ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
លោក ឃួង ស្រេង៖ណែនាំឲ្យមន្ទីរសាធារណការ ដាំស្មៅជួសដើមឈើដែលងាប់និងដាំផ្កានៅតាមចិញ្ចើមផ្លូវទាំងអស់នៅក្នុងបរិវេនវិមានឈ្នេះឈ្នះ

លោក ឃួង ស្រេង៖ណែនាំឲ្យមន្ទីរសាធារណការ ដាំស្មៅជួសដើមឈើដែលងាប់និងដាំផ្កានៅតាមចិញ្ចើមផ្លូវទាំងអស់នៅក្នុងបរិវេនវិមានឈ្នេះឈ្នះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖. លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឲ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដាំស្មៅ ជួសដើមឈើដែលងាប់និងដាំផ្កានៅតាមចិញ្ចើមផ្លូវទាំងអស់នៅក្នុងបរិវេនវិមានឈ្នេះឈ្នះ ជាមួយនិងការណែនាំអោយ សន្តិសុខសណ្តាប់ធ្នាប់ប្រាប់ទៅប្រជាពលរដ្ឋដែលទៅដើរលេងកំសាន្តនៅទីក្នុងវិមាននេះ ទុកដាក់សំរាមអោយបានល្អផងដែរ។ ការណែនាំបែបនេះរបស់ លោកឃួង ស្រេង. បែបនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៥ខែសីហាឆ្នាំ២០២ ០នេះ ខណៈលោកឃួង ស្រេង ដឹកនាំអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធមួយចំនួនចុះត្រួតពិនិត្យមើលវិមានឈ្នះឈ្នះនិងតាមបណ្ដោយវិថីមហាវិថីឈ្នះឈ្នះនេះ ដើម្បីធ្វើយ៉ាងណាឱ្យបរិវេនវិមានឈ្នះឈ្នះនិងនៅតាមបណ្តោយផ្លូវនេះ មានសណ្តាប់ធ្នាប់សោភណ្ឌភាព បរិស្ថាន និងអនាម័យល្អប្រសើរ ។ លោក ឃួង ស្រេង. បានមានប្រសាសន៍ លើកឡើងថា នៅក្នុងបរិវេនវិមានឈ្នះឈ្នះនេះ ក្នុងមួយថ្ងៃមួយថ្ងៃមានប្រជាពលរដ្ឋមក ដើរលេងកំសាន្តរាប់ពាន់នាក់ ដូច្នេះ កម្លាំងសន្តិសុខ...
តំណាងអគ្គនាយកដ្ឋានគយនិងវិស័យឯកជន​ ពិភាក្សាស្តីពី “បញ្ហាពាក់ព័ន្ធនឹងការនាំចូលវត្ថុធាតុដើមបម្រើវិស័យផលិតកម្មនៃសហគ្រាសធុនតូច និងមធ្យម”

តំណាងអគ្គនាយកដ្ឋានគយនិងវិស័យឯកជន​ ពិភាក្សាស្តីពី “បញ្ហាពាក់ព័ន្ធនឹងការនាំចូលវត្ថុធាតុដើមបម្រើវិស័យផលិតកម្មនៃសហគ្រាសធុនតូច និងមធ្យម”

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
មន្រ្តីនៃ​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពី “បញ្ហាពាក់ព័ន្ធនឹងការនាំចូលវត្ថុធាតុដើមបម្រើវិស័យផលិតកម្មនៃសហគ្រាសធុនតូច និងមធ្យម” ចូលរួមពីលោក​​ ផា អេងវេង អគ្គនាយករងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាប្រធាននៃកិច្ចប្រជុំ និងវត្តមាន លោក​​ឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារទី៤ គយ-សហគ្រាសធុនតូច និងមធ្យមនៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន។ ក្រៅពីនេះមាន លោក​​ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារទី៣ គយ-ធុរកិច្ចបម្រើទីផ្សារក្នុងស្រុកនៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន និងវត្តមាន និងលោក​ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងមានការចូលរួមពីសំណាក់សមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា មន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងម្ចាស់ អ្នកតំណាង ក្រុមហ៊ុន សហគ្រាសធុនតូច និងមធ្យមជាច្រើនរូ...
មន្ត្រីសាខា ក.ប.ប. ខេត្តឧត្តរមានជ័យបន្តចុះត្រួតពិនិត្យនិងផ្សព្វផ្សាយអំពីគុណភាពសុវត្ថិភាពម្ហូបអាហារនៅក្នុងផ្សារអន្លង់វែង

