ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ថៃរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន២៨៧នាក់ និងអ្នកឆ្លងក្នុងសហគមន៍មាន២៧៨នាក់

ថៃរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន២៨៧នាក់ និងអ្នកឆ្លងក្នុងសហគមន៍មាន២៧៨នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រទេសថៃ បានរកឃើញករណីឆ្លងវីរុសកូវីដ-១៩ថ្មីចំនួន ២៨៧ ករណី ក្នុងនោះមាន ២៧៨ ករណី ជាករណីឆ្លងក្នុងសហគមន៍ ដែលធ្វើឱ្យចំនួនអ្នកឆ្លងមេរោគកូវីដ១៩ ចាប់តាំងពីជំងឺផ្ទុះឡើងជាលើកដំបូងនៅខែមករាឆ្នាំ ២០២០ គឺកើនដល់ ១០ ៨៣៤នាក់ ។ សារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា គ្មានអ្នកស្លាប់ដោយសារមេរោគកូវីដ១៩ថ្មីត្រូវបានគេរាយការណ៍ទេ ដែលធ្វើឱ្យចំនួនមនុស្សស្លាប់នៅ ៦៧ នាក់ដដែល។ វេជ្ជបណ្ឌិត Taweesilp អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ បាននិយាយថា ក្នុងចំណោមករណីឆ្លងសរុប ១០ ៨៣៤ ករណី គឺមាន ៦ ៧៣២ នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយ និង ៤ ០៣៥ នាក់ កំពុងទទួលការព្យាបាលក្នុងមន្ទីរពេទ្យ មាន ២៨ នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕...
អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទនៅក្នុងស្រុកព្រៃឈរ និងស្រុកស្ទឹងត្រង់

អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទនៅក្នុងស្រុកព្រៃឈរ និងស្រុកស្ទឹងត្រង់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងមន្ត្រីជំនាញ ចុះពិនិត្យគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ជំហាន៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ចំនួន០៣ខ្សែ នៅក្នុងស្រុកព្រៃឈរ និងស្រុកស្ទឹងត្រង់ ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ជំហាន៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ បានអនុវត្តនៅក្នុងស្រុកចំនួន៧ របស់ខេត្តកំពង់ចាម ប្រវែង ១០០.៦០០ម៉ែត្រ។ ដោយឡែក ក្នុងស្រុកព្រៃឈរ មាន១ខ្សែ ប្រវែង ១៣.៦២៦ម៉ែត្រ និងស្រុកស្ទឹងត្រង់ ២ខ្សែ ប្រវែង ៣៤.៨០០ម៉ែត្រ ។ ខ្សែទី ០១ ផ្លូវពីគរ-ទឹកឆា ឆ្លងកាត់ឃុំចំនួន ៣គឺ ៖ ឃុំគរ ឃុំថ្មពូន និងឃុំក្រូច ស្រុកព្រៃឈរ មានប្រវែង ១៣.៦២៦ម៉ែត្រ។ បច្ចុប្បន្ន គម្រោងសម្រេច៩០ភាគរយ និងស្រោចកៅស៊ូចាប់ផ្ដើមពីខែមិនា ឆ្នាំ២០២១ ខាងមុខនេះ។ ខ្សែទី២ ពីមេសរជ្រៃ -វត្តលោ ឆ្លងកាត់ឃុំមេសជ្រៃ និងឃុំដងក្តារ ស្រុកស្ទឹងត្រង់ ប្រវែង ២១.៥០០ម៉ែត្រ បច្ចុប្ប...
រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសឲ្យប្រជាពលរដ្ឋ ទៅបង់ថ្លៃសេវាប្រមូលសំរាមសម្រាប់ខែធ្នូ ឆ្នាំ២០២០

រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសឲ្យប្រជាពលរដ្ឋ ទៅបង់ថ្លៃសេវាប្រមូលសំរាមសម្រាប់ខែធ្នូ ឆ្នាំ២០២០

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសឲ្យប្រជាពលរដ្ឋ ទៅបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង សម្រាប់ខែធ្នូ ឆ្នាំ២០២០ ។ នេះយោងតាមសេចក្តីជូន ដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ៕  
អភិបាលរាជធានីភ្នំពេញ មិនអនុញាត្តិឲ្យកាប់ដើមឈើធំៗនៅលើសួនច្បារកាណាឌីយ៉ា មុខមន្ទីរពេទ្យអង្គឌួង

