ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បន្តពិនិត្យសំណង់ទំនប់បង្ហៀរអាងទឹកប្រទាក់ក្រឡា ស្ថិតក្នុងខេត្តកំពត

រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បន្តពិនិត្យសំណង់ទំនប់បង្ហៀរអាងទឹកប្រទាក់ក្រឡា ស្ថិតក្នុងខេត្តកំពត

នយោបាយ, ព័ត៌មានជាតិ
កំពត៖ នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ក្នុងដំណើរបេសកកម្មបន្តពិនិត្យស្ថានភាពទឹក លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោកប្រធាននាយកដ្ឋានវិស្វកម្ម មន្រ្តីបច្ចេកទេស និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត និងខេត្តកែប បានបន្តពិនិត្យសំណង់ទំនប់បង្ហៀរអាងទឹកកូនសត្វ ឬប្រទាក់ក្រឡា ស្ថិតក្នុងឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។ សំណង់ទំនប់បង្ហៀរខាងលើនេះ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយមសាងសាង់ជាថ្មី ទើបរួចរាល់ក្នុងខែកញ្ញា ឆ្នាំ២០២០នេះ ដែលមានប្រវែង ៩៦ម៉ែត្រ ជាមួយសំណង់ទ្វារទឹក លើទំនប់ចាស់ ដែលកសាងឡេីងក្នុងសម័យខែ្មរក្រហម ប៉ុន្តែត្រូវបានជួសជុលកែលម្អឡេីងវិញម្តងរួចមកហើយក្នុងឆ្នាំ២០០៨ ហើយបានបន្តយាយីដោយជំនន់ទឹកភ្លៀងកាលពីខែសីហា ឆ្នាំ២០១៩ កន្លងទៅ តែត្រូវបានក្រសួងអន្តរាគមន៍ទប់ទល់បានទាន់ពេលវេលា។ គួររំឭកដែរថា ទំនប់អាងទឹកនេះ គឺជាប្រភេទអាង ដែលហៅថា អាងទឹកតភ្ជាប់នូវភ្នំ២ (Lac Collinair) គឺ...
លោក លឹម គានហោ ពិនិត្យសំណង់ស្ទាក់ទឹកលើស្ទឹងទូកមាស ក្នុងខេត្តកំពត

លោក លឹម គានហោ ពិនិត្យសំណង់ស្ទាក់ទឹកលើស្ទឹងទូកមាស ក្នុងខេត្តកំពត

នយោបាយ, ព័ត៌មានជាតិ
កំពត៖ នាព្រឹកថ្ងៃសៅរ៍ ៩កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ក្នុងការដំណើរបេសកកម្មបន្តពិនិត្យស្ថានភាពទឹក លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោកប្រធាននាយកដ្ឋានវិស្វកម្ម ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម មន្រ្តីបច្ចេកទេស និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត និងខេត្តកែប បានពិនិត្យសំណង់ស្ទាក់ទឹកលើស្ទឹងទូកមាស នៅឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។  សូមជម្រាបថា សំណង់ស្ទាក់ទឹកខាងលើ ត្រូវបានក្រុមការងារបច្ចេកទេសនាយកដ្ឋានវិស្វកម្ម ក្រសួងធនធានទឹក និងឧតុនិយម សាងសង់រួចរាល់ជាស្ថាពរ នៅខែកញ្ញា ឆ្នាំ២០២០នេះ ហើយកំពុងដើរតួនាទីយ៉ាងសកម្មក្នុងការផ្គត់ផ្គង់ទឹកដល់ដីស្រែរបស់បងប្អូនប្រជាកសិករ លើផ្ទៃដីស្រូវវស្សាប្រមាណ១៥៦០ហិកតា និងស្រូវប្រាំង៣៨០ហិកតា ក្នុងភូមិសាស្រ្តស្រុកបន្ទាយមាស ដែលជាតំបន់តែងជួបប្រទះនូវកង្វះខាតទឹក។ លោករដ្ឋមន្រ្តី បានកោតសរ...
លោក លឹម គានហោ ដឹកនាំការងារអន្តរាគមន៍ជួសជុលទំនប់អាងទឹកខ្ពបត្របែក ក្នុងខេត្តតាកែវ ដែលរងការខូចខាតដោយសាររូងនាគ