មន្ត្រីសាខា ក.ប.ប. ខេត្តឧត្តរមានជ័យបន្តចុះត្រួតពិនិត្យនិងផ្សព្វផ្សាយអំពីគុណភាពសុវត្ថិភាពម្ហូបអាហារនៅក្នុងផ្សារអន្លង់វែង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ខេត្ដឧត្តរមានជ័យ)៖មន្ត្រីសាខា ក.ប.ប. ខេត្ដឧត្តរមានជ័យ ដោយមានកិច្ចសហការចូលរួមជាមួយពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈ​កម្មការផ្សារ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ បានបន្តចុះត្រួតពិនិត្យ និងផ្សព្វ​ផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ម្ហូបអាហារវេចខ្ចប់ស្រាប់ នៅក្នុងផ្សាអន្លង់វែង មានទីតាំងនៅភូមិអូរចិញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ នៅក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានដកយកគំរូម្ហូបអាហារ ១៦ គំរូ មកធ្វើតេស្តបឋមរួមមាន៖ ប្រហុក ប្រភេទជ្រក់ ខ្ញីហាន់ មីសួរ នំបញ្ចុក បង្គារ មឹក សណ្ដែកបណ្ដុះ ប្រហិតសាច់គោ និងអំបិល ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសំបកវេចខ្ចប់ផងដែរ។ ជាលទ្ធផលមន្ត្រីជំនាញ ពុំបានរកឃើញភាពមិនប្រក្រតីណាមួយនៅក្នុងគំរូផលិតផលទំនិញទាំងនោះឡើយ។ ទន្...
រដ្ឋបាលរាជធានីភ្នំពេញសម្ពោធដាក់ឲ្យប្រើប្រាស់សាលាបុណ្យភូមិក្បាលដំរី សង្កាត់ កាកាបទី១ ខណ្ឌពោធិ៏សែនជ័យ អស់ថវិកាប្រមាណ៧ ម៉ឺនដុល្លារ

រដ្ឋបាលរាជធានីភ្នំពេញសម្ពោធដាក់ឲ្យប្រើប្រាស់សាលាបុណ្យភូមិក្បាលដំរី សង្កាត់ កាកាបទី១ ខណ្ឌពោធិ៏សែនជ័យ អស់ថវិកាប្រមាណ៧ ម៉ឺនដុល្លារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សាលាបុណ្យនៅភូមិក្បាលដំរីដែល បានសាងសង់អំពីឈើ ហើយបានទទួលរងនូវការខូចខាត ចាស់ទ្រុឌទ្រោមនិងលិចទឹកផងនោះ ត្រូវបានធ្វើការសាងសង់ឡើងវិញ ជាប្រភេទអគារថ្ម ដោយបានចំណាយថវិកា ប្រមាណ៧ម៉ឺនដុល្លារអាមេរិក។ ពិធីបុណ្យឆ្លងនិងសម្ពោធសាលាបុណ្យនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៤សីហាឆ្នាំ២២០ ក្រោមអធិបតីភាព លោកស្រីកែវ សុខពិសី អភិបាលរាជធានីភ្នំពេញ និងមានការ ចូលរួមពីប្រជាពលរដ្ឋ ពុទ្ធបរិស័កជាច្រើនរូប ទៀតនៅភូមិក្បាលដំរី ផ្លូវ១០៥k ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍​សែន​ជ័យ ហើយក្នុងពិធីនេះក៏មាន ការសូត្រមន្ត រាប់បាត្រជាមួយព្រះសង្ឃចំនួន៤៨អង្គផងដែរ។ លោកស្រីកែវ សុខពិសី បាន បញ្ជាក់ឲ្យ ដឹងថា ដោយមើលឃើញថាអាគារសាលា បុណ្យភូមិក្បាលដំរី មានសភាព ចាស់ទ្រុឌទ្រោម លោកស្រីបានសម្រេចធ្វើការ សាងសង់ឡើងវិញ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌ សង្កាត់ និងប្រជាពលរដ្ឋ ។ សាលាបុណ្យថ្មីនេះមានទទឹង៩,៣ ម៉ែត្រ បណ្ដោយ១៦,២ម៉ែត្រ កំពស់៧,៩ម៉ែត្រនិងរោងអ្នកតាមាន...
រយៈពេល ០៧ខែឆ្នាំ២០២០នេះ ចំណូលពន្ធ-អាករគ្រប់ប្រភេទបាន​​​ប្រមាណជា ១៩៤.១៣លានដុល្លារអាមេរិកស្មើនឹង ៦.៨១%នៃផែនការប្រចាំឆ្នាំ

