ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ក្រសួងធនធានទឹក និងឧតុនិយម៖ ព្យុះទី៧ សេមប៉ាកា នាំឲ្យភ្លៀងធ្លាក់នៅអាងទន្លេមេគង្គ អាចបង្កឲ្យមានជំនន់នៅស្ទឹងត្រែង ក្រចេះ កំពង់ចាម និងត្បូងឃ្មុំ

ក្រសួងធនធានទឹក និងឧតុនិយម៖ ព្យុះទី៧ សេមប៉ាកា នាំឲ្យភ្លៀងធ្លាក់នៅអាងទន្លេមេគង្គ អាចបង្កឲ្យមានជំនន់នៅស្ទឹងត្រែង ក្រចេះ កំពង់ចាម និងត្បូងឃ្មុំ

ព័ត៌មានជាតិ
ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃ២៦ ខែកក្កដា ឆ្នាំ២០២១ ព្យុះទី៧ ឈ្មោះ សេមប៉ាកា (CEMPAKA) ដែលមានឥទ្ធិពលមកលើអាងទន្លេមេគង្គបានធ្វើឲ្យមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើននៅចិន ថៃ និងឡាវ ព្រមទាំងតំបន់ខ្ពង់រាបភាគឥសានកម្ពុជានឹងធ្វើឲ្យទឹកទន្លេហក់ឡើង ក្នុងរយៈពេល៣-៤ថ្ងៃខាងមុខនេះ ដោយអាចបង្កឲ្យមានជំនន់នៅស្ទឹងត្រែង ក្រចេះ កំពង់ចាម និងត្បូងឃ្មុំ។ សេចក្តីជូនដំណឹងបន្តថា តែការហក់ឡើងនេះ មិនទាន់ដល់កម្រិតដែលត្រូវឲ្យមានការប្រុងប្រយ័ត្ននៅឡើយនោះទេ ៕...
លោក ជា ច័ន្ទបរិបូរណ៌៖ មានអង្គការសង្គមស៊ីវិលមួយ បានប្រតិកម្មចំពោះ អនុក្រឹត្យ “ច្រកទ្វារអ៊ិនធិណិត” តែមិនមែនប្រើដើម្បីបំបិទសំឡេងប្រឆាំងនៅពេលបោះឆ្នោតនៅកម្ពុជាទេ

លោក ជា ច័ន្ទបរិបូរណ៌៖ មានអង្គការសង្គមស៊ីវិលមួយ បានប្រតិកម្មចំពោះ អនុក្រឹត្យ “ច្រកទ្វារអ៊ិនធិណិត” តែមិនមែនប្រើដើម្បីបំបិទសំឡេងប្រឆាំងនៅពេលបោះឆ្នោតនៅកម្ពុជាទេ

នយោបាយ
ភ្នំពេញ៖ នាពេលថ្មីៗនេះ មានអង្គការសង្គមស៊ីវិលមួយ បានប្រតិកម្មចំពោះ អនុក្រឹត្យ “ច្រកទ្វារអ៊ិនធិណិត” ដោយលើកឡើងថា អនុក្រឹត្យនេះ នឹងត្រូវបានប្រើដើម្បីបំបិទសំឡេងប្រឆាំងនៅពេលបោះឆ្នោតនៅកម្ពុជា។ តាមទស្សនៈរបស់ខ្ញុំផ្ទាល់ចំពោះការលើកឡើងរបស់អង្គការសង្គមស៊ីវិលមួយនេះ ថា សង្គមកើតឡើងដោយការរួមផ្តុំសហគមន៍ជាច្រើន ក្លាយជាសង្គមមួយ។ ទោះបីជា នៅក្នុងសង្គមបុព្វកាលក្តី ឬកុលសម្ព័ន្ធកី្ត សុទ្ធតែមានការបង្កើតច្បាប់ ដើម្បីគ្រប់គ្រងសង្គម ឬកុលសម្ព័ន្ធរបស់គេ។ ក្រោយមក មានការវិវឌ្ឍន៍កើតចេញទៅជាតំបន់ ឬប្រទេស ក៏គេមានច្បាប់ទម្លាប់ដើម្បីគ្រប់គ្រងប្រទេស និងសង្គមឲ្យមានរបៀបរបបរស់នៅត្រឹមត្រូវ ដែលច្បាប់នោះបង្កើតឡើងស្របតាម អរិយធម៌ វប្បធម៌ សាសនា ទំនៀមទម្លាប់ និងអាចមានភាពផ្សេងគ្នា ទៅតាមភាពជាក់ស្តែងរបស់សង្គមនោះ។ ដូច្នេះ ការបង្កើតច្បាប់ឡើង គឺដើម្បីគ្រប់គ្រង និងដឹកនាំសង្គមឲ្យបានត្រឹមត្រូវ។ ច្បាប់គឺជាបទបញ្ញត្តិ ជាវិធានត្រឹមត្រូវមួយ...
ក្រសួងសុខាភិបាលកម្ពុជាកូវីដ១៩បន្តរកឃើញអ្នកឆ្លងថ្មី  ៧៧៨នាក់ ជា៦៨៦នាក់ និងស្លាប់ ២២នាក់