លោក លឹម គានហោ ដឹកនាំការងារអន្តរាគមន៍ជួសជុលទំនប់អាងទឹកខ្ពបត្របែក ក្នុងខេត្តតាកែវ ដែលរងការខូចខាតដោយសាររូងនាគ

នយោបាយ, ព័ត៌មានជាតិ
តាកែវ៖ នារសៀល ថៃ្ងសុក្រ ៨កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹង ថៃ្ងទី២៥ ខែកញ្ញា ឆ្នាំ២០២០ ក្នុងដំណើរបេសកកម្មចុះពិនិត្យស្ថានភាពទឹក លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំង​ឯកឧត្តមរដ្ឋលេខាធិការប្រចាំការដែលជាប្រធានមុខព្រួញ ឯកឧត្តមអនុរដ្ឋលេខាធិការ មន្រ្តីបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ បានចុះពិនិត្យមើលការងារអន្តរាគមន៍ជួសជុលទំនប់អាងទឹកខ្ពបត្របែក ដែលរងការខូចខាតដោយសាររូងនាគ ព្រោះសំណង់បានធ្វើជាយូរឆ្នាំមកហើយ។  សូមបញ្ជាក់ជូនថា  ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋកាលពីយប់ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២០​ថា មានករណីរូងនាគនៅត្រង់ចំណុចក្បាលស្ពានទ្វារទឹកធំនៃអាងទឹកខ្ពបត្របែក មន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ​ បានអន្តរាគមន៍ភ្លាមៗ ដោយប្រើប្រាស់គ្រឿងចក្រ ដើម្បីជួសជុលរូងនាគ ដែលមានអង្កត់ផ្ចិតប្រវែង១,៣ ម៉ែត្រ​ ត្រង់ទីតាំងនោះ, កិច្ចការងារអន្តរាគមន៍បិទផ្ចិតរូងនា...
លោក ជុំ កុសល៖ យើងរួមគ្នាការពារសន្តិភាព និងបណ្តុះផ្នត់គំនិតជាតិនិយម នោះយើងនឹងកាន់តែរឹងមាំ

លោក ជុំ កុសល៖ យើងរួមគ្នាការពារសន្តិភាព និងបណ្តុះផ្នត់គំនិតជាតិនិយម នោះយើងនឹងកាន់តែរឹងមាំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
តាកែវ៖ លោក ជុំ កុសល ប្រធានកិត្តយសសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព និងជារដ្ឋលេខាធិកាក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ក្នុងនាមយើងដែលជាយុវជនគឺត្រូវរួមគ្នាការពារសុខសន្តិភាព និងបណ្តុះផ្នត់គំនិតជាតិនិយមទៅដល់គ្រប់ស្រទាប់វណ្ណៈ នោះប្រទេសជាតិនឹងកាន់តែខ្លាំងក្លារឹងមាំថែមទៀត ។ ថ្លែងក្នុងពិធី ប្រកាសទទួលស្គាល់ជាផ្លូវការគណៈកម្មការធិការប្រតិបត្តិសម្ព័ន្ធយុវជន ស្រឡាញ់សន្តិភាពខេត្តតាកែវ នាព្រឹកថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០ ក្នុងការប្រកាសតែងតាំងលោក ហេង វុទ្ធី ជាប្រធានសាខាខេត្ត នៅឯសាលមហោស្រពខេត្តតាកែវ ។ លោក ជុំ កុសល  បានមានប្រសាសន៍បន្តថា សុខសន្តិភាពនេះ គឺយើងរកដោយលំបាកខ្លាំងណាស់ ហើយក្នុងនាមយុវជនជំនាន់ក្រោយ ពិសេសក្រុមសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ត្រូវរួមចិត្តរួមគំនិតការពារនូវអ្វីដែលមានសព្វថ្ងៃ ដែលបានកសាងតាំងពីបាតដៃទទេ ហើយខិតខំបន្ត កសាងនឹងអភិវឌ្ឍន៍សង្គមជាតិរបស់យើងឲ្យមានការរីកចម្រើន ។ រដ្ឋលេខាធិកាបន្ថែមទៀតថ...
អឺរ៉ុបព្រមានចិនពីបទបង្ករភាពតានតឹងនៅសមុទ្រចិនខាងត្បូង

