ជប៉ុនផ្តល់ ២លានដុល្លារ សម្រាប់កម្មវិធីស្បៀងអាហារពិភពលោកកាត់បន្ថយផលប៉ះពាល់ ដោយទឹកជំនន់នៅកម្ពុជា
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយជាថវិកាចំនួន២លានដុល្លារ ដល់កម្មវិធីស្បៀងអាហារពិភពលោក នៃអង្គការ សហប្រជាជាតិ ដើម្បីកាត់បន្ថយផលប៉ះពាល់ ដោយសារទឹកជំនន់ទៅលើសន្តិសុខ ស្បៀងរបស់ក្រុមគ្រួសារ និង សហ គមន៍រងគ្រោះ ដោយសារទឹកជំនន់នៅកម្ពុជា។
ក្នុងកិច្ចព្រមព្រៀងផ្តល់ជំនួយនេះ ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្ដីក្រសួងមហាផ្ទៃ។លោក Mikami Masahiro ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា មានប្រសាសន៍ថា «កាលពីឆ្នាំមុន ប្រទេស កម្ពុជាបានទទួលរង នូវភ្លៀងធ្លាក់យ៉ាងខ្លាំងជាបន្តបន្ទាប់ ដែលប៉ះពាល់ ដល់ប្រជាជនមួយចំនួនធំ ក៏ដូចជាបង្កឲ្យ មានការបាត់បង់ ជីវិតនិងការខូចខាតផ្នែករូបវ័ន្ត ទៅលើទ្រព្យសម្បត្តិជាច្រើន។ ខ្ញុំមានក្ដីសង្ឃឹមដោយស្មោះថា គម្រោងនេះ នឹងកាត់បន្ថយផលប៉ះពាល់ ទៅលើសន្តិសុខស្បៀងរបស់ក្រុមគ្រួសារ និងសហគមន៍ដែលរងគ្រោះ ដោយទឹកជំនន់»។
គម្រោងនេះបានកំណត់គោលដៅ នៅឃុំចំនួន១៦ នៅក្នុងខេត្តបាត់ដំបង ពោធិ៍សាត់...