រយៈពេល ០៧ខែឆ្នាំ២០២០នេះ ចំណូលពន្ធ-អាករគ្រប់ប្រភេទបាន​​​ប្រមាណជា ១៩៤.១៣លានដុល្លារអាមេរិកស្មើនឹង ៦.៨១%នៃផែនការប្រចាំឆ្នាំ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ យោងតាមរយបាយការណ៍របស់ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារនៅ​​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ២០២០ បង្ហាញ​​ថា ក្នុងខែកក្កដា ឆ្នាំ២០២០ ចំណូលពន្ធ-អាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យ ចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ)មានចំនួន ៧៨៦.២៤ប៊ីលានរៀល (ប្រមាណជា ១៩៤.១៣លានដុល្លារអាមេរិក) ស្មើនឹង ៦.៨១% នៃផែនការប្រចាំឆ្នាំ បើធៀបនឹងចំណូលពន្ធ-អាករប្រចាំខែកក្កដា ឆ្នាំ២០១៩ ឃើញថាថយចុះចំនួន ៧៥,៧១ប៊ីលាន​​រៀល (ប្រ​មាណជា ១៦.២២លានដុល្លារអាមេរិក) ស្មើនឹង ៧.៧១%។ លោក គង់ វិបុល បញ្ជាក់ថា សរុបរយៈពេល ០៧ខែ ឆ្នាំ២០២០ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៧ ៦០៥.៤៦ ប៊ីលានរៀល (ប្រមាណជា ១ ៨៧៧.៨៩លានដុល្លារអាមេរិក) ស្មើនឹង ៦៥.៨៩% នៃផែនការប្រចាំឆ្នាំ ធៀបនឹងចំណូលពន្ធ-អ...
ក្រុមហ៊ុន N&Y រៀលអ៊ីស្តេតនិមន្តព្រះសង្ឃសូត្រមន្ត​ ដើម្បីសុំសិរីសួស្តី​ក្នុងពិធីបុកគ្រឹះសាងសង់ផ្សារមានទំហំជិត2000 ម៉ែត្រការ៉េ ដែលគម្រោងស្ថិត​​នៅស្រុក​​អង្គស្នួល

ក្រុមហ៊ុន N&Y រៀលអ៊ីស្តេតនិមន្តព្រះសង្ឃសូត្រមន្ត​ ដើម្បីសុំសិរីសួស្តី​ក្នុងពិធីបុកគ្រឹះសាងសង់ផ្សារមានទំហំជិត2000 ម៉ែត្រការ៉េ ដែលគម្រោងស្ថិត​​នៅស្រុក​​អង្គស្នួល

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក ឧកញ៉ា ឯល គ្រីយ៉ា ជាម្ចាស់ ក្រុមហ៊ុន N&Y រៀលអេស្តេត និងជា​ម្ចាស់គម្រោងដីឡូត៍អង្គស្នួលបាននិមន្ត​​ព្រះសង្ឃសូត្រមន្ត​​ ដើម្បីសុំសិរីសួស្តី ក្នុងពិពី បុកគ្រឹះ​សាងសង់ផ្សារ ដែលមានទំហំជិត 2000 ម៉ែត្រការ៉េសម្រាប់ ការសាងសង់ និងត្រូវប្រើរយៈពេលប្រហែលជា៣ទៅ៤ខែ ដែលពិធីនេះធ្វើឡើង​នៅ​ថ្ងៃព្រហស្បតិ៍ ទី១៣ខែ សីហានេះ​។​ លោកឧកញ៉ាមានប្រសាសន៍បន្ថែមថា«គម្រោងផ្សារនិងត្រូវបានបញ្ចប់ ដូចនេៈ សូមជូនដំណឹងទៅដល់ អតិថិជន ដែលមានបំណងចង់ទិញ រឺជួលតូប ផ្សារ អាចទំនាក់ទំនងមកកាន់ក្រុមហ៊ុនផ្ទាល់ ។ អតិថិជនចាស់របស់គម្រោង ខាងក្រុមហ៊ុននិងផ្ដល់ជូនតូបផ្សារចំនួន២ ឆ្នាំ អោយទៅអតិថិជនដែលធ្វើការបង់ផ្ដាច់ទទួលប្លង់ តែប៉ុណ្ណោះ» ។ អ្នក​ជំនាញខាងលើ​រំពឹងកលើកឡោះង​ថា ​​ទៅថ្ងៃខាងមុខនេះតំបន់​នេះ​​ក្លាយជាតំបន់​​អភិវឌ្ឍន៍ដោយសារតែនៅជិត​​​ផ្លូវជាតិ​លេខ៤ ស្រប​និងតាម​​​​បណ្តោយ​​​ផ្លូវល្បឿនលឿន​របស់រដ្ឋាភិបាល​  ហើយ​គាំទ្រ​រាល់ការវិនិយោគចម្រុះជាតិស...
លោក ស៊ាង ថៃ តំណាង តំណាង​​រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មទទួលជួបប្រជុំពិភាក្សាការងារជាមួយសមាជិកចូលរួមក្រុមប្រឹក្សាយោបល់ Beyond Retail Business-BRB

លោក ស៊ាង ថៃ តំណាង តំណាង​​រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មទទួលជួបប្រជុំពិភាក្សាការងារជាមួយសមាជិកចូលរួមក្រុមប្រឹក្សាយោបល់ Beyond Retail Business-BRB

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោក​​ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក​​ ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្ម នៅទីស្តីការក្រសួងពាណិជ្ជកម្ម៖ ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ នេះបានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយលោក ព្យែរអង់ដ្រេ រ៉ូម៉ាណូ (Pierre-André Romano) សមាជិកចូលរួមក្រុមប្រឹក្សាយោបល់ Beyond Retail Business-BRB និងជាសមាជិកក្រុមប្រឹក្សាយោបល់នៃសមាគមសិប្បករកម្ពុជា (Artisans Association of Cambodia) និង សហការី។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងស្វែងរកវិធីជួយជំរុញសកម្មភាពទីផ្សារចំពោះផលិតផលក្នុងស្រុកដែលផលិតដោយសហគ្រាសខ្នាតតូច និងមធ្យមក្នុងដំណាក់កាលនៃវិបត្តិកូវីដ-១៩ និងការត្រៀមលក្ខណៈជួយស្រោចស្រង់សិប្បករកម្ពុជា បន្ទាប់ពីជំងឺកូវីដត្រូវបានគ្រប់គ្រងនាពេលខាងមុខ។ លោក ព្យែរអង់ដ្រេ រ៉ូម៉ាណូ បានជម្រាបជូនថា ដោយសារបញ្ហាជំងឺរាតត្បាតកូវីដ-១៩ ធ្វើឲ្យភ្ញៀវទេសចរមា...
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​​ អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​​ អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាពនា​​ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ នេះ បានដឹកនាំ​កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនូវរបៀបវារៈនៃកិច្ចប្រជុំនាសប្តាហ៍មានដូចខាងក្រោម៖ ១- សេចក្តីព្រាងគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥។ ២- សេចក្តីព្រាងរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យ ឧស្សាហ កម្មកម្ពូជាឆ្នាំ២០១៥-២០២៥ (IDP) ក្នុងឆ្នាំ២០១៧-២០១៨។ ៣-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ៖ ៣.១- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន។ ៣.២- សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មក្រុងគីហ្កាលីនៃពិធីសារម៉ុងរ៉េអាល់ស្តីពីសាធាតុបំផ្លាញ ស្រទាប់អូហ្សូន។ ៣.៣-សេចក្តីព្រាងច្បាប់ស្តីពីក...
អ្នកឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក កើនឡើងដល់ជាង២១លាននាក់

