ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ជំនួបពិភាក្សាការងារអំពីកិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» និងលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ«គ.ប.ផ.ក.»

ជំនួបពិភាក្សាការងារអំពីកិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» និងលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ«គ.ប.ផ.ក.»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖ជំនួបពិភាក្សាការងារអំពីកិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» និងលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិត  ផលក្លែងក្លាយ«គ.ប.ផ.ក.»ធ្វើឡើងនៅថ្ងៃទី១២តុលា ឆ្នាំ២០២០ នៅស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋាន ក.ប.ប.។ គោលបំណងរៀបចំកិច្ចប្រជុំពិភាក្សាការងារជាមួយលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ «គ.ប.ផ.ក.» ហើយកិច្ចពិភាក្សាបានផ្តោតសំខាន់លើដំណើរការនៃការអនុវត្តច្បាប់របស់អង្គភាពនីមួយៗ និងកិច្ចសហប្រតិបត្តិការរវាងអង្គភាពទាំងពីរ (អគ្គនាយកដ្ឋាន ក.ប.ប. និង លេខាធិការដ្ឋាននៃ គ.ប.ផ.ក.)។ លើសពីនេះក្នុងគោលបំណងការពារសុខុមាលភាពប្រជាពលរដ្ឋ ជំរុញការប្រកួតប្រជែងដោយស្មោះត្រង់ ជាពិសេសកាត់បន្ថយភាពស្មុគស្មាញនៃនីតិវិធីដែលមិនចាំបាច់ ដើម្បីគាំពារសហគ្រាសធនតូចនិងមធ្យមក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ចជាតិ។...
ពលរដ្ឋអាមេរិកជិត កន្លះលាននាក់ រងផលប៉ះពាល់ដោយសារ ខ្យល់ព្យុះ

ពលរដ្ឋអាមេរិកជិត កន្លះលាននាក់ រងផលប៉ះពាល់ដោយសារ ខ្យល់ព្យុះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ សារព័ត៌មានចិនស៊ិនហួបានចុះផ្សាយនៅថា ពលរដ្ឋជិតកន្លះលាននាក់  នៅរដ្ឋ Louisiana សហរដ្ឋអាមេរិកបានដាច់ចរន្តអគ្គិសនី កាលពីថ្ងៃសៅរ៍ ដោយសារព្យុះសង្ឃរាត្រីកោណ ឬហៅថា Delta ដែលបង្កឲ្យមានគ្រោះបាក់ដី នៅតំបន់ឆ្នេរសមុទ្រ កាលពីល្ងាចថ្ងៃសុក្រ ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបញ្ជាក់ថា ផ្ទះជាង៤៥០.០០០ខ្នងដាច់ចរន្តអគ្គិសនី នៅទូទាំងរដ្ឋLouisiana ។ របាយការណ៍បានឲ្យដឹងថា Baton Rouge ដែលជារដ្ឋធានីរបស់រដ្ឋ Louisiana មានផ្ទះចំនួន៦៤.០០០ខ្នង បានរលត់ភ្លើង និងចំនួន៣៦.០០០ខ្នងជាអតិថិជន របស់ក្រុមហ៊ុន DEMCO ស្ថិតក្នុងភាពងងឹតសូន្យសុង ។ ព្យុះសង្ឃរា Delta បានបោកបក់ មកលើតំបន់ឆ្នេរសមុទ្រ ស្ថិតនៅភាគនីរតីនៃរដ្ឋ Louisiana កាលពីល្ងាចថ្ងៃសុក្រ ក្នុងកម្រិត២ ដែលមានល្បឿនខ្យល់បក់បោក ១៦០គីឡូម៉ែត្រក្នុង១ម៉ោង ៕ https://youtu.be/6k2G_uecaW0...
ក្រសួងកសិកម្ម ជំរុញឲ្យកសិករពង្រឹងបច្ចេកទេសវេចខ្ចប់ និងផ្តល់ស្លាកសញ្ញាសម្គាល់ច្បាស់លាស់ចៀសវាងការបន្លំគុណភាព

