ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
តំបន់ទេសចរណ៏ខេត្ដកែបទទួលភ្ញៀវ ចូលមកទស្សនាកម្សាន្ដរយៈពេល៥ថ្ងៃ ចំនួន១៤៦៣៨៣នាក់

តំបន់ទេសចរណ៏ខេត្ដកែបទទួលភ្ញៀវ ចូលមកទស្សនាកម្សាន្ដរយៈពេល៥ថ្ងៃ ចំនួន១៤៦៣៨៣នាក់

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
កែប៖ តាមការបញ្ជាក់ឲ្យដឹងពីលោក រស់ ឧត្ដុង្គ ប្រធានមន្ទីរទេសចរណ៏ខេត្ដកែប កាលពីថ្ងៃទី២៣ សីហា ឆ្នាំ២០២០នេះថា ខេត្តកែប នាពេលឈប់ សម្រាកសងរយះពេល៥ថ្ងៃ បូករួមទាំងថ្ងៃចុងសប្ដាហ៍៤ថ្ងៃទៀតឡេីង០៩ថ្ងៃ ហេីយបេីគិតក្នុងរយះពេល០៥ថ្ងៃ នៃថ្ងៃឈប់សម្រាកនេះ ខេត្តកែប ទទួលភ្ញៀវទេសចរ សរុបចំនួន១៤៦,៣៨៣នាក់ ក្នុងនោះ ភ្ញៀវទេសចរ អន្តរជាតិ ៥២៧នាក់ ហេីយអ្វីដែលផ្ដល់នូវភាពវិជ្ជមានទាំងភាពទាក់ទាញភ្ញៀវទេសចរ និងពានរង្វាន់ជាច្រេីន នាពេលកន្លងមក គឺដោយសារការយកចិត្តទុកពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហេីយ និយាយជារួមនៅពេលមានពិធីបុណ្យទានម្ដងៗ អាជ្ញាធរខេត្ត ដែល បច្ចុប្បន្នមានលោក សោម ពិសិដ្ឋ អភិបាលខេត្ត កែប បានណែនាំឲ្យអាជ្ញាធរក្រុង ស្រុក កងកំលាំងប្រដាប់អាវុធ និងមន្ទីរអង្គភាពពាក់ ព័ន្ធលេីផ្នែកសន្តិសុខ សណ្ដាប់ធ្នាប់ រៀបចំ របៀបរៀបរយ លេីបញ្ហាតម្លៃម្ហូបអាហារ និងតម្លៃស្នាក់នៅ ហេីយ ទាំងគ្រប់ទីតាំងទ...
មន្រ្តីកសិកម្មខេត្តត្បូងឃ្មុំ ជំរុញឲ្យពលរដ្ឋ បង្កើនការដាំបន្លែបន្ថែមលើការធ្វើស្រែចម្ការ

មន្រ្តីកសិកម្មខេត្តត្បូងឃ្មុំ ជំរុញឲ្យពលរដ្ឋ បង្កើនការដាំបន្លែបន្ថែមលើការធ្វើស្រែចម្ការ