អភិបាលរាជធានីភ្នំពេញ មិនអនុញាត្តិឲ្យកាប់ដើមឈើធំៗនៅលើសួនច្បារកាណាឌីយ៉ា មុខមន្ទីរពេទ្យអង្គឌួង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ ដើមឈើ៣ដើម ក្នុងចំណោមដើមឈើប្រមាណ៥០ដើមនៅលើសួនច្បារកាណាឌីយ៉ា មុខមន្ទីរពេទ្យអង្គឌួង ក្នុងខណ្ឌដូនពេញ ដែលអាជ្ញាធររាជធានីភ្នំពេញ ក្រោមការឯកភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានសម្រេចឱ្យកាប់យកចេញហើយដាំថ្មីជំនួសនោះ មកដល់ពេលនេះ ត្រូវបានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សម្រេចថាមិនឲ្យកាប់យកចេញនោះទេ មានតែការដាំថ្មីបន្ថែមទៀត ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរខណ្ឌ ចុះពិនិត្យមើលស្ថានភាពដើមឈើទាំងបីដើមនេះជាក់ស្តែងនាព្រឹកថ្ងៃទី១២ ខែមករាឆ្នាំ២០២១នេះ ។ លោកឃួង ស្រេង បានមានប្រសាសន៍បញ្ជាក់ថា ដើមឈើទាំងបីដើមនេះមិនត្រូវបានកាប់ចេញនោះទេ ដោយសារវាអាចនៅបន្តឈរទៀតបាន ។ លោកបាន បញ្ជាឲ្យមន្ទីរបរិស្ថាន មន្ទីរកសិកម្ម និងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញសហការគ្នាមើលថែ ដោយធ្វើបានត្រឹមតែលះមែកឬកាត់មែកដែលស្អុយចេញបាន ចំណែកដើមឈើទាំងមូលត្រូវធ្វើជើងទម្រទ...
ក្រុមហ៊ុន ព្រូដិនសល(ខេមបូឌា) ប្រគល់ម៉ាស៊ីនវាស់កម្តៅស្វ័យប្រវត្តិជូនរដ្ឋបាលខេត្តព្រះសីហនុសម្រាប់ប្រើប្រាស់ក្នុងវិធានការបង្ការ កូវីដ-១៩

ក្រុមហ៊ុន ព្រូដិនសល(ខេមបូឌា) ប្រគល់ម៉ាស៊ីនវាស់កម្តៅស្វ័យប្រវត្តិជូនរដ្ឋបាលខេត្តព្រះសីហនុសម្រាប់ប្រើប្រាស់ក្នុងវិធានការបង្ការ កូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះសីហនុ៖ ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ បានឧបត្ថម្ភម៉ាស៊ីនវាស់កម្តៅស្វ័យប្រវត្តិចំនួន ៩១គ្រឿង ជូនរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការបង្ការ ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ នៅរសៀលថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១។ លោកស្រី ហួត សាន់នី នាយកប្រត្តិបត្តិការក្រុមហ៊ុនបានឲ្យដឹងថា ម៉ាស៊ីនវាស់កម្តៅស្វ័យប្រវត្តិនេះ នៅពេលកម្តៅលើសវានឹងស្រែកឱ្យយើងបានដឹង និងវាសាច អាល់កុលបានល្អ។ ម៉ាស៊ីនទាំង៩១គ្រឿងនេះឧបត្ថម្ភជូនរដ្ឋបាលខេត្ត ដើម្បីបំរើការងារសង្គមក្នុងខេត្តព្រះសីហនុ កន្លងមកក្រុមហ៊ុនបានធ្វើការងារសង្គមជា មួយក្រសួងសុខាភិបាល និងបានផ្តល់ម៉ាស់ជាបន្តបន្ទាប់។ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណ ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ ដែលបានឧបត្ថម្ភម៉ាស៊ីនវាស់កម្តៅស្វ័យប្រវត្តិចំនួន ៩១គ្រឿង ដល់រដ្ឋបាលខេត្ត ដើម្បីធ្វើការបែងចែកទៅតាមគោលដៅ ព្រោះម៉ាស៊ីននេះមា...
អាជ្ញាធរខេត្តកោះកុង ប្រើវិធានការរដ្ឋបាល រុះរើសំណង់អនាធិបតេយ្យសាងសង់ក្នុងតំបន់ការពារធម្មជាតិ

