ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ស្ពានឆ្លងកាត់ទន្លេមេគង្គ ស្ទឹងត្រង់-ក្រូចឆ្មារ នឹងតភ្ជាប់ នាពេលឆាប់ៗខាងមុខ

ស្ពានឆ្លងកាត់ទន្លេមេគង្គ ស្ទឹងត្រង់-ក្រូចឆ្មារ នឹងតភ្ជាប់ នាពេលឆាប់ៗខាងមុខ

នយោបាយ, ព័ត៌មានជាតិ
កំពង់ចាម៖ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ២០២០នេះ  លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញអមដំណើរ លោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អញ្ជើញចុះពិនិត្យទីតាំងរៀបចំពិធីតភ្ជាប់ស្ពានឆ្លងកាត់ទន្លេមេគង្គ ស្ទឹងត្រង់-ក្រូចឆ្មារ ដែលរាជរដ្ឋាភិបាលគ្រោងនឹងប្រារព្ធពិធីតភ្ជាប់ស្ពានឆ្លងកាត់ទន្លេមេគង្គ ស្ទឹងត្រង់-ក្រូចឆ្មា នាដើមខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ។ ពិធីនេះ គឺស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅឃុំត្រពាំងកក់ ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន, អាជ្ញាធរខេត្តត្បូងឃ្មុំ, កងកម្លាំងប្រដាប់អាវុធ, អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕...
យុទ្ធនាការលើកកម្ពស់សិទ្ធិជនមានពិការភាព​ កំពុងជំរុញអនុវត្តយ៉ាងសកម្មទាំងថ្នាក់ជាតិនិងក្រោមជាតិ

យុទ្ធនាការលើកកម្ពស់សិទ្ធិជនមានពិការភាព​ កំពុងជំរុញអនុវត្តយ៉ាងសកម្មទាំងថ្នាក់ជាតិនិងក្រោមជាតិ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សៀមរាប៖ ក្រុមប្រឹក្សាសកម្មភាពជនពិការ កំពុងសហការណ៍ជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងមហាផ្ទៃ ធ្វើយុទ្ធនាការផ្សព្វផ្សាយការលើកកម្ពស់សិទ្ធិជនមានពិការភាពយ៉ាងសកម្ម នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ នៅក្នុងខេត្តសៀមរាប។ ពិធីផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣ និងផ្សព្វផ្សាយលិខិតបទដ្ឋានបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ ជនមានពិការភាពដល់សមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប។ លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច  អតីតយុទ្ធជន និងយុវនីតិសម្បទា បានអំពាវនាវដល់ជនមានពិការភាពត្រូវរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួនតាមវិធានរបស់ក្រសួងសុខាភិបាលដើម្បីជៀងវាងការឆ្លងជំងឺកូដវីដ-១៩ នៅក្នុង សហគមន៍។ លោក ឯម ច័ន្ទមករា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យច្បាស់លាស់ធ្វើយ៉ាងណាឱ្យជនមានពិការភាព និងក្រុមគ្រួសារមានគុណភាពជីវិតល្...
(Video)៖ ចាប់ខ្លួនស្ត្រីលក់ផលិតផលតាមអនឡាញ តាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ

(Video)៖ ចាប់ខ្លួនស្ត្រីលក់ផលិតផលតាមអនឡាញ តាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ចាប់ខ្លួនស្ត្រីអ្នកលក់ផលិតផលតាមអនឡាញម្នាក់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ហម ម៉េងសែ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ, ញុះញង់ឲ្យមានការរើសអើង និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ។ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានចាប់ខ្លួនស្ត្រីឈ្មោះ ទ្រី សុផានិត អាយុ៣៩ឆ្នាំ  ស្ថិតនៅតាមផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ហម ម៉េងសែ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនបានបញ្ជាក់ថា ឈ្មោះ ទ្រី សុផានិត ត្រូវបានចោទប្រកាន់ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ, ញុះញង់ឲ្យមានការរើសអើង និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០។ ដីកាដដែលបានបញ្ជាក់ថា ជនត្រូវចោទត្រូវបានតុលាក...
អ្នកវិភាគយល់ថា៖ ការឈ្នះឆ្នោត របស់ចូ បៃដិន នឹងនាំមកភាព ធូរស្បើយនិងក្តីព្រួយបារម្ភ នៅតំបន់មជ្ឈិមបូព៌ា

