ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទនិងកសិកម្ម បានជំរុញឱ្យមានការផ្គត់ផ្គង់បន្លែសុវត្ថិភាពកាន់តែច្រើន ដើម្បីសុខុមាលភាពប្រជាពលរដ្ឋខ្មែរ
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោ នៅថ្ងៃសុក្រ ១១កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦បានអញ្ជើញជាអធិបតីក្នុងកម្មវិធី «ការផ្គត់ផ្គង់បន្លែស្រស់»។
កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម យក់ ចំរើនឫទ្ធិ ទីប្រឹក្សាផ្ទាល់សម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានអគ្គនាយកនៃក្រុមហ៊ុនសម្ព័ន្ធធានារ៉ាប់រង Forte ព្រមទាំងសមាជិកសមាគម វិនិយោគិន និងតំណាងក្រុមហ៊ុនឯកជនក្នុងវិស័យកសិកម្មប្រមាណជាង ៥០នាក់។
ក្រោមការដឹកនាំរបស់ ឯកឧត្តម បណ្ឌិត កៅ ថាច សមាគមបានបង្ហាញនូវគុណតម្លៃស្នូលចំនួន ៣ យ៉ាងសំខាន់៖
* ការបង្កើតបណ្តាញទីផ្សារនវានុវត្តន៍ទំនើប (Innovative Marketplace): សមាគមបានដើរតួនាទីជាអ្នកសម្របសម្រួលបង្កើត «ម៉ូដែលទីផ្សារថ្មី» ដែលតភ្ជាប់ពីចម្ការកសិករមកដល់ម អ្នកប្រើប្រាស់ចុងក្រោយផ្ទាល់។ នេះជាយុទ្ធសាស្ត្រឈ្នះ-ឈ្នះ ដែលជួយឱ្យកសិករលក់ផលិតផលបានស្រួល និ...








