ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ប្រធានគណៈមេធាវី៖ ដាក់ទណ្ឌកម្មវិន័យលោកមេធាវី ឡាច សំរោង មិនឲ្យប្រកបវិជ្ជាជីវៈ៦ខែ

ប្រធានគណៈមេធាវី៖ ដាក់ទណ្ឌកម្មវិន័យលោកមេធាវី ឡាច សំរោង មិនឲ្យប្រកបវិជ្ជាជីវៈ៦ខែ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីចម្រេចដាក់ទណ្ឌកម្មវិន័យលោកមេធាវី ឡាច សំរោង អត្ថលេខ៧៤៩ មិនឲ្យប្រកបវិជ្ជាជីវៈ៦ខែ និងត្រូវប្រគល់ប្រាក់ចំនួន២៦០,០០០ដុល្លារ អាមេរិក(ពីររយហុកសិបពាន់ដុល្លារអាមេរិក)ទៅភាគីទាមទារ ។ យោងតាមសេចក្តីសម្រេច ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ របស់ លោក សួន វិសាល ប្រធានគណៈមេធាវី ស្តីពីការដាក់ទណ្ឌកម្មវិន័យលើលោកមេធាវី ឡាច សំរោង ។ សារព័ត៌មានដេលី ខ្មែរ មិនអាចសុំការបំភ្លឺពីលោកមេធាវី ឡាច សំរោង បានទេ ពាក់ព័ន្ធនឹងរឿងខាងលើនេះ ។ សូមអានសេចក្តីសម្រេចដូចខាងក្រោម ៖  ...
អតិថិជនប្រើប្រាស់ផលិតផល វ៉ត ម្រុំខ្មែរធម្មជាតិ អះអាងថា​ជាឳសថពូកែស័ក្តិសិទ្ធសម្រាប់ព្យាបាលជំងឺ

អតិថិជនប្រើប្រាស់ផលិតផល វ៉ត ម្រុំខ្មែរធម្មជាតិ អះអាងថា​ជាឳសថពូកែស័ក្តិសិទ្ធសម្រាប់ព្យាបាលជំងឺ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោករិន វុទ្ធី រស់នៅភូមិសន្ទៃទីមួយ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បាននិយាយថា ពីដំបូងគាត់មានអាការៈឈឺចុបចាប់ចង្កេះ ចាប់តាំងពីឆ្នាំ២០១៧ ក្រោយពីបានប្រើប្រាស់ផលិតផលវ៉ត ម្រុំខ្មែរធម្មធាតិអស់ចំនួនបីឈុតអាការៈជំងឺក្នុងខ្លួនបានជាសះស្បើយ១០០ភាគរយ ។ លោកករិន វុទ្ធី បានបន្ថែមថា លោកបានទៅព្យាបាលនៅប្រទេសវៀតណាមចំនួន៣ដង ដោយគ្រូពេទ្យ ប្រាប់ថា រលាកសសៃចង្កេះ ហើយការព្យាបាលដោយថ្នាំពេទ្យ បពុំមានប្រសិទ្ធភាពឡើយ ។ ពីមួយថ្ងៃទៅ មួយថ្ងៃអាការៈជំងឺកាន់តែធ្ងន់ធ្ងរខ្លាំងឡើងៗ រហូតដ់ើរលែងរួច ដេកនៅលើកន្ទេលរយះពេល៣ខែ ។ ដោយអស់សង្ឃឹមក្នុងជីវិតចុងក្រោយ លោកក៏បានសម្រេចចិត្តមកជាវផលិតផលវ៉ត ម្រុំខ្មែរធម្មជាតិ ចំនួន៣ឈុតមកប្រើសាកល្បង ។ ក្រោយពីប្រើបានមួយរយះ អាការៈក្នុងខ្លួនបានធូរស្រាល ដេកលក់ ធម្មតា លែងធ្វើទុក ។ លោកវុទ្ធី បានបញ្ជាក់ថា បច្ចុប្បន្ន អាការៈជំងឺក្នុងខ្លួនទាំងប៉ុន្មាន បានជាសះស្បើយ១០០ភាគរយ ដោយសារផលិតផល វ៉ត ម្...
លោក អោម សេង បូរ៉ា CEO Master Clubបង្កើតឡើង​គោលបំណងធំៗ៤យ៉ាង ដើម្បីកសាងកម្ពុជាក្លាយជាអ្នកមាន​​​