អ្នកវិភាគយល់ថា៖ ការឈ្នះឆ្នោត របស់ចូ បៃដិន នឹងនាំមកភាព ធូរស្បើយនិងក្តីព្រួយបារម្ភ នៅតំបន់មជ្ឈិមបូព៌ា

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អ្នកវិភាគអារ៉ាប់បាននិយាយថា ការបរាជ័យរបស់លោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក បាននាំមកនូវភាពធូរស្បើយ ចំពោះប្រទេសខ្លះនៅតំបន់មជ្ឈិមបូព៌ា ប៉ុន្តែបង្កឲ្យមានក្តីព្រួយបារម្ភច្រើន សម្រាប់ប្រទេសផ្សេងទៀត ដែលប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន ប្រឈមមុខធ្វើការកែសម្រួលគោលនយោបាយខុសគ្នាពីមុន។ លោក Oraib Rantawi ស្ថាបនិកនិងជានាយក នៃមជ្ឈមណ្ឌលសិក្សានយោបាយ មានមូលដ្ឋាននៅទីក្រុង Amman បាននិយាយប្រាប់កាសែត UPI ថា “មានជំរុំអ្នកឈ្នះនិងជំរុំអ្នកចាញ់ គឺអ្នកដែលស្វាគមន៍ចំពោះជ័យជំនះរបស់លោក បៃដិន និងអ្នកដែលមានការភ័យខ្លាច”។ សេចក្តីរាយការណ៍ពីកាសែត UPI ប្រទេសអ៊ីស្រាអែល អារ៉ាប៊ីសាអូឌីត សហភាពអារ៉ាប់រួម និងទួគី គឺស្ថិតនៅក្នុងចំណោមប្រទេស ដែលកំពុងមើលដោយក្តីព្រួយបារម្ភ ដោយហេតុផលរៀងៗខ្លួន ពាក់ព័ន្ធការផ្លាស់ប្តូរជាខ្លាំងក្នុងគោលនយោបាយ អាមេរិក ក្រោមការដឹកនាំរបស់លោក បៃដិន ៕...
នាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនកុមារ៣នាក់​ ដែលបានចូលរួមកីឡាប្រណាំងកង់

នាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនកុមារ៣នាក់​ ដែលបានចូលរួមកីឡាប្រណាំងកង់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ នៅរសៀលថ្ងៃទី​ ១២​ ខែវិច្ឆិកា​ ឆ្នាំ​២០២០នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ចាត់ឱ្យសហការីចុះសួរសុខទុក្ខ​និងយកអំណោយមនុស្សធម៌ផ្តល់ជូន​កុមារចំនួន​ ៣នាក់​ បានចូលរួមប្រកួតកីឡា​ប្រណាំង កង់នៅទីលានទួលម៉ូតូហោះព្រែកលាភ​ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ ដែលរស់ នៅក្នុងគ្រួសារក្រីក្រ​ ។ កុមារទាំង​៣នាក់នោះ​រស់នៅភូមិព្រែកតាគង់​ សង្កាត់​ព្រែកតាសេក​ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ​ មាន​ឈ្មោះ ៖​ ១.​​ ពេជ្រ​ ធារ៉ា​ អាយុ​ ១៣ឆ្នាំ,​ ២.​ សុវណ្ណ​ សាលី​ អាយុ​ ១៤ឆ្នាំ,​ ៣.​ ឈិន​ ភារម្យ​ អាយុ​ ៩ឆ្នាំ​។ លោកស្រី ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ បានមានប្រសាសន៍ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាក បាទក្រហមកម្ពុជា​ មាន​ក្តីអាណិតអាសូរ​ និងកោតសរសេីរចំពោះការតស៊ូរបស់កុមារទាំង​ ៣នាក់ដែលមានឆន្ទៈស្រឡាញ់កីឡាហេីយហ៊ានចូលរួមប...
កម្ពុជា-ជប៉ុន ដាក់ទិសដៅ៥ឆ្នាំជួយពលរដ្ឋខ្មែរឲ្យចេះដាំបន្លែតាមបែបទំនើប ដើម្បីផ្គត់ផ្គង់តម្រូវការម្ហូបអាហារក្នុងវិស័យទេសចរណ៍

