ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងជំនួយរបស់ជប៉ុន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងជំនួយរបស់ជប៉ុន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នះអញ្ជើញទៅទទួលដោយផ្ទាល់នូវការមកដល់ វ៉ាក់សាំងជំងឺកូវី ដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលដោយផ្ទាល់នូវវ៉ាក់សាំងជំនួយរបស់ប្រទេសជាមិត្ត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាយប់នេះ គឺជាការអញ្ជើញទទួលដោយផ្ទាល់លើកទី២ហើយ ដែលលើកទី១ត្រូវបានធ្វើឡើងកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។ កាលនោះជាការអញ្ជើញទទួលវ៉ាក់សាំងស៊ីណូហ្វាម ដែលជាជំនួយលើកដំបូងរបស់រដ្ឋាភិបាល និងប្រជាជនចិន ក្នុងចំនួន ៦០ម៉ឺនដូស។ រដ្ឋាភិបាលជប៉ុន កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅនេះ បានប្រកាសផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ អាស្ត្រាហ្សេនីកា (AstraZeneca) ចំនួន ១លានដូស ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ហើយនៅរាត្រីនេះ វ៉ាក់សាំងជំនួយរបស់ជប៉ុន ដែលដឹកមកកម្ពុជានាព...
លោក ផាន អូន បានប្រគល់-ទទួលធុងបែងចែកសំរាមចំនួន ៦០ គិតជាទឹកប្រាក់ចំនួន ១២,០០០ ដុល្លារសហរដ្ឋ អាមេរិក ដែលជាជំនួយរបស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជាកូកា-កូទ្បា

លោក ផាន អូន បានប្រគល់-ទទួលធុងបែងចែកសំរាមចំនួន ៦០ គិតជាទឹកប្រាក់ចំនួន ១២,០០០ ដុល្លារសហរដ្ឋ អាមេរិក ដែលជាជំនួយរបស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជាកូកា-កូទ្បា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ផាន អូន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំជ្រៃវៀន ឃុំគរ និងឃុំមៀន ស្រុកព្រៃឈរ និងសហការី នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ បានចូលរួមក្នុងពិធីប្រគល់-ទទួលធុងបែងចែកសំរាមចំនួន ៦០ គិតជាទឹកប្រាក់ចំនួន ១២,០០០ ដុល្លារសហរដ្ឋ អាមេរិក ដែលជាជំនួយរបស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជាកូកា-កូទ្បា។ លោកប្រធានក្រុមការងារបានប្រគល់ធុងសំរាមទាំងនេះជូនទៅដល់មូលដ្ឋានឃុំជ្រៃវៀន ឃុំគរ និងឃុំមៀន ដើម្បីយកទៅប្រើប្រាស់នៅតាមបណ្តាសាលារៀន សាលាឃុំ មណ្ឌលសុខភាព វត្តអារាម និងផ្សារ។ លោក ផាន អូន បានចុះពិនិត្យទីតាំងសម្រាប់កសាងធុងចំរោះទឹកស្អាតដែលឧបត្ថម្ភជូនដោយក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា នៅក្នុងបរិវេនវិទ្យាល័យហ៊ុនសែន គរ និងបន្តពិនិត្យមើលការ សាងសង់ទីស្នាក់ការបក្សឃុំជ្រៃវៀន និងពិនិត្យទីតាំងចំនួន២ កន្លែងសម្រាប់ទិញសាងសង់ទីស្នាក់ការបក្សឃុំគរនាពេលខាងមុខ។ ដោយសារស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ មិនទាន់ធូរស្បើយ។ លោកបានបញ្ជាក់ថា"ខ្...
រដ្ឋាភិបាលចិនសន្យាជួយជ្រោមជ្រែងកម្ពុជាលើគ្រប់វិស័យ ជាពិសេសគឺការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩

រដ្ឋាភិបាលចិនសន្យាជួយជ្រោមជ្រែងកម្ពុជាលើគ្រប់វិស័យ ជាពិសេសគឺការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានថ្លែងថា រដ្ឋាភិបាលចិន នៅតែបន្តជួយជ្រោមជ្រែងកម្ពុជាលើគ្រប់វិស័យ ជាពិសេសគឺការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩។ លោកបានបញ្ជាក់ថា ដរាបណាកម្ពុជាមិនទាន់មានសុវត្ថិភាពពីជំងឺកូវីដ១៩ ចិនក៏មិនបញ្ឈប់ការផ្ដល់ជំនួយដើម្បីប្រយុទ្ធនឹងជំងឺនេះឡើយ។ ជាងនេះចិនក៏នឹងនៅតែជួយជ្រោមជ្រែងស្ដារសេដ្ឋកិច្ចកម្ពុជាឲ្យងើបឡើងវិញផងដែរ។ ការអះអាងរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនធៀន យ៉ាងដូច្នេះបានធ្វើឡើងកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងនាទីបទសម្ភាសផ្ដាច់មុខជាមួយទូរទស្សន៍ BTV ក្នុង " ខួប ៦៣ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន និងកិច្ចសហប្រតិបត្តិការទ្វេភាគី"។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ស្ថិតក្រោមទំនាក់ទំនងល្អប្រៀបបានជាបងប្អូន រដ្ឋាភិបាលចិននៅតែបន្តធ្វើជាបង្អែកយុទ្ធសាស្រ្ដវ៉ាក់សាំង សម្រាប់កម្ពុជា ហើយក៏នឹងតែបន្ដឈរជាមួយកម្ពុជា ជ្រោមជ្រែងកម្ពុជាស្ដារសេ...
លោក សយ សុភាព បង្ហាញអត្ថបទស្រាវជ្រាវ ដើម្បីឲ្យកូនខ្មែរស្វែងយល់ខ្សែស្រប ទី១៣ និង ១៤

