉ោង ១០ ព្រឹក ដល់ម៉ោង ២ រសៀល)ចាប់ពីថ្ងៃទី១៨-២៤ ខែសីហា ឆ្នាំ២០២១»។ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក បានឲ្យដឹងថា ការកើនឡើងនៃសន្ទស្សន៍កាំរស្មីព្រះអាទិត្យ UV នេះ នឹងបង្កឲ្យមានហានិភ័យ និងប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងរុក្ខជាតិ ដូច្នេះសាធារណជនត្រូវបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតខាងលើនេះ។...
សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជាប្រកាសជួយប្រមូលទិញផ្លែមៀនរបស់កសិករដែលកំពុងជួបបញ្ហា

សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជាប្រកាសជួយប្រមូលទិញផ្លែមៀនរបស់កសិករដែលកំពុងជួបបញ្ហា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៧ ខែសីហានេះ បានបញ្ជាឲ្យលោកហេង ប៊ុនហៀង មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស ប្រមូលទិញផ្លែមៀន, តាង៉ែន របស់កសិករ នៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលជួបប្រទះនូវបញ្ហាក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដោយសារការឆ្លងរីករាលដាលជំងឺកូវី១៩។
សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ និងសម្តេចម៉ែយាងទៅទីក្រុងប៉េកាំងប្រទេសចិន

សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ និងសម្តេចម៉ែយាងទៅទីក្រុងប៉េកាំងប្រទេសចិន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ព្រះបាទ​សម្តេច​ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ យាងទៅទីក្រុងប៉េកាំង​ ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព។ សូមព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជារាស្ត្រទូទាំងប្រទេស៕...