លោក អោម សេង បូរ៉ា CEO Master Clubបង្កើតឡើង​គោលបំណងធំៗ៤យ៉ាង ដើម្បីកសាងកម្ពុជាក្លាយជាអ្នកមាន​​​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក អោម សេង បូរ៉ា ស្ថាបនិក CEO Master Club និង វិទ្យាស្ថានស៊ីអ៊ីអូ បានបញ្ជាក់យ៉ាងច្បាស់ថា កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង ៖ ១). លើកកម្ពស់សហគ្រិនភាពនៅកម្ពុជាឱ្យកាន់តែខ្លាំងក្លាក្នុងការចូលរួមចំណែកកសាងសេដ្ឋកិច្ចក្នុងស្រុកឱ្យកាន់តែរឹងមាំ ២). ពង្រីកទំនាក់ទំនងធុរកិច្ចដោះដូរពាណិជ្ជកម្មក្នុងចំណោមសហគ្រិនកម្ពុជាឱ្យកាន់តែទូលំទូលាយ និងបង្កើនទំនាក់ទំនង គាំទ្រជាមួយស្ថាប័នពាក់ព័ន្ធទាំងឡាយឱ្យកាន់តែខ្លាំង ៣). លើកទឹកចិត្ត និងលើកកេរ្តិ៍ឈ្មោះសមាជិកគ្រួសារ CEO Master Club ដែលបានខិតខំប្រឹងប្រែងកសាងសមត្ថភាពរបស់ខ្លួន ក្នុងការដឹកនាំគ្រប់គ្រងអាជីវកម្មរបស់ខ្លួនពីលក្ខណៈគ្រួសារទៅស្តង់ដារ តាមរយៈការផ្តល់ជូន Master CEO Award ៤). លើកទឹកចិត្ត និងលើកកេរ្តិ៍ឈ្មោះសហគ្រិនឆ្នើមរបស់ CEO Master Club ដែលបានបង្ហាញពីលទ្ធផលនៃការរីកចម្រើនអាជីវកម្មរបស់ខ្លួនគួរឱ្យកត់សម្គាល់បន្ទាប់ពីបានអនុវត្តនូវរបៀបរបបក្នុងការដឹកនាំគ្រប់គ្រងអាជីវកម្...
កសិករ ខេត្ដបាត់ដំបង បង្កើតសហគមន៍ ដាំបន្លែសុវត្ថិភាពនាំចេញទៅកាន់ទីផ្សារជាង២តោន ក្នុងមួយថ្ងៃ

កសិករ ខេត្ដបាត់ដំបង បង្កើតសហគមន៍ ដាំបន្លែសុវត្ថិភាពនាំចេញទៅកាន់ទីផ្សារជាង២តោន ក្នុងមួយថ្ងៃ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
បាត់ដំបង៖ សហគមន៍តាស៊ីសាមគ្គី ស្ថិតនៅភូមិតាស៊ី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ដាំបន្លែសុវត្ថិភាព តាមរយៈបច្ចេកទេសកសិកម្មវៃយឆ្លាត ដោយផ្គត់ផ្គង់បន្លែទៅកាន់ទីផ្សារបានគ្រប់រដូវ។ សហគមន៍មានការដាំដុះបន្លែដោយប្រើប្រាស់ជីធម្មជាតិ លាមកគោហើយរៀបំឡើងដោយតាមផែនការជាក់លាក់។ ការដាំដុះបន្លែក្នុងរោងសំណាញ់ បានផលខ្ពស់ ជាងដាំខាងក្រៅ ព្រោះវាអាចការពារសត្វល្អិត ឬមេរោគស៊ីដំណាំអត់បាន ។ បច្ចុប្បន្ននេះ សហគមន៍មានសមាជិកប្រមាណជាង១០០គ្រួសារ និងមានរោងដាំជាង៤០រោង ហើយសហគមន៍ មានគម្រោងពង្រីករោងបន្ថែមទៀត នៅលើផ្ទៃដីសរុប៤០ហិកតា ដើម្បីបំពេញតំរូវការទីផ្សារដែលចេះតែកើនឡើង។ បច្ចុប្បន្ននេះសហគមន៍ បាននិងកំពុងដាំដុះដំណាំបន្លែ ជាច្រើនមុខ ហើយដំណាំបន្លែដែលនាំចេញច្រើនជាងគេ គឺជីរណា ក្នុងមួយថ្ងៃនាំចេញទៅលក់នៅទីផ្សារខាងក្រៅបានចន្លោះ ២ទៅ៣ តោនក្នុងមួយថ្ងៃ គិតជាចំណូលទឹកប្រាក់ចន្លោះពី៤០០០០០០ ទៅ៦០០០០០០រៀល៕  ...
ឧកញ៉ា តែ តាំងប៉៖ សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា ត្រូវការចំណេះដឹងថ្មីៗផ្នែកបច្ចេកទេស និងទីផ្សារ