ព័ត៌មានជាតិ
ត្បូងឃ្មុំ៖ អាជ្ញាធររួមទាំងមន្រ្តីពាក់ព័ន្ធ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានជំរុញប្រជាពលរដ្ឋឲ្យបង្កើនការដាំដំណាំបន្លែបន្ថែមពីលើការធ្វើស្រែចម្ការ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក និងលើកកម្ពស់ជីវភាពរបស់គ្រួសារ។ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ លោក ហេង ពិសិដ្ឋ មានប្រសាសន៍ថា អាជ្ញាធររួមទាំងមន្រ្តីពាក់ព័ន្ធបានចុះអប់រំផ្សព្វផ្សាយពីបច្ចេកទេសពីការដាំដុះដំណាំបន្លែ ដល់ប្រជាកសិករ ដើម្បីឲ្យឆាប់ទទួលបានផល។ ដោយលោក បានសង្កត់ធ្ងន់ថា៖ យើងបានផ្ដល់ការបណ្ដុះបណ្ដាលផ្សព្វផ្សាយហើយយើងតាមដានគាត់ជាប្រចាំដើម្បីឲ្យគាត់ធ្វើយ៉ាងណាព្យាយាមប្រើប្រាស់រូបភាពជាបណ្ដុំ ឬសហគមន៍នេះ ដើម្បីផលិតបន្លែរបស់គាត់។ អញ្ចឹងយើងបានរៀបចំអាហ្នឹង ហើយរៀបចំឲ្យគាត់មានស្លាកសញ្ញាត្រឹមត្រូវ វាគឺជារឿងរបស់យើងកែប្រែទម្លាប់របស់គាត់ព្រោះពីមុនមកទម្លាប់របស់គាត់មិនសូវយកទៅលក់ទេ អញ្ចឹងយើងបង្រៀនគាត់ឲ្យចេះលក់ខ្លួនឯងទៀត តាម...
ល្បីតៗគ្នាថា អាជីវករតំបន់ទេសចរកែប កោរភ្ញៀវក្នុងឱកាសឈប់សម្រាក ជំនួសបុណ្យចូលថ្មីតម្លៃ១២ម៉ឺនរៀលកន្ទេល១ បើចង់អង្គុយលេង

ល្បីតៗគ្នាថា អាជីវករតំបន់ទេសចរកែប កោរភ្ញៀវក្នុងឱកាសឈប់សម្រាក ជំនួសបុណ្យចូលថ្មីតម្លៃ១២ម៉ឺនរៀលកន្ទេល១ បើចង់អង្គុយលេង

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
កែប៖ តំបន់ទេសចរណ៍ កែប ជាច្រើនឆ្នាំមកហើយល្បីរឿងក្រុមអាជីវករ កោរភ្ញៀវមិនដាក់ទឹក ឬនិយាយ ងាយស្តាប់ គឺអ្វីៗក៏លក់ថ្លៃដែរតាមរយៈបបូរមាត់របស់អ្នកលក់ ដោយមិនស្តាប់ការណែនាំរបស់អាជ្ញាធរឡើយ ។ ចំណែកភ្ញៀវទេសចរវិញបានរិះគន់ឡើងសឹកបបូរមាត់ទៅហើយលើបញ្ហានេះ តែ អ្វីៗហាក់នៅដដែល គ្មានការកែប្រែទេ ។ ល្បីតៗគ្នាថា អាជីវករតំបន់ទេសចរកែប កោរភ្ញៀវក្នុងឱកាសឈប់សម្រាក ជំនួសបុណ្យចូលថ្មីតម្លៃ១២ម៉ឺនរៀលកន្ទេល១ បើចង់អង្គុយលេង។ ប្រជាពលរដ្ឋលើកឡើងថា ប្រសិនបើ រូបភាព ទាំងនេះ នៅតែបន្តដដែលៗ បែបនេះ មិនយូរមិនឆាប់ទេ តំបន់ទេសចរណ៍កែបនឹងបាត់បង់ភ្ញៀវជាបន្តបន្ទាប់មិនខាន។ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០នេះ អ្នក បានទៅតំបន់ទេសចរណ៍កែបនាថ្ងៃឈប់សម្រាកថ្មីៗនេះ បានទម្លាយរឿងរ៉ាវពិតយ៉ាងដូច្នេះថា៖ បងប្អូនមួយចំនួនដែលបានទៅលេងនៅខេត្តកែប ប្រាកដជាបានដឹងហើយពីការគាបស៊ីតាំងពីផ្លូវចូលរហូតដល់ផ្លូវចេញ ពេលចូលដល់ទឹកដីខេត្តកែបចង់មើលឆ្នេរកែប អ្នកត្រូវចំណាយយ៉ាងហោចណាស់ក៏...
មនុស្សស្លាប់សរុបដោយសារវីរុសCovid-19នៅទូទាំងពិភពលោកកើនឡើងដល់ជិត៨០ម៉ឺននាក់ហើយ