អឺរ៉ុបព្រមានចិនពីបទបង្ករភាពតានតឹងនៅសមុទ្រចិនខាងត្បូង

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Express បានចុះផ្សាយថា ប្រទេសបារាំង អង់គ្លេស និងអាល្លឺម៉ង់ ដែលជាប្រទេសមហាអំណាចនៅសហភាពអឺរ៉ុប បានប្រតិកម្មតបយ៉ាងខ្លាំងលើសកម្មភាពរបស់ប្រទេសចិននៅដែនទឹកជម្លោះក្នុងសមុទ្រចិនខាងត្បូង ដោយប្រទេសទាំង៣បានជំរុញឲ្យចិនកុំរំលោភបំពានលើច្បាប់អន្តរជាតិ ខណៈដែលភាពតានតឹងក្នុងជម្លោះដែនទឹកកាន់តែរីកធំឡើង ។ មហាអំណាចអឺរ៉ុបទាំង៣ បានលើកឡើងថា លំហាត់សមយោធានៅលើដែនទឹកជម្លោះនៃសមុទ្រចិនខាងត្បូង ដែលចិនបានអះអាងសិទ្ធស្របច្បាប់ គឺមិនស្របទៅតាមច្បាប់អន្តរជាតិទេ ហើយប្រទេសទាំង៣ បានជំរុញអង្គការសហប្រជាជាតិឲ្យបង្ហាញពីសុចរិតភាពនៃអនុសញ្ញានៃច្បាប់អន្តរជាតិ ។ លោក Jonathan Odom សាស្ត្រចារ្យយោធាផ្នែកច្បាប់អន្តរជាតិនៅមជ្ឈមណ្ឌលអឺរ៉ុប George C. Marshall សម្រាប់សិក្សាសន្តិសុខ បានពន្យល់ថា នេះជាលើកដំបូងហើយសម្រាប់មហាអំណាចទាំង៣នៅសហភាពអឺរ៉ុប ដែលបានកត់សម្គាល់ពី វិបត្តិនៅសមុទ្រចិនខាងត្បូង ៕...
លោក អ៊ុន ចាន់ដា ណែនាំដលក្រុមហ៊ុនទទួលសាងសង់ អគាររដ្ឋបាលថ្មីរបស់សាលាខេត្តកំពង់ចាម ត្រូវអនុវត្តតាមបទបដ្ឋានបច្ចេកទេស និងគុណភាព

លោក អ៊ុន ចាន់ដា ណែនាំដលក្រុមហ៊ុនទទួលសាងសង់ អគាររដ្ឋបាលថ្មីរបស់សាលាខេត្តកំពង់ចាម ត្រូវអនុវត្តតាមបទបដ្ឋានបច្ចេកទេស និងគុណភាព

