ថ្ងៃទី៣ភ្ញៀវទេសចរសម្រុកមកលេងខេត្តរតនគិរីជាង៣ម៉ឺននាក់ ខណៈសេវាកម្មស្នាក់នៅ១.១២៩បន្ទប់ពេញទាំងអស់
រតនគិរី៖ លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៏ ខេត្ដរតនគិរី បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១៩ សីហានេះ ថា រយៈពេល ៣ថ្ងៃ (១៧ -១៩ សីហា ឆ្នាំ២០២០) នាឱកាសឈប់សម្រាក ជំនួសពិធីបុណ្យចូលឆ្នាំថ្មីនេះ មានភ្ញៀវទេសចរសម្រុកមកលេងខេត្តរតនគិរីមានចំនួន២២.៥០២នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមានចំនួន១០១នាក់ផងដែរ។
លោកប្រធានមន្ទីរទេសចរណ៍ខេត្ត បានបន្តថា៖ សម្រាប់ថ្ងៃទី៣ នៃការឈប់សម្រាកនេះ ផ្នែកសេវាកម្មស្នាក់នៅមាន១.១២៩ បន្ទប់ បានទទួលភ្ញៀវពេញទាំងអស់។
លោកបន្ថែមថាការកើនឡើងយ៉ាងគំហុកនេះនៃភ្ញៀវទេសចរចូលមកទស្សនាកំសាន្តសប្បាយក្នុងខេត្តរតនគិរី គឺដោយសារកត្តាសុខសន្តិភាព ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់បានតភ្ជាប់ពីខេត្តមួយទៅខេត្តមួយមានភាពងាយស្រួល ជាពិសេស នោះកត្តាសេដ្ឋកិច្ចក៏ជារឿងមួយសំខាន់ផងដែរ។ បើពួកគាត់មិនមានជីវភាពធូរធារទេ ប្រាកដណាស់ថាពួកគាត់មិនធ្វើដំណើរកំសាន្តនោះឡើយ។
ដោយឡែកចំពោះវិធានការការពារ ទប់ស្កាត់ជំងឺកូវីដ-១៩ លោកប្រធានមន្ទីរទេសចរណ៍...








