អភិបាលខេត្តបាត់ដំបង ចុះពិនិត្យមណ្ឌលចត្តាឡីស័កចំនួន៣កន្លែងនៅក្នុងខេត្ត
បាត់ដំបង៖ នៅព្រឹកថ្ងៃពុធទី១០ ខែមីនា ឆ្នាំ២០២១ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមមន្រ្ដីជំនាញនៃមន្ទីរសុខាភិបាលខេត្តបាត់ដំបង ចុះពិនិត្យទីតាំងមណ្ឌលចត្តាឡីស័កកម្រិតទី១ចំនួន៣កន្លែង នៅស្រុកមោងឫស្សី ស្រុកគាស់ក្រឡ និងស្រុកសង្កែ ខេត្តបាត់ដំបង ដើម្បីត្រៀមទទួលពលករមកពីប្រទេសថៃវិញ ដែលត្រូវយកពួកគាត់មកដាក់នៅតាមស្រុកកំណើតរៀងៗខ្លួនគាត់វិញ ។
ដោយស្របទៅតាមអនុសាសន៍សម្ដេចតេជោ ហ៊ុន សែន ដែលបានសម្រេចឲ្យពលករមកពីប្រទេសថៃ អាចធ្វើចត្តាឡីស័កនៅតាមបណ្ដារាជធានី ខេត្ត ក្រុង ស្រុកកំណើតរបស់ខ្លួន។
លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានណែនាំ និងលើកទឹកចិត្តដល់មន្ត្រីប្រចាំការនៅតាមមណ្ឌលចត្តាឡីស័កទាំងអស់ឲ្យបន្តការខិតខំប្រឹងប្រែងបន្តទៀតក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩នេះ ព្យាយាមណែនាំពលករដែលមកធ្វើចត្តាឡីស័ក ឲ្យរក្សាអនាម័យខ្លួនប្រាណ រក្សាគំលាត ជាពិសេសបើសិនជាមានបងប្អូនដែលជាសាច់ញាតិមកសួរ...