ក្រសួងសុខាភិបាលកម្ពុជាកូវីដ១៩បន្តរកឃើញអ្នកឆ្លងថ្មី  ៧៧៨នាក់ ជា៦៨៦នាក់ និងស្លាប់ ២២នាក់

ជំងឺកូវីដ១៩
ភ្នំពេញ ៖នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២១  ក្រសួងសុខាភិបាលកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន  ៧៧១នាក់ ទៀត ជាសះស្បើយចំនួន៦៨៦នាក់ និងស្លាប់ចំនួន២២នាក់។ ក្នុងនោះករណីឆ្លងសហគមន៍ចំនួន៣០៣នាក់ និងអ្នកដំណើរពីបរទេសចំនួន៤៧៥នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ៧៣.៧០១នាក់ និងអ្នកជាសះស្បើយចំនួន​​​​ ៦៥.៩៥០នាក់ និងអ្នកស្លាប់ចំនួន១.៣០៥នាក់៕  ...
ជល់មាន់រហូតដល់ខួប១ឆ្នាំទល់១ឆ្នាំ ពិសេសថ្ងៃសៅរ៍និងអាទិត្យ យ៉ាងតិចបំផុត១០គូរក្នុង១ថ្ងៃ

ជល់មាន់រហូតដល់ខួប១ឆ្នាំទល់១ឆ្នាំ ពិសេសថ្ងៃសៅរ៍និងអាទិត្យ យ៉ាងតិចបំផុត១០គូរក្នុង១ថ្ងៃ

ព័ត៌មានជាតិ
ខ័ណ្ឌដង្កោ៖ ល្បែងជល់មាន់មានខូបប្រាំង រហូតដល់វស្សា ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ គេហៅតំបន់ជុំរុំ បើថ្ងៃសៅរ៍ និងអាទិត្យ វិញ​យ៉ាងតិច១០ទៅ១៥គូរ ពេលល្ងាចបាល់ទះមានមនុស្សមកពីគ្រប់មជ្ឍដ្ឋាន។ គេសង្កេតឃើញថា មានសមត្តកិច្ចប៉ូលីស ប្រជាការពារចូលទៅមើលដែល តែចេញមកវិញធម្មតា។ អ្នកចូលទៅជល់មាន់ត្រូវម្ចាស់សៃវៀន ប្រាប់អោយទុកម៉ូតូផ្ទះ អ្នកស្រុកឬទុកក្មុងរបងផ្ទះម្ចាស់សៃវៀន។ សូមបញ្ជាក់ថា ភូមិប្រការមានតំបន់ ជុំរុំនិងឬស្សីសាញ់ ចំណុះអោយភូមិប្រការ ។ សម័យកូវីដ- ១៩ ចឹងការជួបជុំគ្នាជួបនៅហានិភ័យខ្លាំងដូចច្នោះស្នើរអោយថ្នាក់លើបិទល្បែងជល់មាន់ និងបាល់ទះទាំងស្រុងចាប់ពីពេលនេះតទៅ។ ✓ប្រសិនបែបនេះ ឯណាទៅ ៣កុំ ៣ការពារ? វ៉ាក់សាំងដែលមានប្រសិទ្ធភាព គឺ៖ vaccine +2 (vaccine+អភិបាលកិច្ចល្អ+៣កុំ៣ការពារ)៕ សារដែលប្រជាពលរដ្ឋផ្ញើរមកខ្ញុំ    ...
ក្រសួងសុខាភិបាលកម្ពុជាកូវីដ១៩បន្តរកឃើញអ្នកឆ្លងថ្មី ៨៦០នាក់ ជា១០៧៤នាក់ និងស្លាប់ ៣២នាក់

ក្រសួងសុខាភិបាលកម្ពុជាកូវីដ១៩បន្តរកឃើញអ្នកឆ្លងថ្មី ៨៦០នាក់ ជា១០៧៤នាក់ និងស្លាប់ ៣២នាក់