លោក សយ សុភាព បង្ហាញអត្ថបទស្រាវជ្រាវ ដើម្បីឲ្យកូនខ្មែរស្វែងយល់ខ្សែស្រប ទី១៣ និង ១៤

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក សយ សុភាព អ្នកកាសែតកម្ពុជា បង្ហាញអត្ថបទស្រាវជ្រាវ ដើម្បីឲ្យកូនខ្មែរស្វែងយល់ខ្សែស្រប ទី១៣ និង ១៤ - សន្និសិទ្ធិក្រុងហ្សឺណែវនៅប្រទេសស្វីស ឆ្នាំ១៩៥៤ វៀតណាមខាងជើង(សាធារណរដ្ឋប្រជាធិបតេយ្យ) ដឹកនាំដោយតំណាងជាន់ខ្ពស់ ផាម វ៉ាន់ដុង(១៩៥៦ទើបគាត់ក្លាយជានាយករដ្ឋមន្ត្រីដំបូងក្រោមការដឹកនាំរបស់លោក ហូ ជីមិញ)បានទាមទារបែងចែកវៀតណាមខាងជើង និង ត្បូង យកតាមខ្សែស្របទី១៣ ឬ ១៤។ - ប្រទេសចិនដឹកនាំដោយលោក ជូ អេនឡាយ មិនយល់ស្របដោយបែងចែកវៀតណាមជា២យកតាមខ្សែស្របទី១៦។ - ប្រទេសបារាំង ចង់យកតាមខ្សែស្របទី១៨សម្រាប់ពុះចែកវៀតណាមជា២ចង់រក្សាទុកដាក់ណាង។ - ទីចុងបំផុត សន្និសិទ្ធយកតាមខ្សែស្របទី១៧ដោយភាគខាងត្បូងបានទៅអាមេរិកសម្រាប់គ្រប់គ្រងបន្តពីបារាំងក្រោយបញ្ចប់អាណានិគមពីឥណ្ឌូចិន។ - ចំណែកចិនមិនចង់ឱ្យអាមេរិកដល់ក្រុង ហានូយ ដែលគៀកចិន។ - រីឯទាក់ទងជាមួយខ្មែរវិញ ប្រទេសចិនបានមើលឃើញវៀតណាមចង់យកទឹកដីខ្មែរតំបន់ត្រីកោណដែលចិនមិនអនុញ្ញាតិជាដាច់ខាត...
រដ្ឋបាលខេត្តកំពង់ចាម រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ៦៧នាក់ ជាសះស្បើយ ៣៨នាក់ និងស្លាប់ ០៤នាក់ទៀត

រដ្ឋបាលខេត្តកំពង់ចាម រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ៦៧នាក់ ជាសះស្បើយ ៣៨នាក់ និងស្លាប់ ០៤នាក់ទៀត

ជំងឺកូវីដ១៩
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរកឃើញកូវីដ-១៩ ថ្មី៦៧នាក់ ជាសះស្បើយ៣៨នាក់ និងស្លាប់០៤នាក់ នៅថ្ងែទី២២ ខែកកដ្កា ឆ្នាំ២០២១។ ករណីរកឃើញកូវីដ-១៩ ចំនួន៦៧នាក់ ក្នុងនោះរួមមាន -ស្រុកកងមាស ចំនួន០៥នាក់ -ស្រុកកោះសូទិន ចំនួន០២នាក់-ស្រុកកំពង់សៀម ចំនួន១២នាក់-ក្រុងកំពង់ចាម ចំនួន ០៨នាក់-ស្រុកចំការលើ ចំនួន០៧នាក់-ស្រុកជើងព្រៃចំនួន ០៥នាក់-ស្រុកបាធាយចំនួន០៣នាក់​-ស្រុកព្រៃឈរចំនួន០៩នាក់ -ស្រុកស្ទឹងត្រង់​ ចំនួន១៣នាន់ -ស្រុកស្រីសន្ធរចំនួន០១នាក់-មកពីខេត្តក្បូងឃ្មុំចំនួន០២នាក់។ គិតត្រឹមនៅថ្ងែទី២២ ខែកកដ្កាឆ្នាំ២០២១​ ខេត្តកំពង់ចាមអំពីករណីជាសះស្បើយចំនួនសរុបចំនួន២.៥៥៤នាក់៕...
ក្រសួងសុខាភិបាលកម្ពុជាកូវីដ១៩បន្តរកឃើញអ្នកឆ្លងថ្មី    ៨២៥នាក់ ជា៨៩៧នាក់ និងស្លាប់ ៣៤នាក់