ឧកញ៉ា តែ តាំងប៉៖ សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា ត្រូវការចំណេះដឹងថ្មីៗផ្នែកបច្ចេកទេស និងទីផ្សារ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
កណ្តាល៖ លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានបញ្ជាក់ឲ្យដឹងថា សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា យ៉ាងច្រើនដែលត្រូវការចំណេះដឹងថ្មីៗ និងការជួយជ្រោមជ្រែងបន្ថែមទៀតទាំងផ្នែកបច្ចេកទេស ផ្នែកទីផ្សារ ក៏ដូចជាធនាគារហិរញ្ញវត្ថុ ដើម្បីទ្រទ្រង់អាជីវកម្មរបស់ពួកគាត់  ការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ ។ លោកឧកញ៉ា តែ តាំងប៉ បានបញ្ជាក់បែបនេះក្នុងសិក្ខាសាលាស្តីពី ការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ នៅសាលាខេត្តកណ្ដាល កាលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០។ លោកឧកញ៉ាបានបញ្ជាក់ថា ក្នុងសិក្ខាសាលានេះ គឺមានការសហការជាមួយធនាគារឯកទេសវីង ធនាគារព្រីនស៍ អង្គការតម្លាភាពកម្ពុជា ក្រុមហ៊ុន metfone ក្រុមហ៊ុន BS land and home និង ក្រុមហ៊ុន pvc ក្នុងការធ្វើបទបង្ហាញជូនដល់អ្នកចូលរួមទាំងអស់ អំពីគន្លឹះ បទពិសោធន៍ និងយុទ្ធសាស្ត្រល្អៗក្នុងការអភិវឌ្ឍអាជីវកម្មឲ្យឈានទៅរកភាពជោគជ័យ សម្រាប់សហគ្រាសធុនតូច និងមធ្យម។ ...
លោក សុះ ម៉ាច អតីតប្រធានសមាគមសិល្បករខ្មែរធ្លាក់ខ្លួនឈឺសម្រាកនៅលើគ្រែ

លោក សុះ ម៉ាច អតីតប្រធានសមាគមសិល្បករខ្មែរធ្លាក់ខ្លួនឈឺសម្រាកនៅលើគ្រែ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ តារាចម្រៀងជើងចាស់និងជាអតីតប្រធានសមាគមសិល្បករខ្មែរលោក សុះ ម៉ាច បានខ្លួនឈឺធ្ងន់ធ្ងររហូតត្រូវសម្រាកនៅលើគ្រែព្រោះ​តែជំងឺរលាកសន្លាក់ធ្ងន់ធ្ងរ។ លោក សុះ ម៉ាច បានបង្ហោះរូបភាពមួយសន្លឹកបង្ហាញពីស្ថានភាពជំងឺត្រូវសម្រាកលើគ្រែដែលមានភ្ជាប់ដោយសំណេរបញ្ជាក់មូលហេតុថាដល់វគ្គដេកស៊ី ព្រោះដើរមិនរួច ខ្វិនបានសម្រេចហើយ។ ក្រោយពិនិត្យលទ្ធផលតេស្តឈាមនិងកម្មរស្មីx គឺពុំមានសញ្ញាអ្វីធំដុំទេអាស៊ីដឡើងតិចតួច ឈាមខ្លាញ់បេះដូងធម្មតា គឺមកពីរលាកសន្លាក់ធ្ងន់ធ្ងរ»។ លោករំលឹកថា ខានឈឺយូរហើយដែរទើបតែពេលនេះគឺឈឺធ្ងន់តែម្តងព្រោះតែកន្លងមកលោកបានធ្វើការងារច្រើនមិនប្រមាណកម្លាំង។ មានអ្នកសិល្បៈមួយចំនួនបានផ្ញើសារសួរសុខទុក្ខតារាចម្រៀងរូបនេះផងដែរ។ លោកក៏អរគុណសម្រាប់ការខ្វល់ខ្វាយចិត្តនិងសួរសុខទុក្ខពិសេសកូនស្រីច្បងបណ្តូលចិត្តដែលបានបារម្ភពីលោក។ ក្រោយពីបញ្ចប់អាណត្តិជាប្រធានសមាគមសិល្បករខ្មែរ លោក សុះម៉ាច នៅតែបន្តការងារមនុស្សធម៌មួយចំនួនទៅកាន់...
អភិបាលខេត្ដស្វាយរៀង ចុះពិនិត្យតំបន់សក្ដានុពលទេសចរណ៍ ២កន្លែង នៅក្នុងស្រុករមាសហែក

