ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលហុងគ្រី

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលហុងគ្រី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
បន្ទាប់ពីបានអញ្ជើញទទួលជួបពិភាក្សាការងារជមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រីរួចហើយនោះនៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សារណៈរវាងកម្ពុជា និងហុងគ្រីចំនួន៣ផងដែរ។ កិច្ចព្រមព្រៀងនិងអនុស្សារណៈ ដែលនឹងត្រូវចុះហត្ថលេខានោះរួមមាន៖ ១- កិច្ចព្រមព្រៀងស្តីពីសេវាដឹកជញ្ជូនតាមផ្លូវអាកាសចរ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលហុងគ្រី។ ២- អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការគ្រប់គ្រងធនធានទឹក រវាងក្រសួងធនធានទឹក និងឧតុនិយមនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃហុងគ្រី។ ៣- អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្មហុងគ្រី៕ ឥត...
រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជាជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការបរទេសនិងពាណិជ្ជកម្មហុងគ្រី

រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជាជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការបរទេសនិងពាណិជ្ជកម្មហុងគ្រី

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)៖លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ភីធ័រ ហ្សីយាតូ (Péter Szijjártó) រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រីនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងឱកាសលោករដ្ឋមន្ត្រីហុងគ្រីបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។ រដ្ឋមន្ត្រីពាណិជ្ជកម្ម បានសម្តែងនូវគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកឧត្តមរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី និងសហការី។ ភាគីទាំងពីរបានបញ្ជាក់អំពីសារៈសំខាន់នៃទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងហុងគ្រី ទាំងផ្នែកការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្ម តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចផ្លូវការរបស់ប្រមុខរដ្ឋាភិបាលនៃភាគីទាំងពីរ។រី ទន្ទឹមនឹងការបង្កើតការិយាល័យស្ថានទូតហុងគ្នៅកម្ពុជា ភាគីទាំងពីរនឹងប្រារព្ធខួបទី៦៥ឆ្នាំ នៃការបង្ក...
កសកម្មភាពហ៊ុមព័ទ្ធរបងដោយខុសច្បាប់ ដើម្បីយកច្រាំងទន្លេមេគង្គជាកម្មសិទ្ធិ នៅសង្កាត់ព្រែកឯង ចាប់ផ្តើមឡើងវិញ

កសកម្មភាពហ៊ុមព័ទ្ធរបងដោយខុសច្បាប់ ដើម្បីយកច្រាំងទន្លេមេគង្គជាកម្មសិទ្ធិ នៅសង្កាត់ព្រែកឯង ចាប់ផ្តើមឡើងវិញ

នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖ នារសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០នេះ កសកម្មភាពហ៊ុមព័ទ្ធរបងដោយខុសច្បាប់ ពីសំណាក់ក្រុមឈ្មួញដី ដើម្បីយកច្រាំងទន្លេមេគង្គជាកម្មសិទ្ធិ នៅសង្កាត់ព្រែកឯង ចាប់ផ្តើមឡើងវិញ។ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានឲ្យដឹងនៅមុននេះបន្តិចថា ក្រុមកម្មករប្រមាណ១០នាក់ កំពុងចាប់ផ្តើមផ្សារដែក និងបាំងស័ង្កសី ធ្វើរបងហ៊ុមព័ទ្ធយកច្រាំងទន្លេ នៅភូមិក្បាលជ្រោយ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ដែលអាជ្ញាធរខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលរសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២ បានបញ្ជាឲ្យផ្អាកម្តងរួចមកហើយ។ ក្នុងពេលហាមឃាត់នោះ មន្ត្រីសាលាខណ្ឌច្បារអំពៅ បានឲ្យដឹងថា ករណីសាងសង់របងដែកនេះ «មិនទាន់មានលិខិតអនុញ្ញាតសាងសង់ពីសមត្ថកិច្ចជំនាញ។ ដូច្នេះក្រុមការងារសម្រេចឲ្យម្ចាស់របងផ្អាកការសាងសង់របងជាបណ្តោះអាសន្នសិន រងចាំការដោះស្រាយទំនាស់ជាមុនសិន»។ របាយការណ៍ដដែលនេះ ដែលប្រជាពលរដ្ឋផ្ញើមកអ្នកសារព័ត៌មាន នាល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ បានលើកឡ...
លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាលើកទី១០

លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាលើកទី១០

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក​​ ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា (គ.ក.ប.) បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាលើកទី១០ ដោយមានការចូលរួមពីតំណាងនៃក្រសួង ស្ថាប័ន ចំនួន ១៤ ដែលជាសមាជិកនៃ គ.ក.ប. និងលេខាធិការដ្ឋាន គ.ក.ប នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។ កិច្ចប្រជុំ បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធ និងល្អប្រសើរពីសំណាក់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិក នៃ គ.ក.ប. ក្នុងសកម្មភាពពង្រឹងនិងលើកកម្ពស់វិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជាក្នុងពេលកន្លងមក។ លោករដ្ឋមន្រ្តីបានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រេចបាននូវលទ្ធផលសំខាន់ៗយ៉ាងច្រើនក្នុងឆ្នាំ​២០​១៩និង២០២០ រួមមាន ១-ការចុះបញ្ជីកម្មសិទ្ធិបញ្ញា ជាពិសេសការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញនិងម៉ាកសមូហភាពទាំងនៅកម្ពុជានិងបណ្តាប្រទេសសំខាន់ៗ ២-ការចូលជាសមាជិកនៃកិច្ចព្...
 ស្ងាត់ៗ​​តារាចម្រៀង ខាន់ ជេមស៍ ចាប់ដៃរកស៊ីជាមួយ​​និងអ្នកជំនួញ​ល្បី​ៗ​នៅ​កំពង់ចាម

 ស្ងាត់ៗ​​តារាចម្រៀង ខាន់ ជេមស៍ ចាប់ដៃរកស៊ីជាមួយ​​និងអ្នកជំនួញ​ល្បី​ៗ​នៅ​កំពង់ចាម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ស្ងាត់ៗ​​តារាចម្រៀង ខាន់ ជេមស៍ ចាប់ដៃរកស៊ីជាមួយ​​និងអ្នកជំនួញ​ល្បី​ៗ​នៅ​កំពង់ចាម ហើយ​​​នេះ​គឺ​ជា​ជោគជ័យ​ថ្មី​មួយ​ទៀត​របស់​លោក​ បន្ទាប់​ពី​តារា​ចម្រៀង​រូប​នេះ ហក់​មក​រក​ស៊ី​លើ​​មុខ​ជំនួញ​អចលនទ្រព្យ​ដូច​ជា​ ដីឡូតិ៍​​ ផ្ទះ​ល្វែង​បន្ថែម​លើ អាជីព​ជា​អ្នក​សិល្បៈ​។ តារាចម្រៀង ខាន់ ជេមស៍ មិន​បាន​ទម្លាយ​ប្រាប់​ពី​ដើម​ទុន​ដែល​លោក​ចូល​ហ៊ុន​លើ ការ​សាង​សង់​បុរី​ខាង​លើ​នោះឡើយ ប៉ុន្តែ​តាមដឹងនោះគឺ មាន​ច្រើន​គួរសម ក្នុង​នោះ​វិនិយោគ លើ​ផ្ទះ​ល្វែង ដែល​ជា​​មួយ​ផ្នែក​នៃ​គម្រោង​ទាំង​មូល។ បុរី សម្បត្តិ ហេង គម្រោង​ទី៥ នៅ​ក្រុង​កំពង់​ចាម ដែល​មាន​ចូល​ហ៊ុន​រក​ស៊ី​ជា​មួយ​ឧកញ៉ា​​ ព្រម​ទាំង​អ្នក​ជំនួញ​ល្បី​ៗ​ក្នុង​ខេត្ត​កំពង់​ចាម កំពុង​តែ​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​ស្រទាប់​មហាជន។ អ្វី​ដែល​ជា​ការ​ចាប់​អារម្មណ៍​ខ្លាំង​នោះ គម្រោង​ក្រោម​ទុន​រាប់​សិប​លាន​ដុល្លារ​​នេះ  ចំណែកតារា​ចម្រៀង​ល្បី​ឈ្មោះ​ លោក​ខាន់ ជេមស៍ ...
នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតឧបត្ថម្ភអង្ករចំនួន៣តោនជូនរដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ សម្រាប់ចែកជូនប្រជាពលរដ្ឋ

នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតឧបត្ថម្ភអង្ករចំនួន៣តោនជូនរដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ សម្រាប់ចែកជូនប្រជាពលរដ្ឋ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
 ប៉ុស្តិ៍ប៉ោយប៉ែត÷លោក ឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី ២ ខែ វិច្ឆិកា ឆ្នាំ ២០២០ លោកបានឧបត្ថម្ភ អង្ករចំនួន ៣ តោន (បីតោន) ជូនរដ្ឋបាលសាលាខេត្ត បន្ទាយមានជ័យ សម្រាប់​ចែក​ជូន ប្រជាពលរដ្ឋដែលរងការខ្វះខាតនឹងងាយរងគ្រោះដោយសាទឹកជំនាន់នាពេលកន្លងផុតទៅ ។ លោក ឧត្តមសេនីយ៍ត្រី អុី ចំរើន តែងតែផ្សាភ្ជាប់ជាមួយអាជ្ញាធរ នឹងប្រជាពលរដ្ឋគ្រប់ពេលវេលាដែលមានការលំបាកកើតឡើង នៅក្នុងប្រទេសកម្ពុជាហើយ​កន្លងទៅលោក​ក៏បានចូលរួម​ជួយឧបត្ថម្ភថវិការចំនួន​៥ ពាន់ដុល្លារអាមេរិក​​ជួយ​ដល់រាជរដ្ឋាភិបាលក្នុងការជួយ​ប្រជាពលរដ្ឋរងគ្រោះដោយទឹកភ្លៀងនិងទឹកជំនាន់។ ជាមួយគ្នានេះដែរ កាលពី​ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ លោក ឧត្តមសេនីយ៍ត្រី អុី ចំរើនបានចូលរួមបរិច្ចាគថិវិកាចំនួន១ពាន់ដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់។ ...
នាយករដ្ឋមន្ត្រីថៃប្រកាសមិនលាលែងចេញពីតំណែងនាយករដ្ឋមន្ត្រី តាមការទាមទាររបស់ក្រុមបាតុករយុវជនថៃនោះទេ

នាយករដ្ឋមន្ត្រីថៃប្រកាសមិនលាលែងចេញពីតំណែងនាយករដ្ឋមន្ត្រី តាមការទាមទាររបស់ក្រុមបាតុករយុវជនថៃនោះទេ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រទេសថៃ៖ លោក ប្រាយុទ្ធ ចាន់អូឆា នាយករដ្ឋមន្ត្រីថៃ ក្រោយពីចប់កិច្ចប្រជុំពេញអង្គសភាវិសាមញ្ញ​ នៅម៉ោង 22:00នាទីមុននេះបន្តិច បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានថា« លោកមិនលាលែងចេញពីតំណែងនាយករដ្ឋមន្ត្រី តាមការទាមទាររបស់ក្រុមបាតុករយុវជនថៃនោះទេ។ ប៉ុន្តែលោក ប្រាយុទ្ធ បានយល់ព្រមតាមសំណើរនៃអង្គប្រជុំរដ្ឋសភា ត្រៀមរៀបចំបង្កើតគណៈកម្មាធិការ ដើម្បីដោះស្រាយ​វិបត្តិសង្គមថៃដែលបានកេីតឡើងនាពេលបច្ចុប្បន្ន និងរកដំណោះស្រាយផ្នែកនយោបាយ ដោយមានការចូលរួមឲ្យទូលំទូលាយពីគ្រប់ភាគី។ រដ្ឋសភាថៃ បានបើកសម័យប្រជុំពេញអង្គវិសាមញ្ញរយៈពេល២ថ្ងៃ ពោលចាប់ផ្តើមពីថ្ងៃទី26 – 27 ខែតុលា ឆ្នាំ2020 តាមការទាមទារនៃក្រុមបាតុករយុវជនថៃ​ ឲ្យលោក ប្រាយុទ្ធ ចាន់អូឆា ចុះចេញពីតំណែងនាយករដ្ឋមន្ត្រី ទាមទារឲ្យកែច្បាប់រដ្ឋធម្ម​នុញ្ញ និងកំណែទម្រង់ស្ថាប័នព្រះមហាក្សត្រ៕ ប្រភព: តូម៉ាតូ តាមដានកិច្ចប្រជុំសភាថៃ  ...
ឯកអគ្គរដ្ឋទូតសិង្ហបុរីទើប​​ចប់បេសកកម្មកាទូតចាត់ទុក«កម្ពុជាគឺជាប្រទេសដែលមានសុវត្ថិភាពបំផុតសម្រាប់ការរស់នៅដែលរួចផុតពីការឆ្លងនៃជំងឺកូវីដ-១៩»

