អភិបាលខេត្តកំពង់ចាម អញ្ជើញចែកជីកសិកម្ម ជូនដល់ប្រជាកសិករ ជាសមាជិកបណ្ដុំអាជីវកម្មដំណាំបន្លែ
កំពង់ចាម៖ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញចែកជីកសិកម្ម ជូនដល់ប្រជាកសិករជាសមាជិកបណ្ដុំអាជីវកម្មដំណាំបន្លែ នៃអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម។
ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក-ឃុំ និងប្រជាកសិករជាសមាជិកបណ្ដុំអាជីវកម្មដំណាំបន្លែកម្មវិធី (ASPIRE) ចំនួន៩០គ្រួសារ ដែលមកពីឃុំព្រែកដំបូក និងឃុំស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ ខេត្តកណ្តាល។
លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានណែនាំដល់ប្រជាកសិករឲ្យខិតខំបង្កបង្កើនផល បង្កើនបរិមាណដាំដុះដំណាំ ដោយប្រើប្រាស់លក្ខណៈបច្ចេកទេសកសិកម្មថ្មី ដើម្បីឲ្យផលដំណាំដាំដុះមានគុណភាព អាចចូលរួមប្រកួតប្រជែងក្នុងទីផ្សារកសិកម្ម ដើម្បីធ្វើឲ្យជីវភាពរបស់ប្...