ក្រសួងសុខាភិបាលកម្ពុជាកូវីដ១៩បន្តរកឃើញអ្នកឆ្លងថ្មី    ៨២៥នាក់ ជា៨៩៧នាក់ និងស្លាប់ ៣៤នាក់

ជំងឺកូវីដ១៩
ភ្នំពេញ ៖នៅថ្ងៃទី ២២ខែកក្កដា ឆ្នាំ ២០២១  ក្រសួងសុខាភិបាលកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៨២៥នាក់ ទៀត ជាសះស្បើយចំនួន៨៩៧នាក់ និងស្លាប់ចំនួន៣៤នាក់។ ក្នុងនោះករណីឆ្លងសហគមន៍ចំនួន៤៩០នាក់ និងអ្នកដំណើរពីបរទេសចំនួន៣៣៥នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ៧១២៤៤នាក់ និងអ្នកជាសះស្បើយចំនួន​​​​ ៦៣៤៧៤នាក់ និងអ្នកស្លាប់ចំនួន១២២២នាក់៕...
ក្រសួងសុខាភិបាលចេញប្រកាសព័ត៌មានរបស់ ដាក់ឲ្យប្រើប្រាស់សេវាកក់សណ្ឋាគារធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរចូលកម្ពុជា

ក្រសួងសុខាភិបាលចេញប្រកាសព័ត៌មានរបស់ ដាក់ឲ្យប្រើប្រាស់សេវាកក់សណ្ឋាគារធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរចូលកម្ពុជា

ព័ត៌មានជាតិ
  ភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ បានដាក់ឲ្យប្រើប្រាស់សេវាកក់សណ្ឋាគារធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរចូលកម្ពុជា តាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីសម្រួលក្នុងការធ្វើចត្តាឡីស័ករបស់អ្នកដំណើរជាតិ និងអន្តរជាតិ៕
រដ្ឋបាលខេត្តត្បូងឃ្មុំ រកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ៥៦នាក់ ជាសះស្បើយ២៧នាក់ និងស្លាប់ម្នាក់

រដ្ឋបាលខេត្តត្បូងឃ្មុំ រកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ៥៦នាក់ ជាសះស្បើយ២៧នាក់ និងស្លាប់ម្នាក់

ជំងឺកូវីដ១៩
ភ្នំពេញ៖បានចេញ សេចក្ដីប្រកាសព័ត៌មាន ស្តីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ៥៦នាក់ ជាសះស្បើយចំនួន ២៧នាក់ និងស្លាប់ម្នាក់ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១។
 រដ្ឋបាលខេត្តកំពង់ធំ រកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី៣២នាក់ ជាសះស្បើយម្នាក់ និងស្លាប់២នាក់

 រដ្ឋបាលខេត្តកំពង់ធំ រកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី៣២នាក់ ជាសះស្បើយម្នាក់ និងស្លាប់២នាក់

ជំងឺកូវីដ១៩
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន៣២នាក់ថ្មី ខណៈមានករណីជាសះស្បើយម្នាក់ និងស្លាប់២នាក់ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ។ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១.៥៦៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១.០២៦នាក់ និងកំពុងសម្រាកព្យាបាល៥០៦នាក់ ស្លាប់៣៣នាក់គិតត្រឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ៕...
ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយកកំពត់ផែស្វយ័តខេត្តព្រះសីហនុដឹកនាំកិច្ចប្រជុំស្ដីពីផែនការអភិវឌ្ឍន៍និងទិសដៅអនាគត

ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយកកំពត់ផែស្វយ័តខេត្តព្រះសីហនុដឹកនាំកិច្ចប្រជុំស្ដីពីផែនការអភិវឌ្ឍន៍និងទិសដៅអនាគត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តខេត្តព្រះសីហនុ លូ គឹមឈន់ នៅថ្ងៃទី ២២ខែ កក្តដានេះ បានដឹកនាំកិច្ចប្រជុំស្ដីពី ផែនការអភិវឌ្ឍន៍ និងទិសដៅអនាគត របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ លោកនាយក លោកស្រីនាយិកា លោក-លោកស្រី នាយករង គ្រប់នាយកដ្ឋាន ។...