មនុស្សស្លាប់សរុបដោយសារវីរុសCovid-19នៅទូទាំងពិភពលោកកើនឡើងដល់ជិត៨០ម៉ឺននាក់ហើយ

ព័ត៌មានអន្តរជាតិ
កំណើនមនុស្សស្លាប់ និងមនុស្សឆ្លងវីរុសCovid-19នៅទូទាំងពិភពលោក នៅតែបន្តកើនឡើងក្នុងកម្រិតខ្ពស់នៅឡើយ ដែលគិតត្រឹមព្រឹកថ្ងៃសុក្រ ទី២១ ខែសីហានេះ កំណើនមនុស្សស្លាប់សរុបបានកើនឡើងដល់ជិត៨០ម៉ឺននាក់ គឺចំនួន ៧៩៦ ២៩៣នាក់ និងកំណើនមនុស្សឆ្លងសរុបបានកើនឡើងដល់ជិត២៣លាននាក់ហើយ គឺចំនួន ២២ ៨៤៧ ៨២៩នាក់ ខណៈកំណើនអ្នកជាសះស្បើយសរុប ក៏បានកើនឡើងដល់ជាង១៥លាននាក់ដែរ គឺចំនួន ១៥ ៥០០ ២៩១នាក់ ដែលនេះបើយោងតាម Worldometer ។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃសុក្រនេះដែរ វីរុសCovid-19បានសម្លាប់មនុស្សថ្មីអស់ជាង៦ពាន់នាក់ គឺចំនួន ៦១០៣នាក់ ហើយវីរុសផ្លូវដង្ហើមមួយនេះ បានឆ្លងទៅមនុស្សថ្មីប្រមាណជាង២៦ម៉ឺននាក់ គឺចំនួន ២៦៥ ៣៣៦នាក់ នៅជុំវិញពិភពលោក។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដូចគ្នានេះដែរ ប្រទេសប្រេស៊ីលជាប់លេខ១នៅលើពិភពលោក ដែលមានមនុស្សស្លាប់ថ្មីប្រចាំថ្ងៃដោយសារវីរុសCovid-19ច្រើនជាងគេ និងប្រទេសឥណ្ឌាជាប់លេខ១ដែលមានមនុស្សឆ្លងថ្មីប្រចាំថ្ង...
រយៈពេល៩ខែឆ្នាំ២០២០ ទំហំពាណិជ្ជកម្មប្រទេសទាំងពីរកម្ពុជា-ជប៉ុនមានទឹកប្រាក់ប្រមាណ៨០០ លានដុល្លារសហរដ្ឋអាមេរិក

រយៈពេល៩ខែឆ្នាំ២០២០ ទំហំពាណិជ្ជកម្មប្រទេសទាំងពីរកម្ពុជា-ជប៉ុនមានទឹកប្រាក់ប្រមាណ៨០០ លានដុល្លារសហរដ្ឋអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
រយៈពេល៩ខែឆ្នាំ២០២០នេះ ទំហំពាណិជ្ជកម្មប្រទេសទាំងពីរមានប្រមាណ៨០០ លានដុល្លារសហរដ្ឋអាមេរិក ហើយការលើកឡើងនេះធ្វើឡើងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្ត្រីការបរទេសជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោក ម៉ូតេហ្គី តូស៊ីមីត្សឹ បានគោរពសម្ដែងនូវការអបអរសាទរចំពោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលបានចាត់វិធានការល្អប្រសើរក្នុងការទប់ស្កាត់ជំងឺ covid 19 បានយ៉ាងល្អប្រសើរសម្រាប់ប្រទេសកម្ពុជា។ យនាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រទេសក្នុងភាពឈ្លាសវៃ ដែលនាំដល់ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា។ លោកបានបញ្ជាក់ទៀតថាក្នុងដំណើរទស្សនកិច្ចរបស់លោកមកកាន់ ព្រះរាជា ណា ចក្រកម្ពុជា កាលពីឆ្នាំ២០១៤ រហូតមកដល់ពេលនេះ គឺលោកបានសង្កេតឃើញថាកម្ពុជាមានការអភិវឌ្ឍន៍រីកចំរើនខ្លាំងនិងឆាប់រហ័ស លើសពីនោះ លោកក៏បាន...
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជួបរដ្ឋមន្ត្រីការបរទេសជប៉ុននៅវិមានសន្តិភាព

