លោក ប៉ាន សូរស័ក្តិ ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្តីពី “ពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី៣ឆ្នាំ២០២០”រវាងកម្ពុជា-ចិន
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្តីពី ពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៣ ឆ្នាំ២០២០ (The 3rd China International Expo 2020) រវាងកម្ពុជា-ចិន ដែលបានប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូ កាលពីចុងខែកក្តដានេះ ដោយមានការសម្របសម្រួលពីធនាគារចិន (Bank of China) លីមីតធីត និងដឹកនាំដោយ លោក ស៊ុន ចិនហៃ (SUN Chenhai) អគ្គនាយករង នៃការិយាល័យពិព័រណ៍នាំចូលអន្តរជាតិចិន និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឍមណ្ឌលពិព័រណ៍និងសាលសន្និសីទជាតិទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។
កិច្ចប្រជុំនេះ មានគោលបំណងផ្សព្វផ្សាយអំពីព័ត៌មានសំខាន់ៗនៃព្រឹត្តិការណ៍ពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥-១០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងនោះ ក៏មានការបង្ហាញនិងបកស្រាយពីគោលនយោបាយនៃការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ ការបើកចំហរទ...