អភិបាលខេត្ដស្វាយរៀង ចុះពិនិត្យតំបន់សក្ដានុពលទេសចរណ៍ ២កន្លែង នៅក្នុងស្រុករមាសហែក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ស្នើឲ្យអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ ការពារតំបន់ទេសចរណ៏ពីរកន្លែង ស្ថិតនៅក្នុងស្រុករមាសហែក ឲ្យបានគង់វង្សល្អប្រសើរ និងឲ្យមន្ទីរជំនាញធ្វើការស្រាវជ្រាវចងក្រងជាប្រវត្តិចាត់ចែងរៀបចំ ចុះបញ្ជីជាទ្រព្យសម្បត្តិរដ្ឋ ។ ក្នុងការចុះពិនិត្យតំបន់សក្ដានុពលទេសចរណ៍ចំនួន ២កន្លែង ស្ថិតនៅក្នុងស្រុករមាសហែកនាព្រឹកថ្ងៃ ទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ ។ លោក ម៉ែន វិបុល បានបញ្ជាក់ឲ្យដឹងថា យើងមានតំបន់សក្ដានុពល ទេសចរណ៍នៅស្រុករមាស ហែកទាំង២កន្លែងនេះ និងត្រៀមដាក់ចូលជាសម្បត្ដិរដ្ឋ ជៀសវាង ទៅថ្ងៃក្រោយមានក្រុមខិលខួច លួច យកតំបន់សក្ដានុពល ទេសចរណ៏ទាំងនេះ ទៅធ្វើអាជីវកម្មផ្ទាល់ខ្លួន ដើម្បីទទួលបានផលប្រយោ ជន៏។ តំបន់សក្ដានុពលនេះរួមមាន ទី១-តំបន់រៀបចំ ឈ្មោះ ប្រាសាទអង្គរថ្មីបូរីខ្មែរ ស្ថិតនៅភូមិជីកដី ឃុំអណ្ដូងត្របែក ។ ទី២-តំបន់ប្រាសាទជាហោ ស្ថិតនៅ ភូមិព្រៃក្ដី ឃុំគគីរ ។ ក្នុងឱកាសនោះលោក...
សិប្បកម្ម វ៉ត-ម្រុំខ្មែរធម្មជាតិ នឹងមានបញ្ចុះតម្លៃពិសេស រាល់ការជាវផលិតផល វ៉ត-ម្រុំខ្មែរធម្មជាតិ

សិប្បកម្ម វ៉ត-ម្រុំខ្មែរធម្មជាតិ នឹងមានបញ្ចុះតម្លៃពិសេស រាល់ការជាវផលិតផល វ៉ត-ម្រុំខ្មែរធម្មជាតិ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ រាល់ការជាវ វ៉ត ម្រុំខ្មែរធ្មជាតិ របស់អតិថិជន នូវឈុតឯកទេសណាមួយ (ឈុតឯកទេសសន្លាក់ ឬ ឈុតឯកទេសក្រពះ) និងមានថែមជូន ឈុតឯកទេសលាងសំអាតពោះវៀន តម្លៃ៦ដុល្លារ មួយកំប៉ុងដោយឥតគិតថ្លៃ ។ យោងតាមការផ្សព្វផ្សាយរបស់ សិប្បកម្ម វ៉ត-ម្រុំខ្មែរធម្មជាតិ បានឲ្យដឹងថា ឱកាសពិសេស ក្នុងខែកក្កដា ឆ្នាំ២០២០នេះ  គឺនៅសល់តែបីថ្ងៃទៀតប៉ុណ្ណោះនឹងផុតកំណត់ ។ សូមប្រញា៉ប់ឡើង រាល់ការជាវ វ៉ត-ឈុតឯកទេសណាមួយ (ឈុតឯកទេសសន្លាក់ ឬ ឈុតឯកទេសក្រពះ) ណាមួយនឹងទទួលបាន វ៉ត-ឯកទេសលាងសំអាតពោះវៀន​តម្លៃ( 6$ ) មួយកំប៉ុងដោយឥតគិតថ្លៃ ៕...
សន្តិបណ្ឌិត សុខ ផល ដឹកនាំក្រុមការងារសិក្សានិងពិភាក្សាជំរុញកិច្ចដំណើរការបើកច្រកទ្វារព្រំដែនដែលបានព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជានិងបណ្តាប្រទេសជាប់ព្រំដែន