ជំងឺកូវីដ១៩
ភ្នំពេញ ៖នៅថ្ងៃទី ២៣ខែកក្កដា ឆ្នាំ ២០២១  ក្រសួងសុខាភិបាលកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៨៦០នាក់ ទៀត ជាសះស្បើយចំនួន១០៧៤នាក់ និងស្លាប់ចំនួន៣២នាក់។ ក្នុងនោះករណីឆ្លងសហគមន៍ចំនួន៤៦៥នាក់ និងអ្នកដំណើរពីបរទេសចំនួន៣៩៥នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ៧២១០៤នាក់ និងអ្នកជាសះស្បើយចំនួន​​​៦៤៥៤៨នាក់ និងអ្នកស្លាប់ចំនួន១២៥៤នាក់៕...
លោក ហេង សួរ  បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារតាមប្រព័ន្ធអនឡាញ Zoom Meeting

លោក ហេង សួរ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារតាមប្រព័ន្ធអនឡាញ Zoom Meeting

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ហេង សួរ សមាជិកគណៈក ម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានផ្នែករាជធានី-ខេត្ត នៃយុវជនគណបក្ស ប្រជាជនកម្ពុជាថ្នាក់កណ្តាល បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារតាមប្រព័ន្ធអនឡាញ Zoom Meeting ។ ។ លោក ហេង សួរ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយ លោក លោកស្រីអនុប្រធាន សមាជិកផ្នែក និងប្រធានអនុប្រធានក្រុម ជំនាញចំណុះផ្នែករាជធានី-ខេត្ត នៃយុវជនគណបក្ស ប្រជាជនកម្ពុជាថ្នាក់កណ្តាល សរុបចំនួន ៣១រូប តាមប្រព័ន្ធអនឡាញ Zoom Meeting កាលពី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។ កិច្ចប្រជុំផ្តោតលើរបៀបវារៈសំខាន់ៗដូចខាងក្រោម៖ ទី១-ផ្សព្វផ្សាយផែនការសកម្មភាពរបស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់​ កណ្តាលឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ ទី២-ពិភាក្សាលើវឌ្ឍនភាពការងារដែលផ្នែករាជធានី-ខេត្ត សម្រេចបាននាពេលកន្លងមក និងលើកទិសដៅបន្ត។ ទី៣-ការត្រៀមរៀបចំកិច្ចប្រជុំពិភាក្សាការងា...
៧ខែនេះសមត្ថកិច្ច ឃាត់ខ្លួនមនុស្សជិត ៨ពាន់នាក់ និងរឹបអូសបានសារធាតុញៀនជាង ៧៥៥គីឡូ

៧ខែនេះសមត្ថកិច្ច ឃាត់ខ្លួនមនុស្សជិត ៨ពាន់នាក់ និងរឹបអូសបានសារធាតុញៀនជាង ៧៥៥គីឡូ

ព័ត៌មានជាតិ
ភ្នំពេញៈ រយៈពេលជិត ៧ខែ សមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀនបានជាង ៣ពាន់ករណី ឃាត់ខ្លួនមនុស្សជិត ៨ពាន់នាក់ និងរឹបអូសបានសារធាតុញៀនគ្រប់ប្រភេទជាង ៧៥៥គីឡូក្រាម រួមទាំងវត្ថុតាងមួយចំនួនទៀត។ របាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់បានបង្ហាញថា កការអនុវត្តន៍ច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២ ០២១ បង្ក្រាបបាន3433ករណី ឃាត់មនុស្សចំនួន 7686នាក់ ស្រី 431នាក់ (ជនបរទេស 144នាក់ ស្រី 14នាក់ មាន 8សញ្ជាតិ)។ ជួញដូរ រក្សាទុក កែឆ្នៃ ចាត់ចែង 2257ករណី ឃាត់ 4423នាក់ (ស្រី 291នាក់) និងដាំដុះ 30ករណី ឃាត់ 9នាក់(ស្រី 5នាក់)។ ប្រើប្រាស់ 1146ករណី ឃាត់ 3254នាក់(ស្រី 135នាក់)។ អនុវត្ដន៍ដីកា៖ 246ដីកា ឃាត់ 228នាក់(ស្រី 9នាក់)។ គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់បានបញ្ជាក់ថា សារធាតុញៀនគ្រប់ប្រភេទមានទម្ងន់ 755kg992,04g និងកញ្ឆា 57,523ដើម កញ្ឆាស្ងួត 99kg110...
រដ្ឋបាលខេត្តកំពង់ធំ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី២១នាក់ ជាសះស្បើយ២៩នាក់ និងស្លាប់១នាក់

