តុលាការសម្រេចដាក់គុកលោក ហ៊ុយ សេង ស្មៀនឃុំព្រះស្រែ ៦ខែ រឿងបរិហារបង្កាច់កេរ្តិ៍ពលរដ្ឋ
(កំពង់ស្ពឺ)៖ ជនជាប់ចោទឈ្មោះ ហ៊ុយ សេង ជាមន្ត្រីឃុំព្រះស្រែ ដែលសម្បូររឿងអាស្រូវ និងជាមន្ត្រីចូលចិត្តអួតក្អេងក្អាង ត្រូវបានតុលាការខេត្តកំពង់ស្ពឺ ផ្តន្ទាទោសដាក់គុក ៦ខែ និងបង្គាប់ឲ្យសងជំងឺចិត្តពលរដ្ឋចំនួន ៦លានរៀល។
ការសម្រេចរបស់តុលាការខេត្តកំពង់ស្ពឺ នេះ បានធ្វើឡើងកាលពីរសៀលថ្ងៃ១៨ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ។
សូមរម្លឹកថា តុលាការខេត្តកំពង់ស្ពឺ បានបើកសវនាការកាត់ទោស ជនជាប់ចោទឈ្មោះ ហ៊ុយ សេង ជាមន្ត្រីស្មៀនឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ប៉ុន្តែជនជាប់ចោទឈ្មោះ ហ៊ុយ សេង ពុំហ៊ានចូលខ្លួនតតាំងជាមួយពលរដ្ឋដើមបណ្ដឹង នៅចំពោះមុខតុលាការឡើយ។
គួរជម្រាបជូនថា ជនជាប់ចោទ ហ៊ុយ សេង ជាមន្ត្រីស្មៀនឃុំព្រះស្រែ នៃស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ត្រូវបានតុលាការចោទប្រកាន់ពីបទ បរិហារបង្កាច់កេរ្ដិ៍ យោងតាមមាត្រា ៣១១ និងមាត្រា ៣១២ នៃក្រមព្រហ្មទណ្ឌ។
កាលពីពេលកន្លងទៅ តុលាការខេត្តកំពង់ស្ពឺ ...