អាជ្ញាធរខេត្តកោះកុង ប្រើវិធានការរដ្ឋបាល រុះរើសំណង់អនាធិបតេយ្យសាងសង់ក្នុងតំបន់ការពារធម្មជាតិ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កោះកុង៖ លោក សុខ សុទ្ធី អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង នៅថ្ងៃទទី១១ ខែមករា ឆ្នាំ២០២១ បានដឹកនាំកំលាំងគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការសម្របសម្រួលពីលោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកោះកុង  និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ចុះអនុវត្តវិធានការរដ្ឋបាល ចុះដកបង្គោលរបង រុះរើសំណង់ខ្ទមអនាធិបតេយ្យ និងដកហូតដើមឈើ ដែលបានដាំ បោះបង្គោល និងសាងសង់ដោយខុសច្បាប់ក្នុងឧទ្យានជាតិបុទុមសាគរ ស្ថិតក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង។ ក្រុមការងារបានអនុវត្តវិធានរុះរើបានចំនួន ១០ខ្ទម និងទ្រុងមាន់ចំនួន ០១ទ្រុង ក្នុងនោះរុះរើសំណង់ខ្ទមអនាធិបតេយ្យចំនួន ០៨ខ្ទម និងបានធ្វើកិច្ចសន្យាឲ្យម្ចាស់ផ្ទះរុះរើដោយខ្លួនឯងចំនួន ០២ខ្ទម (មានការស្នើសុំពីម្ចាស់ខ្ទម) និងបានដកហូតដើមឈើ និងបង្គោលរបងដែលបានដាំ និងបោះហ៊ុំព័ទ្ធដោយខុសច្បាប់ជាច្រើនដើម៕  ...
អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ថ្មី២០២០-២០២១

អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ថ្មី២០២០-២០២១

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ព្រះសីហនុ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១ នៅក្នុងបរិវេនវិទ្យាល័យ ហ៊ុន សែន មិត្តភាព ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោក អភិបាលក្រុងព្រះសីហនុ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ព្រឹកថ្ងៃ ទី១១ ខែមករា ឆ្នាំ២០២១។ លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បានមានប្រសាសន៍ថា វិស័យអប់រំនៅខេត្តព្រះសីហនុ ដើរលើផ្លូវមួយប្រកបដោយមោទនភាព និងបង្កឱកាសឱ្យកុមារទទួលបានការសិក្សាក្រោមម្លប់សន្តិភាព ដែលមានសម្តេចអគ្គមមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានបញ្ញាញាណឈ្លាសវៃ លើកកម្ពស់គុណភាពអប់រំ ដើម្បីឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ២០១៦-២០៣០ ចូលរួមអភិវឌ្ឍប្រទេសជាតិ ។ លោកស្រីប្រធានមន្ទីរអប់រំបានបន្តថា សាលារៀនខេត្តព្រះសីហនុ មា...
ក្រុមហ៊ុន ហ៊ួត ជា ​ចែករង្វាន់ជូនអតិថិជនយ៉ាងច្រើនសន្ធឹកសន្ធាប់​ក្នុងកម្មវិធីខួបមហារង្វាន់១០ឆ្នាំ

ក្រុមហ៊ុន ហ៊ួត ជា ​ចែករង្វាន់ជូនអតិថិជនយ៉ាងច្រើនសន្ធឹកសន្ធាប់​ក្នុងកម្មវិធីខួបមហារង្វាន់១០ឆ្នាំ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖  ក្រុមហ៊ុន ហ៊ួត ជា បានចែករង្វាន់ជូនអតិថិជនដែលសន្សំពិន្ទុប្តូរយករង្វាន់ជាច្រើនសន្ធឹកសន្ធាប់ ក្នុងកម្មវិធីខួបមហារង្វាន់១០ឆ្នាំ នាបំណាច់ឆ្នាំ២០២០ នូវរង្វាន់ជាច្រើនដូចជា៖ ម៉ូតូចំនួន ៧គ្រឿង ទូរទស្សន៍ ទូរទឹកកក ម៉ាស៊ីនត្រជាក់ កង្ហារ និងរង្វាន់ជាច្រើនទៀត។ ជាវសម្ភារៈសំណង់នៅក្រុមហ៊ុន ហ៊ួត ជា បានទាំងគុណភាព និងរង្វាន់ពិតៗ។ សូមបញ្ជាក់ថា លោកឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុន ហ៊ួត ជា ជាសហគ្រិនដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលអាចបង្កើតយីហោហ្រ្វេនឆាយដ៏ល្បីបាន នៅក្នុងវិស័យគ្រឿងសំណង់ ប្រើពេលតែជាង ១ឆ្នាំប៉ុណ្ណោះ អាចពង្រីកយីហោហ្រ្វេនឆាយរបស់ខ្លួននៅទូទាំងប្រទេស។ លោកឧកញ៉ា ហ៊ួត ជា តែងតែបានបង្កើតវគ្គបណ្តុះបណ្តាល សម្រាប់សាខាដែលបានបើកជាយូរ និងសាខាដែលទើបតែបង្កើតថ្មី ដើម្បីទទួលបានជោគជ័យក្នុងអាជីវកម្ម មានចំណេះដឹងខ្ពង់ខ្ពស់ វិជ្ជាជីវៈគ្រប់គ្រងបុគ្គលិក ជាសហគ្រិនភាព នាំយកមកបង្ហាញសាខារបស់ខ្លួនពីរបៀបធ្វើអាជិវកម្មដោ...
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មានព្រះរាជសុខភាពល្អប្រសើរឡើងវិញហើយ

