ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀមនាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន ៧ ក្នុងឃុំចំនួន២ នៃស្រុកកំពង់សៀម ខេត្តកំពង់ចាម
(កំពង់ចាម)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម ព្រមទាំងលោកជំទាវ រួមជាមួយសមាជិកក្រុមការងាររាជរដ្ឋាភិបាល និងគណៈអភិបាលស្រុកកំពង់សៀម បាននាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃចំនួន ៥០អង្គ ជូនយាយជីតាជីចំនួន ១៤០នាក់ និងអាចារ្យចំនួន ១០នាក់ នៅវត្តសុវណ្ណគិរីរតនៈភ្នំប្រុស ស្ថិតក្នុងភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃអាទិត្យ ទី៩ ខែសីហា ឆ្នាំ២០២៦ នេះ។
ទេយ្យទានដែលបានប្រគេនរួមមាន៖ ទៀនព្រះវស្សា១គូ សាដក៥ ស្ករស ១បាវ ទឹកដោះគោខាប់ ១កេស ត្រីខកំប៉ុង ១កេស ទៀនក្រមួន ១គីឡូក្រាម អង្ករ ២បាវ ទឹកបរិសុទ្ធ ៥កេស ទឹកក្រូច ៥កេស មីជាតិ ៥កេស ធូបមាសដុំធំ ១ដុំ បច្ច័យកសាងវត្ត និងបច្ច័យមួយចំនួនទៀត។ ការប្រគេនទៀនព្រះវស្សា និងទេយ្យទានទាំងនេះ គឺជាការរួ...