រដ្ឋបាលខេត្តកំពង់ធំ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី២១នាក់ ជាសះស្បើយ២៩នាក់ និងស្លាប់១នាក់

សង្គម និងកម្សាន្ត
  ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន២១នាក់ថ្មី ខណៈមានករណីជាសះស្បើយ២៩នាក់ និងស្លាប់១នាក់ ។ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១.៥៨៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១.០៥៥នាក់ និងកំពុងសម្រាកព្យាបាល៤៩៧នាក់ ស្លាប់៣៤នាក់គិតត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ៕...
មេតាណុល និងអេតាណុលសរុបចំនួន៦២៩កាន ស្មើនឹង ១៨.៨ ៧០លីត្រ ត្រូវបានមន្ត្រីអគ្គនាយកដ្ឋាន«ក.ប.ប.» បង្ក្រាបបាននៅរាជធានីភ្នំពេញ

មេតាណុល និងអេតាណុលសរុបចំនួន៦២៩កាន ស្មើនឹង ១៨.៨ ៧០លីត្រ ត្រូវបានមន្ត្រីអគ្គនាយកដ្ឋាន«ក.ប.ប.» បង្ក្រាបបាននៅរាជធានីភ្នំពេញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖បន្ទាប់ពីបានទទួលករណីសង្ស័យលើការចរា ចរអាល់កុលក្លែងក្លាយលើទីផ្សារ នៅយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២ ០២១នេះ មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. ដោយទទួលបានការណែ នាំពីឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានក.ប.ប. បានចុះអង្កេតតាមបណ្តោយផ្លូវ ៣៧១ លើមធ្យោបាយដឹកជញ្ជូនជាម៉ូតូកង់បី និងរថយន្តដឹក អាល់កុល។ ជាលទ្ធផលជាក់ស្តែងពិនិត្យឃើញថា ជាសារធាតុមេតាណុល ហើយឃាត់បាន ម៉ូតូកង់បី៤គ្រឿង និងរថយន្តកូរ៉េ១គ្រឿង សរុបមានអាល់កុលចំនួន១១២កាន ស្មើនឹង៣.៣៦០លីត្រ។ បន្ទាប់ពីបានធ្វើកំណត់ហេតុមន្រ្តីជំនាញបានបញ្ជូនមធ្យោបាយជាវត្ថុតាងទៅរក្សាទុកនៅអគ្គនាយកដ្ឋានជាបឋម ហើយបានកំណត់មុខសញ្ញាទីតាំងឃ្លាំងស្តុកទុក ចែកចាយ ដោយតាមឃ្លាំមើលជាប្រចាំ។ លុះព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. បានរៀបចំនីតិវិធីចុះឆែកឆេរទីតាំងស្កុក ដោយមានការឯកភាពពីឯកឧត្តមព្រះរាជអាជ្ញាបានចុះត្រួតពិនិត...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងជំនួយរបស់ជប៉ុន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងជំនួយរបស់ជប៉ុន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជានៅ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នះអញ្ជើញទៅទទួលដោយផ្ទាល់នូវការមកដល់ វ៉ាក់សាំងជំងឺកូវីដ ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ រដ្ឋាភិបាលជប៉ុន កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅនេះ បានប្រកាសផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ អាស្ត្រាហ្សេនីកា (AstraZeneca) ចំនួន ១លានដូស ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ហើយនៅរាត្រីនេះ វ៉ាក់សាំងជំនួយរបស់ជប៉ុន ដែលដឹកមកកម្ពុជានាពេលនេះ មានចំនួន ៣៣ម៉ឺនដូស ហើយចំនួននៅសល់នឹងដឹកមកជាបន្តបន្ទាប់ទៀត។ លោក មិកាមិ ម៉ាសាហ៉ីរ៉ូ ( MIKAMI Masahiro ) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានថ្លែងថាការផ្ដល់ជំនួយវ៉ាក់សាំងចំនួន ១លានដូស នេះធ្វើឡើងស្របតាមចំណងមិត្តភាពរវាង ជប៉ុន និងកម្ពុជា និងដោយផ្អែកលើស្ថានភាពកូវីដ១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន។ លោក បានបង្ហាញក្តីសង្ឃឹមថា ជំនួយវ៉ាក...