មន្ត្រីជាន់ខ្ពស់ក្រសួងការងារស្នើសុំឱ្យអ្នកបញ្ជាទិញអន្តរជាតិបន្តទិញទំនិញពីកម្ពុជា
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើសុំឱ្យអ្នកបញ្ជាទិញអន្តរជាតិទាំងអស់បន្តបញ្ជាទិញទំនិញពីកម្ពុជា និងចូលរួមលើកកម្ពស់ជីវភាពនិងលក្ខខណ្ឌការងាររបស់កម្មករនិយោជិតកម្ពុជា។
លោក ហេង សួរ បានស្នើឡើងយ៉ាងដូច្នេះក្នុងឱកាស លោក អញ្ជើញជាអធិបតី ក្នុង“សិក្ខាសាលាស្តីពីការអភិវឌ្ឍនផែនការរួមសម្រាប់និរន្តភាពនៃការអនុលោមតាមច្បាប់ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែក ជើង និងផលិតផលធ្វើដំណើរ និងកាបូប” របស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៅសណ្ឋាគារ កាំបូឌីយ៉ាណា នារសៀលថ្ងៃទី0៤ ខែវិច្ឆិកា ឆ្នាំ២០២០ ។
ដោយមានការចូលរួមពីក្រសួង-ស្ថាប័ន អង្គការជាតិ-អន្តរជាតិ តំណាងសហជីព តំណាងរោងចក្រ សហគ្រាស ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និង ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ព្រមទាំងក្រុមអ្នកបញ្ជាទិញអន្តរជាតិជាច្រើនរូប។
ក្នុងនាម រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ លោក ហេង...