ក្រសួងកសិកម្ម ជំរុញឲ្យកសិករពង្រឹងបច្ចេកទេសវេចខ្ចប់ និងផ្តល់ស្លាកសញ្ញាសម្គាល់ច្បាស់លាស់ចៀសវាងការបន្លំគុណភាព

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះវិហារ ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំគណៈប្រតិភូ ជួបជាមួយក្រុមបណ្តុំអាជីវកម្មចិញ្ចឹមមាន់សាច់ និងបន្លែ ចំនួន៥០គ្រួសារ នៅស្រុកឆែប ខេត្តព្រះវិហារ កាលពីថ្ងៃទី១០ ខែតុលានេះ ។ តាមរាយការណ៍ របស់ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបានឲ្យដឹងថា តាមរយ:កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា ASPIRE បច្ចុប្បន្ននៅក្នុងស្រុកគោលដៅចំនួន ៧ ឃុំចំនួន ៣៩ និងភូមិចំនួន ១៤២ កសិករអ្នកទទួលផលសរុបចំនួន ៩ ៧៦០គ្រួសារ។ លោកប្រធានមន្ទីរបានបញ្ជាក់ថា កម្មវិធីបានរៀបចំចងក្រងបណ្តុំអាជីវកម្មចំនួន ៦៥ រួមមាន៖ - បណ្តុំអាជីវកម្មបន្លែ ១៨(៣៥៤គ្រួសារ) បណ្តុំអាជីវកម្មចិញ្ចឹមមាន់ស្រែចំនួន ២៥ (៥៧៣គ្រួសារ) - បណ្តុំអាជីវកម្មស្វាយចន្ទីចំនួន ២(១២០គ្រួសារ) - បណ្តុំអាជីវ កម្មដំឡូងមី ៣(១៤៤គ្រួសារ) - បណ្តុំអាជីវកម្មចិញ្ចឹមគោសាច់ ៤(១៤៥គ្រួសារ) - បណ្តុ...
សម្តេចតេជោ”សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀង

សម្តេចតេជោ”សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ដោយស្ថានភាពប្រទេសកម្ពុជាកំពុងស្ថិតនៅក្នុងតំបន់សម្ពាធទាប ហើយក៏កំពុងបន្តទទួលឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប ITCZ ទន្ទឹមនឹងនោះសម្ពាធទាបសកម្ម(Active Low)នៅចុងនៃប្រព័ន្ធសម្ពាធទាបវិវត្តប្រែប្រួលជាបន្តបន្ទាប់ ដែលធ្វើឲ្យស្ថានភាពធាតុអាកាសនៅក្នុងប្រទេសកម្ពុជាយើងទទួលភ្លៀងធ្លាក់ជាបន្តបន្ទាប់ជាច្រើនថ្ងៃក្នុងកម្រិតពីមធ្យមទៅច្រើន ដែលបណ្ដាលឲ្យខេត្តភាគពាយព្យ និងភាគខាងជើងស្ថិតក្នុងភូមិសាស្ត្រជាប់ជួរភ្នំដងរែក ជួរភ្នំក្រវាញ បន្តទទួលរងនូវទឹកជំនន់ដោយសារទឹកភ្លៀងជាបន្តបន្ទាប់ ។ ក្នុងពេលជាមួយគ្នានោះនៅតំបន់មាត់សមុទ្រ និងលើផ្ទៃសមុទ្រអាចមានភ្លៀង ខ្យល់បក់បោក លាយឡំនឹងរលកសមុទ្រខ្ពស់។ ដោយចំនុចមួយចំនួននៅលើដងផ្លូវជាតិលេខ៥ ត្រូវបានលិចដោយទឹកជំនន់ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តពោធិ៍សាត់ និងមន្ទីរសាធារណការ បានចេញសេចក្ដីជូនដំណឹង សូមឲ្យធ្វើការផ្អាកបណ្ដោះអាសន្ននូវរថយន្តធុនធំគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេ...
សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកបាណន់ខេត្តបាត់ដំបង ចាត់កម្លាំងជួយសង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់

សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកបាណន់ខេត្តបាត់ដំបង ចាត់កម្លាំងជួយសង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួង មហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកបាណន់ ខេត្តបាត់ដំបងបានចុះសួរសុខទុក្ខ និងចាត់កម្លាំងជួយសង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោដោយសារទឹកជំនន់ក្នុងស្រុកបាណន់ មកនៅទីទួលសុវត្ថិភាពនៅវត្តបាយដំរាំ និងបានជួនថវិកាម្នាក់៥០. ០០០រៀល​ដើម្បីជួយសង្រ្គោះបឋម។ សន្តិបណ្ឌិត សុខ ផល មានប្រសាសន៍ថា នាគ្រាលំបាករបស់ប្រជាជនគឺរាជរដ្ឋាភិបាលមិនដែលមើលរំលងទេ ហើយតែងតែនៅគៀកនិងប្រជាពលរដ្ជគ្រប់ពេល ដូច្នេះសូមឲ្យបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ផងដែរនៅពេលមានទឹកជំនាន់ជាពិសេស កុំទ្វេសប្រហែល និងកូនចៅតូចៗ និងសត្វធាតុផ្សេងៗផងដែរ។ សន្តិបណ្ឌិតរដ្ឋលេខាធិការ បានសំណូមពរឲ្យបងប្អូន យកចិត្តទុកដាក់លើបញ្ហាសុវត្ថិភាពនិងអនាម័យ ក្នុងការរស់នៅ ហើយសុំបន្តជឿជាក់លើថ្នាក់ដឹកនាំយើងគ្រប់ជាន់ថ្នាក់ ដែលការពារសុខសន្តិភាព ជូនបងប្អូន ដោយបានគិតគូរជានិច្ចមិនឲ្យបងប្អូនណាស្កាប់នោះឡើយ។ ...
លោក លឹម គានហោ បន្តបេសកកម្មដឹកនាំក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង

លោក លឹម គានហោ បន្តបេសកកម្មដឹកនាំក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង

នយោបាយ, ព័ត៌មានជាតិ
បាត់ដំបង៖ នៅព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងយ៉ាងគំហុកដែលបានហូរបុកផ្តាច់ទំនប់អាងទឹកបាសាក់ ស្ថិតនៅឃុំព្រែកជីក និងឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ធ្វើឲ្យលិចលង់ដល់ភូមិឋានប្រជាពលរដ្ឋ និងប៉ះពាល់ដំណាំដាំដុះក្នុងភូមិសាស្រ្តខាងលើនេះ និងផ្នែកទំនាបនៅខាងក្រោម។ ការងារនេះ ក៏មានការចូលរួមពីសំណាក់លោក គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសនិងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក ម៉ៅ ចន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុករុក្ខគិរី, លោក ងួន រតន: អភិបាលនៃគណ:អភិបាលខេត្តបាត់ដំបង អមដំណើរដោយថ្នាក់ដឹកនាំ ក្រុមមន្រ្តីបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង។ ជារួម ទឹកជំនន់ទឹកភ្លៀងនេះ បានស្រកជាបណ្ដើរៗហើយនៅប៉ែកខាងលើ គឺនៅឃុំបាសាក់ និ...
កម្ពុជានឹងទទួលរងឥទ្ធិពលភ្លៀងធ្លាក់ជាច្រើនថ្ងៃទៅមុខទៀត ធ្វើឲ្យខេត្តមួយចំនួនជួបគ្រោះទឹកជំនន់

កម្ពុជានឹងទទួលរងឥទ្ធិពលភ្លៀងធ្លាក់ជាច្រើនថ្ងៃទៅមុខទៀត ធ្វើឲ្យខេត្តមួយចំនួនជួបគ្រោះទឹកជំនន់

នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ បានប្រកាសថា ប្រទេសកម្ពុជា នឹងទទួលរងឥទ្ធិពលភ្លៀងធ្លាក់ជាច្រើនថ្ងៃទៅមុខទៀត ក្នុងកម្រិតពីមធ្យមទៅច្រើន ដែលអាចធ្វើឲ្យបណ្តាខេត្តមួយចំនួនជួបគ្រោះជំនន់ទឹកភ្លៀងផងដែរ។ សេចក្ដីប្រកាសព័ត៌មាននេះ បានលើកឡើងថា «អនុវត្តទៅតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ និងយោងតាមការវិវត្តជាក់ស្តែងនៃស្ថានភាពអាកាសធាតុបង្ហាញថា កម្ពុជា កំពុងស្ថិតនៅក្នុងតំបន់សម្ពាធទាប ហើយក៏កំពុងបន្តទទួលឥទ្ធិពល នៃប្រព័ន្ធសម្ពាធទាប (ITCZ) ទន្ទឹមនឹងនោះ សម្ពាធទាបសកម្ម (Active Low) នៅចុងនៃប្រព័ន្ធសម្ពាធទាប នឹងវិវត្តប្រែប្រួលជាបន្តបន្ទាប់។ «លក្ខណៈបែបនេះ នឹងបង្កឲ្យស្ថានភាពធាតុអាកាសនៅកម្ពុជា ភ្លៀងបន្តធ្លាក់ច្រើន ថ្ងៃទៅមុខទៀត ក្នុងកម្រិតពីមធ្យមទៅច្រើន ដែលធ្វើឲ្យបណ្តាខេត្តភាគពាយ័ព្យ និងភាគខា...
លោក លឹម គានហោ ពិនិត្យស្ថានភាពទឹកជន់លិចក្រុងពោធិសាត់ និងរកវិធីដោះស្រាយ

លោក លឹម គានហោ ពិនិត្យស្ថានភាពទឹកជន់លិចក្រុងពោធិសាត់ និងរកវិធីដោះស្រាយ

នយោបាយ, ព័ត៌មានជាតិ
ពោធិសាត់៖ នៅវេលាយប់ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តពោធិ៍សាត់ និងលោក ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តពោធិសាត់ អមដំណើរដោយថ្នាក់ដឹកនាំ ក្រុមមន្រ្តីបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិសាត់ បានចុះពិនិត្យស្ថានភាពទឹកដែលបានជន់លិចក្រុងពោធិសាត់។  សូមជម្រាបជូនថា បន្ទាប់ពីទទួលបរិមាណទឹកភ្លៀងធ្លាក់ខ្លាំងនៅផ្នែកខាងលើពីតំបន់ជួរភ្នំក្រវាញក្នុងកំឡុងពេលព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលព្យុះ និងវិសម្ពាធទាបនាប៉ុន្មានសប្តាហ៍កន្លងមកនេះ បានបណ្តាលឲ្យទឹកស្ទឹងពោធិសាត់បានឡើងដល់កម្ពស់៥,៥២ម៉ែត្រ លើកកម្ពស់ទឹកប្រុងប្រយ័ត្ន៥ម៉ែត្រ ធ្វើឲ្យជន់លិចក្រុងពោធិសាត់អស់មួយផ្នែក។ ដើម្បីដោះស្រាយ និងបន្ធូរសភាពទឹកស្ទឹងពោធិសាត់ជន់លិចក្រុង លោករដ្ឋមន្រ្តីបានចាត់ឲ្យក្រុមការងា...
សុំណុំរឿងចេញសែកស្អុយចំនួន២៤ម៉ឺនដុល្លារ តុលាការក្រុងភ្នំពេញ ផ្តន្ទាទោសទណ្ឌិត ស៊ុន សារឿន ត្រឹមព្យួរទោសក្រៅគុកពីរឆ្នាំ