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មានព្រះរាជសុខភាពល្អប្រសើរឡើងវិញហើយ

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញៈ ឧបការីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច លោក អ៊ា ឃីម៉េង បានឲ្យដឹងថា រហូតមកដល់ពេលនេះ ព្រះរាជសុខភាពរបស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មានការធូរស្បើយច្រើនហើយ។ ចំពោះគម្រោងនៃការយាងត្រឡប់មកកម្ពុជាវិញនៅមិនទាន់ច្បាស់នៅឡើយទេ ដោយសារស្ថានភាពការរាត​ត្បា​ត​កូវីដនៅបារាំង គឺព្រះអង្គពិបាកនឹងយាងមកកម្ពុជាវិញ។ តែទោះជាយ៉ាងម៉េចក៏ដោយព្រះអង្គលោកត្រូវតែយាងមកកម្ពុជាវិញ ដើម្បីការងារដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច ពីព្រោះបើអត់មានព្រះអង្គយាងមកទេ រាល់កិច្ចការនៅក្នុងហ៊្វុន​ស៊ិនប៉ិច គឺគាំង មិនមានអ្នកណាដែលមានសិទ្ធិសម្រេចកិច្ចការធំៗឡើយ​​។ ចំណែក សមាជិក សមាជិកា នៅមូលដ្ឋានកំពុងតែទន្ទឹងរង់ចាំ និងស្វាគមន៍នៅវត្តមានរបស់សម្តេចក្រុមព្រះយាងមកកម្ពុជាវិញ។ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងអ្នកម្នាង អ៊ុក ផល្លា បានជួបគ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ​៤ ចន្លោះគីឡូម៉ែត្រ ២០០-២០១ នៅចំណុចភូមិអូរតាសេក ឃ...
លោក គីម ជុងអ៊ុន ជំរុញឲ្យអាមេរិកបញ្ឈប់គោលនយោបាយអរិយភាព ដើម្បីស្ដារទំនាក់ទំនងទ្វេភាគី

លោក គីម ជុងអ៊ុន ជំរុញឲ្យអាមេរិកបញ្ឈប់គោលនយោបាយអរិយភាព ដើម្បីស្ដារទំនាក់ទំនងទ្វេភាគី

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
សេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការកណ្តាលកូរ៉េ (KCNA) បានរាយការណ៍នៅកាលពី​ថ្ងៃសៅរ៍ថា លោកគីមជុងអ៊ុនមេដឹកនាំ កំពូលនៃកូរ៉េខាងជើង បានអំពាវនាវឱ្យសហរដ្ឋអាមេរិក បញ្ឈប់គោលនយោបាយអរិភាពរបស់ខ្លួន ចំពោះទីក្រុងព្យុងយ៉ាង។ នៅក្នុងសន្និបាតគណបក្សលើកទី ៨ ដែលកំពុងបន្តលោកគីម បានលើកឡើងថា ការបញ្ឈប់គោលនយោបាយអរិភាព របស់ក្រុងវ៉ាស៊ីនតោននឹងក្លាយជាគន្លឹះ សម្រាប់ទំនាក់ទំនងនាពេល អនាគតរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក។ លោកគីម ជុងអ៊ុន ត្រូវបានគេដកស្រង់សម្ដីដោយនិយាយថា ទោះបីជាយ៉ាងណាគោលនយោបាយ របស់ទីក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង នឹងមិនផ្លាស់ប្តូរឡើយ ដោយមិនគិតពីអ្នកណា ដែលគ្រប់គ្រងសេតវិមាន។ នេះជាការឆ្លើយតបលើកដំបូង របស់កូរ៉េខាងជើងចំពោះរដ្ឋាភិបាលថ្មី របស់សហរដ្ឋអាមេរិក ខណៈដែលប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ចូ បៃដិន នឹងត្រូវស្បថចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ខាងមុខនេះ។ របាយការណ៍នយោបាយ KCNA បានចុះផ្សាយថា...