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជួបរដ្ឋមន្ត្រីការបរទេសជប៉ុននៅវិមានសន្តិភាព

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបរដ្ឋមន្ត្រីការបរទេសជប៉ុននៅវិមានសន្តិភាពនៅម៉ោងប្រមាណ ១០:០០ព្រឹកថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២០នេះ គឺលោក ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្ត្រីការបរទេសជប៉ុនដើម្បីពិភាក្សាការងារមួយចំនួននៅវិមានសន្តិភាព។ លោក ម៉ូតេហ្គី តូស៊ីមីត្សឹ បានអញ្ជើញមកដល់ប្រទេសកម្ពុជានៅល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូងនៅកម្ពុជា ក្នុងតំណែងជារដ្ឋមន្ត្រីការបរទេសដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែសីហា។ ក្រៅពីជំនួបជាមួយ សម្តេចតេជោនាយករដ្ឋមន្រ្តី នៅពេលរសៀលថ្ងៃដដែលនេះ លោក ម៉ូតេហ្គី តូស៊ីមីត្សឹ នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាផងដែរ។ ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជាពេលនេះ គឺជួយពង្រឹងនិងពង្រីកថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងកម្ពុជា និងជប៉ុននៅលើគ្រប់វិស័យទាំងនៅក្នុង...
មនុស្សស្លាប់សរុបដោយសារវីរុសCovid-19នៅទូទាំងពិភពលោកកើនឡើងដល់ជិត៨០ម៉ឺននាក់ហើយ

មនុស្សស្លាប់សរុបដោយសារវីរុសCovid-19នៅទូទាំងពិភពលោកកើនឡើងដល់ជិត៨០ម៉ឺននាក់ហើយ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
កំណើនមនុស្សស្លាប់ និងមនុស្សឆ្លងវីរុសCovid-19នៅទូទាំងពិភពលោក នៅតែបន្តកើនឡើងក្នុងកម្រិតខ្ពស់នៅឡើយ ដែលគិតត្រឹមព្រឹកថ្ងៃសុក្រ ទី២១ ខែសីហានេះ កំណើនមនុស្សស្លាប់សរុបបានកើនឡើងដល់ជិត៨០ម៉ឺននាក់ គឺចំនួន ៧៩៦ ២៩៣នាក់ និងកំណើនមនុស្សឆ្លងសរុបបានកើនឡើងដល់ជិត២៣ លាននាក់ហើយ គឺចំនួន ២២ ៨៤៧ ៨២៩នាក់ ខណៈកំណើនអ្នកជាសះស្បើយសរុប ក៏បានកើនឡើងដល់ជាង១៥លាននាក់ដែរ គឺចំនួន ១៥ ៥០០ ២៩១នាក់ ដែលនេះបើយោងតាម Worldometer ។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃសុក្រនេះដែរ វីរុសCovid-19បានសម្លាប់មនុស្សថ្មីអស់ជាង៦ពាន់នាក់ គឺចំនួន ៦១០៣នាក់ ហើយវីរុសផ្លូវដង្ហើមមួយនេះ បានឆ្លងទៅមនុស្សថ្មីប្រមាណជាង២៦ម៉ឺននាក់ គឺចំនួន ២៦៥ ៣៣៦នាក់ នៅជុំវិញពិភពលោក ។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដូចគ្នានេះដែរ ប្រទេសប្រេស៊ីលជាប់លេខ១នៅលើពិភពលោក ដែលមានមនុស្សស្លាប់ថ្មីប្រចាំថ្ងៃដោយសារវីរុសCovid-19ច្រើនជាងគេ និងប្រទេសឥណ្ឌាជាប់លេខ១ដែលមានមនុស្សឆ្លងថ្មីប្រចាំថ្ងៃច...
ថ្ងៃទី៣ភ្ញៀវទេសចរសម្រុកមកលេងខេត្តរតនគិរីជាង៣ម៉ឺននាក់ ខណៈសេវាកម្មស្នាក់នៅ១.១២៩បន្ទប់ពេញទាំងអស់

