អគ្គនាយកដ្ឋាន ក.ប.ប.នៃក្រសួងពាណិជ្ជកម្មអំពាវនាវដល់អាជីវករ បញ្ឈប់ជាបន្ទាន់ការចរាចរ ចែកចាយលក់សារធាតុមេតាណុលក្លែងបន្លំជាអេតាណុល(អាល់កុល) សម្រាប់សម្លាប់មេរោគកូវីដ-១៩
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម អំពាវនាវដល់អាជីវករ ពាណិជ្ជករទូទាំងព្រះរាជាណាចក្រកម្ពុជាបញ្ឈប់ជាបន្ទាន់ការចរាចរ ចែកចាយ លក់សារធាតុមេតាណុល ក្លែងបន្លំជាអេតាណុល(អាល់កុល) សម្រាប់សម្លាប់មេរោគកូវីដ-១៩ា
ដោយយោងលើសភាពការណ៍ នៃការរីករាលដាលនៃជំងឺកូវីដ -១៩ ព្រឹត្តិការណ៍ "សហគមន៍២០កុម្ភៈ" នៅមិនទាន់ធូរស្បើយ នាំឱ្យតម្រូវការនៃការប្រើប្រាស់អាល់កុល និងជែលសម្លាប់មេរោគ មានការកើនឡើងខ្ពស់ ជាហេតុនាំឱ្យមានបុគ្គលឆ្លៀតឱកាសមួយចំនួនតូច បានយកសារធាតុមេតាណុល (Methanol) មកក្លែងបន្លំជាអេតាណុល (Ethanol) សម្រាប់សម្លាប់មេរោគ ឬធ្វើជាសារធាតុផ្សំសម្រាប់ផលិតជែលសម្លាប់មេរោគ។
សូមជម្រាបថា សារធាតុមេតាណុល គឺជាអាល់កុលពុល គ្មាន ពណ៌ ដែលមានលក្ខណៈស្រដៀងគ្នាខ្លាំងទៅនឹងអាល់ កុល ធម្មតា (អេតាណុលអេទីលអាល់កុល) ហើយភាគច្រើនគេប្រើមេតាណុល សម្រាប់ធ្វើជាសារធាតុរំលាយ។
យ...