ឯកអគ្គរដ្ឋទូតសិង្ហបុរីទើប​​ចប់បេសកកម្មកាទូតចាត់ទុក«កម្ពុជាគឺជាប្រទេសដែលមានសុវត្ថិភាពបំផុតសម្រាប់ការរស់នៅដែលរួចផុតពីការឆ្លងនៃជំងឺកូវីដ-១៩»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅ​​ព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ ២០​២០​នេះបានទទួលជួបពិភាក្សាការងារជាមួយ លោក​​ ម៉ៃឃែល តាន់ (Michael Tan) ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំកម្ពុជា ដែលបានបញ្ចប់អាណត្តិបេសកម្មកាទូត​រយៈ​ពេល៤ឆ្នាំកន្លះនៅក្នុងប្រទេសកម្ពុជា។ លោក ម៉ៃឃែល តាន់ (Michael Tan) បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ក្នុងរយៈពេល៤ ឆ្នាំកន្លះ ក្នុងការបំពេញបេសកកម្មនៅកម្ពុជាឯកឧត្តមពិតជាមានមោទនភាពណាស់ដែលបានធ្វើការយ៉ាងជិតស្និតជាមួយនឹងប្រជាពលរដ្ឋកម្ពុជា ជាមួយមិត្តភក្តិ មន្ត្រីរាជការ ថ្នាក់ដឹកនាំ ជាពិសេសបានទទួលការគាំទ្រ ក៏ដូចជាសហការយ៉ាងល្អអំពីរាជរដ្ឋាភិបាលកម្ពុជា ដែលនាំឱ្យបេសកកម្មការទូតរបស់លោក​​នៅកម្ពុជាទទួលបាននូវភាពជោគជ័យយ៉ាងត្រចះត្រចង់ នោះគឺនាំមកនូវទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជាការវិនិយោគលើវិស័យទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្សមានការកើនឡើងខ្ពស់ម...
៌ក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់គ្រឿងសំណង់បានពង្រីកខ្លួន​​បើកសម្ភោធសាខាថ្មីនៅក្រុងបាវិត

៌ក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់គ្រឿងសំណង់បានពង្រីកខ្លួន​​បើកសម្ភោធសាខាថ្មីនៅក្រុងបាវិត

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
«ដោយសារតែកម្ពុជាមានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច​​និងការរីកចម្រើន​ស្ទើរគ្រប់វិស័យ បូករួមមូលដ្ឋានគ្រឹះធំ គឺ ​ស្ថេរភាពនយោបាយល្អ ដែលកត្តាទាំងនេះ ទើបជំរុញឲ្យ​​ប្រជាជន​មាន​​តម្រូវការគ្រឿងសំណង់និងការសាងសង់​ផ្ទះសម្បែង​​។ ដូច្នោះ​ហើយ​បាន​ជាក្រុមហ៊ុន​ហ៊ានវិនិយោគនៅក្រុងបាវិត ដោយគិតថា នឹង​​មានតម្រូវការច្រើន ផ្នែក​​គ្រឿងសំណង់ រួច​​សម្រេចចិត្ត បើកពង្រីកសាខាថ្មីនៅក្រុងបាវិតតែម្តង» ហើយ​នេះបើ​​តាមការលើកឡើងរបស់​លោក​ឧកញ៉ា ហ៊ួត ជា អគ្គនាយក​ក្រុមហ៊ុន​បាន​​បញ្ជាក់​ប្រាប់ ដេលីខ្មែរ។​​​​ លោក ហួត សារិទ្ធជាម្ចាស់សាខា  បានថ្លែងថា« នៅក្នុងកម្មវិធីនោះដែរក៏មានតំណាងរបស់លោកឧកញ៉ា ហ៊ួត ជា គឺនាយកប្រតិបត្តិ និងខ្ញុំបាទបានឡើងកាត់ខ្សែបូរ ជាមួយតំណាងចែកចាយក្រុមហ៊ុនហ៊ួតជានៅក្រុងបាវិត និងមានកម្មវិធីចែកចំណោយដល់អ្នកក្រីក្រនៅក្នុងតំបន់នោះដែរ»។​ ក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់​​គ្រឿងសំណង់ គឺជាក្រុមហ៊ុន​លេចធ្លោ​មួយ ក្នុងការផ្គត់ផ្គង់គ្...
លោក​ ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភាអញ្ជើញចូលរួមប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

លោក​ ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភាអញ្ជើញចូលរួមប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក​​ ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និង​ជាអ្នកនាំពាក្យព្រឹទ្ធសភា នាព្រឹកថ្ងៃទី០​៣ ខែវិច្ឆិកា ឆ្នាំ២០២០​បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដោយមានរបៀបវារៈចំនួន ០៦ ដូចខាងក្រោម៖ ១-ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។ ២-ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ។ ៣-ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ស្តីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ រវាងរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន។ ៤-ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឱ្យយោបល់លើស...