ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
គណៈកម្មការមូលបត្រកម្ពុជា បានប្តូរឈ្មោះទៅជា «និយ័តករមូលបត្រកម្ពុជា»

គណៈកម្មការមូលបត្រកម្ពុជា បានប្តូរឈ្មោះទៅជា «និយ័តករមូលបត្រកម្ពុជា»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ គណៈកម្មការមូលបត្រកម្ពុជា បានប្តូរឈ្មោះទៅជា “និយ័តករមូលបត្រកម្ពុជា” តាមសេចក្តីជូនដំណឹងរបស់គណៈកម្មការមូលបត្រកម្ពុជា ចុះថ្ងៃទី០២ ខែមិនា ឆ្នាំ២០២១ បានឲ្យដឹងថា គណៈកម្មការមូលបត្រកម្ពុជាត្រូវបានប្រែក្លាយជានិយ័តករមូលបត្រកម្ពុជា អនុលោមតាមច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរ សេវាហិរញ្ញវត្ថុមិនមែនធនាគារ ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រម លេខ នស/រកម/០១២១/០០៣ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១។ ដូច្នេះឈ្មោះរបស់ “គណៈ កម្មការមូលបត្រកម្ពុជា” ត្រូវប្តូរទៅជា “និយ័តករមូលបត្រ កម្ពុជា” ហើយនិយ័តករមូលបត្រកម្ពុជាបន្តប្រើប្រាស់និមិត្តសញ្ញានិងត្រារបស់គណៈកម្មការមូលបត្រកម្ពុជា រហូតដល់មានការជូនដំណឹងជាថ្មី ៕ សូមអានសេចក្តីជូនដំណឹងដូចខាងក្រោម៖  ...
អភិបាលខេត្តព្រះវិហារ បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅទូទាំងខេត្ត

អភិបាលខេត្តព្រះវិហារ បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅទូទាំងខេត្ត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះវិហា៖ នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ លោក ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរដោយលោក លោកស្រីអភិបាលរងខេត្ត មេបញ្ជាកាកងកម្លាំងទាំងបីក្នុងខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់ អភិបាលរងខេត្ត មន្ត្រីសុខាភិបាលខេត្តនិងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ នៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ។ លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត មានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ខេត្តព្រះវិហារទទួលបានវ៉ាក់សាំងលើកដំបូង នឹងចាក់ជូនដល់មន្ត្រីសុខាភិបាលខេត្ត ជាមន្ត្រីនគរបាលខេត្ត និងថ្នាក់ដឹកនាំខេត្ត មួយចំនួន ដោយឥតគិតថ្លៃ ទាំងនេះស្តែងឲ្យឃើញកាន់តែច្បាស់ពីការយកចិត្តទុកដាក់របស់សម្តេចតេជោ ពីសុខុមាលភាពរបស់មន្រ្តីគ្រប់លំ...
តែងតាំង លោក ផាន អូន ជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ក.ប.ប មានឋានៈស្មើអនុរដ្ឋលេខាធិការ

តែងតាំង លោក ផាន អូន ជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ក.ប.ប មានឋានៈស្មើអនុរដ្ឋលេខាធិការ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ព្រះករុណាព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំង និងផ្ដល់ឋានៈលោក ផាន អូន ជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម មានឋានៈស្មើអនុរដ្ឋលេខាធិការ ។ នេះបើតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២១៕  ...
រដ្ឋនមន្ត្រីការបរទេសអាស៊ាន នឹងជួបពិភាក្សាគ្នាពីបញ្ហាមីយ៉ានម៉ា

រដ្ឋនមន្ត្រីការបរទេសអាស៊ាន នឹងជួបពិភាក្សាគ្នាពីបញ្ហាមីយ៉ានម៉ា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
បរទេស៖រដ្ឋមន្ត្រីការបរទេសនៃប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នឹងប្រារព្ធធ្វើកិច្ចប្រជុំពិសេសមួយ នៅថ្ងៃអង្គារសប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នាអំពីបញ្ហាមីយ៉ានម៉ា នេះបើតាមសម្តីរដ្ឋមន្ត្រីការបរទេសសិង្ហបុរី ដែលអំពាវនាវឲ្យមានការដោះលែងភ្លាមៗ នូវមេដឹកនាំមីយ៉ានម៉ា លោកស្រី អ៊ុង សានស៊ូជី។ នៅក្នុងរដ្ឋសភានាថ្ងៃចន្ទនេះ លោក Vivian Balakrishnan បានមានប្រសាសន៍យ៉ាងដូច្នេះថា “កិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងប្រព្រឹត្តធ្វើឡើងតាមរយៈវីដេអូខល នៅថ្ងៃស្អែកនេះ ហើយយើងនឹងស្តាប់តំណាងអាជ្ញាធរយោធាមីយ៉ានម៉ា”។ ក្រៅពីនេះ លោកក៏បានអំពាវនាវឲ្យអាជ្ញាធរយោធាមីយ៉ានម៉ា ឈប់ប្រើប្រាស់កម្លាំងព្រៃផ្សៃ និងឲ្យចាត់វិធានការភ្លាមៗ បំបាត់ស្ថានភាពតានតឹង ដើម្បីទប់ស្កាត់ការបង្ហូរឈាម អំពើហិង្សានិងការស្លាប់ថែមទៀត។ គួរបញ្ជាក់ថា តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ បានឲ្...
លោក ផាន អូន ចូលរួមកិច្ចជំនួបពិភាក្សារវាងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចកាឮឮ«ក.ប.ប.» ជាមួយដៃគូសហការ APHEDA

លោក ផាន អូន ចូលរួមកិច្ចជំនួបពិភាក្សារវាងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចកាឮឮ«ក.ប.ប.» ជាមួយដៃគូសហការ APHEDA

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.»នៅ ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ នៅរៀបចំកិច្ចជំនួបពិភាក្សាជាមួយដៃគូសហការ APHEDA ដោយមានការចូលរួមពីលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» និងសហការី។ នៅក្នុងកិច្ចពិភាក្សានេះ ក្នុងគោលបំណង ពិធីប្រគល់ និងទទួលកុំព្យូទ័រ (Laptop) ចំនួន ១គ្រឿង និងម៉ាស៊ីនព្រីនចំនួន ២គ្រឿងពី ដៃគូសហកាAPHEDA មកជូនអគ្គនាយកដ្ឋាន ក.ប.ប. ផងដែរ។ APHEDA នឹងប្រគល់ឧបករណ៍បន្ថែមជូនមន្ទីរពិសោធន៍ និងការបណ្តុះបណ្តាលជំនាញបន្ថែម ជូនមន្រ្តីនាយកដ្ឋានមន្ទីរពិសោធន៍ និងជំរុញសកម្មភាពត្រួតពិនិត្យសារធាតុអាបេស្តុស (Abestos) ដែលមានសភាពាណិជ្ជកម្មអ៊ឺរ៉ុប (Eurocham) ជាដៃគូរសហការ។ គម្រោងមួយចំនួន មានការសហការដោយមន្ទីរភ្នាក់ងាររបស់ប្រទេ...
លោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ ធ្វើ​​ជាអធិបតីក្នុងពិធីបួងសួងដើម្បី រំកិលបដិមាលោកតាគង់ ដូនសំ មកកាន់ការដ្ឋានសាងសង់ អាស្រម នៅបឹង​ជង្រុកតេជោឈ្នះៗ

លោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ ធ្វើ​​ជាអធិបតីក្នុងពិធីបួងសួងដើម្បី រំកិលបដិមាលោកតាគង់ ដូនសំ មកកាន់ការដ្ឋានសាងសង់ អាស្រម នៅបឹង​ជង្រុកតេជោឈ្នះៗ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ខេត្តបន្ទាយមានជ័យ) លោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីបួងសួងដើម្បី រំកិលបដិមាលោកតាគង់ ដូនសំ មកកាន់ការដ្ឋានសាងសង់ អាស្រម នៅបឹង​ជង្រុកតេជោឈ្នះៗ ដែលបដិមាម្ចាស់ស្រុកទាំងពីរនេះ បានកសាងឡើងដើម្បីសុំសេចក្ដីសុខចម្រើន ជូនបងប្អូនប្រជាពលរដ្ឋបឹងជម្រុក ។ លើសពីនេះក៏​បានរៀបចំពិធីរំកិលមកកាន់ទីតាំងថ្មីនៅចំកណ្ដាលតំបន់អភិវឌ្ឍន៍បឹងជម្រុកតេជោ ឈ្នះឈ្នះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាទីគោរពដ៏ខ្ពង់ខ្ពស់ ជូនបងប្អូន បឹងជម្រុក ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។...
លោក វេង សាខុន៖ដឹងសុខទុក្ខ និងរកវិធីសាស្ដ្រដោះស្រាយជូនអ្នកចិញ្ចឹមត្រី ក្រោយពីពួកគាត់លក់ត្រីមិនចេញ

លោក វេង សាខុន៖ដឹងសុខទុក្ខ និងរកវិធីសាស្ដ្រដោះស្រាយជូនអ្នកចិញ្ចឹមត្រី ក្រោយពីពួកគាត់លក់ត្រីមិនចេញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖ ក្រោយពីអ្នកចិញ្ចឹមត្រី ត្អូញត្អែរ លក់ត្រីមិនចេញ ដោយសារក្រសួងអនុញ្ញាត ឲ្យនាំចូលត្រីពីវៀតណាមវិញ នោះ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឆ្លើយតបវិញថា ក្រសួងបានដឹងសុខទុក្ខ ចំពោះអ្នកចិញ្ចឹមត្រីទាំងអស់ ហើយកំពុងរកវិធីសាស្ដ្រដោះស្រាយ ផងដែរ។ លោក វេង សាខុន បានថ្លែងនាថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ថា «យើងកំពុងធ្វើការ ដោះស្រាយ ទន្ទឹមនឹងអ្វីដែលយើងពិនិត្យឃើញបញ្ហាប្រឈមកន្លងទៅនេះ ក៏យើងត្រូវពិនិត្យមើលបទដ្ឋានកិត្តិយុទ្ធអ្វីខ្លះ ? ដែលយើងត្រូវបំពេញបន្ថែម អ្វីដែលជាការឈឺចាប់ គឺក្រសួងបានដឹងហើយវារីវប្បករទាំងអស់ (អ្នកចិញ្ចឹមត្រី) ។មិន មែនថា ក្រសួងមិនអើពើទេ ក្រសួងអើពើហើយ ដឹងសុខទុកចំពោះវារីវប្បករទាំងអស់»។ លោក វេន សាខុន បានលើកឡើងបែបនេះ ក្រោយពី លោក សំ ផន អ្នកចិញ្ចឹមត្រី នៅស្រុកត្រពាំងប្រសាទ ខេត្តឧត្តរមានជ័យ បានប្រាប់មណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃទី ១ ខែមីនា ឆ្នាំ២០២១ ថា ក្រោយពីក្រសួងអន...
កម្ពុជានឹងទទួលវ៉ាក់សាំងអា ស្ដ្រាហ្សឺណិការ (AstraZeneca /SII) ចំនួន៣២៤.០០០ដូស

កម្ពុជានឹងទទួលវ៉ាក់សាំងអា ស្ដ្រាហ្សឺណិការ (AstraZeneca /SII) ចំនួន៣២៤.០០០ដូស

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថា នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ កម្ពុជានឹងទទួលវ៉ាក់សាំងអា ស្ដ្រាហ្សឺណិការ (AstraZeneca /SII) ចំនួន៣២៤.០០០ដូស ដែលទទួលអាជ្ញាបណ្ណផលិតដោយវិទ្យាស្ថានសេរ៉ុម (Serum Institute) នៃប្រទេសឥណ្ឌា។ យោងតាមសេចក្ដីជូនព័ត៌មានរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា «ក្រសួងសុខា ភិបាល ព្រមទាំងអង្គការសុខភាពពិភពលោក (WHO) និងអង្គការយូនីសែហ្វ (UNICEF) ប្រចាំនៅកម្ពុជា។ សូមគោរព ជម្រាបជូន សាធារណជនទាំងអស់ឲ្យបានជ្រាបថា នៅល្ងាចនៃថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ វ៉ាក់សាំងអាស្ត្រាហ្សឺណិកា (AstraZeneca /SII) ចំនួន៣២៤.០០០ដូស ដែលបានទទួលអាជ្ញាបណ្ណផលិតដោយវិទ្យាស្ថានសេរ៉ុម (Serum Institute) នៃប្រទេសឥណ្ឌា នឹងត្រូវបានដឹកជញ្ជូនមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ»។...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើររបស់ព្រះមហាក្សត្រ និងសម្តេចម៉ែយាងទៅទីក្រុងប៉េកាំង ប្រទេសចិន

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើររបស់ព្រះមហាក្សត្រ និងសម្តេចម៉ែយាងទៅទីក្រុងប៉េកាំង ប្រទេសចិន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅព្រឹកថ្ងៃចន្ទទី០១ ខែមីនា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ព្រះបាទ​សម្តេច​ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃ​ព្រះរាជា ណាចក្រ​កម្ពុជា និងសម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ យាងទៅទីក្រុងប៉េកាំងប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព។ សូមព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ៕...
លោក ឌួង ដារ៉ា ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រីបានចាក់វ៉ាក់សាំងការពារកូវីដ-19 លើកទី២ចប់រួចហើយថ្ងៃនេះ

លោក ឌួង ដារ៉ា ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រីបានចាក់វ៉ាក់សាំងការពារកូវីដ-19 លើកទី២ចប់រួចហើយថ្ងៃនេះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ឌួង ដារ៉ា ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រីបានចាក់វ៉ាក់សាំងការពារកូវីដ-19 លើកទី២ចប់រួចហើយនៅព្រឹកមិញ ថ្ងៃទី ២៦ កុម្ភៈ ២០២១ ខ្ញុំបានចាក់វ៉ាក់សាំងការពារកូវីដ-19 លើកទី ២ដែលជាលើកចុងក្រោយរួចរាល់ហើយ។ លោក ឌួង ដារ៉ា លើកឡើងថា វ៉ាក់សាំងនេះនឹងដំណើរការលូតលាស់ក្នុងប្រព័ន្ធសរីរាង្គការពារសុខភាពរបស់ខ្ញុំ។ ដើម្បីអោយដឹងថាវ៉ាក់សាំងនេះកំពុងដំណើរការលូតលាស់នៅក្នុងរាងកាយខ្ញុំពិតប្រាកដ ខ្ញុំនឹងទៅពេទ្យដើម្បីឆែកពិនិត្យមើលជាបន្ត។ លើសពីនេះលោកបញ្ជាក់ថា "យើងមានម៉ាស់ មានចិល មានទឹកអាល់កុលនិងទទួលបានវ៉ាក់សាំងចាក់ការពារកូវីដ-19 នេះ គឺរិតតែធ្វើអោយយើងមានទំនុកចិត្តកាន់តែខ្ពស់លើប្រព័ន្ធការពារសុខភាពរបសខ្លួនយើងផ្ទាល់"។ លោកបានសូមមអំពាវនាវដល់មន្រ្តីរាជការដែលមានឈ្មោះចាក់វ៉ាក់សាំង សូមអញ្ជើញទៅចាក់អោយបានរួសរាន់ ព្រោះមកមុនបានចាក់មុន។ សូមបងប្អូនប្រជាពលរដ្ឋរងចាំទទួលដំណឹងពីក្រសួងសុខាភិបាលអំពីពេលវេលានៃការចាក់វ៉ាក់សាំងនៅពេលបន្តបន...