ក្រសួងព័ត៌មាន និងក្រុមហ៊ុនCAM INFO SERVICESចុះកិច្ចព្រមព្រៀងដំឡើងប្រព័ន្ធគ្រប់ គ្រងទិន្នន័យធនធានមនុស្សតាមប្រព័ន្ធអេឡិចត្រូនិក
ភ្នំពេញ៖ ក្រសួងព័ត៌មាន និងក្រុមហ៊ុន CAM INFO SERVICES(CIS) បានចុះហត្ថលេខាលើអនុស្សរណៈ នៃកិច្ចព្រមព្រៀងក្នុងការដំឡើងប្រព័ន្ធគ្រប់គ្រងទិន្នន័យធនធាន មនុស្ស តាមប្រព័ន្ធ អេឡិច ត្រូនិក ដើម្បីពង្រឹង ការគ្រប់ គ្រងទិន្នន័យមន្ត្រីរាជការរបស់ក្រសួងព័ត៌ មានទាំងថ្នាក់ជាតិ ទាំង ថ្នាក់ក្រោមជាតិប្រកប ដោយប្រសិទ្ធភាពខ្ពស់។
ក្នុងពិធីចុះហត្ថលេខាជាផ្លូវការ នារសៀលថ្ងទី០៣ ខែសីហា ឆ្នាំ២០២០ នៅទីស្តីការ ក្រសួងព័ត៌មាន លោក សូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការ និងជាប្រធាន ក្រុមការងារ បណ្តុះ បណ្តាលធនធានមនុស្សនៃក្រសួងព័ត៌មានបានគូសបញ្ជាក់ថា ការរៀប ចំប្រព័ន្ធគ្រប់គ្រង នេះ ឡើងក្នុងគោលបំណងពង្រឹង ការគ្រប់ គ្រងទិន្នន័យមន្ត្រីរាជការ របស់ ក្រសួងព័ត៌មាន ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិប្រកប ដោយប្រសិទ្ធភាពខ្ពស់ និងដើម្បី ឆ្លើយតបទៅនឹង តម្រូវការទិន្នន័យផ្សេងៗរបស់ក្រសួង មុខ ងារសាធារណៈ ស្របតាមកម្មវិធី កំណែ ទម្រង់ រដ្ឋ បាលសាធារណៈរបស់រា...