កម្ពុជា-ជប៉ុន ដាក់ទិសដៅ៥ឆ្នាំជួយពលរដ្ឋខ្មែរឲ្យចេះដាំបន្លែតាមបែបទំនើប ដើម្បីផ្គត់ផ្គង់តម្រូវការម្ហូបអាហារក្នុងវិស័យទេសចរណ៍

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ក្រសួងទេសចរណ៍ កម្ពុជា និងក្រុមហ៊ុនជប៉ុន ម៉ាយ៉ាតុហ្គ្រីន ខូអិលធីឌី បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីភាពជាដៃគូលើការអភិវឌ្ឍខ្សែក្រវាត់បៃតងក្នុងវិស័យទេសចរណ៍ ជួយឱ្យប្រជាពលរដ្ឋកម្ពុជាចេះបច្ចេកទេសដាំបន្លែ និងកសិផលនានាតាមបែបទំនើបរបស់ជប៉ុន ។ ដើម្បីទទួលបានកសិផលដែលមានគុណភាព-សុវត្ថិភាពខ្ពស់យកទៅផ្គត់ផ្គង់តម្រូវការម្ហូបអាហារក្នុងវិស័យទេសចរណ៍ និងអាចឈានដល់ការនាំចេញទៅលក់នៅប្រទេសជប៉ុន។ អនុស្សរណៈនេះត្រូវបានចុះហត្ថលេខាដោយលោក ថោង រដ្ឋស័ក្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអភិវឌ្ឍន៍ផលិតផលទេសចរណ៍ ជាមួយលោក ណាបេស៉ីម៉ា កាតស៊ូហ៉ីតុ (Nabeshima Katsuhito) ប្រធានក្រុមហ៊ុនម៉ាយ៉ាតុហ្គ្រីន ក្រោមអធិបតីភាពលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក មីកាមិ ម៉ាសាហ៉ីរ៉ូ (Mikami MASAHIRO) ឯកអគ្គរាជទូជប៉ុនប្រចាំកម្ពុជា នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីក្រសួងទេសចរណ៍។ លោក​ ថោង រដ្...
ព្រះអង្គម្ចាស់ នរោត្តម អម្រឹទ្ធីវង្សអគ្គនាយកក្រុមហ៊ុន «Royal Future international Cambodia» ផ្តល់ម៉ាស់ និងជែលជូនរដ្ឋបាលរាជធានីភ្នំពេញ

ព្រះអង្គម្ចាស់ នរោត្តម អម្រឹទ្ធីវង្សអគ្គនាយកក្រុមហ៊ុន «Royal Future international Cambodia» ផ្តល់ម៉ាស់ និងជែលជូនរដ្ឋបាលរាជធានីភ្នំពេញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះអង្គម្ចាស់ នរោត្តម អម្រឹទ្ធីវង្ស អគ្គនាយកក្រុមហ៊ុន «Royal Future international Cambodia» បាននាំយកម៉ាស់ និងជែលមួយចំនួនជូនដល់សាលារាជធានីភ្នំពេញ ដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩។ លោកឧកញ៉ា ឆាយ សុធា តំណាងក្រុមហ៊ុន និងសហការី នាំយកទៅប្រគល់ជូនសាលារាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។លោកឧកញ៉ា ឆាយ សុធា មានប្រសាសន៍ថា អំណោយជាទឹកព្រះទ័យដ៏ថ្លៃថ្លារបស់ព្រះអង្គម្ចាស់ នរោត្តម អម្រឹទ្ធីវង្ស ជូនដល់សាលារាជធានីភ្នំពេញនេះ មានម៉ាស់ពេទ្យ និងម៉ាស់ប្រអប់ ១៥,០០០ម៉ាស់ និងជែលលាងដៃ ២០០ដប។ លោកបានគូសបញ្ជាក់ថា អំណោយទាំងនេះ គឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។ ជាពិសេសសាលារាជធានីភ្នំពេញ ដែលបាននិងកំពុងធ្វើសកម្មភាពយ៉ាងសកម្មភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ លោក សេង វណ្ណៈ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ តំណាងឱ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានទទួលយកម៉ាស់ និង...
អតីតតំណាងរាស្រ្ត CNRP លោកស្រី លី ស្រីវីណា ទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញ និងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