សុំណុំរឿងចេញសែកស្អុយចំនួន២៤ម៉ឺនដុល្លារ តុលាការក្រុងភ្នំពេញ ផ្តន្ទាទោសទណ្ឌិត ស៊ុន សារឿន ត្រឹមព្យួរទោសក្រៅគុកពីរឆ្នាំ

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ បានប្រកាសសាលក្រមផ្តន្ទាទោសលោក ស៊ុន សារឿន ឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ និងបង្ខំឲ្យសងប្រាក់ជំពាក់គេ ចំនួន២៤ម៉ឺនដុល្លារ ក្នុងបណ្តឹងឆបោកប្រាក់គេជាងកន្លៈលានដុល្លារអាមេរិក។ លោក រស់ ពិសិដ្ឋ អនុប្រធានសាលាដំបូងរាជធានី និងជាចៅក្រមជំនុំជម្រះក្នុងសំណុំរឿងនេះ បានបង្គាប់លោក ស៊ុន សារឿន ឲ្យបង់ប្រាក់សំណងជំងឺចិត្តចំនួនមួយម៉ឺនដុល្លារ​​​ ទៅលោក សុខ ច័ន្ទដារា ដែលជាដើមបណ្តឹង។ តាមពាក្យបណ្តឹងនៅក្នុងសំណុំរឿងឆបោកប្រាក់ ហើយចេញសែកមិនមានសាច់ប្រាក់នេះ ម្ចាស់ប្រាក់បានទាមទារឲ្យលោក ស៊ុន សារឿន អាយុ៥២ឆ្នាំ សងបំណុល ដែលគិតសរុបជាទឹកប្រាក់ចំនួន៥២៤ ១៤៥ដុល្លារ ប៉ុន្តែលោកចៅក្រម រស់ ពិសិដ្ឋ មិនបានសម្រេចតាមការទាមទារខាងលើឡើយ ដោយគ្រាន់តែបង្គាប់ឲ្យលោក ស៊ុន សារឿន សងត្រឹមតែចំនួនទឹកប្រាក់ ដែលមានបញ្ជាក់នៅក្នុងសែកស្អុយតែប៉ុណ្ណោះ។ នៅក្នុងសវនាការ កាលពីព្រឹកថ្ងៃទី៣...
អគ្គស្នងការរងនគរបាលជាតិ អំពាវនាវដល់នគរបាលត្រូវប្រុងប្រយ័ត្នចំពោះអ្នកលេងតាមបណ្តាញសង្គមហ្វេសប៊ុក

អគ្គស្នងការរងនគរបាលជាតិ អំពាវនាវដល់នគរបាលត្រូវប្រុងប្រយ័ត្នចំពោះអ្នកលេងតាមបណ្តាញសង្គមហ្វេសប៊ុក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ស្ពឺ ៖ លោក ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានក្រើនរំលឹកដល់នគរបាលទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នចំពោះអ្នកលេងតាមបណ្តាញសង្គមហ្វេសបុក ខណៈការលេងរបស់ជនអគតិមួយក្តាប់តូចបានយកហ្វេសបុកនេះ ដើម្បីបំផុសបំផុលឲ្យមានការចលាចលសង្គម ដែលអាចឈានដល់ការធ្វើបដិវត្ត ពណ៌បំផ្លាញសុខសន្តិភាពប្រទេសជាតិដែលកំពុងមានសព្វថ្ងៃ។ លោកឧត្តមសេនីយ៍ឯក បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតី ពិធីបិទវគ្គបំប៉នជំនាញវិជ្ជាជីវៈផ្ទៃក្នុងមន្រ្តីនគរបាល និងប្រកាសតែងតាំមុខតំណែង បំពាក់ឋានន្តរស័ក្តិ នៅសាលានគរបាលមិត្តភាពកម្ពុជា-វៀតណាម ស្ថិតនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០នេះ ។ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន  តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានលើកឡើងថា នាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបើកឲ្យប្រើប្រាស់បណ្តាញសង្គមហ្វេសបុក ដោយសេរីរហ...