ថ្ងៃទី៣ភ្ញៀវទេសចរសម្រុកមកលេងខេត្តរតនគិរីជាង៣ម៉ឺននាក់ ខណៈសេវាកម្មស្នាក់នៅ១.១២៩បន្ទប់ពេញទាំងអស់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រតនគិរី៖ លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៏ ខេត្ដរតនគិរី បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១៩ សីហានេះ ថា រយៈពេល ៣ថ្ងៃ (១៧ -១៩ សីហា ឆ្នាំ២០២០) នាឱកាសឈប់សម្រាក ជំនួសពិធីបុណ្យចូលឆ្នាំថ្មីនេះ មានភ្ញៀវទេសចរសម្រុកមកលេងខេត្តរតនគិរីមានចំនួន២២.៥០២នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមានចំនួន១០១នាក់ផងដែរ។ លោកប្រធានមន្ទីរទេសចរណ៍ខេត្ត បានបន្តថា៖ សម្រាប់ថ្ងៃទី៣ នៃការឈប់សម្រាកនេះ ផ្នែកសេវាកម្មស្នាក់នៅមាន១.១២៩ បន្ទប់ បានទទួលភ្ញៀវពេញទាំងអស់។ លោកបន្ថែមថាការកើនឡើងយ៉ាងគំហុកនេះនៃភ្ញៀវទេសចរចូលមកទស្សនាកំសាន្តសប្បាយក្នុងខេត្តរតនគិរី គឺដោយសារកត្តាសុខសន្តិភាព ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់បានតភ្ជាប់ពីខេត្តមួយទៅខេត្តមួយមានភាពងាយស្រួល ជាពិសេស នោះកត្តាសេដ្ឋកិច្ចក៏ជារឿងមួយសំខាន់ផងដែរ។ បើពួកគាត់មិនមានជីវភាពធូរធារទេ ប្រាកដណាស់ថាពួកគាត់មិនធ្វើដំណើរកំសាន្តនោះឡើយ។ ដោយឡែកចំពោះវិធានការការពារ ទប់ស្កាត់ជំងឺកូវីដ-១៩ លោកប្រធានមន្ទីរទេសចរណ៍...
សហរដ្ឋអាមេរិកនាំចូលទីក្រុងហុងកុងច្រើនជាងហុងកុងនាំចូលអាមេរិក