សន្តិបណ្ឌិត សុខ ផល ដឹកនាំក្រុមការងារសិក្សានិងពិភាក្សាជំរុញកិច្ចដំណើរការបើកច្រកទ្វារព្រំដែនដែលបានព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជានិងបណ្តាប្រទេសជាប់ព្រំដែន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានដឹកនាំក្រុមការងារសិក្សានិងពិភាក្សាជំរុញកិច្ចដំណើរការបើកច្រកទ្វារព្រំដែនដែលបានព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជានិងបណ្តាប្រទេសជាប់ព្រំដែន រួមជាមួយអាជ្ញាធរខេត្តព្រៃវែង ដោយ​​ប្រជុំត្រួតពិនិត្យពីវឌ្ឍនភាពត្រៀមលក្ខណសម្បត្តិសម្រាប់ការសាងសង់ទីស្នាក់ការប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ-តឹនណាម។ សន្តិបណ្ឌិត​​បាន​​​មានប្រសាសន៍ក្នុង​កិច្ចប្រជុំ​កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ថា«ចំណុចទី១-ភាគីកម្ពុជាបានដោះស្រាយបញ្ហាដីប៉ះពាល់ចប់ជាស្ថាពរ និង​សំណង់ជារួមបានសម្រេចប្រ​​មាណ​៦០% ដែល​​បានរៀបចំនិងជូនដំណឹងដល់កម្លាំងសម្ថកិច្ចប្រតិបត្តិការនៅច្រកទ្វារព្រំដែនរួចរាល់»។ សន្តិបណ្ឌិត​បន្ថែមថា «លើសពីនេះ​ចំណុចទី ២ ភាគីវៀតណាមបានបើកការដ្ឋានសាង់សង់ប៉ុស្តិ៍នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ កន្លងមកនិង​បានរៀបចំកម្លាំងប្រតិបត្តិការបានរួចរាល់ហើយផងដែរ​»។    &nb...
ក្រុមហ៊ុន ណាវីណាវី ហូមនីឡេ ខេមបូឌាប្រគល់ជេលលាងដៃសំលាប់មេរោគចំនួន២០០០ដប ដល់ក្រសួងពាណិជ្ជកម្ម

ក្រុមហ៊ុន ណាវីណាវី ហូមនីឡេ ខេមបូឌាប្រគល់ជេលលាងដៃសំលាប់មេរោគចំនួន២០០០ដប ដល់ក្រសួងពាណិជ្ជកម្ម

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោក សំ សិរីរតន៍ រដ្ឋលេខាធិការ តំណាង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួល ជេលលាងដៃសំលាប់មេរោគចំនួន២០០០ដប ពីក្រុមហ៊ុន ណាវីណាវី ហូមនីឡេ ខេមបូឌា ដើម្បីទុកប្រើប្រាស់ក្នុងការការពារ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការរីករាតត្បាតនៃជំងឺកូវីដ១៩ នៅកម្ពុជា កាលពីរសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០។ ជាការឆ្លើយតប សំ សិរីរតន៍ រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសកម្មភាពមនុស្សធម៌ គួរឱ្យគោរពរបស់ក្រុមហ៊ុន និងជូនពរចំពោះ ប្រធានក្រុមហ៊ុន បុគ្គលិកទាំងអស់ ឱ្យទទួលបានសុខភាពល្អ និងសម្រេចជោគជ័យគ្រប់កិច្ចការងារ ជាពិសេស សូមឱ្យចាកផុតពីជំងឺកូវីដ-១៩ ៕  ...