ពិធីបុណ្យភ្ជុំបិណ្ឌមានបងប្អូនប្រជាពលរដ្ឋដើរកម្សាន្តតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេសប្រមាណជាង៤៥ម៉ឺននាក់
ភ្នំពេញ៖ តាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ រាជធានី ខេត្ត បានឱ្យដឹងនៅថ្ងៃនេះថា ក្នុងរយៈពេល (ថ្ងៃទី១៦,១៧ ,១៨ ខែកញ្ញា ឆ្នាំ២០២០) នាឱកាស ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ បងប្អូនប្រជា ពលរដ្ឋ និង ជនបរទេសដែលបានដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេសមានចំនួន ៤៥៤.៨៥៤ នាក់ ក្នុងនោះ ភ្ញៀវជាតិមានចំនួនប្រមាណ ៤៥១.៦២៩ នាក់ និងភ្ញៀវអន្តរជាតិ មានចំនួន ប្រមាណ ៣.២២៥ នាក់។ នេះបើយោងតាមរបាយ ការណ៍របស់ក្រសួង ទេសចរណ៍។
បើតាមក្រសួងទេសចរណ៍ បានកត់សម្គាល់ឃើញថា សម្រាប់និន្នាការភ្ញៀវទេសច ៣ថ្ងៃកន្លងមកនេះ បើទោះបីជាមានភ្លៀងធ្លាក់នៅតាម រាជធានីខេត្តមួយចំនួន ប៉ុន្តែការដើរ កម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋនៅតែមានសន្ទុះខ្លាំង សរុបជារួមសម្រាប់ រយៈពេល២ថ្ងៃនេះ ភ្ញៀវទេសចរមានចំនួនប្រមាណ៦៧២.៧៨៦ នាក់។
ទន្ទឹមនេះភ្ញៀវទេសច រណ៍ភាគច្រើន បាន ជួបជុំជាលក្ខណៈគ្រួសារ និងបន្ទាប់ពីត ត្រឡប់ពីចូលរួមពិធីបុណ្យបិណ្ឌភ្ជុំនៅតាមវត អារាមនានា បានរៀ...