សហរដ្ឋអាមេរិកនាំចូលទីក្រុងហុងកុងច្រើនជាងហុងកុងនាំចូលអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ CNA បានចុះផ្សាយថា សហរដ្ឋអាមេរិកបាននាំទំនិញគ្រប់ប្រភេទចូលទៅកាន់ទីផ្សារក្នុងទីក្រុងហុងកុងប្រចាំឆ្នាំ ច្រើនជាងទីក្រុងហុងកុងនាំចេញទំនិញគ្រប់ប្រភេទទៅកាន់ទីផ្សាររបស់សហរដ្ឋអាមេរិក ។ កាលពីឆ្នាំ២០១៩កន្លងទៅ សហរដ្ឋអាមេរិកបាននាំទំនិញគ្រប់ប្រភេទក្នុងតម្លៃទឹកប្រាក់ប្រមាណជាង៣០ ពាន់លានដុល្លារអាមេរិកចូលក្នុងទីក្រុងហុងកង ប៉ុន្តែទីក្រុងហុងកុង បាននាំទំនិញគ្រប់ប្រភេទក្នុងតម្លៃទឹកប្រាក់ប្រមាណជាង៥ពាន់លានដុល្លារទៅកាន់ទីផ្សារអាមេរិក ។ សូមបញ្ជាក់ជូនថា ទោះបីជាសហរដ្ឋអាមេរិក មានសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិនក៏ដោយ ក៏ទីក្រុងហុងកុងដោយនាំចូលទំនិញមិនបាច់បង់ពន្ធនោះទេ ។ ប៉ុន្តែកាលពីថ្ងៃពុធ ទី១៩ ខែសីហានេះ អាជ្ញាធររបស់សហរដ្ឋអាមេរិក បានសម្រេចជាស្ថាពរហើយក្នុងការបញ្ចប់កិច្ចព្រមព្រៀងទ្វេភាគី៣ឯកសារ ជាមួយទីក្រុងហុងកុង ក្រោយពីរដ្ឋាភិបាលរបស់ប្រទេសចិន បានដាក់ច្បាប់សន្តិសុខជាតិអោយប្រជាពលរដ្ឋនៅក្នុងទីក្រុងអនុវត្...
មានភ្ញៀវជាតិ-អន្ដរជាតិយ៉ាងច្រើនចូលមក ទស្សនាប្រាសាទអង្គវត្ដ និងប្រសាទបន្ទាយស្រី នៅថ្ងៃឈប់សម្រាក់ទី២នេះ 

មានភ្ញៀវជាតិ-អន្ដរជាតិយ៉ាងច្រើនចូលមក ទស្សនាប្រាសាទអង្គវត្ដ និងប្រសាទបន្ទាយស្រី នៅថ្ងៃឈប់សម្រាក់ទី២នេះ 

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
សៀមរាប៖ ថ្ងៃទី២ នៃព្រឹត្តិការណ៍ឈប់ សម្រាក ចូលឆ្នាំថ្មីជំនួស នៅសៀមរាបដែល រៀបចំឡើង ដោយរដ្ឋបាលខេត្តសៀមរាប សហការ ជាមួយ អាជ្ញាធរជាតិអប្សរា និង សហភាព សហព័ន្ធ យុវជនកម្ពុជា ខេត្ត សៀមរាប មាន ភ្ញៀវ ទេសចរជាតិ អន្ដរជាតិជាច្រើនបានចូល មកទស្សនា ប្រាសាទ អង្គរវត្ត។វត្តមានដ៏ច្រើន នេះ ជាលើកដំបូងក្រោយភាពស្ងប់ស្ងាត់មួយរយៈ ដោយសារជំងឺកូវីដ-១៩។ ដោយឡែកនៅឯ រមណីយដ្ឋានប្រវត្ដសាស្ដ្រ បន្ទាយស្រីឯណ្ណោះវិញ ក៏មានភ្ញៀវជាតិ-អន្ដរជាតិ យ៉ាងច្រើនចូលមកទស្សនាផងដែរ ។អាជ្ញាធរស្រុកបន្ទាយស្រី ក៏បាន រៀបចំកន្លែង ទទួលយ៉ាងសមរម្យ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរដែល ចូល មកទស្សនា នៅខេត្តសៀមរាប នាឱកាសឈប់សម្រាក ជាថ្ងៃសង បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ អាជ្ញាធរ ស្រុក បាន ណែនាំឱ្យមានការរៀបចំការ តាំងលម្អនៅតាមទីតាំងសំខាន់ៗមួយចំនួន ជាពិសេស នៅក្នុងភូមិព្រះដាក់ ដែលត្រូវបានចាត់ទុកថាជាភូមិគំរូនោះ។ គឺត្រូវបានគិតគូរជាពិសេសដោយមានរៀបចំចងទង់ជ្វាលា ចាប់ពី...