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ចាម៖ លោក​អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់អគាររដ្ឋបាលថ្មីរបស់សាលាខេត្តកំពង់ចាម ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ នៅសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពី លោកជំទាវអភិបាលរងខេត្ត មន្ត្រីជំនាញពាក់ព័ន្ធ និងអ្នកទទួលការសាងសង់។ លោក អភិបាលខេត្ត បានណែនាំដលក្រុមហ៊ុនទទួលការសាងសង់ ត្រូវអនុវត្តតាមបទបដ្ឋានបច្ចេកទេស ដែលមានក្នុងកិច្ចសន្យាសាងសង់ ដើម្បីធានាបានគុណភាពសំណង់ និងត្រូវពន្លឿនការសាងសង់តាមកិច្ចសន្យាដែលបានកំណត់។ ជាមួយគ្នានេះ មន្ត្រីបច្ចេកទេស ត្រូវចុះពិនិត្យលក្ខណៈបច្ចេកទេសតាមជំហាននីមួយៗ ឲ្យស្របតាមលក្ខណៈបច្ចេកទេសសំណង់ ដើម្បីធានាបានគុណភាពរបស់សំណង់ផងដែរ។ ដោយមើលឃើញពីការលំបាករបស់មន្ត្រីដែលកំពុងបម្រើការងារនៅសាលាខេត្ត និងដើម្បីផ្តល់កន្លែងសមរម្យជូនដល់មន្ត្រីក្នុងការបំពេញការងារប្រចាំថ្ងៃ សម្រាប់បម្រើសេវាសាធារណៈដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជន...
សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន តាមប្រព័ន្ធវីដេអូ

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន តាមប្រព័ន្ធវីដេអូ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋ អាមេរិក-អាស៊ាន តាមប្រព័ន្ធវីដេអូសន្និសីទ នៅទីស្ដីការក្រសួងមហាផ្ទៃ ព្រឹកថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ។ មានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គលេខាធិការរង អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គនាយក នៃអគ្គនាយកដ្ឋាន អគ្គស្នងការនគរបាលជាតិ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ៕    ...
ក្នុង១ថ្ងៃនៅទូទាំងពិភពលោក មនុស្សជិត៦ពាន់នាក់ស្លាប់ និងជាង៣១ម៉ឺននាក់ឆ្លងវីរុសCovid-19

ក្នុង១ថ្ងៃនៅទូទាំងពិភពលោក មនុស្សជិត៦ពាន់នាក់ស្លាប់ និងជាង៣១ម៉ឺននាក់ឆ្លងវីរុសCovid-19

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
Worldometer បានចុះផ្សាយថា កំណើនមនុស្សស្លាប់ និងកំណើនមនុស្សឆ្លងវីរុសCovid-19ប្រចាំថ្ងៃនៅទូទាំងពិភពលោក នៅតែបន្តកើនឡើងដល់ក្នុងកម្រិតខ្ពស់នៅឡើយ ដែលក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃទី២៥ ខែកញ្ញានេះ វីរុសCovid-19បានសម្លាប់មនុស្សអស់ជិត៦ពាន់នាក់ គឺចំនួន ៥៨៧២នាក់ ហើយវីរុសនេះបានឆ្លងទៅមនុស្សថ្មីប្រមាណជាង៣១ម៉ឺននាក់ គឺចំនួន៣១៤ ៨៥៥នាក់ ។ ប្រទេសឥណ្ឌា នៅតែជាប់លេខ១នៅលើពិភពលោក ដែលមានមនុស្សស្លាប់ថ្មីប្រចាំថ្ងៃ និងមនុស្សឆ្លងថ្មីប្រចាំថ្ងៃនៃវីរុសCovid-19ច្រើនជាងគេ ដែលក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ ឥណ្ឌាមានមនុស្សស្លាប់ថ្មីចំនួន១១៤៤នាក់ និងមានមនុស្សឆ្លងថ្មីចំនួន៨៥៩១៩នាក់ ខណៈប្រទេសនេះមានមនុស្សឆ្លងសរុបចំនួន៥៨១៦១០៣នាក់ និងមនុស្សស្លាប់សរុបចំនួន៩២៣១៧នាក់ ។ សូមបញ្ជាក់ថា កំណើនមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់៣២ ៤០៨ ៥០៤នាក់ និងមនុស្សស្លាប់សរុបបានកើនឡើងដល់៩៨៧ ៧២៤នាក់ ខណៈកំណើនមនុស្សជា...
អ្នកវិទ្យាសាស្រ្តស្រាវជ្រាវរកឃើញ សត្វរមាំងក្នុងតំបន់ទេសភាពមេគង្គ ក្នុងខេត្ត ក្រចេះ