អ្នកឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក កើនឡើងដល់ជាង២១លាននាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
Worldometerបានចុះផ្សាយថា កំណើនមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ដល់ជាង២១លាននាក់គឺចំនួន ២១ ០៧៩ ៣០៥នាក់ និងកំណើនមនុស្សស្លាប់សរុបបានកើនឡើងដល់ជាង៧៥ម៉ឺនាក់គឺចំនួន ៧៥៣ ៤៥១នាក់ ខណៈដែលកំណើនមនុស្សជាសះស្បើយពីវីរុសនេះបានកើនឡើងដល់ជិត១៤លាននាក់គឺចំនួន ១៣ ៩១១ ៣៧៨នាក់ គិតត្រឹមព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហានេះ ។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃសុក្រដដែលនេះ វីរុសCovid-19បានសម្លាប់មនុស្សថ្មីអស់ជាង៦ពាន់នាក់គឺចំនួន ៦ ៣៦១នាក់ និងឆ្លទៅទៅមនុស្សថ្មីជាង២៧ម៉ឺននាក់គឺចំនួន ២៧២ ៨៥៨នាក់នៅជុំវិញពិភពលោក ។ ប្រទេស៣នៅលើពិភពលោក ដែលមានមនុស្សស្លាប់ដោយសារវីរុសCovid-19ជាង១ពាន់នាក់ក្នុង១ថ្ងៃ គឺសហរដ្ឋអាមេរិកមានមនុស្សស្លាប់ចំនួន ១២៨៤នាក់ ប្រទេសប្រេស៊ីលមានមនុស្សស្លាប់ចំនួន ១៣០១នាក់ និងប្រទេសឥណ្ឌាមានមនុស្សស្លាប់ចំនួន ១០០៦នាក់ ៕...
អាជ្ញាធរជាតិអប្សរា អំពាវនាវឱ្យប្រជាពលរដ្ឋមកយកកូនឈើទៅដាំ ដើម្បីស្ដារគម្រប ព្រៃឈើឡើងវិញក្នុងតំបន់អង្គរ

អាជ្ញាធរជាតិអប្សរា អំពាវនាវឱ្យប្រជាពលរដ្ឋមកយកកូនឈើទៅដាំ ដើម្បីស្ដារគម្រប ព្រៃឈើឡើងវិញក្នុងតំបន់អង្គរ

ព័ត៌មានជាតិ
ភ្នំពេញ៖ លោកឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះថា ដើមឈើមានសារៈសំខាន់យ៉ាងខ្លំាងសម្រាប់មនុស្សជាតិ ទំាងប្រាសាទ បុរាណ និងទាំងបរិស្ថានផងដែរ ដូចនេះ នៅឆ្នាំ២០២០នេះ អាជ្ញាធរជាតិអប្សរា នឹងផ្ដល់កូន ឈើជាច្រើនប្រភេទចំនួន១០ម៉ឺនដើម ដល់ប្រជាពលរដ្ឋដោយមិនគិតថ្លៃ សម្រាប់យកទៅដាំ បើទោះបីនៅទីណាក៏ដោយ។ ការផ្ដល់កូនឈើនេះ ក្នុងគោលបំណង ស្ដារគម្រប ព្រៃឈើក្នុង តំបន់ការពាររមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរឱ្យកាន់តែច្រើនឡើង និង បំផុសស្មារតី ឱ្យមានការចូលរួមរបស់ប្រជាពលរដ្ឋអំពីកិច្ចការបរិស្ថានផងដែរ។ កូនឈើសម្រាប់ចែកជូនសម្រាប់ចែកជូនសាធារណជនដោយមិនគិតថ្លៃនោះ មាន ដូចជាកូនឈើ គ្រញូង ធ្នង់ បេង ច្រេស ឈើទាល គគីរ កកោះ ពពេល អង្កាញ់ រំដួល លឿងរាជ គុយ សិរមាន់ ផ្ញៀវ អង្គារដី ផ្កាក្ងោកតូច ផ្កាក្ងោកធំ ផ្កាឥន្ទនេល ផ្កាអង្គាបុស្ស។ លោកបានបន្តថា ចាប់ពីខែមិថុនាមកដល់បច្ចុប្បន្ននេះ គឺមានរយៈពេលជាង២ខែ ម...