អតីតតំណាងរាស្រ្ត CNRP លោកស្រី លី ស្រីវីណា ទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញ និងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
អតីតតំណាងរាស្រ្ត CNRP លោកស្រី លី ស្រីវីណា ទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញ និងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា លិខិតគោរពស្នើសុំរបស់លោកស្រី លី ស្រីវីណា ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក៏ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា យល់ព្រមហើយក្នុងការទទួលយកលោកស្រី មកធ្វើជាសមាជិកគណបក្ស។  ...
ឧកញ៉ា ហ៊ួត​ ប្រកាសបិទក្លឹបហាត់ប្រាណ ហ៊ួត ជា សាខា ផ្សារឈូកមាស មួយរយះដើម្បីការពារកូវីដ ១៩

ឧកញ៉ា ហ៊ួត​ ប្រកាសបិទក្លឹបហាត់ប្រាណ ហ៊ួត ជា សាខា ផ្សារឈូកមាស មួយរយះដើម្បីការពារកូវីដ ១៩

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ស្របពេលដែលរដ្ឋាភិបាល ប្រកាសឲ្យផ្អាកដំណើរជាបណ្តោះអាសន្ន នូវកន្លែងក្លឹបកម្សាន្ត ភោជនីយ៍ដ្ឋាន និងកន្លែង សប្បាយ សប្បាយ នោះ​មក លោកឧកញ៉ា ហ៊ួត​ ជា អគ្គនាយកក្រុមហ៊ុន ហ៊ួត ជា ក៏បានប្រកាសផ្អាកកន្លែងហត្ថប្រាណរបស់លោកផងដែរ ។ យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ដែលបានផ្សព្វផ្សាយ កាលពីថ្ងៃទី១០ ខែវិច្ឆិកានេះ បានបញ្ជាក់ថា សូមអធ្យាស្រ័យ ក្លឹបហាត់ប្រាណ ហ៊ួត ជា សាខា ផ្សារឈូកមាសសូមផ្អាកដំណើរការ១រយះតាមការណែនាំរបស់រាជរដ្ឋាភិបាល ដោយសារ ការទប់ស្កាត់ជំងឺ កូវិដ 19 បិទពីថ្ងៃ10/11/2020 រហូតមានការជូនដំណឹង ( សូមអភ័យទោសអតិថិជនផង ) ។  ...
លោក ហ៊ុន ម៉ាណែត ផ្តល់ស្រូវពូជចំនួន៣២០តោនដល់ប្រជាកសិករ ក្នុងខេត្តកំពង់ចាម

លោក ហ៊ុន ម៉ាណែត ផ្តល់ស្រូវពូជចំនួន៣២០តោនដល់ប្រជាកសិករ ក្នុងខេត្តកំពង់ចាម

នយោបាយ, ព័ត៌មានជាតិ
កំពង់ចាម៖ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ​ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងខេមរ:ភូមិន្ទ​ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ស្រូវពូជចំនួន៣២០តោន ជូនដល់ប្រជាកសិករចំនួន៣២០០គ្រួសារ ដែលទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅខេត្តកំពង់ចាម។ ពិធីនេះធ្វើឡើងនៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន  ព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ​ ខេត្តកំពង់ចាម ដោយមានការចូលរួមពីលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក ខ្លូត​ ផន​ ប្រធានក្រុម​ប្រឹក្សា​ខេត្ត​ ផងដែរ។ អំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹក...