សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៦ ឈានចូល ៧៧ឆ្នាំនៅថ្ងៃទី ៥ ខែកុម្ភៈ
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតគោរពជូនពរ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្នុងឱកាសទិវាចម្រើនជន្មាយុរបស់សម្តេច គម្រប់ ៧៦ ឈានចូល ៧៧ឆ្នាំ ត្រូវនឹងថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ។
សារលិខិតជូនពរនោះ មានខ្លឹមសារថា «ស្ថិតក្នុងថ្ងៃអភិមង្គលវិសេសវិសាលថ្លៃថ្លា នៃទិវាចម្រើនជន្មាយុគម្រប់ ៧៦ ឈានចូល ៧៧ឆ្នាំ របស់ សម្ដេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាបឋម ក្នុងនាមខ្ញុំផ្ទាល់ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមចូលរួមសម្តែងនូវអំណរសាទរប្រកបដោយសេចក្តីសោមនស្សរីករាយ និងសូមគោរពជូននូវសព្ទសាធុការពរ បវរសួស្តី សិរីវឌ្ឍនមង្គលគ្រប់ប្រការ សូម សម្ដេចវិបុលសេនាភក្តី និង លោកជំទាវ មានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា...








