លោក ណុប នុន ប្រធានសគមន៍កសិកម្មតាសីសាមគ្គីរៀបចំកម្មពិធីបើកវគ្គបណ្តុះបណ្តាលជំនាញកសិកម្មជំនាន់ទី៦ដល់សិក្ខាកាមចំនួន ២៥នាក់
បាត់ដំបង៖ សហគមន៍កសិកម្មតាសីសាមគ្គី នៅព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៦នេះ បានរៀបចំកម្មពិធីបើកវគ្គបណ្តុះបណ្តាលជំនាញកសិកម្មជំនាន់ទី៦ដល់សិក្ខាកាមចំនួន ២៥នាក់ ដោយមានរយៈពេលបណ្តុះបណ្តាលសរុប ៣០ថ្ងៃ ។
វគ្គបណ្តុះបណ្តាលនេះ ដឹកនាំដោយ លោក ណុប នុន ប្រធាន សហគមន៍កសិកម្មតាសីសាមគ្គី ផ្តោតលើ ទ្រឹស្តី និងការអនុវត្តផ្ទាល់ ដើម្បីបង្កើនចំណេះដឹង ជំនាញ និងបទពិសោធន៍ជាក់ស្តែងក្នុងវិស័យកសិកម្ម និងការបង្កើតអាជីពប្រកបដោយចីរភាព។
ចំណុចសំខាន់គឺ ផ្តោតការគ្រប់គ្រងកសិដ្ឋាន បច្ចេកទេសទីផ្សារ និងការលក់ផលិតផលកសិកម្មបច្ចេកទេសលើដំណាំ (ពីការរៀបចំដី រហូតដល់ការប្រមូលផល) ការប្រើប្រាស់ជី ទឹក និងសារធាតុការពារដំណាំដោយសុវត្ថិភាព។
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងបណ្តុះបណ្តាលធនធានមនុស្សឱ្យមានជំនាញពិតប្រាកដ អាចយកទៅអនុវត្តបានជាក់ស្តែង និងបង្កើនចំណូលក្នុងគ្រួសារ និងសហគមន៍។ សហគមន៍កសិកម្មតាសីសាមគ្គី សូមអរគុណដល់សិក្ខាកាម និងដៃគូពាក់ព័ន្ធទាំងអស់ ...