អ្នកវិទ្យាសាស្រ្តស្រាវជ្រាវរកឃើញ សត្វរមាំងក្នុងតំបន់ទេសភាពមេគង្គ ក្នុងខេត្ត ក្រចេះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖  អ្នកវិទ្យាសាស្រ្តបានបង្ហាញរូបភាព សត្វ រមាំង (Rucervus eldii) ចំនួន បួនក្បាល ដែលគេថតបានជាលើកដំបូងក្នុង អំឡុងពេលប្រាំឆ្នាំ តាមរយៈការប្រើម៉ាស៊ីនថត ស្វ័យប្រវិត្ត នៅក្នុងដែន ជម្រក សត្វព្រៃសំបូរ ជាតំបន់ការពារធម្ម ជាតិមួយ ស្ថិតក្រោមការគាំទ្រដោយអង្គការ WWF មានទីតាំង ស្ថិតក្នុងតំបន់ទេសភាព ព្រៃលិចទឹក មេគង្គ នៃខេត្ត ក្រចេះ។ សត្វរមាំង ត្រូវបានចាត់ថ្នាក់ ជាប្រភេទសត្វ រងគ្រោះជិតផុតពូជ ទាំងនៅក្នុង ច្បាប់ព្រៃឈើ របស់ប្រទេសកម្ពុជា និងក្នុងបញ្ជីក្រហម របស់អង្គការ IUCN ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថានសូមថ្លែងអំណរគុណចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ សត្វព្រៃនៅក្នុងប្រទេសកម្ពុជា។ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានដោយសហការជាមួយសហគមន៍តំបន់ការពារធម្មជាតិរួមនឹងអង្គការដៃគូបានខិតខំក្នុងការពង្រឹងការអនុវត្តច្បាប់ និងជំរុញឱ្យមានការចូលរួមពីប្រជា...
លោក អ៊ុន ចាន់ដា សំណេះសំណាល និងរៀបចំអាហារសាមគ្គី ជាមួយសិស្សានុសិស្ស នៃវិទ្យាល័យអប់រំពិសេសកំពង់ចាម

លោក អ៊ុន ចាន់ដា សំណេះសំណាល និងរៀបចំអាហារសាមគ្គី ជាមួយសិស្សានុសិស្ស នៃវិទ្យាល័យអប់រំពិសេសកំពង់ចាម

នយោបាយ, ព័ត៌មានជាតិ
កំពង់ចាម៖ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ក្រោយបញ្ចប់បេសកកម្មនៅស្រុកស្រីសន្ធរ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជួបសំណេះសំណាល និងរៀបចំអាហារសាមគ្គីសម្រាប់សិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសកំពង់ចាម និងកុមារកំព្រាកុមារនៅក្នុងមណ្ឌលកុមារកំព្រាខេត្ត។ កម្មវិធីនេះ រៀបចំឡើងនៅបរិវេណវិទ្យាល័យអប់រំពិសេសខេត្តកំពង់ចាម ស្ថិតនៅសង្កាត់វាលវង់ ក្រុងកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត គណៈគ្រប់គ្រងវិទ្យាល័យអប់រំពិសេស និងមណ្ឌលកុមារកំព្រាខេត្ត លោកគ្រូ អ្នកគ្រូ ម្ដាយចិញ្ចឹម កុមារកំព្រា កុមារពិការភ្នែក និងកុមារគថ្លង់ ចំនួន២២៨នាក់។ ថ្លែងក្នុងឱកាសនេ លោកអភិបាលខេត្ត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចការសម្ដេចទាំងទ្វេ តែងតែគិតគូរពីសុខទុ...